27 C
Phnom Penh

​សាលាដំ​បូង​រាជ​ធានី​ភ្នំ​ពេញ​ផ្តន្ទា​​ទោស​​​ជន​ជាតិ​ខ្មែរពីរនាក់​​ ​និ​ងឡាវពីរនាក់​ ពី​បទ​​​​​រត់​ពន្ធ​​​គ្រឿង​ញៀន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កា​ល​ពីម្សិល​​មិញ ​សាលា​​ដំ​បូ​ងរាជធា​​​នី​ភ្នំ​ពេញ​​បា​ន​ផ្តន្ទា​ទោស​​បុរស​​ជន​​ជាតិ​​​ឡាវ​​​ពីរនាក់​ឲ្យ​​​ជាប់​​​​ពន្ធនាគារ​​​រយៈ​ពេល​​២៥ឆ្នាំ និង​​បុរស​​ជន​​ជាតិ​ខ្មែរ​​​​ពី​រ​នាក់​​​ជា​ប់​​ពន្ធ​នា​គារ​​រយៈពេល​២០​ឆ្នាំ​។តុលាការ​សម្រេច​បែបនេះ ​បន្ទាប់​​ពី​រក​ឃើញ​ពិ​រុទ្ធ​​​ភា​ព​​​​របស់​ពួ​ក​គេ​​​ថា ​​​បា​ន​​រត់​​ពន្ធ​គ្រឿង​​​ញៀ​ន​មេតំ​ហ្វេ​តាមី​ន​១,៨​​​គី​ឡូ​ក្រាម​​​ពី​​​ឡា​​វ ​មកកាន់​​កម្ពុជា​​​​ក្នុ​ង​ខែ​​ធ្នូ​​​ឆ្នាំ​២០១២។


ឈ្មោះ ​អំផន កាំ​​​ភូន ​​​អា​យុ​​៣០​ឆ្នាំ ​និង​ឈ្មោះ​ ​វង់​ភិន ​ខំ​បេ ​​អា​យុ​៥២ឆ្នាំ ​​ក៏​ត្រូ​វ​​​ពិ​ន័យ​​​ជា​​ប្រាក់​​៥០​លាន​រៀ​ល​​​ដែរ[ប្រហែល​១២.៥០០​ដុល្លារ​] ខណះ​​​ដែល​​​អ្នក​សម​គំ​និត​ជា​ជ​ន​​​ជាតិ​ខ្មែរ​​​​របស់​​​ពួ​ក​គេ ឈ្មោះ ​ណាត ​ថាង ​​អា​យុ​​៣៦ឆ្នាំ ​​និង​ឈ្មោះ ​​ណាត ​ស៊ូត ​​អា​យុ​​១៨​ឆ្នាំ​ ត្រូ​វ​បា​ន​​​ពិ​ន័យម្នាក់​​ៗ​​​​ជា​ប្រាក់​​​ចំ​នួន​​៤០​លានរៀល​[ប្រហែល ១០.០០០ដុល្លារ​]។

លោក សួស សំ​​អាត ប្រធា​ន​​​ក្រុ​ម​​ប្រឹក្សា​​ជំ​​នុំជម្រះ​ បា​ន​ប្រាប់​​​បុរស​​ជ​ន​ជាតិ​ឡាវ​នេះ​​ថា “ តុ​លាកា​រ​​នឹង​​រឹប​អូ​ស​រថ​យន្ត​​ម៉ា​ក​ Toyota Vigo ​​ដ៏​​ប្រណិត​​របស់​​​អ្នក ​ហើយ​បណ្តេញអ្នក​ចេញ​ពី​ប្រទេស នៅ​​ពេល​អ្នក​​បញ្ចប់​​ទោស​របស់​​​អ្នក​”។ណាត ​តាង ​​ជា​​មនុស្ស​​ទី​១​ ក្នុង​​ចំណោម​បួ​ន​​នាក់​​​ ត្រូវ​​​បា​ន​​ចាប់​​ខ្លួន​កា​ល​​ពី​ថ្ងៃទី​​២២ ខែ​​ធ្នូ ឆ្នាំ​​២០១២ នៅ​ពេល​​​នគរ​បាល​ប្រឆាំ​ងគ្រឿង​​ញៀន​​​រាជ​ធា​​​នី​ភ្នំ​ពេញ​​​បាន​​ឃើញ​គាត់​ជា​មួយ​នឹង​គ្រឿ​ងញៀន​​​នៅក្នុង​ផ្ទះ​សំ​​ណាក់​​​មួ​យ​​​ក្នុង​ខណ្ឌ​ឫស្សី​កែ​វ ​​រាជ​ធា​​​នី​ភ្នំពេញ​។

បន្ទាប់​​ពី​​ឃាត់​​​ខ្លួន ណាត តា​ង ​នគរបាលក្រោយនោះ​បា​ន​​ចាប់​ខ្លួ​ន​​​អ្នកសម​​​គំ​និត​​​ជាមួ​យគាត់​​បី​នាក់​​ទៀត​ ដែល​ទាំ​ង​អស់​គ្នាន​គរ​បាល​បាន​កំ​​​ណត់​​មុខ​សញ្ញា​​រួ​​ចហើយ​។កា​ល​​ពី​ម្សិល​មិញ​ ជន​ទាំង​​​បួ​ន​នាក់​នេះ បា​ន​អះ​អា​ង​​ថា ខ្លួ​ន​គ្មាន​​កំ​ហុស​ទេ ​​ដោ​យ ​​ណាតតាង ​​​អះ​អា​ង​ថា ​គាត់​​យួរ​ថង់​​​ដែល​មា​ន​គ្រឿង​ញៀ​ន​ឲ្យ​និយោ​​ជកសំ​​ខាន់​​ម្នាក់​៕ប៊ុននី

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស