33 C
Phnom Penh

​បន្ទាប់​ពី​អង្គការ​សហ​ប្រជាជាតិ​ចេញ​ផ្សា​យ​របាយ​ការណ៍​ អង្គការ​សិទ្ធិ​មនុ​ស្ស​អំពាវ​នា​វ​ឲ្យ​អន្តរាគមន៍​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​បន្ទាប់​ពី​អង្គការ​សហប្រជាជាតិ​ចេញ​ផ្សាយ​របាយការណ៍​ពិនិត្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅប្រទេស​កម្ពុជា​ អង្គការសិទ្ធិមនុស្ស​ពីរ​បានចេញ​សេចក្តីថ្លែង​ការណ៍​រួម​មួ​យ​​​កាល​​​ពីម​្សិលមិញ​ ​ដើម្បី​អំពាវនាវ​ឲ្យ​ប​ណ្តារដ្ឋ​ជា​សមាជិក​អង្គការ​សហ​ប្រជាជាតិ​ ​បញ្ចេញ​យោបល់​របស់ខ្លួន ​ទាក់ទងនឹង​អំ​ពើ​ហិង្សា​ដែលរដ្ឋាភិបាល​បាន​ប្រព្រឹត្ត​ទៅ​លើ​អ្នក​តវ៉ា កាលពីពេលថ្មីៗនេះ ​ក៏ដូច​ជាប្រតិបត្តិការ​បង្ក្រាប​បាតុកម្ម​ផង​ដែរ​។

អង្គការ​សិទ្ធិម​នុស្ស ​លីកាដូ ​និង​​អង្គ​កា​រ​​​លើក​លែង​ទោស​អន្តរ​ជាតិ​ (Amnesty International) ​បាន​អំពាវ​នាវ​ឲ្យប្រទេស​នានា​ដែល​​​​មាន​តំណាង​នៅ​ក្នុង​ក្រុម​ប្រឹក្សា​​សិទ្ធិ​​​មនុស្ស​នៃអង្គការ​សហប្រជាជាតិ​ ដែ​ល​នឹង​ជួបគ្នា​​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ នៅ​ថ្ងៃអង្គារ​នៅ​​ទីក្រុង​​​​​​ហ្សឺណែវ​​​​​​ ប្រទេស​​​ស្វីស ដើម្បី​​​​​​ទាម​​​ទារ​​​​​​ឲ្យ​​​​​​មាន​​​ការ​​​បញ្ចប់​​​​​​ចំណាត់​​​ការ​​​​​​ដែល​​​​​​ជំរុញ​​​ឲ្យ​​​​​​វិបត្តិ​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​ពេល​​​បច្ចុប្បន្ន​​​​​​​​​រីក​​​ធំ​​​ឡើង​​​​​ៗ។

សេចក្ដី​​​ថ្លែង​​​ការ​​​ណ៍​​​នោះ​​​មាន​​​ខ្លឹម​​​សារ​​​ថា “តាំង​​​ពី​​​ដើម​​​ឆ្នាំ​​​២០១៤​​​មក​​​​​​ ការ​​​គោរព​​​សិទ្ធិ​​​មនុស្ស​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​រួម​​​ទាំង​​​ការ​​​​​​​​ឲ្យ​​​តម្លៃ​​​​​​អ្នក​​​ការពារ​​​សិទ្ធិ​​​មនុស្ស​​​ផង​​​ដែរ​​​​​​នោះ​​​ បាន​​​ធ្លាក់​​​ចុះ​​​​​​យ៉ាង​​​ខ្លាំង​​​​​​ដល់​​​កម្រិត​​​​​​វិបត្តិ​​​​​​”។​​​​​​ សេចក្ដី​​​ថ្លែង​​​ការណ៍​​​ដដែល​​​​​​​​​មាន​​​ខ្លឹម​​​សារ​​​បន្ត​​​ទៀត​​​ថា “ប្រតិបត្តិ​​​ការ​​​​​​​​​បង្ក្រាប​​​​​​បាន​​​​​​​​​បណ្ដាល​​​ឲ្យ​​​​​​មនុស្ស​​​យ៉ាង​​​តិច​​​​​​បួន​​​នាក់​​​ស្លាប់​​​​​​ ពីរ​​​នាក់​​​បាត់​​​ខ្លួន​​​ ជា​​​ច្រើន​​​នាក់​​​រង​​​របួស​​ ២៣​​​នាក់​​​​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​ ហើយ​​​សិទ្ធិ​​​សេរី​​​ភាព​​​ក្នុង​​​ការ​​​ជួប​​​ជុំ​​​ត្រូវ​​​បាន​​​គេ​​​ព្យួរ​​​”។ សេចក្ដី​​​ថ្លែង​​​ការណ៍​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា ដើម្បី​​​ឲ្យ​​​​​​អង្គការ​​​សង្គម​​​ស៊ីវិល​​​ក្នុង​​​ស្រុក​​​ទុក​​​ចិត្ត​​​​​​​​​យន្ត​​​ការ​​​សិទ្ធិ​​​មនុស្ស​​​របស់​​​អង្គការ​​​សហប្រជាជាតិ​​​​​​ បណ្ដា​​​​​​ប្រទេស​​​​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​​​​ដំណើរ​​​ការ​​​នៃ​​​ការ​​​​​​ពិនិត្យ​​​ស្ថានភាព​​​សិទ្ធិ​​​មនុស្ស​​​ “ត្រូវ​​​តែ​​​ឆ្លើយ​​​តប​​​​​​ទៅ​​​នឹង​​​ស្ថាន​​​ភាព​​​​​​ដ៏​​​លំបាក​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ និ​​​ង​​​​​​ផ្ដល់​​​នូវ​​​អនុសាសន៍​​​​​​ច្បាស់ៗ​​​និង​​​អាច​​​វាស់​​​វែង​​​បាន​​​​​​ ដើម្បី​​​ដោះ​​​ស្រាយ​​​អំពើ​​​​​​រំលោភ​​​សិទ្ធិ​​​មនុស្ស​​​​​​នា​​​ពេល​​​បច្ចុប្បន្ន​​​”។​​​

អនុសាសន៍​​​ទាំង​​​នោះ​​​​​​គួរ​​​តែ​​​មាន​​​ការ​អំពាវ​​​​​​នាវ​​​​​​ឲ្យ​​​មាន​​​ការ​​​ដោះ​​​លែង​​​អ្នក​​​តវ៉ា​​​​​​២៣​​​នាក់​​​ ដែល​​​ត្រូវ​​​បាន​​​​​​ឃុំ​​​ខ្លួន​​​​​​ក្នុង​​​ពន្ធ​​​នាគារ​​​ កាល​​​ពី​​​ថ្ងៃ​​​ទី​​​២​​​ និង​​​ថ្ងៃ​​​ទី​​​៣ ខែ​​​មករា​​​ ការ​​​បញ្ចប់​​​​​​ការ​​​ប្រើ​​​ប្រាស់​​​កម្លាំង​​​ហួស​​​កម្រិត​​​​​​ ពី​​​សំណាក់​​​កម្លាំង​​​សន្ដិសុខ​​​រដ្ឋ​​​ ការ​​​ស៊ើប​​​អង្កេត​​​​​​ឥត​​​លម្អៀង​​​​​​នៅ​​​ក្នុង​​​ករណី​​​​​​សម្លាប់​​​អ្នក​​​តវ៉ា​​​កាល​​​ពី​​​ដើម​​​​​​ខែ​​​នេះ​​​ និ​​​ង​​​​​​ការ​​​ដក​​​បម្រាម​​​មិន​​​ឲ្យ​​​មាន​​​ការ​​​ប្រមូល​​​ផ្ដុំ​​​គ្នា​​​ជា​​​សាធារណៈ​​​។

របាយ​​​ការណ៍​​​ពិនិត្យ​​​​​​ស្ថានភាព​​​សិទ្ធិ​​​មនុស្ស​​​​​​នៅ​​​កម្ពុជា​​​ របស់​​​អង្គការសហប្រជាជាតិ​​​​​​ លើក​​​ចុង​​​ក្រោយ​​​បំផុត​​​ ត្រូវ​​​បាន​​​ចេញ​​​ផ្សាយ​​​​​​​​ក្នុង​​​ឆ្នាំ​​​២០០៩។ ប្រទេស​​​​​​នានា​​​​​​​​​ដែល​​​បាន​​​ចូល​​​រួម​​​​​​ក្នុង​​​ការពិនិត្យ​​​នេះ​​​​​​​​​បាន​​​ផ្ដល់​​​​​​អនុសាសន៍​​​៩១​​​​​​ចំណុច​​​ មាន​​​ដូចជា​​​ ការ​​​អនុវត្ត​​​វិធាន​​​ការ​​​នានា​​​​​​ដើម្បី​​​ធានា​​​​​​ឯករាជ​​​ភាព​​​​​​របស់​​​ប្រព័ន្ធ​​​តុលាការ​​​ ការ​បង្កើន​​​កិច្ច​​​ខិតខំ​​​ប្រឹង​​​ប្រែង​​​ក្នុង​​​ការ​​​ការពារ​​​ស្ត្រី​​​ពី​​​អំពើ​​​ហិង្សា​​​ ការ​​​បញ្ចប់​​​​​​ការ​​​បណ្ដេញ​​​ចេញ​​​​​​ដោយ​​​បង្ខំ​​​ និង​​​ការ​​​​​​​​​ដាក់​​​ចេញ​​​នូវ​​​​​​គោល​​​ការណ៍​​​ការពារ​​​​​​​​​ជា​​​ធរមាន​​​​​​​​​ ដើម្បី​​​ការ​​​ពារ​​​សិទ្ធិ​​​​​​ប្រមូល​​​ផ្ដុំ​​​គ្នា​​​ និង​​​បញ្ចេញ​​​មតិ​​​។

លោក យឹម សុវណ្ណ​​​ អ្នក​​​នាំពាក្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​លើក​​​ឡើង​​​ថា ​​​លោក​​​ សម រង្ស៊ី មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​ ដែល​​​បច្ចុប្បន្ន​​​កំពុង​​​ធ្វើ​​​ដំណើរ​​​នៅ​​​ក្នុង​​​តំបន់​​​អឺរ៉ុប​​​ ដើម្បី​​​ជំរុញ​​​ឲ្យ​​​អន្តរជាតិ​​​​​​ដាក់​​​សម្ពាធ​​​​​​កម្រិត​​​អន្តរ​​​ជាតិ​​​ទៅ​​​លើ​​​​​​រដ្ឋាភិបាល​​​របស់​​​គណបក្ស​​​ប្រជាជ​​​ន​​​កម្ពុជា​​​ឲ្យ​​​​​​ធ្វើ​​​ការ​​​កែទម្រង់​​​​​​នោះ​​​ នឹ​​​ងចូល​​​រួម​​​​​​ក្នុង​​​ដំណើរ​​​ការ​​​ពិនិត្យ​​​​​​ស្ថានភាព​​​សិទ្ធិ​​​មនុស្ស​​​​​​របស់​​​អង្គការ​​​សហប្រជាជាតិ​​​ នៅ​​​ក្នុង​​​ប្រទេស​​​​​​កម្ពុជា​​​៕ សុធា​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស