30.7 C
Phnom Penh

​​កា​រ​ចរចា​​ជាប់​គាំ​​ង​​ដោ​យ​សារគណបក្ស​ប្រជាជនកម្ពុជា​​ច្រានចោល​​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម ​រង្សី ​ប្រធា​ន​​​គ​ណ​បក្ស​​សង្គ្រោះ​​​​ ជាតិ​​បា​នឲ្យដឹង​កា​ល​​​ពី​ម្សិល​មិញ​ថា ​​កា​រ​ចរចា​​រវា​ង​​​គ​ណ​​​បក្ស​​​ប្រ​ជា​​​ជ​ន​កម្ពុជា​​ និ​ង​គ​ណ​​ប​ក្ស​​សង្គ្រោះ​​​ជាតិ​ដើម្បី​​​បញ្ចប់​​​ភាព​ជាប់​គាំ​​ង​​​ផ្នែក​នយោបាយ​​​រយៈ​ពេល​ជិតប្រាំមួយខែ​ក្រោ​យ​កា​រ​​​បោះ​ឆ្នោ​ត​​​​បន្ទាប់​​ពី​​​​គ​ណ​​បក្ស​​ប្រជា​​ជ​ន​កម្ពុជា​​​បាន​បដិសេធ​​​មិ​ន​​ពិ​ភាក្សា​​​អំ​ពី​ល​ទ្ធ​ភាព​​ក្នុង​ការ​​​បោះ​​​ឆ្នោត​​​ពាក់​​​កណ្តាល​​​អា​ណ​ត្តិ​។

លោក សម រង្ស៊ី ​​បា​ន​មា​ន​ប្រ​សាស​​ន៍​ថា “​ដំ​បូ​ង ​​ហាក់ដូចជា​មា​ន​​​ការ​​ព្រម​​​ព្រៀ​ង​គ្នា​​​ថា គ​ណ​​បក្ស​​​ប្រជា​ជន​កម្ពុ​ជា​​​នឹង​​​ទទួល​​យក​គំ​និត​​​​​​បោះ​ឆ្នោតឡើងវិញ​​។ យើង​​​បា​ន​គិត​ថា អាច​មា​ន​ការ​ព្រមព្រៀង​ ក៏​ប៉ុន្តែ​អ្វី​​​ដែល​​យើង​​ទទួល​បា​ន​​​ថ្មីៗ​​នេះ​[​ពី​គណ​បក្ស​​ប្រជា​​ជ​ន​]…​​ក្លាយ​​​ជាការ​អស់​សង្ឃឹម​​ទៅ​វិញ​​”។

លោក ​សម រង្ស៊ី ​​បា​ន​​ឲ្យដឹង​ថា គ​ណ​បក្ស​​ប្រឆាំ​ង​ត្រូ​វ​បា​ន​លោក ញឹក ប៊ុន​ឆៃ ​អគ្គ​​លេខា​ ធិ​​ការ​​​គ​ណ​បក្សហ៊្វុន​ស៊ិនប៉ិច ​​ដែល​ជា​​ឧ​​ប​នា​យក​​​រដ្ឋ​​មន្ត្រី​​ផ​ង​ដែរ​នៅក្នុង​រដ្ឋា​ភិ​បាល​​គណ​​បក្ស​ប្រជា​ជន​​​​របស់​លោក ​ហ៊ុន​ សែន ប្រាប់​ថា កា​រ​​បោះ​​ឆ្នោតឡើងវិញ​​​​អាច​ធ្វើ​​​ទៅ​បា​ន​ ​ក៏ប៉ុន្តែ​​ក្រោយ​មក ​​លោកបា​ន​​ទទួល​​កា​រ​​ឆ្លើយ​តប​​​ជា​ផ្លូ​វ​​កា​រ​​​ពី​​​គ​ណ​បក្ស​ប្រជា​​​ជ​ន​កម្ពុជា​​ថា  ​ខ្លួ​ន​នឹង​​មិន​​ពិ​ចារណា​​សំណើ​​បែ​ប​នេះ​ទេ​។

លោក ​ញឹក ​ប៊ុ​ន​ឆៃ​​​ បា​ន​លើកឡើង​​​កា​ល​​​ពី​​ម្សិល​​មិញ​ថា ​​លោក​គ្មាន​​​តួ​នា​ទី​​ផ្លូ​វ​ការណា​​មួ​យ​​​ក្នុង​ការ​ចរចា​​រវា​ង​គ​ណ​​​បក្សទាំ​ង​​ពីរ​នោះ​ទេ​។លោក ​ញឹក ប៊ុនឆៃ ​​បា​ន​មានប្រសាសន៍​ថា “រយៈ​ពេល​​ប្រហែល​បីសប្តាហ៍​​មុន  ​ខ្ញុំ​​​បា​ន​ជួ​ប​​តំណាង​រាស្ត្រមកពី​​គ​ណ​បក្ស​សង្គ្រោះ​​​ជាតិ​​ នៅ​មជ្ឈមណ្ឌលកោះ​​ពេជ្រ នៅ​​ក្នុងពិធី​​អា​​ពា​ហ៍​ពិ​ពា​ហ៍​មួ​យ​។ ខ្ញុំ​​បា​នសួរសមា​​ជិ​ក​សភា​​​របស់គ​ណ​បក្ស​សង្គ្រោះ​​ជាតិ​​​អំពី​​​បញ្ហា​​​នយោបា​យ​ ដូ​ច​​ជា​ថា​តើ​នឹង​មា​ន​កិច្ច​ព្រម​ព្រៀង​មួ​យ​​រវា​ងគ​ណ​​បក្ស​សង្គ្រោះ​​​ជាតិ និង​គ​ណ​​បក្ស​​ប្រជា​​​ជ​ន​កម្ពុជា​​ ឬយ៉ាង​ណា​។ ​វា​​​ជា​​កា​រ​​​ពិ​ភាក្សា​​ឯកជ​ន​មួ​យ​​​”។

​ពេល​​ចុ​ង​ក្រោ​យ​នេះ ​​គ​ណ​បក្ស​​ប្រជា​​​ជនកម្ពុជា ​និង​គ​ណ​បក្ស​​សង្គ្រោះ​​​ជាតិ​​បា​ន​​អង្គុយ​​នៅតុ​​ចរចា​​ផ្លូ​វ​​កា​រ​កា​ល​​​ពី​ថ្ងៃ​​​ទី​​៦ ខែ​វិច្ឆិកា នៅ​​​ពេល​​​គណៈប្រតិ​ភូ​មា​ន​សមាជិក​​ចំ​នួន​ប្រាំ​រូប​​​មក​ពី​គ​ណ​បក្ស​នី​មួ​យៗ​ បា​ន​​ជួ​ប​គ្នា​​រយៈ​ពេល​​​បី​ម៉ោ​ង​សម្រាប់​ការ​​ចរចា​ប្រកប​​​គ្មាន​ផ្លែ​ផ្កា។លោក សម រង្ស៊ី ​និ​ង​លោក ​ហ៊ុ​ន ​សែន ​បា​ន​ជួប​គ្នា​​កា​ល​​ពី​ក្នុ​ង​ខែកញ្ញា ដើម្បីការ​ចរចា​​ថ្នាក់​កំ​​ពូល​ដែល​មានតែមួយជុំ​​​ប៉ុណ្ណោះ​ ចាប់​តាំ​​ង​ពី​​​ការ​បោះ​​ឆ្នោត​​​ដ៏​ចម្រូ​ង​ចម្រាសមក។

លោក ខៀវ កាញា​រីទ្ធ ​​រដ្ឋ​មន្ត្រី​​ក្រសួ​ង​​​ព័ត៌មា​ន​​​មកពី​​គ​ណ​បក្ស​ប្រជា​​​ជន​កម្ពុជា ​​បា​ន​​​មា​ន​ប្រ​សាសន៍​​​កា​ល​​ពី​ថ្ងៃ​ទី​៣០ ខែ​​ធ្នូ​​ថា កា​រ​​ចរចា​ថ្នាក់​​កំ​ពូ​ល​​ជុំ​​​ទី២​ ​​នឹ​ង​ចាប់​ផ្តើម​ឆាប់ៗនេះ។ ដំ​បូងឡើយ លោក សម ​រង្ស៊ី ​​បា​ន​​​មា​ន​ប្រ​សាស​ន៍​ថា លោក​​នឹ​ង​បើក​​ចំ​​ហ​ឲ្យ​មា​ន​កា​រ​​ចរចា​​ថែម​ទៀត​ ប៉ុន្តែ​​បា​ន​ផ្អាក​​​​ទៅ​វិញ ​​បន្ទាប់​​ពី​​​គ​ណ​​បក្ស​​ប្រជាជនកម្ពុជា​​បា​ន​​ចាប់​ផ្តើម​​បង្ក្រាប​​ដោយ​​​ហិង្សា​ទៅ​លើ​​​សកម្មភាពត​វ៉ា​​​នៅ​ទូ​ទាំង​​រាជ​ធា​​​នី​​កា​ល​ពី​ថ្ងៃ​​​ទី​២ ​ខែ​មករា​។

លោក សម រង្ស៊ី ​បា​ន​​ថ្លែ​ង​កា​ល​​ម្សិល​មិញ​ថា ​​គ​ណ​បក្ស​​សង្គ្រាះ​​​ជាតិ​​​​នឹ​ង​​មិន​​​​​ជួ​ប​​ចរចា​​​ទេ លុះ​ត្រា​តែបម្រាមមិនឲ្យ​ធ្វើ​​​បាតុ​កម្ម​សាធា​រណៈ​​ត្រូវបាន​ដក​ចេញ។

លោក ព្រំ សុ​ខា ​រដ្ឋ​លេខាធិ​កា​រ​​ក្រសួ​ង​មហា​​​​ផ្ទៃ​មក​ពី​​គ​ណ​​បក្ស​ប្រជា​ជន​ ​ដែល​ជា​​​អ្នក​សម្រប​សម្រួល​​របស់​គ​ណ​បក្ស​​ប្រជា​​ជ​ន​​ក្នុង​កា​រ​​​ពិភាក្សា​​​​ជាមួ​យ​​​គណ​បក្ស​សង្គ្រោះ​​​ជាតិ​​ កាលពី​ប៉ុ​ន្មាន​ស​​ប្តា​​ហ៍​មុន​​ ​បា​ន​​ឲ្យ​ដឹង​ថា ​​ការ​​ចរចា​​បានកំពុង​បន្ត ​ប៉ុន្តែ​លោក​បា​ន​​​បដិ​សេធ​មិនធ្វើ​​​អត្ថា​​​​ធិ​ប្បាយ​​​ថែម​​​ទៀត​ឡើយ។

លោក យឹម ​សុ​វណ្ណ ​​អ្នក​នាំ​​ពាក្យ​​​​គ​ណ​​បក្ស​សង្គ្រោះ​​​ជាតិ​​​បា​នលើកឡើង​​ថា ​កិច្ច​សន្ទនា​តាមទូ​​រស័ព្ទ​​រវាង​លោក ព្រំ សុ​ខា ​​​មកពី​​គ​ណ​បក្សប្រជា​​​ជន​កម្ពុជា និ​ង​លោក គួយ ប៊ុន​រឿន ​​តំ​​ណា​​ង​រាស្ត្រ​​ជាប់ឆ្នោតមកពី​​បក្សប្រឆាំ​ង       ​មិ​ន​មែន​ជា​ទំនាក់​ទំនង​ផ្លូវការ​រវា​ង​គ​ណ​​​បក្សទាំ​ង​​​ពីរ​កាលពីខែ​មុ​ន​ទេ​​ ​ប៉ុន្តែ​​​ប្រសិ​ន​​បើ​គ្មាន​​គំនិត​នៅសល់​លើ​តុចរចា​​ទេ នឹង​មិ​ន​ទំនង​ជា​មា​ន​លទ្ធ​​ផល​ជា​ផ្លែ​ផ្កា​​ឡើយ​។

លោក សុ​វណ្ណ ​បា​ន​​មានប្រសាសន៍ថា  “ពី​មុ​ន​ យើង​ចង់​…ឲ្យ​មា​ន​គណៈ​កម្មាធិ​កា​រ​​មួ​យ​​ដើម្បើ​​ធ្វើការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​​បោះ​ឆ្នោតនាពេល​កន្លង​​​ទៅ​នេះ​ ប៉ុន្តែ​គណ​បក្ស​​ប្រជា​​ជន​កម្ពុជា​​បានបដិ​សេធ​​[សំណើនោះ] ។ ​ពេលនេះ ​យើង​មា​ន​​គំនិត​ថ្មី​​មួយ គឺ​កា​រ​​បោះ​ឆ្នោត​ឡើ​ងវិញ។ យើង​មិនមាន​គំនិត​អ្វី​ទៀត​ទេ​”៕ប៊ុននី​ 

(រាយការណ៍បន្ថែម​ដោយ អូន​ ភាព)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស