38 C
Phnom Penh

តំណាង​សហ​ជីព​ប្រឈម​នឹង​ការ​ ចោទ​សួរ​ជុំវិញ​ការញុះញង់​ឲ្យ​មាន​​ចលាចលក្នុង​វិស័យ​កាត់​ដេរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​ពី​ម្សិលមិញ​ នាយក​ដ្ឋាន​ព្រហ្ម​ទណ្ឌ​​​ក្រសួង​មហាផ្ទៃ​ បាន​សាក​សួរ​តំណាង​សហ​ជីព​កម្ពុជា​ពីរ​រូប​ជុំវិញកា​រ​អះអាង​ដែល​ថា ពួកគេ​បាន​ញុះ​ញង់​ឲ្យ​មានការ​ប្រើ​​អំពើ​ហិង្សា​​​​​​​អំឡុង​ការ​តវ៉ា​នៅ​រោង​ចក្រ​កាត់​ដេរ​មួយ​ក្នុង​ខេត្ត​កណ្ដាល កាល​ពី​ចុង​ខែ​ធ្នូ។

លោក ជែក លី អគ្គនាយក​រោងចក្រ​ Tainan Enterprises (Cambodia) Co. Ltd បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​សមាជិក​សម្ព័ន្ធ​សហ​ជីព​កម្ពុជា​ប្រាំមួយ​​រូបបន្ទាប់ពី​កម្មករ​បាន​ធ្វើការ​តវ៉ា​កាល​​​​​​​​​ពីថ្ងៃ​ទី​២៦ និង​៣១​ ខែ​ធ្នូ នៅ​រោងចក្រ​របស់​លោក​ស្ថិត​​ក្នុង​ស្រុក​អង្គស្នួល​ ទាម​​​ទារ​​​​​​​ដំឡើង​ប្រាក់​ខែ​គោល​ដល់​១៦០​ដុល្លារ​។

នៅ​ក្នុង​លិខិត​ចុះថ្ងៃ​​ព្រហស្បតិ៍ លោក អ៊ិន បូរ៉ា ប្រធាននា​យក​ដ្ឋាន​ព្រហ្ម​ទណ្ឌ​ក្រសួង​​មហាផ្ទៃ បាន​កោះ​ហៅ​ចុង​ចោទ​ទាំង​បីនាក់​ឈ្មោះ ខឹម ណាត ឈឹម និមល និង​ ង៉ែត មុនីរ័ត្ន មកសាកសួរ​កាល​ពី​ម្សិល​មិញ។

លោក ខឹម ណាត ប្រធាន​សាខា​សម្ព័ន្ធ​សហ​​​​​​ជីព​កម្ពុជានៅ​រោងចក្រ Tainan និង​អ្នកស្រី មុនីរ័ត្ន ​តំណាង​​សម្ព័ន្ធ​សហជីព​កម្ពុជា បាន​បង្ហាញ​ខ្លួនកាលពីម្សិលមិញ​​ ប៉ុន្តែ​ការ​សាក​សួរ​លោក​ និមល ត្រូវ​បាន​ពន្យារ​ពេល​រហូត​ដល់​ថ្ងៃ​ពុធ ដោយសារ​លោ​ក​មាន​ជំងឺ​។ លោក ខឹម ណាត បាន​មាន​ប្រសាសន៍​ថា  “ នគរ​បាល​បាន​ប្រាប់​ខ្ញុំ​ថា ក្រុម​ហ៊ុន​បាន​ចោទ​ខ្ញុំ​ថា បាន​ជេរ​ប្រមាថ​ថៅកែ​រោង​ចក្រ​និង​​បង្ក​ភា​ព​ចលាចល​ ហើយ​បាន​ទាមទារ​សំណង​ជា​​​ប្រាក់​​ចំនួន​១០០.០០០​ដុល្លារ”។
លោក​ ខឹម ណាត បានមាន​ប្រសាសន៍​ថា លោក​មិន​ព្រម​បង់​ប្រាក់​ឲ្យ​ក្រុម​ហ៊ុន​នេះ​ទេ ព្រោះ​លោក​មិន​បាន​ធ្វើ​ខុស​ឡើយ​។ លោក​​​​​​​​​​បាន​បន្ថែម​ថា នគរ​បាល​បាន​បញ្ជា​ខ្ញុំ​ឲ្យ​ផ្ដិត​មេដៃ​លើ​របាយការណ៍​មួយ​ដើម្បី​បញ្ជាក់​ថា ខ្ញុំ​នឹង​មក​ចូល​រួម​ការ​សាក​សួរ​លើក​ទី២ម្ដង​ទៀត​នៅពេល​ក្រោយ​។
អ្នកស្រី មុនីរ័ត្ន ក៏​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ផង​ដែរ។ អ្នកស្រី​បាន​និយាយ​ថា  “ ខ្ញុំ​មិ​ន​ខ្លាច​ការ​ចាប់​ខ្លួន អំឡុង​ការ​សាក​សួរទេ​ ពីព្រោះ​ខ្ញុំ​មិន​បានធ្វើ​អ្វី​ខុស​​ឡើយ​”។

អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហ​ជីព​កម្ពុជា បាន​រិះគន់​​ការ​ប្រព្រឹត្ត​មក​លើ​សមា​​​ជិក​សហជីព​។ អ្នកស្រី​បាន​មាន​ប្រសា​សន៍​ថា “ ខ្ញុំគិត​ថា វា​ជាការ​បំភិត​បំភ័យ​ និង​បំបាក់​ស្មារតី​​​​​​​កម្មករ ដែល​ចេញ​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​ថ្មី​”។

លោក កែន លូ អគ្គលេខាធិការ​សមា​គម​រោងចក្រកាត់​ដេរ​នៅ​កម្ពុជា​​មាន​ប្រសា​សន៍​ថា ការ​សាក​សួរ​​កាល​ពី​ម្សិល​មិញ​នេះ​គ្រាន់​តែ​ជាការ​ចាប់​ផ្ដើម​ការ​ស៊ើប​អង្កេត​​លើ​​​​ការ​ប្រើ​អំពើ​ហិង្សា​នៅ​តាមរោង​ចក្រកាត់​ដេរ​ ​​ប៉ុណ្ណោះ ហើយ​​មាន​​ពាក្យ​បណ្ដឹង​​​​​​​​​​រាប់​រយ​ទៀត​។លោក​បាន​មាន​​ប្រសាសន៍​ថា នៅ​សមា​គម​​​​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា យើង​តំណាង​ឲ្យ​​សមាជិក​របស់​យើង​ក្នុ​ង​ការ​នាំសហជីព​ឡើង​តុលាការ​…។​ យើង​នឹង​​​នាំ​សហជីព​ជា​ច្រើន​រូប​ទៀត​មកសាក​សួរ​នៅ​ពេល​ឆាប់ៗ​នេះ​”។លោក​បន្ថែម​ថា យើង​បាន​ដោះ​ស្រាយ​​​បណ្ដឹង​ប្រហែល​៣០​រួច​ហើយ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​គ្មាន​បញ្ហា​ជាមួយ​សហ​​​ជីព​ដែល​រៀបចំ​ធ្វើ​កូដកម្ម​ឬ​បាតុ​កម្ម​ឡើយ ប៉ុន្តែ​ខ្ញុំ​មាន​បញ្ហា​ពាក់​ព័ន្ធ​ការ​ពិត​ដែល​ថា ពួក​​​គេ​បាន​រំលោភ​ច្បាប់​”។ លោក​បាន​បន្ថែម​ថា  “ ខ្ញុំ​មិនគិត​ថា  ​ភាព​​ចលាចល​​នេះ​ត្រូវ​បាន​រៀប​ចំ​ទុក​ជា​មុន​ទេ​”។លោក​ និមល នឹង​បង្ហាញ​ខ្លួន​សម្រាប់​ការ​សាក​សួរ​នៅ​ថ្ងៃ​ពុធជាមួយ​តំណាង​សម្ព័ន្ធ​សហជីព​កម្ពុជា​បីរូប គឺ​ កុល គឿន អ៊ុក ខេន និង​ សែម កុសល៕ សារុន

(រាយការណ៍​បន្ថែម​ដោយ Alice Cuddy)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស