37 C
Phnom Penh

អង្គការសិទ្ធិមនុស្ស​​អន្តរជាតិ​ចំនួន​ពីរ​អំពាវនាវឲ្យរដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការរំលោភ​សិទ្ធិមនុស្ស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញ​កាល​​ពី​ម្សិលមិញ សហព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ​ និង​​អង្គការ​ពិភពលោក​ប្រឆាំង​ការ​ធ្វើ​ទារុណ​កម្ម​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​ និង​កម្មករ​រោង​ចក្រ​កាត់ដេរ​២៣នាក់​ដែល​​កំពុង​ជាប់​ពន្ធនាគារ​ចំពោះ​ការ​ចូល​រួម​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើងប្រាក់​ខែគោល​នោះ ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះ​​អាសន្ន​។

លោក ការីម ឡាហីដជី​ ប្រធាន​សហ​ព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ​បានមាន​ប្រសាសន៍ថា  “ រដ្ឋាភិបាល​កម្ពុជា​​ត្រូវ​តែ​គោរព​តាម​កាតព្វ​កិច្ច​​​របស់​ខ្លួន​ក្រោម​ច្បាប់​អន្តរជាតិ​ និង​​ត្រូវ​​ធានា​ថា ​អ្នកការ​ពារ​សិទ្ធិមនុស្ស​អាច​ធ្វើ​​សកម្ម​ភាព​អហិង្សា​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​យាយី ឬការ​ចាប់ខ្លួន​ដោយ​​ខុស​ច្បាប់​ឡើយ​”។លោកបន្ថែម​ថា “ នេះ​រួម​ទាំង​ការ​ដក​​​​បម្រាម​មិន​ឲ្យមាន​ការ​ជួប​ជុំ​គ្នា​ជាសាធារ​ណៈ ដែល​ផ្ទុយពីមាត្រា​២១នៃអនុសញ្ញា​អន្តរ​ជាតិ​ស្តីពីសិទ្ធិ​សីុវិល​ និង​សិទ្ធិ​នយោបាយ​ ហើយ​ប្រទេស​​កម្ពុជា​​ក៏​ជា​​ហត្ថលេខី​មួយ​នៅក្នុង​អនុ​សញ្ញានេះ​ដែរ​”។

លោក ជឺរ៉ាល់​ ស្ទែប​ប័ររ៉ុក អគ្គលេខា​ធិការ​ អង្គការ​ពិភពលោកប្រឆាំង​ការ​ធ្វើ​ទារុណកម្ម​បានមាន​ប្រសាសន៍ថា ប្រជាជន​គួរតែ​មាន​សិទ្ធិ​ជួប​ជុំគ្នា​។
លោក ស្ទែបប័ររ៉ុក បាន​មាន​ប្រសាសន៍​ថា “ គេមិន​អាច​និយាយ​ជារឿយ​ៗ​ថា មិន​អាច ​ដោះស្រាយ​បញ្ហា​បាន​នោះទេ ហើយ​ការ​បង្ក្រាប​អ្នក​​ប្រឆាំង​​គ្រាន់​តែ​ធ្វើ​ឲ្យ​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង”៕គឹមហឿន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស