28.4 C
Phnom Penh

ក្រសួង​​​មហាផ្ទៃ​​​បញ្ជាឲ្យ​​​មណ្ឌល​​​កុមារ​​​កំព្រា​​​មួយ​​​បិទ​​​​​​​​​ បន្ទាប់ពី​​​​​​មាន​​​រឿង​​​អាស្រូវ​​​នាំពល​​​ករ​​​ចំណាក​​​ស្រុក​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​​​​បាន​​​លើកឡើង​​​កាលពី​​​ម្សិលមិញ​​​ថា ក្រសួង​​​មហាផ្ទៃ​​​បាន​​​​​​ផ្អាក​​​ប្រតិបត្តិការ​​​​​​របស់​​​មណ្ឌល​​​កុមារ​​​កំព្រា​​​មួយ​​​ បន្ទាប់ពី​​​ខ្លួន​​​បាន​​​រក​​​ឃើញ​​​ថា នាយក​​​អង្គការ​​​នេះ​​​បាន​​​ឃុប​​​ឃិត​​​គ្នា​​​ជាមួយ​​​ទីភ្នាក់ងារ​​​ជ្រើសរើស​​​ពល​​​ករ​​​មួយ​​​ដើម្បី​​​​​​​​​បោក​​​ប្រាស់​​​ពល​​​ករ​​​ចំណាកស្រុក​​​​​​ដោយ​​​ប្រមូល​​​បាន​​​ប្រាក់​​​ប្រមាណ​​​៦០​​​០.០០០​​​ដុល្លារ​​​។

ក្រសួង​​​មហាផ្ទៃ​​​បាន​​​សរសេរ​​​នៅ​​​ក្នុង​​​លិខិត​​​​​​មួយ​​​ច្បាប់​​​​​​​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​លោក​​​ ប៉ុល​​​ លឹម​​​ រដ្ឋលេខាធិការ​​​ក្រសួង​​​មហាផ្ទៃ​​​កាលពី​​​ថ្ងៃ​​​ទី​​​១៧ ខែ​​​មករា ថា “ក្រសួង​​​មហា​​​ផ្ទៃ​​​សុំ​​​ផ្អាក​​​​​​​​​ជា​​​ប ណ្ដោះ​​​អាសន្ន​​​​​​រាល់សកម្មភាព​​​ទាំង​​​អស់​​​របស់​​​​​​មណ្ឌល​​​កុមារ​​​កំព្រា​​​មិត្តយើង​​​” ដែល​​​មាន​​​ទីតាំង​​​​​​ស្ថិត​​​ក្នុង​​​ស្រុក​​​ព្រៃ​​​កប្បាស ខេត្ត​​​តាកែវ​​​ ព្រម​​​ទាំង​​​​​​សាខា​​​ចំនួន​​​ប្រាំមួយ​​​របស់​​​អង្គការ​​​នេះ​​​ ដែល​​​មាន​​​នៅ​​​ក្នុង​​​ខេត្ត​​​ព្រះ​​​សីហនុ ខេត្ត​​​បាត់​​​ដំបង​​​ ខេត្ត​​​សៀម​​​រាប ខេត្ត​​​កំពត ខេត្ត​​​កំពង់​​​ចាម​​​ និង​​​នៅ​​​ក្នុ​​​ង​​​រាជធានី​​​ភ្នំពេញ​​​​​​ផង​​​ដែរ​​​។

លោក​​​ ឆាន់​​​ ចាន់​​​សុភ័ក្រ អនុប្រធាន​​​​​​នា​​​​​​យក​​​​​​ដ្ឋាន​​​នយោបាយ​​​នៃ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិលមិលថា “សាខា​​​ទាំង​​​អស់​​​របស់​​​មណ្ឌល​​​កុមារកំព្រា​​​មិត្តយើង​​​ត្រូវ​​​បាន​​​បិទទ្វារ”។ លោក​​​មាន​​​ប្រសា​​​សន៍​​​ថា គ្មាន​​​​​​កុមារ​​​​​​ស្នាក់​​​នៅ​​​មណ្ឌល​​​កុមារ​​​កំព្រា​​​ទាំងនេះ​​​ទេ​​​។

យោង​​​តាម​​​លោក​​​ ឆាន់​​​ ចាន់​​​សុភ័ក្រ​​​ បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា ក្រសួង​​​មហាផ្ទៃ​​​បាន​​​កោះ​​​ហៅ​​​​​​បុរស​​​ឈ្មោះ​​​ ធឿន​​​ សំណាង​​​ ដែល​​​ជា​​​នាយក​​​មណ្ឌល​​​កុមារ​​​កំព្រា​​​នេះ​​​​​​មក​​​ធ្វើ​​​ការ​​​​​​សាកសួរ​​​ ប៉ុន្តែ​​​លោក​​​ ធឿន សំណាង​​​ បាន​​​គេច​​​ខ្លួន​​​បាត់​​​រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​​​​។​​​ ពេល​​​ទូរស័ព្ទ​​​ទៅ​​​​​​មណ្ឌល​​​កុមារ​​​កំព្រា​​​ទាំង​​​នេះ​​​​​​កាល​​​ពី​​​ម្សិលមិញ​​​ គ្មាន​​​អ្នក​​​លើក​​​​​​ទូរស័ព្ទ​​​ទេ​​​។​​​

លោក​​​បាន​​​មានប្រសា​​​សន៍​​​បន្ត​​​ថា លោក​​​ ធឿន​​​ សំណាង​​​ ជា​​​មួយ​​​នឹង​​​​​​​​​ទីភ្នាក់​​​ងារ​​​ជ្រើស​​​រើស​​​ពលករ​​​​​​ យូខេន វីន បាន​​​សន្យា​​​​​​ជួយ​​​ប្រជា​​​ពលរដ្ឋ​​​រាប់​​​រយ​​​នាក់​​​​​​ដើម្បី​​​ធ្វើ​​​ចំណាក​​​ស្រុក​​​ទៅបម្រើ​​​ការងារ​​​នៅ​​​ប្រទេស​​​កូរ៉េ​​​ខាង​​​ត្បូង​​​ ប្រសិន​​​បើ​​​ពួក​​​គេ​​​​​​​​​បាន​​​បញ្ចប់​​​​​​វគ្គ​​​សិក្សា​​​ភាសា​​​មួយ​​​វគ្គ​​​ដំបូង​​​។
លោក​​​​​​ថ្លែង​​​ថា កាល​​​ពី​​​ខែ​​​ធ្នូ​​​​​​ ក្រុម​​​​​​ពលករ​​​បាន​​​ចាប់​​​​​​ផ្ដើម​​​ប្ដឹង​​​ទៅ​​​ក្រសួង​​​​​​ការងារ​​​ដោយ​​​លើក​​​ឡើងថា ទោះ​​​បី​​​ជា​​​​​​ពួក​​​គេ​​​បាន​​​​​​បង់​​​ប្រាក់​​​ចន្លោះ​​​ពី​​​១០០ដុល្លារ​​​ ទៅ​​​១៥០​​​ដុល្លារ​​​សម្រាប់​​​ការ​​​សិក្សា​​​ភាសាកូរ៉េក៏​​​ដោយ​​​ ក៏​​​ទី​​​ភ្នាក់ងារ​​​ យូ​​​ខេន វីន មិន​​​បាន​​​ផ្ដល់​​​ការងារ​​​ដល់ពួក​​​គេ​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​​​​កូរ៉េ​​​តាម​​​ការ​​​សន្យា​​​​​​ឡើយ​​​​​​។​

​លោក​​​បានលើក​​​ឡើង​​​ថា បុរស​​​ឈ្មោះ  គឹម​​​ សុផាត​​​ ជា​​​នាយក​​​​​​ផ្នែក​​​ទីផ្សារ​​​និង​​​លោក​​​ អួន​​​ សារ៉ាត់​​​ អគ្គនាយក​​​ក្រុម​​​ហ៊ុន​​​ យូខេន វីន​​​ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ជា​​​បន្តបន្ទាប់ ប៉ុន្តែ​​​ពួក​​​គេ​​​បាន​​​ទម្លាក់​​​កំហុស​​​ទៅ​​​លើ​​​​​​ឈ្មោះ​​​ ធឿន​​​ សំណា​​​ង​​​ ចំពោះ​​​ការ​​​ឆបោក​​​នេះ​​​ ដោយ​​​​​​លើក​​​ឡើ​​​ងថា ពួក​​​គាត់​​​​​​ក៏​​​ចាញ់បោក​​​​​​គេ​​​ដែរ ហើយ​​​ថា​​​ លោក ធឿន សំណាង​​​ បាន​​​បាត់​​​ខ្លួន​ជា​​​មួយ​​​នឹង​​​ប្រាក់​​​ប្រមាណ​​​៦០០.០០០​​​ដុល្លារ​​​។

​​លិខិត​​​របស់​​​ក្រសួង​​​មហាផ្ទៃ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា “ក្រសួង​​​​​​មហាផ្ទៃ​​​ទទួល​​​បាន​​​ពាក្យ​​​បណ្ដឹង​​​ពី​​​​​​លោក​​​ស្រី​​​​​​ ណុំ​​​ សុខហ៊ុន​​​ ជាមេធាវី​​​​​​តំណាង​​​ឲ្យ​​​ភាគី​​​ដើម​​​​​​បណ្ដឹង​​​រដ្ឋ​​​ប្បវេណី គឹម សុផាត និង​​​ អួន​​​ សារ៉ាត់​​​ ដែលបាន​​​​​​អះអាង​​​ថា ស្ថាប​​​​​​និក​​​មណ្ឌល​​​កុមារ​​​កំព្រា​​​មិត្ត​​​យើង​​​ (ធឿន សំណាង​​​) បាន​​​ប្រមូល​​​ប្រាក់​​​ពី​​​​​​ពល​​​ករ​​​​​​រាប់​​​រយ​​​នាក់​​​​​​ជា​​​ថ្នូរ​​​នឹង​​​ការ​​​បញ្ជូន​​​​​​ពួក​​​គេ​​​ទៅ​​​ធ្វើ​​​ការ​​​នៅ​​​​​​បរទេស​​​​​​ដោយ​​​ខុស​​​ច្បាប់​​​”។

បច្ចុប្បន្ន​​​លោក​​​ គឹម សុផាត និង​​​លោក​​​ អួន សារ៉ាត់​​​ កំពុង​​​ជាប់​​​ឃុំ​​​ជា​​​បណ្ដោះ​​​អាសន្ន​​​នៅ​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​៕ សុខុម​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស