36 C
Phnom Penh

ក្មេង​ចំនួន​បួននាក់​លង់ទឹក​ស្លាប់​នៅ​ខេត្ត​កំ​ពង់​ចាម និងខេត្ត​កណ្តាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​នេះ​​ថា ក្មេង​ចំនួន​បួន​នាក់​បាន​លង់​ទឹក​ស្លាប់​កាល​ពី​ថ្ងៃ​សុក្រ​ និង​ថ្ងៃ​អាទិត្យ​ ក្នុង​ករណី​ដោយ​ឡែក​ពី​គ្នា​នៅក្នុង​ខេត្ត​កំពង់​ចាម និង​ខេត្ត​កណ្តាល​។


លោក ឆាយ វុឌ្ឍី អធិការ​នគរបាលស្រុក​បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ខេត្ត​កំពង់​ចាម​កាលពី​ថ្ងៃ​អាទិត្យ សាក​សព​ក្មេង​ស្រី​ពីរនាក់​ ឈ្មោះ ម៉េត សុឡា អាយុ​១០ឆ្នាំ និង​ឈ្មោះ ណាត និមល អាយុ៩​ឆ្នាំ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ស្រះ​មួយកន្លែង​​រយៈពេល​ប្រហែល​​​ជា​ពីរម៉ោង​បន្ទាប់​ពី​ពួកគេ​ចេញ​ទៅ​ចាប់​ត្រី​។
អ្នក​ស្រុក​ត្រូវ​បាន​ជូន​ដំណឹង​ពី​ការ​បាត់​ខ្លួន​ក្មេង​ស្រី​រូប​នេះ បន្ទាប់​ពី​អ្នក​ក្បែ​រ​ខាង​ម្នាក់​បាន​ប្រទះ​ឃើញ​ស្បែក​ជើង​ផ្ទាត់​របស់​ពួកគេ​នៅ​មាត់​ស្រះ​នោះ​។

ក្នុង​ករណី​ដោយ​ឡែក​មួយ​ទៀត​ នៅ​ក្នុង​ទីក្រុង​តាខ្មៅ ខេត្ត​កណ្តាល កាលពី​ថ្ងៃសុក្រ ក្មេង​ប្រុស​ពីរនាក់​ឈ្មោះ អារុណ ផាតរ៉ូ អាយុ​១៣ឆ្នាំ និង​ឈ្មោះ ហ៊ាន ព្រហស្បតិ ៍​បញ្ញា អាយុ​១០​ឆ្នាំ​បាន​លង់​ទឹក​ស្លាប់​នៅ​ក្នុង​ស្រះ​មួយ​ ខណៈដែល​មិត្ត​ពីរនាក់​ក្នុង​ចំណោម​មិត្ត​ជាច្រើន​របស់​ខ្លួន ដែល​ពួកគេ​ហែល​ទឹក​ជាមួយ​នោះ បាន​ព្យាយាម​ជួយ​សង្គ្រោះ​ពួកគេ​នេះ​បើ​យោង​តាម​លោក យាវ ឡេង ចៅសង្កាត់​កំពង់​សំណាញ់។

លោកយាវ ឡេង បាន​មាន​ប្រសាសន៍​ថា “ ពួកគេ​មិន​អាច​ជួយ​សង្គ្រោះ​ក្មេង​ប្រុស​ទាំង​ពីរនាក់​បាន​ទេ ពីព្រោះ​ស្រះ​​នេះ​មាន​ជម្រៅ​ជា​ង​១០ម៉ែត្រ​”។
លោក​ យាវ ឡេង បា​នមា​ន​ប្រ​សាសន៍​បន្ថែម​ទៀត​ថា របាំ​ង​ត្រូវ​បាន​ដាក់​នៅ​ជុំ​វិញ​ស្រះ​ ហើ​យ​ក្មេង​ៗ​ពេល​នេះ​ត្រូវ​បាន​ហាម​ប្រាម​មិន​ឲ្យពួ​ក​គេ​ចូល​​ហែលនៅ​​ក្នុង​នោះ​ឡើយ​៕ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស