37.6 C
Phnom Penh

អគ្គិភ័យ​ឆាប​ឆេះ​កន្លែង​ដាក់​ឧបករណ៍​​​រាវមីននិង​រថយន្ត​របស់​មជ្ឈមណ្ឌល​សកម្ម​ភាព​កំចាត់​មីន​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ ហេង រតនា អគ្គនាយក​មជ្ឈ​មណ្ឌល​​ សកម្ម​ភាព​កំចាត់​មីន​កម្ពុជា (ស៊ីម៉ាក់​) បាន​មាន​ប្រសាសន៍​ថា អគ្គិភ័យ​បាន​ឆាប​ឆេះ​កន្លែង​ដាក់​ឧបករណ៍​ដោះ​មីន​នៃ​​អង្គភាព​ដោះ​មីន​លេខ​​២​របស់​ស៊ីម៉ាក់ នៅក្នុង​​ក្រុង​​បាត់​ដំបង​កាល​ពី​ព្រឹក​ម្សិលមិញ​ ធ្វើ​ឲ្យខូច​ឧបករណ៍​ដោះ​មីន​និង​រថយន្ត​​ដែល​មាន​តម្លៃ​ប្រមាណ​៤០០​​.០០០​ដុល្លារ​។


លោក ហេង​ រតនា បានមាន​ប្រសាសន៍​ថា គ្មាន​នរណាម្នាក់​រង​របួស​នៅក្នុង​អគ្គិភ័យ​​ដែល​បាន​ចាប់​ផ្តើម​ឆេះ​នៅម៉ោង​ប្រហែល​៦​ព្រឹក​នេះ​ទេ​ ប៉ុន្តែ ឧបករណ៍​ដោះ​មីន​ និង​រថយន្ត​ដែល​ដាក់​ក្នុង​អគារនេះបាន​រង​ការ​ខូច​ខាត​ជាច្រើន​។លោក​បានមាន​ប្រសាសន៍ថា ម៉ាស៊ី​នរាវ​មីន​ដែល​ទុក​សម្រាប់​ជួស​ជុលបួនគ្រឿង​​​ពេល​នេះ​ត្រូវ​​ចំណាយ​ពេល​ជាច្រើន​សប្តាហ៍​​​​​ ទៀត​ទើប​អាច​យក​មក​ប្រើ​វិញ​បាន​។

លោក​បានមាន​ប្រសាសន៍ថា “ យើង​នឹង​ព្យាយាម​​បំពេញ​ការ​ងារ​ដូចធម្មតា​​ ប៉ុន្តែ មិន​មាន​​ផល​ប៉ះពាល់​ណាមួយ​ទេ ពីព្រោះ​យើង​​អាច​ជួស​ជុល​​ឧបករណ៍ទាំង​នោះ​បាន​បន្តិច​បន្តួច​ដែរ​នៅពេល​នេះ​​”។

លោក​មាន​ប្រសាសន៍ថា “ អ្នក​ដោះ​មីននៅតែ​អាច​ធ្វើ​ការ​បាន​​ទោះជា​គ្មាន​ម៉ាស៊ីន​​​រាវ​​​មីន​​ក៏​ដោយ​ ប៉ុន្តែ ការ​ដោះ​មីន​បែប​​នេះ​​មាន​ការ​យឺត​យ៉ាវ​​ ហើយ​​ការដោះ​មីន​​នឹង​មិន​ដំណើរ​ការ​បា​ន​ល្អមួយ​រយៈ​”។ លោក​បាន​បន្ថែម​ថា ការ​ដោះមីន​នៅក្នុង​ស្រុក​រតនៈ​​​មណ្ឌល​ និង​ស្រុក​បវេល​ ខេត្ត​បាត់​ដំបង​ និង​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ក្នុងខេត្ត​ព្រះ​​​វិហារ​​​​នឹង​រង​ផល​ប៉ះពាល់​។

លោក ហេង រតនា និង​ក្រុម​ពន្លត់​អគ្គិ​ភ័យ​​​ខេត្ត​បា​ននិយាយ​ថា អគ្គិ​ភ័យ​នេះ​ទំនង​ជា​បង្ក​ឡើង​ដោយសារ​ទុស្សេ​ខ្សែភ្លើង​​។

លោក​វរសេនីយ៍​ទោ​ គឹម​ ប៊ុនធឿន ប្រធាន​ការិ​យាល័យ​ពន្លត់​អគ្គិភ័យ​ខេត្ត​បាន​មាន​ប្រសាសន៍ថា​  “ ​យើង​បាន​បញ្ជូន​រថយន្ត​ពន្លត់​អគ្គិភ័យ​បី គ្រឿង​​ទៅ​ពន្លត់​អគ្គិភ័យ​នេះ​ ហើយ​យើង​បាន​ចំណាយ​ពេល​ប្រហែល​ពីរ​ម៉ោង​។ លោក​បាន​បន្ថែម​ថា ស៊ីម៉ាក់ និង​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​កំណត់​ការ​ខូច​ខាត​មាន​ចំនួន​ប្រហែល​៤០០.០០០ដុល្លារ​៕ គឹមហឿន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស