41.3 C
Phnom Penh

លោក ប្រាជ្ញ​ ច័ន្ទ​ ​​​អភិបាល​​​ខេត្ត​​​បាត់​​​ដំបង​​​ត្រូវ​​​បាន​​​តែង​​​តាំង​​​​​​ជា​អភិបាល​ខេត្ត​ត្បូង​ឃ្មុំ​ទើប​បង្កើត​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាមសេចក្តី​​​​ប្រកាស​​​មួយ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃសុក្រ​ដោយ​អង្គ​ភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តី​ការ​គណៈ​​​រដ្ឋ​មន្ត្រី​បាន​ឲ្យ​ដឹង​ថា លោក ប្រាជ្ញ ច័ន្ទ អភិបាល​ ខេត្ត​បាត​់​ដំបង​បច្ចុ​ប្បន្ន​ត្រូវ​បាន​តែ​ង​តាំង​ជា​អភិបាល​ខេត្ត​ត្បូង​​ឃ្មុំ​ដែល​ទើប​បង្កើត​ថ្មី។

សេចក្តី​ប្រកាសនេះ​ឲ្យ​ដឹង​ថា “ រដ្ឋា​ភិ​បាល​កម្ពុជា​បានទូល​ថ្វាយ​ព្រះ​មហា​ក្សត្រ​នូវ​សំណើតែង​តាំង​ឯក​ឧត្ត​ម​ ប្រាជ្ញ ច័ន្ទ ដែល​​ជា​អភិបាល​ខេត្ត​បាត់​ដំបង​បច្ចុប្បន្ន​ ជា​អភិ​បាល​ខេត្ត​ត្បូង​ឃ្មុំ”។

សេចក្តី​ប្រកាស​​​នេះ​​​លើក​ឡើត​ទៀត​ថា លោក ចាន់ សុផល ដែល​បច្ចុប្បន្ន ជា​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​សៀម​រាបនោះ​ នឹង​ឡើង​​កាន់​​តួនាទី​ជំនួស​លោក ប្រាជ្ញ ច័ន្ទ ​ជាអភិ​បាល​​​​​​ខេត្ត​បាត់​ដំបង។

ព្រះ​មហាក្សត្រ​  នរោត្ត​ម សីហ​មុនី បាន​អនុម័ត​យល់ព្រម​ឲ្យ​បង្កើត​ខេត្ត​ត្បូង​ឃ្មុំ​នេះ​កាលពី​ខែ​ធ្នូ។ ខេត្ត​ថ្មី​នេះ​នឹង​មាន​ស្រុក​ចំនួន​ប្រាំមួយ​ និង​​ក្រុង​មួយ​ដែលស្ថិ​តនៅ​​ភាគ​ខាងកើត​​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​កំពង់​ចាម។

លោក ប្រាជ្ញ ច័ន្ទ ដែល​ជា​សមាជិក​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​បាន​មាន​ប្រសា​សន៍កាល​ពី​ម្សិល​មិញ​ថា លោក​មិន​អាច​ធ្វើ​អត្ថា​ធិប្បាយ ​អំពី​ផែន​ការ​របស់​លោក​សម្រាប់​ខេត្ត​នេះ​នៅឡើយទេ លុះណាតែ​លោក​ចូលកាន់​តួ​នា​ទីនេះ​នៅ​ចុងឆ្នាំ​នេះ​សិន​។លោក​បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំនឹង​ចូល​កាន់​ត្ទនាទីរបស់ខ្ញុំ​ ​បន្ទាប់ពី​ការ​បោះ​ឆ្នោត ​ជ្រើស​​​​រើស​ក្រុម​ប្រឹក្សា​​​​ស្រុកខណ្ឌ និង​​​ក្រុម​​​ប្រឹក្សា​​​ឃុំ​សង្កា​ត់​​ដែល​គ្រោង​​ធ្វើ​​នៅ​ខែ​ឧសភា និង​មិថុនា។

ខេត្ត​ថ្មី​នេះ​នឹង​មាន​តែប្រាំស្រុក​ប៉ុណ្ណោះ​នៅក្នុង​ខេត្ត​កំពង់​ចាម ជាស្រុក​ដែល​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ទទួលបាន​សំឡេង​ឆ្នោត​ច្រើន​នៅ​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា ដោយ​បង្កឲ្យ​មាន​ការ​ចោទ​ប្រកាន់​ថា ដើម្បី​បំបែក​សំឡេង​ឆ្នោត​។

រដ្ឋាភិបាល​បាន​លើកឡើង​​ថា ការ​បំបែក​ខេត្ត​ត្បូង​ឃ្មុំ​ចេញ​ពី​ខេត្តកំពង់​ចាម​នេះ​គឺ​ដើម្បី​គ្រប់​គ្រង​ឲ្យ​បាន​ដិត​ដល់​​ដោយ​សារ​ខេត្ត​​​​នេះ​ធំពេក  ហើយដើម្បី​​ផ្តល់​សេវា​សាធារណៈ​​​​ ឲ្យ​កាន់តែ​ប្រសើរជាងមុន​៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស