38 C
Phnom Penh

កាស៊ីណូប៉ៃលិន​ប្រហែល​ជា​លែង​ដំណើរការ​ បន្ទាប់​ពី​ប្រកាសថា ខ្លួន​ខាត​អស់​២,៥លាន​ដុល្លារ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ឯកសារ​បង្ហាញ​នៅ​ផ្សារភាគ​ហ៊ុន​ NASDAQ បាន​បង្ហាញ​ថា ក្រុម​ហ៊ុន​កាស៊ីណូ​  Entertainment Gaming Asia (EGA) បាន​ប្រកាស​នៅ​ថ្ងៃអង្គារ​ថា ខ្លួន​បាន​កត់​ត្រា​ការ​ខាត​​បង់​ក្នុង​គម្រោង​វិនិយោគ​របស់​ខ្លួន​ចំនួន​២,៥លាន​ដុល្លារ​តាម​រយៈកាស៊ីណូ​ Dreamworld នៅ​ខេត្តប៉ៃលិន​ ដោយ​សារ​តែ​ចំនួន​អ្នក​លេង​ល្បែង​ឆ្លង​កាត់​ព្រំដែន​ថៃ​មាន​តិច​ជាង​ចំនួន​រំពឹង​ទុក​​ ហើយបាន​ឲ្យ​ដឹង​ថា ខ្លួន​ប្រហែល​ជា​ត្រូវ​បិទ​អាជីវកម្ម​នេះ​។

ក្រុម​ហ៊ុន​ EGA ដែល​ទទួល​បាន​ការ​គាំទ្រ​​ពី​ក្រុមហ៊ុន​ប្រតិបត្តិករ​អាជីវកម្ម​កាស៊ីណូ​ Melco Internationnal Development មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ម៉ាកាវ​ ក៏​ប្រើ​ទូរភ្នាល់​សម្រាប់​អាជីវ​កម្ម​របស់​ខ្លួន​នៅ​កាស៊ីណូ​ណាហ្គាវើល ក្នុង​រាជធានី​ភ្នំពេញ និង​កាស៊ីណូ​ឋានសួគ៌​បូក​គោ​ក្នុង​ខេត្ត​កំពត​ផង​ដែរ។ ក្រុម​ហ៊ុន​នេះ​បាន​បើក​កាស៊ីណូ​ Dreamworld ទី២​នៅក្នុង​ខែ​មីនា ក្នុង​ក្រុង​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ​។

អាជីវកម្ម​កាស៊ីណូ​នៅ​ខេត្ត​ប៉ៃលិន​ ដែល​ក្រុម​នេះ​បាន​បើក​ដំណើរការ​កាលពី​ខែ​ឧសភា​ ឆ្នាំ​២០១២ ដោយ​កំណត់​អតិថិជន​មក​ពី​ប្រទេស​ថៃ​ជាអ្នក​លែង​ល្បែង​នោះ ទទួល​បាន​ប្រាក់​ចំណូល​បាន​កាន់​តិច​ទៅៗ​ ហើយ​ក្រុម​ហ៊ុន EGA បាន​ក្រើន​រំឭក​វិនិយោ​គិន​កាលពី​ខែកញ្ញាឆ្នាំមុន​ថា ខ្លួន​ត្រូវ​ចាប់​ផ្តើម​ជួល​តុ​ចេញ ដើម្បី​ប៉ះ​ប៉ូវ​ថ្លៃ​ដើម​ប្រតិបត្តិការ​ និង​បង្កើន​ប្រាក់​ចំណូល​។

ទោះ​ជាយ៉ាង​ណា​ ថ្លៃ​ជួល​ឲ្យ​ភាគី​ទី​៣ក៏​មិន​អាច​ជួយ​ស្រោច​ស្រង់​ចំនួន​ប្រាក់​ចំណេញ​របស់​កាស៊ីណូ​នេះបាន​ដែរ ហើយ​កាលពី​ថ្ងៃ​សុក្រ ក្រុម​ប្រឹក្សា​ភិបាល​បាន​សម្រេច​ចិត្ត​ប្រកាស​ថា កាស៊ីណូ​នេះ​ខាត​ទុន​វិនិយោគ​ទាំង​ស្រុង​ចំនួន​២,៥លាន​ដុល្លារ​ ឲ្យ​ស្រប​តាម​បទ​បញ្ញត្តិ​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក​។

សេចក្តី​ប្រកាស​នោះ​មាន​ខ្លឹម​សារ​ថា“ បច្ចុប្បន្ន​ ប្រាក់​ចំណូល​បាន​ពី​ការ​ជួល​ឲ្យ​ភាគី​ទី​៣ និង​ទូរភ្នាល់​ មិន​បាន​ជំរុញ​ឲ្យ​មាន​រំហូរ​សាច់​ប្រាក់​វិជ្ជមាន​ទេ​ ហើយ​គណៈគ្រប់​គ្រង​ក៏​មើល​មិន​ឃើញ​ផ្លូវ​ដែល​ស្តារឡើង​វិញ​នូវ​លទ្ធភាព​រក​ប្រាក់​ចំណេញ​ ដោយ​ប្រើ​គំរូ​អាជីវ​​កម្ម​នេះ​ដែរ​”។​សេចក្តី​ប្រកាស​នេះមាន​ខ្លឹម​សារ​​​​បន្ថែម​ថា “ ដូច្នេះក្រុម​​ហ៊ុន​​មា​ន​​​បំ​ណ​ង​កត់​​ត្រា​ការ​​​ខាត​បង់​ប្រាក់​​សរុប​​ប្រហែល​​២,៥លា​ន​ដុល្លារ​ គិត​​​ត្រឹម​​​​ថ្ងៃ​​​ទី​​៣១ ​ខែ ​​ធ្នូ ឆ្នាំ​​២០១៣ [ដែល] ​​​​​បង្ហាញ​ពី​កា​រ​​ចំ​ណាយ​​ទុន​​​ទាំ​ង​មូ​ល ​​​​​​​ដោ​យ​​​ក្រុ​ម​​ហ៊ុន​​​​សម្រាប់​​​​ទ្រព្យ​នេះ គិត​ត្រឹម​​​ថ្ងៃ​​ទី​​៣១ ​​ខែ​​ធ្នូ ​ឆ្នាំ​​២០១៣ ​​ជាមួ​យ​​នឹង​ការ​លើក​លែ​ង​ទ្រព្យ​សម្បត្តិ​​ទាំ​ង​នោះ​ ​ដែល​​​ក្រុ​ម​ហ៊ុន​​ជឿ​​ថា ​​​អា​ចដាក់​ពង្រាយ​​​ឡើង​​​​វិញ​​​ទៅ​​​ដល់​​​ទ្រព្យ​​ស​ម្បត្តិ​​​ដែល​​មា​ន​ស្រាប់​ផ្សេង​ទៀត”។

​​ចំ​​ណូ​​ល​​​ពី​​កាស៊ី​​ណូ​​ប៉ៃ​លិន ​សម្រាប់​រយៈ​​ពេល​​​បី​​ខែ​  ដែល​​បញ្ចប់​​កា​ល​​ពី​ថ្ងៃ​ទី​​៣០ ​ខែ​​​កញ្ញា ​​គឺ​​៤៣២.០០០​​ដុល្លារ ​​គឺ​​​ធ្លាក់​​ចុះ​​​ជា​ង​​៥០​ភាគ​រយ​ ​ពី​​៩០៧.០០០​ដុល្លារ​ ដែល​​​ទទួល​​​​បា​ន​​​អំ​ឡុង​​​​រយៈ​​ពេល​​​បី​ខែ​ ដែល​​ចប់​​​នៅ​ថ្ងៃ​​​ទី​៣០ ​ខែ​មិថុ​នា ​ដោយ​សារ​​​ការ​​កាត់​​​បន្ថយ​​ពន្ធ​ ​នេះ​បើ​​យោង​​តាម​​លទ្ធផល​​​ដែល​​ចេញ ផ្សព្វ​​​ផ្សាយ​​ថ្មីៗ​​នេះ​។ជម្រើស​​​ដែល​ត្រូ​វ​បា​ន​​​ពិ​ចារណា​​ដោ​យ​ EGA ​រាប់​​ទាំ​ង​​ការ​​​ជួ​ល​​បន្ត​​កាស៊ី​ណូ​​ប៉ៃ​លិន​​​ទាំ​​ង​​មូ​ល​ ឬកា​​រ​បញ្ចប់​ប្រតិបត្តិការ​។

លោក សៅ សារ៉ាត ​​ប្រធា​ន​​មន្ទីរ​​នៅ​សាលា​​​​​ខេត្ត​​​ប៉ៃ​លិន ​​បា​ន​មា​ន​ប្រ​សាស​​ន៍​ថា លោក​មិន​បា​ន​​ដឹង​​​ពី​មូ​ល​ហេតុ​ ​ដែល​​កាស៊ីណូ ឌ្រីម វើល ​​បា​ន​​​កំ​ពុ​ងតែ​​​ពុះ​​ពារ ​ពី​​ព្រោះចំនួន​​​ក្រុ​ម​​​អ្នក​លេ​ង​ល្បែង​​​​ថៃដែល​កំ​ពុង​​​​បន្ត​​ឆ្លង​​ដែន​​​​នៅ​ជា​ធម្មតា​ទេ។លោក​បា​ន​​មាន​ប្រសាសន៍​​ថា “បើ​ទោះ​ជា​​មា​ន​បញ្ហា​​​នយោ​បា​យ​​នៅ​ក្នុងប្រទេ​ស​​​ថៃ​​​ក៏​ដោ​យ ក៏​​គ្មាន​​​អ្វី​​ប្រែ​​ប្រួល​​​ឡើយ ​ហើយ​ប្រជា​​​​ជ​ន​ថៃ​​នៅតាម​​​ព្រំ​​ដែន​​នៅ​តែ​​មក​ជា​​ធម្ម​តា”។ លោក​​​បា​ន​បន្ថែម​ថា​ ​​របាយ​ការណ៍​​ថ្មីៗ​​​អំ​ពី​​​អ្នក​លេង​ល្បែង​ដែល​​​ជំ​ពាក់​ ​​ដែល​​​​ជាប់​​ពន្ធនាគារ ​​និង​​ត្រូ​វ​បាន​​ធ្វើ​​ទា​រុ​ណ​កម្ម​ដោ​យ​​ការស៊ី​ណូ​​​នៅ​តាម​​ព្រំ​ដែន​​​​របស់​កម្ពុជា​មិន​ប៉ះ​ពាល់​​ដល់​ចំ​នួន​​ភ្ញៀ​វ​ឡើយ​។

ទោះ​​​ជា​យ៉ាង​ណា ​លោក ជ្រុន ​ដេរ៉ា​​​វុធ ​ប្រធា​ន​​ការិ​យា​ល័​យ​គ្រប់​​គ្រង​​កាស៊ី​ណូ ​នៅ​នាយក​ដ្ឋាន​​ឧស្សា​​ហកម្ម​ ​​របស់​​ក្រសួ​ង​ហិរញ្ញ​វត្ថុ​​​បា​ន​មា​ន​ប្រ​សាស​​ន៍​ថា​ ​ផល​លំ​​បា​ក​​​​របស់​EGA ​​នៅ​​ប៉ៃ​​លិន ​​អា​ចត្រូ​វ​បា​ន​​​បន្ទោស​យ៉ាង​​​ច្បាស់​​​ទៅលើ​​វិ​បត្តិ​​​នយោ​បា​យ​​​ដែល​កំ​ពុ​ង​​កើត​ឡើង​​​នៅ​ក្នុង​ប្រទេ​ស​​ថៃ​។ ​លោក​បា​ន​​មា​ន​​​ប្រ​សាស​​ន៍​ថា​ “​​​វិ​បត្តិ​​នយោបា​យ​​​​បច្ចុប្បន្ន​​​នៅ​ក្នុងប្រទេស​​​ថៃ​ គឺជា​ដើម​​ចម​​​នាំ​ឲ្យ​មាន​​កា​រ​​​ធ្លាក់​ចុះ​​ប្រាក់​ចំ​ណូល​​​​​​របស់​កាស៊ី​ណូ​​​នៅ​តាមព្រំ​ដែន​ ​ពី​ព្រោះ​​គ្មាន​​​ជ​ន​​​ជាតិ​ផ្សេង​ទៀត​​មក​ឡើយ”។លោក ​ថេរ៉ាវុធ បា​ន​​មា​ន​ប្រ​សាស​ន៍​ថា​ ​កា​រ​​​បាញ់​​សម្លាប់​​អ្នក​​ត​វ៉ា​​ថ្មីៗ​នេះ​​ដោ​យ​​កង​រាជ​អា​​​វុ​ធ​ហត្ថ​​​នៅ​ក្នុង​​រាជ​ធា​​​នី​ភ្នំ​​ពេញ​​​នឹ​ង​មិន​ដើរ​​តួ​​នា​​ទី​​​ក្នុង​ការ​ធ្លាក់​ចុះ​​​ប្រាក់​ចំ​ណេញ​​​​​របស់​​កាស៊ី​ណូ​​​ទេ ​ពី​ព្រោះ​​ច្បាប់​មិន​អនុញ្ញាតឲ្យ​​​​​ពល​រដ្ឋ​កម្ពុជា​​លេង​ល្បែង​​ក្នុង​កា​ស៊ី​ណូ​​​ទេ។

កាស៊ីណូសរុប​របស់​ក្រុម​ហ៊ុន​ EGA ដែល​ទទួល​បាន​ពី​កៅអី​អង្គុយ​លេង​ល្បែង​ចំនួន​១៧៥៦ នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចុះ​៥៩៥.០០០មក​១០.៥លាន​ដុល្លារ​ក្នុង​រយៈ​ពេល​ប្រាំបួន​ខែ​ដើម​ឆ្នាំ​មុន​ បើ​ធៀប​នឹង​រយៈពេលដូចគ្នា​ កាលពី​ឆ្នាំ​២០១២ ដែល​ក្រុម​ហ៊ុន​នេះ​សម្រេច​បាន​ប្រាក់ចំណូល​១១,១​លាន​ដុល្លារ​ ភាគ​ច្រើន​ដោយ​សារ​តែ​ប្រាក់​ចំណូល​នៅ​កាស៊ីណូ​ណាហ្គាវើល​បាន​ធ្លាក់​ចុះ​ ក៏​ដូច​ជា​នៅ​កាស៊ីណូឋានសួគ៌​បូកគោ​ នេះ​បើយោង​តាម​របាយការណ៍​ខែ​វិច្ឆិកា​ឆ្នាំ​មុន​របស់​ក្រុម​ហ៊ុន​នេះ៕ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស