37 C
Phnom Penh

លោក​ កឹម សុខា រៀបចំ​ការ​ជួប​ជុំ​របស់​អ្នក​គាំទ្រ​នៅក្នុង​ខេត្ត​កំពង់​ធំ​ដោយ​គ្មាន​ការ​រំខាន​ឡើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មួយ​ថ្ងៃ​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​លុប​ចោល​ការ​ជួប​ជុំ​គ្នា​នៅ​ក្នុង​ខេត្ត​កំពង់​ចាម​ ដោយ​បារម្ភ​ខ្លាច​មាន​អំពើ​ហិង្សា​ដោយ​សារ​តែអ្នក​​គាំទ្រគណបក្ស​ប្រជា​ជន​កម្ពុជា​បាន​​បានធ្វើ​បា​តុកម្ម​​ប្រឆាំ​​ងនៅ​ក្បែរ​នោះ​​ លោក កឹម សុខា ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​​កាល​ពី​ម្សិលមិញ​បាន​បង្ហាញ​​​មុខ​នៅ​ពិធី​មួយ​​​ក្នុង​ខេត្ត​កំពង់​ធំ ដែល​មន្ត្រី​គណបក្ស​បាន​លើក​ឡើង​ថា ជា​ការ​​​​ជួប​ជុំ​​ដោយ​អហិង្សា បើ​ទោះ​ជា​មាន​វត្ត​មាន​នគរ​​​បាល​​​​ច្រើន​​ក៏​ដោយ​។

លោក ស៊ុន ចន្ធី ប្រធាន​គណ​បក្ស​ប្រចាំ​ខេត្ត​នេះ​បាន​មាន​ប្រសាសន៍​ថា លោក កឹម សុខា បាន​ជួប​ជាមួយ​អ្នកគាំទ្រប្រហែល​១.៥០០​ នាក់​នៅ​ទី​ស្នាក់​ការ​គណ​បក្ស​ប្រឆាំង​​​ នៅ​ក្រុង​ស្ទឹង​សែន ដែល​មាន​មន្ត្រី​កង​រាជ​​​អាវុធ​ហត្ថ​​និង​ទាហាន​ប្រហែល​៣០០​នាក់​​ត្រូវ​បាន​ដាក់​​ពង្រាយ​នៅ​ទី​នោះ។
លោក ចន្ធី​ បាន​មាន​ប្រសាសន៍​ថា “ លោក  កឹម សុខា មក​ចូល​រួម​ព្រឹត្តិការណ៍​នោះ​ដោយ​មិន​មាន​ការ​រំខាន​ពី​អ្នក​គាំទ្រ​​គណបក្ស​ប្រជា​ជន​កម្ពុជា​ទេ​”។

ទោះជា​យ៉ាង​ណា លោក អ៊ុច សំអន អភិ​បាល​​ខេត្ត​កំពង់ធំបាន​មាន​ប្រសាសន៍​ថា អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​ប្រហែល​២.៤០០​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីស្នាក់​ការ​គណបក្ស​របស់​ខ្លួន​កាលពី​ម្សិលមិញដើម្បី​ “  សម្តែង​ឆន្ទៈ​នយោបាយ​របស់​ខ្លួន​”។លោក អ៊ុច សំអន​ បាន​មាន​ប្រសាសន៍​ថា “ យើង ​មាន​ការ​ប្រុង​ប្រយ័ត្នណាស់​មិន​ឲ្យ​ពួកគេ​ប្រឈម​មុខ​ដាក់​គ្នា​ឡើយ​”។

អំឡុង​​ពេល​​ថ្លែង​សុន្ទរកថា លោក កឹម សុខា បាននិយាយ​ទៅ​កាន់​​អ្នក​ចូល​រួម​ថា ក្រុម​មន្ត្រី​ អាមេរិក​ និង​សមាជិក​គណបក្ស​សង្គ្រោះ​​ជាតិ​បាន​​ទាក់​ទង​គ្នា​​អំពី​ការ​ព្យាយាម​ជួប​ជុំ​គ្នា​​មិន​បាន​សម្រេច​នៅ​ក្នុង​ខេត្ត​កំពង់​ចាម ​កាល​ពី​​ថ្ងៃ​អាទិត្យ​។លោក កឹម សុខា បាន​បន្ថែម​ថា ឥឡូវ​នេះ​មេដឹក​នាំ​គណបក្ស​មាន​ផែនការ​ជួប​ជា​មួយ  “ មេដឹក​នាំ​អាមេរិក​សំខាន់​ៗ​មួយ​ចំនួន​” តែ​លោក​មិន​បាននិយាយ​លម្អិត​ទេ៕ សារុន​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស