31 C
Phnom Penh

អំឡុង​​​​​​កិច្ច​​ប្រជុំ​នៅក្នុង​​​​​​ទីក្រុង​​​ហ្សឺណែវ​​​​​ UN ជំរុញ​​​ឲ្យ​​​កម្ពុជា​​​ផ្ដល់​​​សេរីភាព​​​ជួប​​​ជុំ​​​ឡើង​​​វិញ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កំណត់​​​ត្រា​​​សិទ្ធិ​​​មនុស្ស​​​របស់​​​ប្រទេស​​​កម្ពុជា​​​​​​ត្រូវ​​​បាន​​​វាយ​​​តម្លៃ​​​ដោយ​​​ប្រទេស​​​ជា​​​សមាជិក​​​​​​ចំនួន​​​៤៧​​​របស់​​​​​​ក្រុមប្រឹក្សា​​​សិទ្ធិ​​​មនុស្ស​​​នៃ​​​អង្គការ​​​សហប្រជាជាតិ​​​​​​ក្នុង​​​ទីក្រុង​​​ហ្សឺ​​​ណែវ​​​ ដោយ​​​ប្រទេស​​​ជាច្រើន​​​​​​​​​ក្នុង​​​ចំណោម​​​​​​ប្រទេស​​​ទាំង​​​នោះ​​​​​​បាន​​​​​​លើក​​​ឡើ​​​ង​​​ពី​​​ក្ដី​​​បារម្ភ​​​អំពី​​​ការ​​​បង្ក្រាប​​​​​​​​​ដោយ​​​ហិង្សា​​​លើ​​​បាតុកម្ម​​​ពី​​​សំណាក់​​​រដ្ឋាភិ​​​បាល​​​ និង​​​​​​ប្រព័ន្ធ​​​តុលាការ​​​មួយ​​​ដែល​​​ស្ថិត​​​ក្រោម​​​ឥទ្ធិពល​​​របស់​​​​​​​​​គណបក​្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​កំពុង​​​កាន់​​​អំណាច​​​របស់​​​លោក​​​​​​នាយក​​​​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​។

កិច្ច​​​ប្រជុំ​​​របស់​​​អង្គការ​​​សហប្រជាជាតិ​​​លើក​​​នេះ​​​បាន​​​​​​​​​ផ្ដោត​​​ជា​​​សំខាន់​​​លើ​​​​​​អនុសាសន៍​​​ចំនួន​​​៩១​​​ ដែល​​​ក្រុម​​​ប្រឹក្សា​​​សិទ្ធិ​​​មនុស្ស​​​ (HRC) បាន​​​លើក​​​​​​ឡើង​​​​​​កាលពី​​​ឆ្នាំ ២០០៩។

អនុ​​​សា​​​សន៍​​​ទាំង​​​នេះ​​​មាន​​​​​​រៀប​​​រាប់​​​ពី​​​វិធី​​​ដែល​​​​​​ប្រទេស​​​កម្ពុជា​​​អាច​​​ធ្វើឲ្យ​​​កំណត់​​​ត្រា​​​សិទ្ធិ​​​មនុស្ស​​​របស់​​​ខ្លួន​​​ប្រសើរ​​​ឡើ​​​ង​​​ ហើយ​​​បាន​​​ចង្អុល​​​បង្ហាញ​​​ថា វិស័យ​​​មួយ​​​ចំនួន​​​ចាំបាច់​​​ត្រូវ​​​តែ​​​ធ្វើ​​​ការ​​​កែ​​​លម្អ ដូចជា​​​កំណែទម្រង់​​​​​​ប្រព័ន្ធតុលាកា​​​រ សិទ្ធិ​​​ដីធ្លី​​​ និង​​​កា​​​រ​​​ផ្ដល់​​​សច្ចានុ​​​មតិ​​​លើ​​​​​​សន្ធិសញ្ញា​​​អន្តរជាតិ​​​នានាជា​​​ដើម​​​។​​​

លោក​​​ ម៉ក់​​​ សម្បត្តិ អនុប្រធាន​​​គណៈ​​​កម្មា​​​ធិការ​​​សិទ្ធិ​​​មនុស្ស​​​​​​របស់​​​រាជរដ្ឋាភិបាល​​​​​​ ដែល​​​បាន​​​ដឹក​​​នាំ​​​គណៈប្រតិភូ​​​មួយ​​​ក្រុម​​​ទៅ​​​ចូល​​​រួម កិច្ច​​​ប្រជុំ​​​នៅ​​​ក្នុង​​​ទីក្រុង​​​ហ្សឺណែវ​​​នេះ​​​​​​បាន​​​ប្រាប់​​​​​​ក្រុម​​​ប្រឹក្សា​​​សិទ្ធិ​​​មនុស្ស​​​​​​សហប្រជាជាតិ​​​ថា ប្រទេស​​​កម្ពុជា​​​បាន​​​ធ្វើ​​​ឲ្យ​​​ស្ថាន​​​ភាព​​​​​​ប្រសើរ​​​ឡើ​​​ង​​​ចាប់​​​តាំងពី​​​ឆ្នាំ​​​២០០៩​​​មក​​​ម្លេ៉ះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋាភិបាល​​​បន្ត​​​​​​ផ្ដោត​​​​​​ការ​​​យក​​​​​​ចិត្ត​​​ទុក​​​ដាក់​​​លើ​​​ការ​​​ផ្ដល់​​​​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​​​​ដីធ្លី ហើយ​​​នឹង​​​​​​​​​ដាក់​​​​​​ចេញ​​​​​​នូវ​​​ច្បាប់​​​ថ្មី​​​ចំនួន​​​បី​​​​​​ ដើម្បី​​​ពង្រឹង​​​ប្រព័ន្ធ​​​តុលាការ​​​​​​នៅ​​​​​​ក្នុង​​​ឆមាស​​​ទី១ដើម​​​ឆ្នាំ​​​នេះ​​​​​​។​​​

លោក​​​ ម៉ក់ សម្បត្តិ​​​ បាន​​​មានប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា លោក​​​ សុរិយា​​​ សូ៊បេឌី អ្នក​​​​​​ធ្វើ​​​របាយការណ៍​​​ពិសេស​​​​​​ផ្នែក​​​សិទ្ធិមនុស្ស​​​​​​តំណាង​​​ឲ្យ​​​អង្គការ​​​សហប្រជាជាតិ​​​​​​ បាន​​​ទទួល​​​​​​ការ​​​អញ្ជើ​​​ញ​​​ដោយ​​​បើក​​​ចំហពី​​​រដ្ឋាភិបាល​​​ឲ្យ​​​​​​មក​​​​​​ធ្វើ​​​ទស្សនកិច្ច​​​និង​​​វាយ​​​តម្លៃ​​​​​​ស្ថានភាព​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។​​​

បន្ទាប់ពី​​​លោក​​​​​​បាន​​​ឡើងធ្វើ​​​បទ​​​បង្ហាញ​​​ បណ្ដា​​​ប្រទេស​​​ជា​​​សមាជិក​​​​​​ត្រូវ​​​បាន​​​ផ្ដល់​​​វេទិកា​​​​​​​​​ឲ្យ​​​ឡើ​​​ង​​​បញ្ចេញ​​​មតិ​​​យោបល់​​​ស្ដីពី​​​កំណត់​​​ត្រា​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។  ក្រុម​​​អ្ន កការទូត​​​មក​​​ពី​​​ប្រទេ​​​សស៊ុយអែត​​​ ប្រទេស​​​ស្វ៊ីស ប្រទេស​​​អេស្ប៉ាញ​​​ សាធារណ​​​រដ្ឋ​​​ឆែក​​​ ចក្រភព​​​អង់គ្លេស​​​ សហរដ្ឋ​​​អាមេរិក​​​ និ​​​ងប្រទេស​​​អាល្លឺម៉ង់​​​ ស្ថិត​​​ក្នុង​​​ចំណោម​​​អ្នក​​​ដែល​​​បាន​​​​​​ចោទ​​​សួរ​​​​​​កម្ពុជា​​​​​​អំពី​​​សេចក្ដីសម្រេច​​​​​​របស់​​​ខ្លួន​​​កាលពីថ្ងៃ​​​ទី​​​៤ ខែ​​​មករា ហាម​​​ប្រាម​​​មិន​​​ឲ្យ​​​មាន​​​កា​​​រប្រមូល​​​ផ្ដុំ​​​គ្នា​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ បន្ទាប់ពី​​​បាន​​​ប្រើ​​​កម្លាំង​​​​​​យ៉ាង​​​ចាស់​​​ដៃ​​​បង្ក្រាប​​​​​​បាតុករ​​​​​​នៅខាង​​​ក្រៅ​​​រោងចក្រ​​​កាត់​​​ដេរ​​​មួយ​​​កន្លែង​​​​​​កាលពី​​​ថ្ងៃ​​​ទី​​​៣ ខែ​​​មករា ដែល​​​បាន​​​បណ្ដាល​​​ឲ្យ​​​មនុស្ស​​​ប្រាំ​​​នាក់​​​បាត់​​​បង់​​​ជីវិត​​​ និង​​​ជា​​​ង​​​៤០​​​នាក់​​​ទៀត​​​​​​រង​​​របួស​​​។

ប្រទេស​​​អេស្ប៉ាញ​​​​​​បាន​​​លើក​​​ឡើ​​​ងថា ខ្លួន​​​​​​ “ព្រួយ​​​បារម្ភ​​​ចំពោះ​​​ការ​​​ស្លាប់​​​​​​​​​របស់​​​ជន​​​រង​​​គ្រោះ​​​ក្នុង​​​ពេល​​​ថ្មីៗ​​​នេះ” ដោយ​​​សារ​​​កូដកម្ម​​​​​​ទាម​​​ទារ​​​ដំឡើង​​​ប្រាក់ខែ​​​គោល​​​ រីឯ​​​ប្រទេស​​​​​​ស្វ៊ីស​​​​​​​​​ បាន​​​រិះគន់​​​ប្រទេសកម្ពុជា​​​ចំពោះ​​​អ្វី​​​ដែល​​​​​​ខ្លួន​​​ចាត់​​​ទុក​​​ថាជា “ការ​​​អនុវត្តមិ​​​ន​​​បាន​​​ពេញ​​​លេញ​​​តាម​​​អនុសា សន៍​​​” លើក​​​ឡើង​​​ដោយ​​​ក្រុម​​​ប្រឹក្សា​​​នេះ​​​កាលពីឆ្នាំ​​​២០០៩​​។

ប្រទេស​​​ស្វ៊ីស ក៏បាន​​​អំពាវនាវ​​​ឲ្យ​​​រដ្ឋាភិ​​​បាល​​​បញ្ឈប់​​​ការ​​​ចាប់​​​ខ្លួន​​​​​​​​និង​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​តាម​​​ទំនើង​​​ចិត្ត​​​ “លើ​​​ប្រជាពល​​​រដ្ឋ​​​របស់​​​ខ្លួន​​​ពី​​​សំណាក់​​​កង​​​កម្លាំង​​​រដ្ឋាភិបាល​​​ផង​​​ដែរ​​​ ហើយ​​​បាន​​​លើក​​​ឡើ​​​ងថា ស្ថានភាព​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​​​​ពាក់ព័ន្ធ​​​នឹង​​​សេរីភាព​​​បញ្ចេញ​​​​​​មតិ​​​​​​​​​គឺ​​​កាន់​​​តែ​​​អាក្រក​​​់​​​ទៅៗ”។​​​

ឯកអគ្គរាជ​ទូតមក​ពី​ប្រទេស​អង់គ្លេស​បាន​​លើក​ឡើង​ថា ការ​ប្រើ​ប្រាស់​គ្រាប់​កាំ​ភ្លើង​​​ពិត​​​​ក្នុង​ពេល​ថ្មីៗនេះ​បាញ់​​​ទៅ​​​លើ​​​​អ្នក​តវ៉ា​ ដែល​គ្មាន​​​​​អាវុធ​​​នៅ​​​ក្នុង​​​ដៃ​​​​នោះ​ គឺជា​រឿង​​​ “ មិន​​​​សម​​​ហេតុ​សម​ផល​ទេ​” ហើយ​លោក​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត ដែល​អាច​ជឿទុក​ចិត្ត​បាន​មួយ​ចំពោះ​សកម្ម​ភាព​ទាំង​នេះ​ ក៏​ដូច​ជា​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​​​​តំណាង​សហជីព​ និង​កម្មករ​កាត់​ដេរ​ទាំង​២៣​នាក់​ ដែល​ត្រូវ​បានចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ បន្ទាប់​នគរបាល​បាន​បង្ក្រាប​យ៉ាង​ព្រៃ​ផ្សៃ​លើ​ការ​តវ៉ា​ កាលពី​ថ្ងៃទី​២​និង​ទី​៣​ខែ​មករា។

ឯកអគ្គរាជ​ទូតរបស់​ប្រទេស​អង់​គ្លេស​បាន​ប្រាប់​គណៈប្រតិភូ​ថា  “បម្រាម​ហាម​មិន ឲ្យ​មាន​ការ​ជួប​ជុំ​ កាល​ពីពេល​ថ្មីៗនេះ​ គឺជា​បម្រាម​គ្មាន​មូល​ដ្ឋាន​នៅ​ក្នុង​ច្បាប់​របស់​ប្រទេស​កម្ពុជា​”។
សហរដ្ឋ​អាមេរិក​ក៏​បានសម្តែង​ “ ក្តី​ព្រួយ​បារម្ភ​ខ្លាំង​” ដែរ​​​ចំពោះ​​​បម្រាមដែល​​ហាម​មិន​ឲ្យ​មាន​ការ​ជួប​ជុំ​នៅក្នុង​រាជ​ធានី​ភ្នំពេញ​ ហើយ​បាន​ប្រាប់​គណៈប្រតិភូ​កម្ពុជា​ថា​ បម្រាម​​​នេះ​គួរ​តែ​​លុប​ចោល​វិញ​ ដោយ​ផ្តល់​សិទ្ធិ​សេរី​​​ភាព​​​ឲ្យពលរដ្ឋ​ធ្វើ​ការ​ជួប​ជុំ​ ដោយ​គ្មាន​ការ​ភ័យ​​​ខ្លាច​ចំពោះ​​​ការ​ទុក្ខ​បុកម្នេញ​។

លោក​ ប៉ុល​ លឹម​ រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ​ ដែល​បាន​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជំុ​នេះ​ បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រួយ​បារម្ភ​របស់​ប្រទេស​ជា​​​សមាជិកក្រុម​ប្រឹក្សាសិទ្ធិ​មនុស្ស​​សហ​ប្រជាជាតិ​ ទាក់​ទិន​នឹង​បម្រាម​នេះ​ ដោយ​​​​​លើក​​ថា សកម្មភាព​និង​ការ​ឆ្លើយ​តប​ដ៏ហិង្សា​ពី​សំណាក់​កង​សន្តិសុខ​ គឺ​ជា​វិធាន​ការ​ដ៏ចាំ​បាច់​ ដែល​ត្រូវ​ចាត់​ ដើម្បី​រក្សា​ស្ថិរភាព។

លោក​បាន​មាន​ប្រសាសន៍ថា “ ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ម្តង​ទៀត​ថា ពាក់​ព័ន្ធ​នឹង​សិទ្ធ​ិ​ជួប​​​ជុំ​ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្តី​ពី​ការ​ធ្វើ​បាតុ​កម្ម​ដោយ​សន្តិវិធី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ វា​ចាំបាច់​ត្រូវ​តែ​មាន​ការ​ការ​ពារ​ និង​ការ​អនុ​ញ្ញាត​ [ពី​​អាជ្ញាធរ​]”។

លោក​បាន​បន្ថែម​ថា “រាល់​ស្ថានភាព​ទាំង​អស់​ ដែល​មានការ​ប្រើ​អំពើ​ហិង្សា ​[ពី​សំណាក​់​​អាជ្ញាធរ​] គឺ​សុទ្ធ​តែ​ត្រូវ​ធ្វើ​ឡើង​ដើម្បី​រក្សា​សន្តិសុខ​សម្រាប់​បុគ្គល​ និង​វិស័យ​ឯកជន​ ដើម្បី​ការពារ​បុគ្គល​គ្រប់​រូប​ៗ​ ពីការ​រើស​អើង​ពូជ​សាសន៍​ណាមួយ​ និង​ការពារ​មិន​មានការ​បំផ្លិច​​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​”។

ប្រទេស​មួយ​ចំនួន​ក៏បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​ផង​ដែរថា វាចាំបាច់​ត្រូវ​តែ​មាន​ការ​ចាត់​​​​វិធាន​ការ​បន្ថែម​ទៀត​ ដើម្បី​ធ្វើ​ឲ្យ​​​ពលរដ្ឋ​ខ្មែរ​ជឿ​​​ទុក​ចិត្ត​លើ​ភាព​ឯករាជ្យ​នៃ​ប្រព័ន្ធ​តុលា​ការ​នៅ​កម្ពុជា​ ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ជា​យូរ​មក​​​​ហើយ​ថា ជា​ប្រព័ន្ធ​តុលាការ​មួយ​ដែល​ស្ថិត​​​​នៅ​​​​ក្រោម​បង្គាប់​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណ​​​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ហ៊ុន សែន​។

តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ ក៏នៅ​មាន​ប្រទេស​ខ្លះ​មិន​បាន​រិះគន់​ស្ថានភាព​សិទ្ធិ​មនុស្ស​​​នៅក្នុង​ប្រទេស​កម្ពុជា​ឡើយ។ ប្រទេស​វៀត​​​​ណាម​ បាន​អប​អរ​សាទរ​ចំពោះ​ការ​រៀបចំ​ការ​​​​បោះ​ឆ្នោត​ជាតិ​ កាល​ពី​ខែ​កក្កដា ​ ដែល​មក​​​​ទល់ពេល​នេះ​ នៅ​ែតមាន​ភាព​​ជាប់​គាំង​ផ្នែក​នយោបាយ​នៅ​ឡើយ​ រវាង​គណ​​​បក្ស​ប្រជា​ជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ​។

ឯកអគ្គរដ្ឋទូត​របស់​ប្រទេស​វៀតណាម​ បាន​លើក​ឡើង​ថា “យើង​អបអរ​សាទរ​ប្រទេស​កម្ពុជា​ចំពោះ​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​ភាព​​​​យុត្តិធម៌​នៅ​ប្រទេស​កម្ពុជា​”៕

សុខុម និង​​​ ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស