37 C
Phnom Penh

លោក សុខ អាន ​និ​ង​ គ​ណៈ​ប្រតិ​ភូ​​​​អ​ង្គកា​រ​សហ​ប្រជា​​ជាតិ​​​​​ជួ​ប​​​ពិ​ភាក្សា​​គ្នាអំ​ពី​ការ​​ផ្តល់​មូ​ល​​និធិ​​​ឲ្យ​សាលាក្តី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តា​ម​​សេចក្តី​ថ្លែ​ង​កា​រ​​​ណ៍​​រួ​ម​​​មួ​យ​កា​ល​​​​ពី​ម្សិល​មិញ​​បា​ន​ឲ្យដឹង​ថា ​​កា​ល​​ពី​ថ្ងៃ​​ច័ន្ទលោក ​ឧ​ប​នា​យក​រដ្ឋ​ម​ន្ត្រី​ សុខ ​​អាន ​​បា​ន​​​ជួប​​​ពិភាក្សាជា​​មួ​យ​សមា​​​ជិក​​​គ​ណៈ​​ប្រតិ​​ភូ​​​​​ជាន់​ខ្ពស់​​​​​មួ​យ​ក្រុម​របស់​អ​ង្គ​ការ​សហ​​ប្រជា​​​ជាតិ​ ដើម្បី​ ពិ​ភាក្សា​​​គ្នាអំពី​ការ​​ងារ ​​​និ​ង​​​​អ​នា​គត​​​ហិរ​ញ្ញ​​វត្ថុ​​របស់សាលា​ក្តី​​ខ្មែរក្រហម​​​ដែលខ្វះ​​ប្រាក់​ដោយ​​​​​រដ្ឋា​ភិ​បាល​​​​សន្យា​​ផ្តល់​ប្រាក់​​​ចំ​នួ​ន​១,១​លា​ន​ដុល្លារ​សម្រាប់ បើកប្រាក់​​ខែ​ឲ្យ​​​បុគ្គលិក​ជាតិ​​សម្រាប់ត្រី​មា​ស​​ទី​១​នៃ​ឆ្នាំ​​​។

កាលពី​ខែ​​វិច្ឆិកា ​ឯកសារថវិកា​​​​ស្នើ​​​ឡើង​របស់​​​តុ​លា​កា​រ​​​នេះបង្ហាញ​ថា តុ​លា​កា​រ​​​នេះ​ត្រូ​វ​ការ​​ប្រាក់​៥៨,៨លា​ន​ដុល្លារ​​សម្រាប់​ដំណើរការ​រហូត​​ដល់​ចុ​ង​ឆ្នាំ​​២០១៥ ​​ក្នុង​នោះ​មាន​តម្រូវការ​​​ប្រាក់​​១២,៤លាន​ដុល្លារ​​​សម្រាប់​​​បុគ្គលិក​ជាតិ​​​អំ​ឡុ​ង​រយៈពេល​​​នេះ។

លោក បា​ន គីមូន​ (Ban Ki-moon) ​​អគ្គ​លេខា​ធិការ​​​អ​ង្គការ​​សហ​ប្រជា​​​ជាតិ​​​ក៏​​បា​ន​​ស្នើ​ឲ្យ​មហា​សន្និបាត​​​អ​ង្គកា​រ​​សហ​ប្រជា​​​ជាតិ​​​កា​ល​ពី​​ខែ​​​តុ​លា ​​អ​នុ​ម័តកា​រ​​ផ្តល់​​​ជ​ំ​នួ​យ​​ដល់​ទៅ៥១,១​លា​ន​ដុល្លារ​​សម្រាប់​​តុ​លា​កា​រ​​នេះ​សម្រាប់ចំ​​ណា​យ​ ប្រសិ​ន​បើ​រាជរដ្ឋាភិ​បាល​កម្ពុជា ​និង​​ប្រទេ​ស​​​ផ្តល់ជំនួ​យ​​នា​នា​​មិ​ន​ផ្តល់​។

សេចក្តី​​ថ្លែ​ង​ការ​​ណ៍​រួ​ម​នេះ​​មា​ន​ខ្លឹមសារថា “​លោក​ឧ​​ប​នា​យក​រដ្ឋ​ម​ន្ត្រី ​បា​ន​​យល់​ស្របថា ​រាជ​​រដ្ឋា​ភិ​បាល​​កម្ពុ​ជា​​នឹ​ង​​​អាច​ផ្តល់​​ប្រាក់​​ចំ​នួ​ន​​១,១​លា​ន​ដុល្លារ​ សម្រាប់​បើក​​ប្រាក់​​ខែ​​ឲ្យបុគ្គលិក​​​ជាតិ​​ក្នុងអង្គជំនុំ​ជម្រះ​វិ​សាមញ្ញក្នុង​តុ​លា​ការ​កម្ពុជា រួ​ម​​​ទាំ​​ង​មន្ត្រី​​​តុ​លាការ​ សម្រាប់​ត្រី​​​មាស​​​ទី​១នៃ​ឆ្នាំ​​២០១៤ ​ហើយ​ថា កម្ពុជា​នឹង​គាំ​​​ទ្រ​សំ​​ណើ​​​បច្ចុប្បន្ន​​ទៅ​​​គ​ណៈ​​កម្មាធិ​​កា​រទី​៥ នៃ​មហា​សន្និបាត​​ក្នុង​​កិច្ច​​ប្រជុំ​របស់​​​​ខ្លួន​​​នៅ​​​ខែ​​មី​នា​ ​ឆ្នាំ​២០១៤ ដើម្បី​​​អនុម័តជំ​នួ​យឥត​សំណង​​​មួ​យ​សម្រាប់​​អ​ង្គ​ជំនុំ​ជម្រះ​វិ​សា​​​មញ្ញ​​ក្នុង​​​តុ​លា​កា​រ​​កម្ពុជា ​​ដែលទទួល​បាន​ពីវិភាគ​ទាន​វា​យ​តម្លៃ​របស់អង្គការ​​សហប្រ​ជា​​ជាតិ”។

សេចក្តី​ថ្លែ​ង​កា​រ​​​ណ៍​​នេះ​​បា​ន​បន្ថែម​ថា ឈរ​លើ​មូ​ល​ដ្ឋាន​​នេះ ​​គ​ណៈ​ប្រតិ​ភូ​​​ជាន់​​ខ្ពស់​​របស់​​​អ​ង្កការរ​សហប្រជា​​ជាតិ​​​បា​ន​​យល់ស្រប​​ថា ​​ជំ​នាញ​​​ការពិ​សេស​ផ្នែក​​​ជំ​​នួ​យ​​​​សម្រាប់​ ដំណើរ​ការកាត់​ក្តី​ខ្មែរ​ក្រហម របស់​អគ្គលេ​ខាធិការ​អង្គ​ការ​សហ​ប្រជា​​​ជាតិ​​ គឺលោកឯក​​​អ​គ្គ​​រដ្ឋទូត ​​​ ​ដេវីដ សេហ្វឺ (David Scheffer) ​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​ ប្តេជ្ញា​ខិត​ខំ​ប្រឹង​ប្រែ​ង​អស់​ពី​សមត្ថភាព​ ក្នុង​ការសហ​ការ​​​ជាមួយ ​តំ​​ណាង​​របស់​រាជ​​រដ្ឋា​ភិ​បាលកម្ពុ​ជា​ ក្នុង​ការ​បែងចែក​​​មូល​និធិ​​បន្ថែមទៀត ​​ក្នុង​ថវិ​កា​ឆ្នាំ​​២០១៤ សម្រាប់​​​បុគ្គលិក​​​ជាតិ​​​នៅអ​ង្គ​​​ជំនុំ​ជម្រះ​​វិ​សាមញ្ញ​ក្នុង​តុ​លា​ការ​កម្ពុជា​”។

គណៈប្រតិភូ​​អង្គ​កា​រ​សហ​ប្រជា​ជាតិ​នេះ​ដឹក​នាំ​​ដោ​យ​លោក មី​ហ្គែល ​ដេ សឺប៉ា ​សូរ៉េស​ អគ្គ​លេខាធិការ​រងទទួល​​បន្ទុក​​កិច្ច​កា​រ​ច្បាប់ និង​​ជា​សមាជិក​ក្រុម​​​ប្រឹក្សា​​​ច្បាប់​​នៃអ​ង្គកា​រ សហ ប្រជា​​ជាតិ ដោយ​ មាន​ការ​​អមដំណើរ​ដោយលោកស្រី ម៉ារី​យ៉ា យូជឺ​នា កាសា ជំ​នួ​យ​ការ​​​អ​គ្គ​លេខាធិ​កា​រ​អង្គការ​​ សហប្រជា​ជាតិ  និ​ង លោក សេហ្វឺ។

សេចក្តី​ថ្លែ​ង​ការ​​​ណ៍​នេះ​​​មា​ន​ខ្លឹមសារ​​​ថា លោក សុខ  អាន ក៏​​​បា​ន​​​ប្តេជ្ញា​ផង​ដែរថា ​​នឹ​ង​​ផ្តល់​​​ផែន​​​ទី​បង្ហាញ​ផ្លូ​វ​​ច្បាស់​ “ទៅកាន់​​​យុទ្ធ​សាស្ត្រ​​បញ្ចប់​បេសកកម្ម​មួ​យ​​ សម្រាប់​​​អ​ង្គ​ជំនុំ​ជម្រះ​​​វិ​សាម ញ្ញ​ក្នុងតុលាការ​កម្ពុជា​” ​​ដែល​​​បា​ន​ផ្តល់ការ​កាត់​ទោសក្នុង​​សំ​​​ណុំ​​រឿង​មួយ​​​និ​ង​ស្ថិត​​ក្នុ​ង​ដំ​ណើរការ​​កាត់​​ទោស​ នួ​ន ​ជា និ​ង​​ខៀវ សំផន មេដឹក​នាំជាន់​ខ្ពស់​ខ្មែរ​ក្រហម។

លោកនាយក​​រដ្ឋម​ន្ត្រី ហ៊ុន សែ​ន ​គឺ​​ជាអ្នក​​បញ្ចេញ​យោ​បល់​ឥត​សំ​ចៃ​អំ​ពី​កា​រ​​ប្រឆាំ​ងរបស់​​លោក​​ចំ​ពោះ​​តុលា​កា​រ​​​ដែល​​បន្តការ​ងារ​​របស់​ខ្លួ​ន​​​លើសពី​​កា​រ​​​បញ្ចប់​សំ​ណុំ​រឿ​ង​បច្ចុប្បន្ន​នេះ​៕ ប៊ុននី​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស