38 C
Phnom Penh

អនុ​​​ប្រធាន​​​សន្តិសុខ​ពន្ធនាគារម្នាក់​​បាញ់​មន្ត្រីពន្ធនាគា​រ​ដោយ​ប្រើ​កាំភ្លើង​​អាកា-៤៧ក្នុងខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បានឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា មន្ត្រី​ពន្ធនាគារ​ខេត្ត​បន្ទាយ​មាន​ជ័យ​ម្នាក់​​បាន​រង​របួស​កាល​ពី​ថ្ងៃអង្គារ​នៅ​ពេល​​អនុ​ប្រធាន​សន្តិសុខ​ពន្ធនាគារ​ម្នាក់​បាញ់​​គាត់ត្រូវ​​​​ចំ​ជើង​។

យោង​តាម លោក សិទ្ធិ លួស ស្នង​ការ​រង​នគរ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ឲ្យ​ដឹង​ថា លោក ឈន ឈឿន ប្រធាន​ការិ​យាល័យ​ដឹក​ជញ្ជូន​ពន្ធនាគារ​បាន​ផឹក​ស៊ី​ជាមួយ​លោក មឿន រៀន អនុប្រធាន​សន្តិសុខនៅម៉ោង​ប្រហែល​៧ និង​៣០នាទី​យប់​ថ្ងៃ​អង្គារ​ ស្រាប់​​​តែ​លោក​ មឿន រៀន បាន​យក​កាំភ្លើង​​អាកា-៤៧បាញ់​គាត់​ចំ​ភ្លៅ​តែ​ម្តង។ លោក​បាន​មាន​ប្រសាសន៍ថា “មិន​មាន​​ការ​ឈ្លោះ​គ្នា​ ឬ​ការ​សងសឹក​អ្វីទេ។ ខ្ញុំ​គិត​ថា ពួក​គេ​គ្រាន់​តែ​សម្ញែង​កំា​ភ្លើង​ដាក់​គ្នា​នៅ​ពេល​ពួកគេ​ផឹង​ស៊ី​តែ​ប៉ុណ្ណោះ”។ លោក សិទ្ធិ លួស បាន​មាន​ប្រសាសន៍​ថា លោក មឿន រៀន សារភាព​ថា គាត់​បាន​បាញ់​​​​មែន ប៉ុន្តែ​បាន​អះអាង​ថា វា​ជា​ការ​ចៃ​​​ដន្យ​ទេ​ ពីព្រោះគាត់​មិន​ដឹង​ថា   កាំភ្លើង​បញ្ចូ​ល​​គ្រាប់​ហើយ​ទេ។លោក​បាន​​បន្ថែម​ថា លោក មឿន រៀន នឹង​ត្រូវ​បញ្ជូន​ទៅតុលា​​​ការ​​​​នៅ​ថ្ងៃ​នេះ។

លោក ហ៊ិន សុផល ប្រធាន​ពន្ធនាគារ​បាន​មាន​ប្រសាសន៍​ថា “លោក ឈន ឈឿន បាន​រង​របួស​​ត្រង់ភ្លៅ​ស្ដាំ​ ប៉ុន្តែ​ឥឡូវ​នេះ​បាន​គ្រាន់​បើ​ហើយ បន្ទាប់ពី​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ”។នៅ​ពេល​សួរ​ថា ហេតុអ្វីបុគ្គលិក​មាន​កាំភ្លើង លោក សុផល បាន​ឆ្លើយ​ថា “ វា​ជា​​​កំាភ្លើង​ដែល​យើង​បាន​ប្រគល់​ឲ្យ​បុគ្គ​លិក​​ដើម្បី​យាម​ពន្ធនាគារ​…។ វាជា​កំាភ្លើង​របស់​អង្គភាព​”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស