29 C
Phnom Penh

ភាពយន្តឯកសារ​ទាក់ទងនឹង​ការបាញ់សម្លាប់​លោក​ ជា វិជ្ជា នឹងត្រូវ​បាន​បញ្ចាំង​ជូនសាធារណជ​នទស្សនា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក រីជ ហ្គារ៉េឡា (Rich Garella) ផលិត​ភាពយន្ត​ឯកសារ​ដែលមានចំណងជើងថា “នរណាសម្លាប់​ ជា វិជ្ជា?” បាន​ឲ្យដឹង​ថា ខ្សែ​ភាពយន្ត​ដ៏ចម្រូង​ចម្រាស​ ដែល​បង្ហាញ​ការ​ស៊ើបអង្កេត​សកម្មភាព​ក្រោយ​សោក​នាដ​កម្មលើលោក ជា​ វិជ្ជា ​អតីត​មេដឹកនាំ​សហ​ជីពសេរី​កម្មករ​​ដ៏​លេចធ្លោ​មួយរូប ​និង​ករណី​ចាប់ខ្លួន​លោក ប៊ន សំណាង ​និងលោក សុខ សំអឿន នឹង​ត្រូវបាន​បញ្ចាំង​នៅល្ងាច​ថ្ងៃ សុក្រ នៅ​ឯមជ្ឈម​ណ្ឌល ​ជួបជុំ ស៊ីធី ហាប់ (Sithi Hub)​ ដែលស្ថិត​នៅ​ក្បែរ​វត្តបទុម​​ក្នុង​រាជ​ធានីភ្នំពេញ​។

លោក រ៉េឡា បាន​ឲ្យដឹងបន្ថែមទៀតថា ភាពយន្ត​ឯកសារ​ទទួលពានរង្វាន់​នេះ ត្រូវ​បានបង្ហាញ​លើកដំបូង​កាលពីឆ្នាំ២០០៧និងមានការសន្និដ្ឋានថា លោក សំណាង និង​លោក សំអឿន ដែលត្រូវបាន​ដោះលែងពីពន្ធនាគា​រ កាលពីពេលថ្មីៗនេះ ត្រូវបាន​ទម្លាក់កំហុស។

លោក រ៉េឡា ដែលនឹង​សម្របសម្រួល​វគ្គ​សំណួរ-ចម្លើយ បន្ទាប់ពី​កម្មវិធីបញ្ចាំងខ្សែភាព​យន្តរួច បាន​មានប្រសាសន៍ថា “ យើង​សន្និដ្ឋាន​ថា យើង​នឹង​មិនស្វែង​រក​ជនពិត​ដែល​បាន​សម្លាប់គាត់ទេ​ ក៏ប៉ុន្តែ នេះមិនមែនជា​ចំណុច​សំខាន់​ទេ ពីព្រោះរបបគឺជា​អ្នកសម្លាប់។ បញ្ជា​នេះ​ចេញពីថ្នាក់ខ្ពស់​ណាស់ ឬក៏អាច​នឹង​ខ្ពស់​បំផុត​ទៀត​ផង​”។

ទោះបីជា​ភាពយន្តឯកសារ​នេះ​មិនអាចត្រូវបានបញ្ចាំងជាភាសាខ្មែរក៏ដោយ មិនទាន់​មានការ​បញ្ចាំងភាពយន្តនេះ​ជា​សា​ធារណៈ នៅក្នុងប្រទេស​កម្ពុជា​ទេ​។
បន្ទាប់​ការ​ប៉ុនប៉ង​បញ្ចាំង​ភាពយន្តនេះ​នៅ​ទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១០​មិន​ទទួលជោគជ័យ រដ្ឋាភិបាលបាន​ឲ្យដឹងថា សកម្ម​ភាព​បញ្ចាំង​ភាពយន្តឯកសារនេះត្រូវបានហាម​ឃាត់។ ទោះបីជាយ៉ាងណា លោក ហ្គារ៉េឡា បានលើកឡើងថា លោក​មិនដឹងថា បម្រាម​នេះ​ផ្អែកលើច្បាប់ណាមួយទេ​។

លោកបានមានប្រសាសន៍ថា “ដូចដែល​យើង​បាន​ឃើញហើយ កម្ពុជា​ជាប្រទេស​មាន​​សេរីភាព​បញ្ចេញមតិដែលជាផ្នែកមួយនៃ​ច្បាប់ ដូច្នេះ យើង​មិនជឿថា  ភាពយន្ត​ឯកសារ​នេះ​ត្រូវបានហាម​មិន​ឲ្យ​បញ្ចាំង​នៅ​ប្រទេស   កម្ពុជា​ទេ​”៕ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស