35 C
Phnom Penh

ក្រុម​ហ៊ុន​ចិន​ប្រាប់​លោក ហ៊ុន​ សែន​ ថា ​​ទំនប់​វារី​អគិ្គសនី​សេសាន​ក្រោម​២​នឹង​ត្រូវ​បញ្ចប់​បីឆ្នាំ​ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជំនួយ​ការ​របស់​លោក​ ហ៊ុន សែន​​ មាន​ប្រសាសសន៍​ ​កាល​ពី​ម្សិលមិញថា​ ប្រធាន​ក្រុម​ហ៊ុន​ចិន​ ដែល​ក្រុម​ហ៊ុន​សាខា​របស់​ខ្លួន​នឹង​សាង​សង់​ទំនប់​វា​រី​អគ្គិសនី​សេសាន​ក្រោម​​២​ បាន​ជួប​ពិភាក្សា​ជាមួយ​លោក​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដើម្បី​ជម្រាប​ប្រាប់​លោក​ថា ទំនប់​វារី​អគ្គិ​សនីនេះ​នឹង​ត្រូវ​បញ្ចប់​ការ​សាងសង់​នៅ​រយៈពេល​បី​ឆ្នាំក្រោយ​។

លោក​ អៀង​ សុផាល្លែត ​ជំនួយការ​ផ្ទាល់​របស់​លោក​ ហ៊ុន សែន​​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​បន្ទាប់​ពី​កិច្ចប្រជុំ​ថា លោក ចាង​ ធីងខឹ (Zhang Tingke) អនុ​ប្រធាន​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​អគ្គិសនី​ China Huaneng Group ដែល​គ្រប់គ្រង​ដោយ​រដ្ឋចិន​បាន​ប្រាប់​លោក ហ៊ុន​ សែន​ ថា​លោក​មក​ប្រទេស​កម្ពុជា​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​ដៃ​គូ​ក្នុង​ស្រុក​រួម​មាន​ការិល័យ​មេធាវី​ Ang & Associates Lawyers Co. Ltd. ដែល​គ្រប់​គ្រង​ដោយ​អ្នក​ឧកញ៉ា គិត ម៉េង​ ដើម្បី​ចាប់​ផ្តើម​សាង​សង់​ទំនប់​វារី​អគ្គសនី​ សេសាន​ក្រោម​២នេះ​។

លោក សុផាឡែត​ បាន​មាន​ប្រសាសន៍​ថា “ លោក​ [ចាង ធីងខឹ] មក​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​ដើម្បី​សហការ​ជាមួយ​ ​ការិល័យ​មេធាវី​ Ang & Associates Lawyers Co. Ltd.  ដើម្បី​សាង​សង់​ទំនប់​វារី​អគ្គសនីនៅ​ទន្លេ​សេសាន​ក្រោម​២​”។ លោក​​មាន​ប្រសាសន៍​បន្ថែម​ថា “ លោក​​ក៏​បាន​ជម្រាប​ប្រាប់​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ថា កិច្ច​សហ​ប្រតិបតិ្ត​ការ​នេះ​នឹង​ជំរុញ​គម្រោង​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២​ ឲ្យ​ឆ្ពោះ​ទៅមុខ​ផង​ដែរ​ ហេតុដូច្នេះ​អគ្គិសនី​និង​ត្រូវ​បង្កើត​នៅ​ឆ្នាំ២០១៧”។ លោក​បន្ត​ទៀត​ថា​ លោក ហ៊ុន​ សែន​ បាន​ស្វាគមន៍​ចំពោះ​កិច្ច​ខិតខំប្រឹង​ប្រែង​របស់​ក្រុម​ហ៊ុន​ចិន​នេះ​។

លោក​ សុផាឡែត​ បាន​មាន​ប្រសាស​បន្ទាប់​ពី​កិច្ច​ប្រជុំ​នៅ​វិមាន​សន្តិភាព​ កាល​ពី​ម្សិល​មិញ​ថា “សម្តេច​នាយក​រដ្ឋ​មន្ត្រី​ បាន​ស្វាគមន៍​ក្រុម​ហ៊ុន​ China Huaneng Group  ហើយ​លោក​បាន​មាន​ប្រសាសន៍​ថា វិនិ​យោកទន់​ចិន​ គឺ​ពឹង​ផ្អែក​លើ​ទំនាក់ទំនង​មិត្ត​ភាព​ល្អ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន​”។
ទោះ​បី​ជាអង្គការ​ក្រៅ​រដ្ឋាភិបាល​ សម្តែង​​ក្តី​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាលបរិស្ថាន​ក៏ដោយ​ ក៏​លោក​ ធីងខឹ​ បាន​លើក​ឡើង​ថា​ ក្រុម​ហ៊ុន​ ថាមពល​ អន្តរជាតិ​ Hydrolancang ដែល​ជា​ក្រុម​ហ៊ុន​សាខា​ របស់ ​China Huaneng Group និង​ធ្វើ​យ៉ាង​ណា​ចៀងវាង​ផល​ប៉ះពាល់​បរិ​ស្ថាន​ និង​ជីវភាព​រស់នៅ​របស់ពលរដ្ឋ​ ដែល​រស់​នៅ​ក្បែរ​វារី​អគ្គសនីនេះ​។

តែ​ទោះ​ជា​យ៉ាង​ណា​ បើ​យោង​តាម​អ្នក​វិទ្យាសាស្ត្រ​បាន​ឲ្យ​ដឹង​ថា គម្រោង​ដែល​មាន​ទឹក​ប្រាក់​៧៨១លាន​ដុល្លារ​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​នេះ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា នឹង​ធ្វើ​ឲ្យ​អ្ន​ភូមិ​ ចំនួន​៥.០០០នាក់​បាត់​បង់​ផ្ទះ​សំបែង​ ធ្វើ​ឲ្យ​ប៉អះពាល់​ជីវភាព​រស់​នៅ​របស់​​អ្នក​ភូមិ​ជាង​ ១០​០.០០០នាក់​ នឹង​ធ្វើ​ឲ្យ​មច្ឆា​ជាតិ​នៅ​ក្នុង​អាង​ទន្លេ​មេគង្គ​ទាំងមូល​ធ្លាក់​ចុះ​៩​ភាគរយ​។

ការ​ពី​ខែ​កក្កដា ម្ចាស់​ជំនួយ​ធំៗ​បំផុត​របស់​ប្រទេស​កម្ពុជា​ជា​ច្រើន​ រួម​មាន​សហភាព​អឺរ៉ុប សហ​រដ្ឋអាមេរិក​ ធនាគារ​ពិភពលោក​ និង​ប្រទេស​អូស្ត្រាលី​ បាន​អំពាវនាវ​ឲ្យ​ប្រទេស​កម្ពុជា​ដាក់​ជូន​នូវ​គម្រោង​វារី​អគ្គិ​សនី​ដោយ​ស្ម័គ្រ​ចិត្ត​ សម្រាប់​ដំណើរ​ពិគ្រោះ​យោបល់​មួយ​ដែល​ប្រទេស​ជិត​ខាង​មានដូច​ជា​ ប្រទេស​ថៃ​ ឡាវ​ និងប្រទេស​វៀតណាម​ អាច​មាន​ឱកាស​ពិភាក្សា​អំពី​គម្រោង​ទំនប់​វារី​អគ្គសនី​ កម្លាំង​៤០០​មេហ្គាវ៉ាត់នេះ ព្រោះ​ប្រទេស​ទាំង​នេះ​ក៏​អាច​រង​ផល​ប៉ះពាល់​ដែរ​។
កាលពីម្សិលមិញ​ លោក មៀច​ មឿន​ អ្នក​សម្រប​សម្រួល​របស់​បណ្តាញ​ ការពារ​ទន្លេ​បី​ បាន​ឲ្យ​ដឹង​ថា​ការ​ត្រៀម​រៀបចំ​សាង​សង់​ទំនប់​វារី​អគ្គសនី​នេះ​ កំពុង​តែ​បន្ត​។ លោក​បានមាន​ប្រសាសន៍​ថា “ ពួក​គេ​នៅតែ​ស្ថាបនា​​​ផ្លូវ​និង​កំពុង​តែ​កាប់​រាន​ព្រៃ​”៕ស៊ុយឈាង 

 ​​(រាយការណ៍​បន្ថែម​ដោយ​ Denise Hruby)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស