34 C
Phnom Penh

ក្រុម​​​ហ៊ុន​​​រ៉ូយ៉ាល់​​​គ្រុប​​​ អះអាង​​​ថា ក្រុម​​​ហ៊ុន​​ខេមបូឌា អ៊ែរ​​​ ​​​​​​នៅ​​​តែ​​​​​​ដំណើរ​​​ការ​​​នៅ​​​ឡើយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​ហ៊ុន​​​រ៉ូយ៉ាល់​​​គ្រុប​​​​​ ជា​​​ក្រុមហ៊ុន​​​រួម​​​​​​​​​ដ៏​​​ធំ​​​​​​នៅ​​​ក្នុង​​​ស្រុក​​​​​​ បាន​​​បដិសេធ​​​ថា ការ​​​វិនិយោគ​​​រួម​​​គ្នា​​​​​​របស់​​​ខ្លួន​​​​​​​​​ជាមួយ​​​ក្រុម​​​ហ៊ុន​​​អាកាស​​​ចរណ៍​​​ហ្វីលីពីន​​​ (PAL) ដើម្បី​​​បង្កើត​​​ក្រុមហ៊ុន​​​អាកាស​​​ចរណ៍​​​ជាតិ​​​ទី​​​២​​​ របស់​​​កម្ពុជា​​​ មិន​​​បាន​​​ជាប់​​​គាំង​​​នោះទេ​​​ ទោះ​​​បី​​​ជា​​​ប្រធានក្រុម​​​ហ៊ុន​​​​​​​​​អាកាស​​​ចរណ៍​​​ហ្វីលីពីន​​​​​​បាន​​​លើក​​​ឡើ​​​ង​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​​​​ថា ក្រុមហ៊ុន​​​​​​របស់​​​លោក​​​បាន​​​ពន្យារពេល​​​វិនិយោគ​​​របស់​​​ខ្លួន​​​​​​​​​ដោយ​​​​​​សារ​​​តែ​​​ភាពតាន​​​តឹង​​ផ្នែក​​​នយោបាយ​​​នាពេល​​​បច្ចុប្បន្ន​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ក៏​​​ដោយ។


កាលពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​លោក​​​ រ៉ាម៉ុន​​​ អាង (Ramon Ang) ជា​​​នាយក​​​​​​និង​​​ជា​​​ប្រធាន​​​​​​គ្រប់​​​គ្រង​​​​​​ប្រតិបត្តិការ​​​របស់​​​ក្រុម​​​ហ៊ុន​​​អាកាស​​​ចរណ៍​​​ហ្វីលីពី​​​ន​​​ បាន​​​ថ្លែង​​​ទៅ​​​កាន់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​របស់​​​ហ្វីលីពីន​​​ថា ក្រុមហ៊ុន​​​អាកាស​​​ចរណ៍​​​​​​ហ្វីលីពីន​​​​​​​​​នឹង​​​ពន្យារពេល​​​​​​ការ​​​​​​វិនិយោគ​​​របស់​​​ខ្លួន​​​លើ​​​ក្រុមហ៊ុនខេមបូឌា អ៊ែរ (Cam-bodia Air) ដោយ​​​សារ​​​តែ​​​ស្ថាន​​​ភាព​​​​​​នយោ​​​បាយ​​​មិន​​​ជាក់លាក់​​​ដែល​​​កំពុង​​​តែ​​​កើត​​​​​​មាន​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។

យោងតាម​​​​​​កាសែត​​​ BusinessWorld  ដែល​​​មាន​​​មូលដ្ឋាន​​​​​​នៅ​​​ក្នុង​​​ទីក្រុង​​​ម៉ានីល​​​​​​ ប្រទេស​​​ហ្វីលីពីន​​​​​​បាន​​ឲ្យ​​​ដឹង​​​ថា លោក​​​​​​​​​បាន​​​ប្រាប់​​​​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌មាន​​​​​​ថា “យើង​​​កំពុង​​​តែ​​​ពិនិត្យ​​​មើល​​​ឡើ​​​ងវិញ​​​​​​ថា ត្រូវ​​​ចាប់​​​ផ្ដើម​​​ពេល​​​ណា​​​​​​ និង​​​​​ថា តើ​​​គម្រោង​​​នេះ​​​នៅ​​​តែ​​​អាច​​​បន្ត​​​បាន​​​​​​នៅ​​​ឡើយ​​​ឬ​​​យ៉ាង​​​ណា…។ យើង​​​បាន​​​ពន្យារ​​​ពេល​​​វា​​​ ដោយ​​​សារ​​​តែ​​​ស្ថានភាព​​​នៅទីនោះ​​​”។

លោ​​​ក David Pierson  អ្នក​​​គ្រប់​​​គ្រង​​​គម្រោង​​​របស់​​​ក្រុមហ៊ុន​​​រ៉ូយ៉ាល់​​​គ្រុប និង​​​ជា​​​នាយក​​​គ្រប់​​​គ្រង​​​គម្រោង​​​អាកាស​​​ចរណ៍​​​របស់​​​ក្រុមហ៊ុន​​​អាកាស​​​ចរណ៍​​​កម្ពុជា​​​ មិន​​​ធ្វើ​​​ការ​​​បំភ្លឺ​​​ទេ​​​ ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​អត្ថាធិប្បាយ​​​របស់​​​លោក​​​ រ៉ាម៉ុន អាង​​​ ដោយ​​​អះអាង​​​ថា ការវិនិ​​​យោគ​​​រួម​​​គ្នា​​​នេះ​​​កំពុង​​​តែ​​​ដំណើរ​​​​​​ការ​​​នៅ​​​ឡើយ​​​។

លោក​​​ David Pierson បាន​​​មានប្រសាសន៍​​​ថា “យើង​​​មិន​​​បាន​​​ទទួល​​​​​​ដំណឹង​​​​​​​​​ពី​​​ PAL នៅ​​​ឡើយ​​​ទេ​​​ថា “ការ​​​វិនិយោគ​​​នេះ​​​] ត្រូវ​​​បាន​​​ពន្យារពេល​​​​​​នោះ។​​​ គ្មាន​​​ការ​​​ពិភាក្សា​​​ណា​​​មួយ​​​​​​លើ​​​ប្រធានបទ​​​​​​ពន្យារពេល​​​ទេ។យើង​​​កំពុង​​​ធ្វើ​​​ការ​​​ធម្មតា​​​”។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “យើង​​​បន្ត​​​​​​ធ្វើ​​​ការ​​​ជាមួយ​​​បណ្ដា​​​ប្រតិបត្តិករ​​​ PAL របស់​​​យើង​​​ឲ្យ​​​ស្រប​​​តាម​​​លក្ខណៈ​​​តម្រូវ​​​សម្រាប់​​​​​ការ​​​​​​ចាប់​​​ផ្ដើម​​​​​​ក្រុមហ៊ុន​​​អាកាស​​​ចរណ៍”។

លោក​​​ David Pierson បាន​​​​​​មានប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “ពាក់​​​ព័ន្ធ​​​នឹង​​​​​​សេចក្ដីថ្លែង​​​​​​ការណ៍​​​ធ្វើ​​​ឡើង​​​​​​​​​ដោយ​​​លោក​​​ រ៉ាម៉ុន អាង​​​ ខ្ញុំ​​​មិន​​​ដឹង​​​​​​ថា ពួក​​​គេ​​​ចង់​​​និយាយ​​​អំពី​​​អ្វី​​​ទេ ហើយ​​​ខ្ញុំ​​​មិន​​​អាច​​​​​​​​ទៅ​​​បំភ្លឺ​​​បាន​​​​​​ទេ​​។ ប៉ុន្តែ​​​យើង​​​កំពុង​​​តែ​​​បន្ត​​​”។

កាលពី​​​ខែ​​​មេសា ឆ្នាំ​​​មុន​​​ក្រុម​​​ហ៊ុន​​​​​​ San Miguel Corp ដែល​​​​​​ជា​​​ម្ចាស់​​​​​​ក្រុមហ៊ុន​​​ PAL បាន​​​ចុះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​មួយ​​​ដើម្បី​​​វិនិយោគ​​​​​​ទុន​​​​​​ចំនួន​​​១០​​​លាន​​​ដុល្លារ​​​​​​ទិញ​​​យក​​​ភាគហ៊ុន​​​​​​៤៩​​​ភាគរយ​​​នៅ​​​ក្នុង​​​ក្រុមហ៊ុន​​​ Inter Logistics (Cambodia) Co.Ltd។

គេ​​​រំពឹង​​​ថា កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​​​​នឹង​​​បិទ​​​នៅ​​​ខែ​​​តុលា​​​ បន្ទាប់ពី​​​​​​ត្រូវ​​​បាន​​​ពន្យារ​​​​​​ពេល​​​ចាប់​​​ពី​​​ខែ​​​មិថុនា​​​ ហើយ​​​តាម​​​ការ​​​រំពឹង​​​ទុក​​​ថា ក្រុមហ៊ុន​​​ PAL នឹង​​​បង់​​​​​​១០ភាគរយ​​​សម្រាប់​​​ការ​​​បិទ​​​នោះ​​​។ ដោយ​​​មាន​​​ការ​​​សហការណ៍​​​ជា​​​មួយ​​​ក្រុម​​​ហ៊ុន​​​ PAL ​​​ក្រុមហ៊ុន​​​អាកាស​​​ចរណ៍​​​មួយ​​​នេះ​​​មាន​​​គម្រោង​​​​​​ផ្ដល់​​​ជើង​​​ហោះ​​​ហើរ​​​ផ្ទាល់ពី​​​រាជ​​​ធានីភ្នំពេញ​​​ឆ្ពោះ​​​ទៅ​​​ទីក្រុង​​​ម៉ានីល​​​ ព្រម​​​ទាំង​​​ជើង​​​ហោះ​​​ហើរ​​​ក្នុង​​​ស្រុក​​​បន្ថែម​​​ទៀត​​​ផង​​​ដែរ​​​។

នៅ​​​ក្នុង​​​ពិធី​​​ចុះ​​​ហត្ថលេខា​​​កាលពីឆ្នាំ​​​មុន​​​ មន្ត្រី​​​មួយ​​​រូប​​​តំណាង​​​ឲ្យ​​​ក្រុមហ៊ុន​​​ រ៉ូយ៉ាល់​​​គ្រុប​​​ លើក​​​ឡើង​​​ថា ក្រុមហ៊ុន​​​រំពឹង​​​ថា ​​​នឹងចាប់​​​​​​ផ្ដើម​​​ជើង​​​ហោះ​​​ហើរ​​​នៅ​​​ខែ​​​តុលា​​​។

នៅពេល​​​​​​សាកសួរ​​​កាលពី​​​ម្សិលមិញ​​​​​​អំពី​​​កាល​​​កំណត់​​​ពេល​​​ថ្មី​​​​​​របស់​​​ក្រុមហ៊ុន​​​ខេម​​​បូឌា អ៊ែរ​​​ លោក​​​ David Pierson បាន​​​មាន​​​ប្រសា​​​សន៍​​​ថា “វា​​​នៅ​​​រយៈ​​​ពេល​​​រាប់​​​ខែ​​​ទៀត​​​ គឺ​​​អាស្រ័យ​​​លើ​​​​​​ការវិវឌ្ឍ​​​នាពេល​​​បច្ចុប្បន្ន​​​របស់​​​យើង​​​”។ក្រុមហ៊ុន​​​ PAL មិន​​​បាន​​​ឆ្លើយ​​​តប​​​នឹង​​​សំណើ​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​ពាក់ព័ន្ធ​​​នឹង​​​ការ​​​វិនិយោគនេះ​​​៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស