31 C
Phnom Penh

គ្រាប់​​​បែកកែច្នៃ​​​ត្រូវ​​​បានប្រទះ​​​ឃើញ​​​​​​លើ​​​​​​គំនរ​​​​​​សំរាម​​​ក្នុង​​​ខណ្ឌទួល​​​គោក​​​កាលពី​​​ម្សិលមិញ ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​នគរបាល​​​មួយ​​​រូប​​​​​​បាន​​​លើកឡើង​​​ថា មន្ត្រី​​​មូលដ្ឋាន​​​​​​ក្នុង​​​​​​ខណ្ឌ​​​ទួល​​​​​​គោក​​​រាជធានី​​​ភ្នំពេញ​​​​​​បាន​​​ប្រទះ​​​ឃើញ​​​គ្រាប់​​​បែក​​​​​​កែ​​​ច្នៃ​​​តូច​​​មួយ​​​កាលពីល្ងាច​​​ម្សិលមិញ​​​នៅ​​​កន្លែង​​​ចាក់​​​សំរាម​​​​​​មួយ​​​​​​ក្នុង​​​សង្កាត់​​​​​​បឹង​​​កក់​​​២។


អ្នក​​​រត់​​​ម៉ូតូឌុប​​​ម្នាក់​​​​​​បាន​​​ប្រទះ​​​ឃើញ​​​ស្បោង​​​​​​ខ្មៅ​​​​​​មួយ​​​​​​លើ​​​គំនរ​​​សំរាម​​​លើ​​​ផ្លូវ​​​ដែក​​​ក្នុង​​​តំបន់​​​នោះ​​​។ លោក​​​ ខាត់ ខុន​​​​​​ទិត្យ​​​​​​ នាយ​​​ប៉ុស្ដិ៍​​​សង្កាត់​​​បឹង​​​​​​កក់​​​២​​​បាន​​​មានប្រសាសន៍​​​ថា នៅ​​​ពេល​​​​​​គាត់​​​ឆែក​​​ឆេរ​​​​​​​​​មើល​​​​​​ស្បោង​​​​​​ប្លាស្ទិក​​​នោះ​​ដើម្បី រក​​​មើល​​​វត្ថុមាន​​​តម្លៃ​​ គាត់​​​ក៏​​​ប្រទះ​​​ឃើញ​​​​​​គ្រាប់​​​បែក​​​នេះ​​​តែ​​​ម្ដង​​​។

អ្នក​​​រត់​​​ម៉ូតូ​​​ឌុប​​​​​​រូប​​​នេះ​​​​​​​​​បាន​​​ប្ដឹង​​​សមត្ថកិច្ច​​​នៅ​​​ពេល​​​​​​ខ្លួន​​​ប្រទះ​​​ឃើញ​​​គ្រាប់បែក​​​នេះ​​​ ហើយ​​​​​​អ្នក​​​ជំនាញ​​​​​​ខាង​​​គ្រាប់បែក​​​ក៏​​​ត្រូវ​​​បាន​​​​​​ទូរស័ព្ទ​​​ហៅ​​​ទៅ​​​កន្លែង​​​​​​កើត​​​ហេតុ​​​ផង​​​ដែរ​​​។

លោក ខាត់​​​ ខុន​​​ទិត្យ​​​ បាន​​​មានប្រសាសន៍​​​ថា “អ្នក​​​រត់​​​ម៉ូតូឌុប​​​បាន​​​ប្រទះឃើញ​​​ស្បោង​​​ខ្មៅ​​​មួយ​​​នៅ​​​លើ​​​​​​ផ្លូវដែក​​​​​​ ហើយ​​​មាន​​​ការ​​​ងឿង​​​​​​ឆ្ងល់​​​​​​ថា តើ​​​នៅ​​​ក្នុង​​​នោះ​​​មានប្រាក់​​​ឬ​​​ក៏អត់​​​”។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា “ប៉ុន្តែ​​​នៅ​​​​​​ក្នុង​​​នោះ​​​ គឺ​​​​​​ជា​​​គ្រាប់​​​បែក​​​។ គ្រាប់បែក​​​ត្រូវ​​​បាន​​​មន្ត្រី​​​ស៊ីម៉ាក់​​​ [គណៈកម្មាធិការ​​​សកម្ម​​​ភាព​​​កម្ចាត់​​​មីន​​​កម្ពុជា] ដោះចេញ។ ខ្ញុំ​​​មិន​​​អាច​​​​​​ធ្វើ​​ការ​​​​​​សន្និដ្ឋាន​​​ណាមួយ​​​បាន​​​ទេ​​​ ពីព្រោះ​​​​​​​​​ថ្នាក់​​​លើ​​​របស់​​​ខ្ញុំកំពុ​​​ង​​​​​​ដោះ​​​ស្រាយ​​​ករណី​​​នេះ​​​”៕ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស