26 C
Phnom Penh

មន្ត្រី​នគរ​បាល​ម្នាក់​បាញ់​សម្លាប់​មេ​ប៉ុស្តិ៍របស់​ខ្លួន​​ដោយ​កាំភ្លើង​អាកា-៤៧ ពេល​មាន​ការ​ឈ្លោះ​គ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​ស្រុក​កំចាយ​មារ ​បាន​ឲ្យ​ដឹង​ថា មន្ត្រី​នគរ​បាល​អាយុ​៤៤​ឆ្នាំម្នាក់​ បាន​រត់​គេ​ច​ខ្លួន​បន្ទាប់​ពី​បាញ់​សម្លាប់​នាយ​ប៉ុស្តិ៍​ឃុំ​​ដោយ​កាំភ្លើង​អាកា​៤៧​នៅ​ប៉ុស្តិ៍​នគរ​បាល​របស់​ខ្លួន​កាលពីរំលង​អធ្រាត្រ​ឈានចូលព្រឹក​ម្សិលមិញ។

លោក ពុំ កាន់ អធិការ​នគរ​បាល​ស្រុក​បាន​មាន​ប្រសាសន៍​កាលពីម្សិល​មិញ​ថា “ ជន​សង្ស័យ​ឈ្មោះ គុណ ប៊ុនធឿន បាន​ប្រើ​កាំភ្លើង​​​​​​​អាកា​៤៧​ បាញ់​យ៉ាងតិច​ប្រាំមួយ​គ្រាប់​ចំក្បាល ​​​និង​ដង​ខ្លួនជន​រង​គ្រោះ​ គឺ​លោក ចាន់ សារ៉ាត់ ជា​នាយ​ប៉ុស្តិ៍​ឃុំ​ក្រញូង”។

គុណ ប៊ុនធឿន បាន​ផឹ​ក​ស៊ី​ជាមួយ​លោក ឈិន ដាត ជា​មន្ត្រី​នគរ​បាល​ម្នាក់​ទៀត​ ហើយ​​អ្នក​ទាំង​ពី​រ​បាន​ត្រឡប់​មក​​ប៉ុស្តិ៍​នគរបាល​ឃុំក្រញូង​វិញ​នៅ​ម៉ោង​ប្រហែល​២​រំលង​អធ្រាត្រ​ ដែល​មេ​របស់​ខ្លួន​កំពុង​សម្រាន្តនៅទីនោះ។

លោក ពុំ កាន់​ ​មាន​ប្រសាសន៍​ថា “ មន្ត្រី​នគរ​បាល​ទាំង​ពីរ​រូប​នេះ​បាន​ទាស់​សម្ដី​​គ្នា ហើយ​លោក​នាយ​ប៉ុស្តិ៍​បាន​ព្យា​យាម​ឃាត់​ពួកគេ​ទាំង​ពីរ​ និង​ឲ្យ​ពួក​គេ​ចូល​ដេក​ ពីព្រោះ​​​ពួកគេ​​ឡូឡា​ខ្លាំង​ពេក​។

យោង​តាម​សាក្សី​ឲ្យ​ដឹង​ថា ពេល​នោះ​ ​​​​​​ឈិន ដាត ដែល​ជា​ជន​សង្ស័យ​បាន​ឃើញ​កាំភ្លើង​អាកា​៤៧​ទុក​នៅ​លើ​ធ្នើរ ហើយ​បាន​យក​ទៅ​​បាញ់​លោក ចាន់ សារ៉ាត់ មុន​ពេល​រត់គេ​ច​​​ខ្លួនពីកន្លែង​កើត​ហេតុ​។ លោក ពុំ កាន់​​​ បាន​​​​​​​​​​​​​មាន​ប្រសាសន៍​ថា លោក​នាយ​ប៉ុស្តិ៍​បាន​ស្លាប់​ភ្លាមៗ​​​​​​​ដោយ​សារ​​​ត្រូវ​គ្រាប់​កាំភ្លើង​ជា​ច្រើន​​​គ្រាប់​៕សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស