28 C
Phnom Penh

ចៅក្រម​នៅ​សាលាក្តី​​កាត់​​ទោស​ខ្មែរ​ក្រហម​ដកមេ​ធាវី​​របស់​​​ជ​ន​សង្ស័យ​​ក្នុង​​សំ​​​ណុំ​រឿ​ង​​០០៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចៅក្រម​ម្នាក់​​​របស់​​អង្គការ​សហ​ប្រជា​​ជាតិ​នៅ​សាលា​​ក្តី​​ខ្មែរ​ក្រហម​​​បា​ន​​ចេញ​​​បទបញ្ជា​សម្ងាត់​មួ​យ​​ដក​ក្រុម​មេ​​ធាវី​​តំ​​ណា​ង​ឲ្យលោ​​ក ​មាស មុត ​អតី​​តមេបញ្ជាការ​​​ទ័ព​ជើង​ទឹក​ ដែល​កំ​ពុ​ង​ស្ថិត​ក្រោ​ម​កា​រ​ស៊ើប​អង្កេត​​ពី​បទ​​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ​​ក្នុ​ង​សំ​ណុំ​​រឿង​​មួ​យ​ដែលរដ្ឋា​​​ភិបាល​កម្ពុជា​ជំ​ទាស់​​​ដាច់​​ខាត​​។


មេធាវី​ ម៉ាយ​ឃើល កាណា​វ៉ាស (MichaelKarnavas)​ និង ​លោកមេធាវី អង្គ ឧត្តម ត្រូ​វ​បា​ន​តែ​ង​តាំ​ង​ឲ្យ​កា​រ​​​ពារ​លោក មាស មុត ​ក្នុង​​​ខែ​ធ្នូ ឆ្នាំ​​២០១២ ​​តាម​សំ​ណើពីជ​នសង្ស័​យ​។​ពួកគាត់​​ក៏​ធ្វើ​​ជា​​តំ​ណា​​ងឲ្យ​​​លោក ​​អៀង សារី ​​អតី​ត​​រដ្ឋមន្ត្រី​ការ​​បរទេស​​រយៈ​ពេល​​​ជាងប្រាំ​ឆ្នាំ​​​ហើយផង​ដែរ​ មុន​​​ពេល​​​កា​រ​ស្លាប់​​​របស់​​គាត់​ក្នុងខែ​មី​នា ​​ឆ្នាំ​២០១៣​ ចំ​ពេលការ​​កាត់​​ទោស​​គាត់​​ពី​បទ​ឧក្រិដ្ឋប្រឆាំ​ង​មនុស្ស​​​ជាតិ។

លោក ម៉ាក ហា​ម៉ុន (Mark Harmon) ចៅក្រម​សាក​សួរ​​បា​ន​លើក​ឡើង​ក្នុង​សេចក្តី​សម្រេច​​របស់លោក​​​ចុះថ្ងៃ​​ទី​១០ ខែ​​មករា​​ថា​កិច្ច​ការ​​​របស់​មេធាវី​​ទាំង​នោះ​​​លើ​សំ​ណុំ​រឿង​​របស់ អៀង សារី ​​និ​ង​កា​រ​​កា​រ​​ពារ​​​របស់​​ពួ​ក​គេ​ចំ​​ពោះ​លោក មាស មុត អាច​​នាំ​​ឲ្យ​កើត​មា​ន​​វិវាទ​ផល​ប្រយោជន៍​ បន្ទាប់​​ពី​ការ​ស្លាប់​​​របស់​​​លោក អៀង សា​រី និង​បញ្ជា​ឲ្យ​តុលា​​ការ​​នេះ​តែង​តាំ​ង​មេ​​ធាវី​កា​រ​​​ពា​រ​ថ្មី​។លោកចៅ​ក្រម ហាម៉ុន ​​បា​ន​លើកឡើងថា​មា​ន​ភ័ស្តុតា​ង​​​ថា លោក ​អៀង សារី ​ជាមេ​របស់​លោក មាស មុត ហើយ​ថា ​ហេតុការណ៍​​​ពិត​ក្នុង​សំ​ណុំ​រឿង​​​របស់​​​ពួ​ក​គាត់ទាក់​​ទង​គ្នា​​ទៅ​វិញ​ទៅ​​មក​យ៉ាង​​ជិត​ស្និទ្ធ។ បើទោះជា​លោក មាស  មុត ​ជា​​មន្ត្រីយោធា​ម្នាក់ ដែលភាគច្រើន​​​​​​រាយ​ការណ៍​​ប្រាប់​រដ្ឋ​មន្ត្រី​​កា​រ​ពារជាតិ​​របស់ខ្មែរ ​ក្រហម​ក៏​​ដោយ ក៏​គាត់​បា​ន​​​ធ្វើ​របា​យ​ការណ៍​​​ដោយផ្ទាល់​យ៉ាង​​​តិចម្តងទៅ​ អៀង សារី ដែរ  នេះបើ​យោង​តា​ម​​​កា​រ​​​ចោទ​​ប្រកាន់​​គាត់។

ចៅ​​ក្រម​រូបនេះ​ក៏បា​ន​លើក​ឡើង​ផង​ដែរថា លោក ​កាណា​វ៉ាស និង​លោក ឧត្តម​ប្រហែ​លជាមិន​សូវ​​ខ្នះ​ខ្នែ​ង​ក្នុ​ង​កា​រ​​​ការ​​ពារ​​របស់​ខ្លួ​ន​​ចំពោះ​លោក មាស មុត ​ដោ​យ​សារ​តែ​​​នៅ​ស្មោះ​នឹង​លោក អៀង សារី និង​​ការ​ប្តេជ្ញា​​របស់​ខ្លួ​ន​​ចំពោះ​​យុទ្ធ​​សាស្ត្រការ​​ពា​រ​មួ​យ​ ដែល​​និយា​យ​សម្រាល​​​អំ​ណាច​ធ្វើ​សេច​ក្តី​​​សម្រេចនិង​សារៈ​សំខាន់​​​ក្នុង​​របប​នោះ​។

លោកចៅក្រម ហាម៉ុនបា​ន​លើក​ឡើង​ថា  “ បន្ទាប់​ពី​​​កា​រ​ស្លាប់​​​របស់​លោក ​អៀង សារី សហមេធាវី​ ដែល​ត្រូ​វ​បាន​ជ្រើស​​តាំ​ង​​ទាំង​នេះ​​​នៅ​តែ​មា​ន​កាតព្វកិច្ច​មួយ​ស្មោះ​ត្រង់​នឹង​គាត់​​ដដែល ​ដែល​​រាប់​​​ទាំ​ង​​​កា​រ​​កា​រ​​​ពារ​សេចក្តី​ថ្លៃ​ថ្នូរ ​និង​កិត្តិយស​​​របស់​​គាត់​​”​ នេះ​បើ​យោង​តា​មច្បាប់​ចម្លង​​នៃ​​សេចក្តី​សម្រេចសម្ងាត់​​។លោកថា “​ ទំ​​នាក់​​ទំ​នង​​ពិត​រវា​ង​​សំ​ណុំ​រឿង​ប្រឆាំ​ង​នឹង​​​​ជន​សង្ស័យ​ និ​ង​អៀង សារី និង​ទំ​នាក់​ទំ​នង​​មេកើយ​និង​កូន​​​ចៅ​​លើក​​ដំ​បូង​រវា​ង​លោក​ទាំង​​​ពីរ ប្រែក្លាយទៅ​​ជា​ជម្លោះ​ផល​ប្រយោជន៍​​​របស់​ខ្លួ​ន​”។

​បើទោះ​​​ជា​​​ទាំ​ង​លោក មាស មុត ​​និ​ង​លោក​​​អៀង សារី  ​បា​ន​ចុះ​ហត្ថ​លេខា​​លើ​​ឯក​សារ​បោះ​​បង់​ចោល​​​ជម្លោះ​​ផល​ប្រយោជន៍​ ​ដែលប្រហែល​​​ជា​​​កើត​​ចេញ​​​ពី​​កា​រ​​​​ចែ​ករំលែក​​មេធាវីដូចគ្នាក៏ដោ​យ ក៏​លោក​ចៅក្រម​ ហាម៉ុន បា​ន​លើកឡើង​ថា ​ការ​លះ​​​បង់​នេះ​មិន​​គ្រប់​​គ្រាន់​​ទេ។

លោក កា​ណា​វ៉ាស ​បា​ន​​បដិសេធ​មិន​ធ្វើអត្ថា​​​ធិ​ប្បាយ​​​អំពី​​សេចក្តី​សម្រេច​ដក​​​លោក​​ទេដោ​យ​សំ​ដៅ​ដល់​​កា​រ​សម្ងាត់​​របស់​​សេចក្តី​សម្រេច​​នេះ។​ដោយសារ​​កា​រ​​​ជំ​ទាស់​​ជាយូរមក​ហើយ​​​របស់​​រដ្ឋា​​​ភិបាល​​ចំ​ពោះ​​សំ​ណុំ​​រឿ​ង​០០៣ ចៅ​​ ក្រម​ ​ហាម៉ុន ​បច្ចុប្បន្ននេះ​កំ​​ពុង​ស៊ើប​អង្កេត​កា​រ​​​ចោទប្រកាន់​លោក​ មាស មុត តែម្នាក់​​​ ដោ​យ​ គ្មាន​ការ​​គាំ​​ទ្រ​​​ពី​សម​​ភាគី​កម្ពុជារបស់​​លោក ​គឺ​លោក យូ ប៊ុនឡេង ដែល​បញ្ជាក់​ច្បាស់​​ថា លោក​​ កំ​ពុង​​​ពិចារណា​​​កា​រ​​បិទ​​សំ​ណុំរឿង​នេះ​។

សេចក្តី​សម្រេម​​​របស់​លោកចៅ​ក្រម ហាម៉ុន ​ធ្វើ​ឡើ់ង​​​បន្ទាប់​​ពី​ទំ​នាក់​ទំនង​​​ទៅ​មក​រយៈ​ពេល​​​ជា​ច្រើន​ខែ​​រវាង​មេធាវី​ការ​​​ពារក្តីទាំង​​​ពីរ ​និង​​រដ្ឋអាជ្ញា​​អង្គការ​​សហ​ប្រ​ជា​​ជា​តិរបស់​​តុ​លា​ការ​នេះ​ ដែល​វែ​ក​ញែក​ថា លោក​​​ កាណាវ៉ាស ​និ​ង​លោក ឧត្តម ​មិន​គួរ​មា​ន​សិទ្ធិ​ធ្វើ​​ជា​​តំ​ណាង​ឲ្យ​​លោក មាស មុត ​ទេ​។ នៅពេល​​ជាមួ​យ​គ្នា​នេះ​ដែរ មេ​​ធាវី​កា​រ​​​ពារក្តីទាំ​ង​​ពីរ​​រូបនេះ​​ត្រូ​វ​បា​ន​រារាំ​ង​មិន​ឲ្យ​​​ជួ​ប​ជា​មួ​យ​កូ​ន​ក្តី​របស់​​ខ្លួ​ន ឬបញ្ចូល​ឯក​សារ​​ក្នុង​សំណុំ​រឿង​០០៣ទេ។

មេធា​វី​ការ​​​ពារ​ តាអាន ជា​ជន​សង្ស័យ​​ក្នុងសំ​ណុំ​រឿង​មួយ​​ទៀត គឺ​០០៤ ដែល​រដ្ឋា​​ភិបាល​បា​ន​ជំ​​ទាស់​​ក៏​បា​ន​ត្អូញ​ត្អែរ​ផង​ដែរ​ថា ​​ពួ​ក​​គេ​មិន​អាច​​បញ្ចូលសំ​​ណុំ​រឿង​​កូន​ក្តី​​​ពួ​ក​​​គេ​បា​ន​ទេ។ ប្រសិ​ន​​​គ្មានសំ​​ណុំ​រឿង​​​នេះ​​​ទេ មេធាវី​ប្រហែល​​ជា​​មិន​អាចធ្វើសំ​ណើផ្លូ​វ​ការ​​​​ជួស​មុខ​ឲ្យ​កូ​ន​ក្តី​​របស់​​ខ្លួនបា​នទេ​ ខណៈ​ការ​ស៊ើប​អង្កេត​​ក្នុង​​បទ​ឧក្រិដ្ឋ​​​របស់​ខ្លួន​បន្ត​នៅ​ឡើយ​។

ក្រុ​ម​​​អ្នក​សង្កេត​ការ​​ណ៍​​​របស់​តុ​លា​កា​រ​និង​ចៅក្រម​អង្គបុរេជំនុំជម្រះ​​បា​ន​លើក​ឡើង​ក្តី​កង្វល់​ថា សិទ្ធិ​​កាត់​ក្តី​​ជ​នសង្ស័​យ​​ប្រកប​​ដោ​យ​យុត្តិធម៌ក្នុ​ង​សំ​ណុំ​រឿង​០០៣ និង​០០៤ត្រូវ​​បា​ន​រំលោភ​ ​ខណៈ​​​ដែលស្ថិត​ក្រោម​​​ការ​ស៊ើប​អង្កេត​​​របស់​តុ​លា​ការ​ ចាប់​តាំ​ង​​​ពី​ឆ្នាំ២០០៩មក ​​ប៉ុន្តែ​​​បា​ន​រលា​យ​អស់​​យូរ​មក​ហើយ​ដោ​យ​សារ​​គ្មាន​មេ​​ធាវី​ការ​​​ពា​រក្តី​៕ ប៊ុននី​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស