34 C
Phnom Penh

របា​យ​កា​រ​​​​ណ៍​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​៖ ​ប្រទេ​ស​កម្ពុជា​ត្រូវ​បាន​ហ៊ុមព័ទ្ធដោយ​​​វិបត្តិ​សិទ្ធិ​មនុស្ស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តា​ម​​របា​យ​កា​រ​​​ណ៍​​​ដែល​​​អ​ង្គ​ការ​​​​ឃ្លាំ​មើលសិទ្ធិ​ម​នុស្ស​​បាន​​ចេញ​ផ្សាយ​កា​ល​​​ពី​ម្សិល​​មិញ​ បង្ហាញថា ​កា​រ​​​បោះ​ឆ្នោ​តថ្នាក់​​ជាតិ​​ដ៏​ចម្រូ​ង​​ចម្រាសកា​ល​​ពី​ឆ្នាំ​មុន ​គឺ​​​ជា​​ចំ​​ណុច​​រសើ​ប​មួ​យ​ ដែល​ជំរុញ​ឲ្យ​ប្រ​​ទេ​ស​កម្ពុជា “ ធ្លាក់ចូល​​​ក្នុងវិ​បត្តិ​​សិទ្ធិ​មនុស្ស”។


នៅ​ក្នុង​​ជំពូករាយការណ៍អំពី​ប្រទេស​​​កម្ពុជា​ នៃរ​បា​យ​កា​រ​​​​​ណ៍​​​ពិ​​ភព​លោក​​ឆ្នាំ​​២០១៤ ​​​​របស់​​​អ​ង្គ​កា​រឃ្លាំមើល​​សិទ្ធិ​​​មនុស្ស​​​ បាន​បង្ហាញ​​ថា​ ស្ថាន​​​ភាព​សិទ្ធិ​មនុស​្ស​​​នៅក្នុ​ង​ប្រទេ​ស​​​នេះ​កាន់​តែយ៉ាប់យ៉ឺនទៅៗ​ ​ក្រោយ​​កា​រ​​​បោះ​ឆ្នោត​​​​ជាតិ​​កា​ល​ពី​ថ្ងៃទី​​២៨​ខែ​​​កក្កដា​ ​ពោលគឺ​ គេ​ឃើញ​​ថា ​រដ្ឋា​​ភិ​បាល​​​បា​ន​បង្ក្រាប​​​​​ដោ​យ​​ហិង្សា​​ទៅ​​​លើ​កា​រ​ព្យា​យាម​​​​របស់​​ប្រ​ជា​​​ពល​រដ្ឋ​​​ដែល​​បង្ហាញ​អារម្មណ៍មិន​សប្បាយ​​​ចិត្ត​​​​​នៅ​​តា​ម​ផ្លូ​វ​។

ទាក់ទង​ទៅ​នឹងលទ្ធ​ផល​​​ដ៏​ចម្រូ​ង​​ចម្រាស​​ដែល​​​​បង្ហាញ​​​ថា ​​គ​ណ​​បក្ស​​ប្រជា​​ជន​​កម្ពុជា​​ទទួល​បាន​​៦៨​អា​សនៈ​ ខណៈ​ដែលគ​ណ​​​​​បក្ស​​សង្គ្រោះ​​​ជាតិ​​ទទួល​​បា​ន​​៥៥​​អាសនៈ របា​យ​ការណ៍​​​នេះមានខ្លឹមសារ​​ថា “ បាតុ​កម្ម​​​ទ្រង់​​ទ្រាយ​ធំ​​ដែល​បា​នកើត​ឡើង​​ចំ​ពេល​​មា​ន​កា​រ​​​ចោទប្រកាន់​គួរ​ឲ្យទុកចិត្ត​បា​នថា ​​ភាព​​​​មិ​ន​ប្រក្រតី​​​ក្នុង​កា​រ​​​បោះ​ឆ្នោត​ ​និង​ការត្រួត​ត្រា​ពីសំណាក់គ​ណ​បក្ស​​ប្រជា​ជន​កម្ពុជា​​ ទៅលើ​​ស្ថា​​ប័នរៀប​ចំ​កា​រ​​​បោះ​ឆ្នោត​ ​​​ប៉ះ​​​ពាល់​ដល់​លទ្ធ​ផល​​​បោះ​​ឆ្នោត​ចុង​ក្រោយ”។

របា​យ​កា​រ​​​ណ៍​នេះ​​មានខ្លឹមសារ​បន្ត​ថា​ “ កង​​កម្លាំ​ង​សន្តិ​សុខ​​បា​ន​​ប្រើ​​កម្លាំ​ង​​លើស​លុប​ម្តង​ហើយ​​ម្តង​​​ទៀត ក្នុង​​​ការ​បង្ក្រាប​កា​រ​​​ត​វ៉ា​​ក្រោយ​​​កា​រ​​​បោះ​ឆ្នោ​ត​ និង​ចលា​ចល​សង្គម​​។របា​យ​កា​រ​​​ណ៍​​នេះ​​​​បញ្ជាក់​​​ផងដែរ​​ថា ​​ខណៈ​​​​ដែល​រដ្ឋា​ភិ​បាល​​​អ​នុញ្ញាត​​ឲ្យ​មា​ន​ស​ហ​ជីព​​​ការ​​ងារ​ “កូ​ដ​កម្ម​ជា​​រឿយៗត្រូ​វ​បា​ន​​កង​កម្លាំង​សន្តិ​សុខ​​បំ​​បែក​​​ដោ​យ​​ហិង្សា”។ឧបទ្ទវ​ហេតុ​​ថ្មី​​ៗ​​នេះ​​បា​ន​កើតឡើង​កា​ល​ពី​​ថ្ងៃ​​​ទី​ ២​​ និង​ទី​​៣ ខែ​មករា ​នៅ​ពេល​​ដែល​នគរបាល​​​បា​ន​​​បាញ់​​ស្លាប់​​​កម្មករ​រោង​កាត់​ដេរ​ចំ​នួ​ន​ប្រាំ​នាក់​ និង​​​ជាង​​៤០​នាក់​​ទៀត​រង​របួស​ ​ នៅពេល​ពួកគេ​កំពុង​​​តវ៉ា​​ទាមទារ​​​ប្រាក់​​ឈ្នួល​​អប្បបរមា​ខ្ពស់​​​ជាង​មុន នៅក្នុ​ង​​ខណ្ឌ​​​ពោធិ៍​សែន​​ជ័យ​ រាជ​ធា​នី​ភ្នំ​ពេញ​។ ​លើស​ពី​នេះ​ទៅ​ទៀត​ របាយការណ៍​នេះ​​បាន​បង្ហាញ​ពី​សកម្មភាព​ទន្ទ្រាន​យក​ដី​ ឃុំ​ខ្លួន អ្នក​ប្រើ​គ្រឿង​ញៀន និង​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​​តាម​ទំនើងចិត្ត និង​សកម្មភាពចាប់​ខ្លួន​សកម្ម​ជន​ ជុំ​វិញ​បញ្ហា​សិទ្ធិមនុស្ស​ធំៗ​ក្នុង​ប្រទេស​កម្ពុជា​។

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ក៏​បាន​រិះ​គន់​​ប្រព័ន្ធ​តុលាការ​ផង​ដែរ ដោយ​កត់​សម្គាល់ថា ប្រព័ន្ធ​នេះ​មិន​បាន​ផ្តល់​ការ​ធានា​ថា លោក ឈូក បណ្ឌិត​ អតីត​អភិបាល​ក្រុង​បាវិត ដែល​ជាប់​ទោស​ពី​បទ​បាញ់​កាំភ្លើង​ និង​បង្ក​របួស​ទៅ​លើ​កម្មករ​រោង​ចក្រកាត់​ដេរ​បី​នាក់​នោះ ជាប់​ពន្ធនាគារ​ពិត​ប្រាកដ​ទេ។
របាយការណ៍​ដដែល​បាន​បង្ហាញ​ទៀត​ថា បុគ្គលមាន​អំណាច​នៅ​តែ​បន្ត​ទន្ទ្រាន​យក​ដី​ ដែល​ពេល​ខ្លះ​នាំ​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​អំពើ​ហិង្សា​ ក៏​ប៉ុន្តែ របាយការណ៍​នេះ​បាន​កត់​សម្គាល់​ថា កម្មវិធី​ធ្វើប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាជន​រហូត​ដល់​ទៅ​ ៣៦០.០០០គ្រួសារ​។

លោក ប្រេត អាដាម (Brad Adams) នាយក​​ប្រចាំ​​តំបន់​អាស៊ីអង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស បាន​លើក​ឡើង​ថា ដល់ពេល​ដែល​សហ​គមន៍​​អន្តរជាតិ​ ជា​ពិសេស​សមា​ជិកដែល​ផ្តល់​មូល​និធិ​ដល់​ប្រទេស​កម្ពុជា​ ត្រូវ​ជំរុញ​ឲ្យ​រដ្ឋា​ភិ​បាល​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព​របស់​ខ្លួន​។លោក​បាន​មាន​ប្រសាសន៍​ថា “ ​ប្រជាជន​កម្ពុជា​​​បានបង្ហាញ​អារម្មណ៍​ពេញ​ចិត្ត​កាន់​តែ​ខ្លាំង​ឡើងៗ ចំពោះ​ការ​អនុវត្ត​សិទ្ធិមូលដ្ឋាន​របស់​ខ្លួូន​ ក្នុង​ការ​ប្រឈម​នឹង​គណបក្សកាន់​អំណាច​ដែល​មិន​បាន​បង្ហាញ​ឆន្ទៈគោរព​ពួក​គេ​ទេ”។ លោក​បាន​បន្ត​ថា ម្ចាស់​ជំនួយ​អន្តរ​ជាតិ​ភាគ​ច្រើន​ ដែល​បាន​ផ្តល់​ថវិកាភាគ​ច្រើន​​ដល់​រដ្ឋាភិបាល​កម្ពុជា​ នៅ​តែ​យល់​ថា ខ្លួន​មើល​មិន​ឃើញ​សកម្មភាព​អាក្រក់​ដែល​ផ្ទុយ​ពី​អារម្មណ៍​ស្រងាក​ចិត្ត​របស់​ប្រជាជន​កម្ពុជា​ចំពោះ​អភិបាល​កិច្ច​អាក្រក់​ អំពើ​ពុក​រលួយ​ និង​ប្រតិបត្តិការ​បង្ក្រាប​”។

លោក ឈាង វ៉ុន អ្នកនាំ​ពាក្យ​រដ្ឋសភា​បាន​និយាយ​បន្តិចបន្តួច​អំពី​លទ្ធផលវាយ​តម្លៃ​មិន​ល្អ​លើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។លោក​បាន​មាន​ប្រសាសន៍​ថា “ អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ មិន​មែន​ជា​អាជ្ញា​កណ្តាល​​ទេ​។ អង្គការ​នេះ​មិន​ដែល​ស្រឡាញ់​ប្រជា​ជន​​ខ្មែរ​ទេ អ៊ីចឹង​ខ្ញុំ​មិន​មាន​យោបល់​ទេ​”៕ សុធា

(រាយការណ៍​បន្ថែម​ដោយ​ ឃួន ណារីម)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស