31 C
Phnom Penh

បណ្ដា​​​សហជីពដែល​​​គាំទ្រ​​​រដ្ឋាភិបាល​​​​​​អំពាវនាវ​​​​​​ឲ្យមាន​​​​​​ការ​​​ចាត់​​​វិធានការ​​​ប្រឆាំងនឹង​​​​​​​​​កូដកម្ម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បណ្ដា​​​សហជីពដែល​​​គាំទ្រ​​​​​​រដ្ឋាភិបាល​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​ បាន​​​ចេញ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​មួយ​​​កាល​​​ពីម្សិល​​​មិញ​​​ អំពាវនាវ​​​ឲ្យ​​​រដ្ឋាភិបាល “​​​​​​ចាត់​​​វិធានការ​​​​​​​​” ប្រឆាំង​​​មេដឹកនាំសហជីព ដែលពួក​​​គេ​​​ចោទ ប្រកាន់​​​​​​ថា បាន​​​ញុះញង់​​​កម្មករ​​​​​​ឲ្យ​​​ធ្វើ​​​កូដកម្ម និង​​​បាតុកម្ម​​​ហិង្សា​​​។

សហជីព​​​គាំទ្រ​​​​​​គណបក្ស​​​​​​កាន​​​់​​​អំណាច​​​ទាំងនេះ​​​​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្ដីថ្លែង​​​ការណ៍​​​មួយ​​​ថា “យើង​​​សូម​​​ស្នើ​​​ឲ្យ​​​លោក​​​ អិុត​​​ សំហេង​​​ [រដ្ឋមន្ត្រី​​​ក្រសួង​​​​​​ការងារ​​​មក​​​ពី​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​] ចាត់​​​វិធានការ​​​​​​ប្រឆាំង​​​​​​​​​មេដឹកនាំ​​​សហជីព​​​​​​​​​មួយ​​​ចំនួន​​​​​​និង​​​សកម្មភាព​​​របស់​​​ពួក​​​គេ​​​​​​ដែល​​​បាន​​​ញុះ​​​ញង់​​​​​​កម្មករ​​​​​​​​​និង​​​​​​គំរាម​​​​​​កំហែង​​​​​​ប្រើ​​​អំពើ​​​ហិង្សា​​​លើ​​​ជន​​​ស្លូត​​​ត្រង់​​​​​​អំឡុង​​​កូដកម្ម​​​ និង​​​បាតុកម្ម​​​”។

សេចក្ដីថ្លែង​​​ការណ៍​​​ដែល​​​ចុះហត្ថលេខា​​​​​​ដោយ​​​លោក​​​ សោម អូន​​​ លោក ឈុំ​​​ សុជាតិ​​​ និង​​​លោក​​​ ជួន​​​ មុំថុល​​​ ប្រធាន​​​សហព័ន្ធ​​​សហ​​​ជីព ​ដែល​​​គាំទ្រ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​​​​កំពុង​​​កាន់​​​អំណាច​​​នេ​​​ះ​​​ មាន​​​ខ្លឹមសារ​​​ដូច្នេះ​​​ថា “ក្រសួង​​​​​​គួរ​​​តែ​​​ចាប់​​​ខ្លួន​​​អ្នក​​​ទាំង​​​នោះ​​​យក​​​​​​ទៅ​​​ផ្ដន្ទា​​​ទោស​​​​​​​​​​​​តាម​​​ច្បាប់​​​”។

សហជីព​​​ទាំង​​​នេះ​​​​​​បាន​​​ចេញ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​មួយ​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​​​​ចំពេល​​​​​​កំពុង​​​​​​មាន​​​កូដកម្ម​​​​​​ទូទាំង​​​ប្រទេ​​​ស​​​​​​ទាមទារ​​​​​​ដំឡើង​​​​​​ប្រាក់​​​ខែ​​​គោល​​​ ដើម្បី​​​អបអរ​​​សាទរ​​​រាជ​​​រដ្ឋាភិ​​​បាល​​​​​​​​​​​​ចំពោះ​​​ការ​​​ខំប្រឹង​​​ប្រែង​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​ការ​​​​​​ដំឡើង​​​​​​ប្រាក់ខែ​​​គោល​​​ពី​​​​​​៨០​​​ដុល្លារ​​​​​​ដល់​​​៩៥​​​ដុល្លារ​​​ ដែល​​​​​​នៅ​​​តិច​​​ជាង​​​ឆ្ងាយ​​​ណាស់​​​ បើ​​​ប្រៀប​​​ធៀប​​​ទៅ​​​នឹង​​​​​​ប្រាក់​​​ខែ​​​គោល​​​​​​ចំនួន​​​១៦០​​​ដុល្លារ​​​​​​​​​ ដែល​​​​​​ទាមទារ​​​ដោយ​​​​​​​​​សហជីព​​​កម្មករ​​​​​​កាត់​​​ដេរ​​​ចំនួន​​​ប្រាំមួយ​​​​​​ដែល​​​មិន​​​គាំទ្រ​​​​​​រដ្ឋា​​​ភិបាល​​​។

លោក ជួន មុំ​​​ថុល​​​ បាន​​​​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លោក​​​គាំទ្រ​​​ការ​​​​​​អំពាវ​​​នាវ​​​​​​របស់​​​រដ្ឋមន្ត្រី​​​ក្រសួង​​​ការងា​​​រ​​​ឲ្យ​​​សហជីព​​​នានា​​​ឈប់​​​បំពាន​​​ច្បាប់​​​តាម​​​រយៈ​​​កូដកម្ម​​ខុស​​​ច្បាប់​​​ប៉ុណ្ណោះ​​​។ លោក​​​ ជួន មុំថុល​​​ មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា​​​ “សមាជិក​​​របស់​​​​​​ខ្ញុំ​​​មិន​​​សប្បាយ​​​ចិត្ត​​​នឹង​​​​​​ការ​​​ញុះ​​​ញង់​​​ឲ្យ​​​ធ្វើ​​​កូដ​​​កម្ម​​​ទេ​​​ ពីព្រោះ​​​អ្នក​​​គ្រប់គ្រង​​​​​​រោងចក្រ​​​​​​កាត់​​​ប្រាក់ខែ​​​​​​របស់​​​ពួក​​​គាត់អំឡុង​​​​​​ពេល​​​តវ៉ា​​​”។

រោងចក្រ​​​រាប់​​​រយ​​​​​​បាន​​​បង្ខំ​​​ចិត្ត​​​​​​បិទ​​​ទ្វារ​​​ដោយ​​​​​​សារ​​​តែ​​​កូដកម្ម​​​ការងារ​​​ទូទាំង​​​ប្រទេស​​​​​​​​​កាលពី​​​ចុង​​​​​​ខែ​​​ធ្នូ​​​ និង​​​ដើម​​​​​​ខែ​​​មករា​​​ ដែល​​​សហ​​​ជីព​​​នានា​​​លើក​​​ឡើង​​​ថា មាន​​​កម្មករ​​​ចូល​​​រួម​​​​​​ពាក់​​​ព័ន្ធជាង​​​​​​៣០.០០០​​​នាក់​​​។ រោងចក្រ​​​មួយ​​​ចំនួន​​​បាន​​​ប្រឈម​​​នឹង​​​កូដ​​​កម្ម​​​ជា​​​ថ្មី​​​ម្ដង​​​ទៀត​​​​​នៅ​​​ខែ​​​នេះ​​​ ដោយ​​​សារ​​​​​​​​​ពួក​​​គេ​​​​​​មិន​​​ព្រម​​​បើក​​​​​​ប្រាក់​​​ឈ្នួ​​​ល​​​របស់​​​កម្មករ​​​​​​អំឡុង​​​ពេល​​​ពួក​​​គេ​​​ធ្វើ​​​កូដកម្ម​​​។​​​

លោក​​​ អាត់ ធន់​​​ ប្រធាន​​​សម្ពន្ធ​​​សហជីព​​​​​​ប្រជាធិបតេយ្យ​​​​​​កម្មករ​​​កាត់​​​ដេរ​​​​​​កម្ពុជា​​​ ហៅ​​​កាត់​​​ ស៊ីខៅឌូ ជា​​​សម្ពន្ធ​​​សហជីព​​ឯករាជ្យ​​​ធំ​​​បំផុត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា​​​ លោក​​​ សោម​​​ អូន​​​ និង​​​លោក​​​ ជួន​​​ មុំ​​​ថុល​​​ មិន​​​​​​ធ្វើ​​​ដើម្បី​​​ផល​​​ប្រយោជន៍​​​របស់​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​​​​ទាំង​​​៦០០.០០០​​​នាក់​​​នៅ​​​ទូទាំង​​​ប្រទេស​​​នោះ​​​ទេ​​​។

លោក​​​បានមានប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “មនុស្ស​​​ទាំង​​​ពីរ​​​នាក់​​​នោះ​​​មិន​​​មែន​​​ជា​​​មេដឹកនាំ​​​សហ​​​ជីព​​​ពិត​​​ប្រាកដ​​​ដែល​​​បម្រើ​​​​​​កម្មករ​​​​​​នោះ​​​ទេ​​​ ពួក​​​គេ​​​​​​ប្រើប្រាស់​​​សហជីព​​​របស់​​​ខ្លួន​​​​​​ធ្វើ​​​ជា​​​ខែល​​​ ដើម្បី​​​បំភាន់​​​​​​កម្មករ​​​ ពីព្រោះ​​​ពួក​​​គេ​​​ជា​​​មន្ត្រី​​​រដ្ឋាភិបាល​​​​​​”។ លោក​​​ ជួន​​​ មុំថុល​​​ ​​​បាន​​​​​​លើក​​​ឡើងថា ខ្លួន​​​ជា​​​ទីប្រឹក្សា​​​របស់​រាជ​​​​​រដ្ឋាភិបាល​​​ រីឯ​​​លោក សោម​​​អូន​​​ វិញ​​​គឺ​​​ជា​​​មន្ត្រី​​​មួយ​​​រូប​​​​​​នៅ​​​ទីស្ដីការ​​​គណៈរដ្ឋ​​​មន្ត្រី​​​។

លោក​​​ ហេង​​​ សួរ​​​ អ្នក​​​នាំពាក្យ​​ក្រសួង​​​ការងារ​​​​​​បាន​​​មានប្រសាសន៍​​​កាលពី​​​ម្សិល​​​មិញ​​​ថា ឧបនាយក​​​រដ្ឋ​​​មន្ត្រី​​​ គាត ឈន់​​​ នឹង​​​​​​កោះ​​​ប្រជុំ​​​​​​ “ដើម្បី​​​សិក្សា​​​ពី​​​ការ​​​ដំឡើ​​​ងប្រាក់​​​ខែ​​​គោល​​​​​​សម្រាប់​​​មន្ត្រី​​​រាជការ​​​និង​​​​​​កម្ម​​​ក​​​រ” នៅ​​​ថ្ងៃ​​​ទី​​​៥​​​ ខែ​​​កុម្ភៈ​​។

ទោះ​​​បី​​​ជា​​​បង្កើត​​​ក្រុម​​​ការងារ​​​មួយ​​​មុន​​​ពេល​​​​​​ការ​​​ពិនិត្យ​​​​​​លើ​​​ប្រាក់​​​ខែ​​​គោល​​​ថ្មី​​​បំផុត​​​​​​របស់​​​ខ្លួន​​​​​​ ដែល​​​បាន​​​រក​​​ឃើញ​​​ថា ​​​ប្រាក់​​​ខែ​​​ដែល​​​​​​អាច​​​រស់​​​បាន​​​សម្រាប់​​​កម្ម​​​ករ​​​កាត់ដេរ​​​ គឺ​​​ចន្លោះ​​​ពី​​​​​​១៥៧​​​ដុល្លារ​​​ ទៅ​​​១៧៧​​​ដុល្លារ​​​​​​ក៏​​​ដោយ​​​ ក៏​​​រដ្ឋាភិបាល​​​បាន​​​សម្រេច​​​​​​ដំឡើង​​​ប្រាក់ខែ​​​គោល​​​​​​ដល់​​​៩៥​​​ដុល្លារ​​​ ដោយ​​​សម្ដែង​​​​​​ការ​​​ព្រួយបារម្ភ​​​ថា ការ​​​​​​ដំឡើង​​​ប្រាក់​​​ខែ​​​អាច​​​នឹង​​​ធ្វើ​​​​​​ឲ្យ​​​បណ្ដា​​​វិនិយោគិន​​​រត់​​​ចេញ​​​ទៅ​​​ក្រៅ​​​ប្រទេស​​​។

លោក​​​ មឿន​​​ តុលា​​​ ប្រធាន​​​​​​កម្មវិធី​​​​​​ការងារ​​​នៅ​​​មជ្ឈមណ្ឌល​​​អប់​​​រំច្បាប់​​​សម្រាប់​​​សហ​​​គមន៍​​​បាន​​​មានប្រសាសន៍​​​ថា ការ​​​បង្កើត​​​គណៈ​​​កម្មាធិការ​​​​​​ដឹកនាំ​​​ដោយ​​​លោក គាត ឈន់​​​ មាន​​​បំណង​​​បង្វែរ​​​ការ​​​ចាប់​​​អារម្មណ៍​​​ពី​​​សាធារណ​​​ជន​​​ពី​​​ការ​​​ទាមទារ​​​របស់​​​សហជីព​​​ដែល​​​មិន​​​គាំទ្រ​​​រដ្ឋាភិបាល​​​របស់​​​លោក​​​ ហ៊ុន​​​ សែន​​​​​​ ទាម​​​ទារ​​​ប្រាក់ខែ​​​ដែល​​​អាច​​​រស់​​​បាន​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា “ពួក​​​គេ​​​​​​ព្យាយាម​​​បង្កើត​​​គណៈកម្មាធិការ​​​ម្ដង​​​ហើយ​​​ម្ដង​​​ទៀត​​​គ្រាន់​​​តែ​​​ដើម្បី​​​បង្វែរ​​​ការ​​​ចាប់​​​អារម្មណ៍​​​របស់​​​សាធារណជន​​​ប៉ុណ្ណោះ​​​ ដូច្នេះ​​​ខ្ញុំ​​​គិត​​​ថា គណៈកម្មាធិការ​​​នេះ​​​នឹង​​​មិនស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​មួយ​​​ដែល​​​អាច​​​ទទួល​​​យក​​​បាន​​​​​​ឡើយ​​​”។

មេដឹកនាំ​​​នៃបណ្ដា​​​សហជីព​​​ដែល​​​មិន​​​គាំទ្រ​​​រដ្ឋាភិបាល​​​នៅ​​​ក្នុង​​​វិស័យ​​​ឧស្សាហកម្ម​​​កាត់​​​ដេរ​​​បាន​​​សន្យា​​​​​​ថា នឹង​​​ធ្វើ​​កូដកម្ម​​​ឡើង​​​វិញ​​​ប្រសិន​​​បើ​​​រដ្ឋាភិបាល​​​​​​មិន​​​​​​សម្រុះសម្រួល​​​ការ​​​ចរចា​​​​​​សម្រាប់​​​ការ​​​ដំឡើង​​​ប្រាក់ខែ​​​គោល​​​ទេ​​​នោះ​​​៕ សុខុម

(រាយការណ៍​​​បន្ថែម​​​ដោយ Colin Meyn)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស