នគរបាលបានឲ្យដឹងកាលពីម្សិលមិញថា បុរសម្នាក់ដែលសង្ស័យថា បានធ្វើការវាយប្រហារដោយគ្រាប់បែកក្នុងពិធីអាពាហ៍ពិពាហ៍មួយនៅខេត្តកំពង់ធំកាលពីថ្ងៃសៅរ៍ ដែលបានសម្លាប់មនុស្សចំនួន១០នាក់ នឹងត្រូវឡើងតុលាការថ្ងៃនេះ។
កាលពីព្រឹកថ្ងៃអាទិត្យ ឈ្មោះ ឃឹម តារាអាយុ ២២ឆ្នាំ ត្រូវបានចាប់ខ្លួននៅក្នុងឃុំស្រយ៉ូវ ចម្ងាយប្រហែល៣០គីឡូម៉ែត្រពីទីកន្លែងការវាយប្រហារកាលពីថ្ងៃសៅរ៍ដែលគ្រាប់បែកមួយគ្រាប់ត្រូវបានចោលទៅលើដំបូលរោងការនៅក្នុងស្រុកប្រាសាទសម្បូរណ៍ ជាទីដែលមិត្តភ័ក្រនិងក្រុមគ្រួសារសាច់ញាតិជួបជុំគ្នារៀបចំមង្គលការឈ្មោះជា ចក់ អាយុ២២ឆ្នាំ និងឈ្មោះ ភឿន សុផលអាយុ២០ឆ្នាំ ដោយធ្វើឲ្យមនុស្សចំនួន១០នាក់ស្លាប់ និង៣៧នាក់រងរបួស។
លោក ផាន សុផេង ស្នងការនគរបាលខេត្តកំពង់ធំ ឲ្យដឹងពីម្សិលមិញថា “ជននេះត្រូវបានចោទពីបទមនុស្សឃាតគ្រោងទុកជាមុន”។
ខណៈដែល ឃឹម តារា អះអាងថាមិនបានធ្វើអ្វីខុស នគរបាលបានឲ្យដឹងថា ពួកគេមានភ័ស្តុតាងភ្ជាប់គាត់ទៅនឹងបទល្មើសនេះ។
សំដៅដល់ឧបទ្ទវហេតុមួយកាលពីថ្ងៃទី២៣ ខែមករា ដែលឈ្មោះ ចក់ បានដាល់ តារា ត្រូវចំមុខ បន្ទាប់ពីគាត់បដិសេធមិនព្រមទៅផឹកស៊ីជាមួយគាត់ សុផេង និយាយថា “គាត់ជាមនុស្សម្នាក់ដែលខាងកូនកម្លោះវាយមុនថ្ងៃរៀបអាពាហ៍ ពិពាហ៍ ហើយធ្វើឲ្យជននេះខឹង”។
សុផេង បានឲ្យដឹងថា “យើងមានភស្តុតាងច្រើនដែលនំាឲ្យមានការចាប់ខ្លួនគាត់ មុនពេលការរៀបអាពាហ៍ ពិពាហ៍ ដែលពេល
នោះគេឃើញទោចក្រយានរបស់ជនសង្ស័យនៅឯពិធីរាំច្រៀង គេឃើញប្រពន្ធរបស់ជននេះកំពុងបរិភោគមីនៅយប់នោះក្បែររោងការ។ គេបានឮជននេះនិយាយជាមួយមនុស្សបីនាក់ទៀតជិះម៉ូតូពីរគ្រឿង ដោយនិយាយថា ពួកគេនឹងបំផ្លាញអាពាហ៍ពិពាហ៏នេះ”។នគរបាលកំពុងតែតាមចាប់ខ្លួនបុរសបីនាក់ទៀត។
លោក សុផេង ឲ្យដឹងថា “យើងកំពុងតាមរកជនសង្ស័យបីនាក់ទៀត ដែលនិយាយជាមួយគាត់។ យើងតាមដានអ្នកទាំងអស់នេះតាមទូរស័ព្ទរបស់គាត់ទាក់ទងគ្នាមុននិងក្រោយឧបទ្ទវហេតុនេះ ”៕ ប៊ុននី