31 C
Phnom Penh

នគរបាល​ចរាចរ​និង​អាជ្ញាធរ​មូលដ្ឋាន​ទប់​ស្កាត់​អ្នក​ភូមិ​ជន​ជាតិព្នង​​មិន​ឲ្យ​ចូលរួម​តវ៉ា​រឿង​កាប់​ឈើ​ខុសច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកភូមិ​ និង​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា កាល​ពីម្សិលមិញ អាជ្ញា​ធរស្រុក​ពេជ្រាដា ខេត្ត​​មណ្ឌលគិរី​ បាន​បិទ​ផ្លូវ​មិន​ឲ្យ​អ្នកភូមិជនជាតិដើម​ភាគ​តិច​​ធ្វើ​ដំណើរ​ទៅ​ក្រុង​សែន​មនោរម្យ​ ដើម្បី​ទៅចូល​រួម​សកម្មភាព​តវ៉ា​ឲ្យ​មាន​ការ​បញ្ឈប់​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​ទេ។

យោង​តាម​សកម្មជន​ជនជាតិ​ដើម​ភាគ​តិច​​ព្នង​ និង​លោក ប្លាង ស៊ីន អ្នក​រៀប​ចំ​សកម្មភាព​តវ៉ា​នេះ​បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ជន​ជាតិ​ដើម​ភាគ​តិច​ប្រហែល​៣០០នាក់​បាន​មាន​ផែនការ​ចូល​រួម​សកម្មភាព​តវ៉ា​នៅ​ភ្នំ​ដោះ​ក្រមុំ​ នៅ​​ក្រុង​សែន​មនោរម្យ​។ក៏​ប៉ុន្តែ សកម្មជន​ទាំងនេះ​ និង​លោក ស៊ីន បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ដំណើរ​របស់​អ្នក​ភូមិ​ភាគ​ច្រើន​ត្រូវ​បាន​បង្វែរ​ទិស​ដោយ​នគ​រ​​​បាល​ចរាចរ និង​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​បិទ​ផ្លូវ​នៅ​តំបន់​ក្រៅ​ក្រុង​។

លោក ប្លាង បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដូច្នេះ​ថា “ សហ​​​​​​​គមន៍​បី​មក​ពី​ឃុំ​បី​ផ្សេង​គ្នា​ត្រូវ​បាន​បញ្ឈប់​ និង​បញ្ជា​ដោយ​អាជ្ញាធរ​ឲ្យ​ត្រឡប់​ទៅ​ភូមិ​របស់​ខ្លួន​វិញ​”។
លោក​បាន​លើក​ឡើងបន្ថែមទៀត​​ថា ប្រជា​ជន​​ប្រហែល​១០០នាក់​​​បាន​ចូល​រួម​សកម្ម​ភាព​​តវ៉ា​ដែល​ដំណើរការ​ទៅ​ដោយ​សន្តិវិធី​នេះ។

លោក យិត សារិន មេឃុំ​ប៊ូស្រា ស្រុក ពេជ្រា​ដា បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា អ្នកភូមិ​ត្រូវ​បាន​ទប់​ស្កាត់​មិនឲ្យ​ចូល​រួម​សកម្ម​ភាព​តវ៉ា​ ក៏​ប៉ុន្តែ សេចក្តី​សម្រេច​ឲ្យ​ទប់​ស្កាត់​​នេះ​ធ្វើ​ឡើង​នៅ​ថ្នាក់​ស្រុក។ លោក សារិន ​​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដូច្នេះ​ថា “ អា​ជ្ញា​​ធរ​ដែល​បាន​បញ្ឈប់​ប្រជាជន​មិន​ឲ្យ​ទៅ​តវ៉ា​គឺ​ជា​មន្ត្រី​ និង​នគរបាល​ថ្នាក់​ស្រុក មិន​មែន​មន្ត្រី​ឃុំ​ទេ”។

នគរបាល​ និង​មន្ត្រី​ស្រុក​មិន​អាច​ទំនាក់​ទំនង​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​បាន​ទេកាលពី​ម្សិលមិញ ក៏ប៉ុន្តែ កាលពី​ថ្ងៃ​អង្គារ​ លោក យឹម លុច អភិបាល​រង​ខេត្ត​មណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា បទបញ្ជានេះ​ត្រូវ​បាន​ប្រគល់​ឲ្យ​អាជ្ញាធរ​ថ្នាក់​ស្រុក​ ឲ្យ​ទប់​ស្កាត់​អ្នកភូមិ​មិន​ឲ្យ​ចូល​រួម​សកម្ម​ភាព​តវ៉ានេះ​ ពីព្រោះ​វា​អាច  “ ប៉ះពាល់​វិស័យ​ទេសចរ​ណ៍”។​

លោក ​គ្រិស ឃ្វីន ​​​អា​យុ​​៤១ឆ្នាំ​ ​​បា​ន​បញ្ជាក់​​​ថា ​​បទ​​បញ្ជា​​ទាំ​ង​នោះ​ ត្រូ​​វ​បា​ន​​​ធ្វើ​​ឡើ​ង​ ខណៈ​​ដែល​​​គាត់​ ​និ​ង​​​អ្នក​ភូមិ​​ប្រាំ​​​ពីរ​នាក់​​​ទៀតត្រូ​វ​បាន​នគរបាល​​ចរាចរ​ និ​ង​នគរបាល​​ស្រុក​​​បញ្ឈ​ប់​ ​ខ​​ណៈ​​​ដែល​​ពួ​ក​គេ​​ចូល​​​​ជិត​ដល់​​​ក្រុ​ង​មនោ​រម្យ​។លោក ឃ្វីន ​​បា​ន​​​​មា​ន​ប្រ​សាស​​ន៍​ថា “​​នៅ​​​ពេល​​ខ្ញុំ​និ​យា​យ​ប្រាប់​​​ពួ​ក​គេ​ថា​ ​យើង​​​នឹ​ង​ទៅ​​ចូល​រួ​ម​​​កា​រ​​ជួ​ប​​​ជុំ​​ដោ​យ​សន្តិ​វិធី​​មួ​យ​ ដើម្បី​​គាំ​​​ទ្រ​កា​រ​​បញ្ចប់​​​កា​រ​​កាប់​​បំ​ផ្លាញ​​​ព្រៃឈើ​ ​និ​ង​​​របាំ​ប្រពៃ​​​​ណី​​​មួ​យ ​​ពួ​ក​​គេ​​នៅ​តែ​​និ​យា​យ​ថា​
​​ពួ​ក​​​គេ​​ទទួល​បទ​​បញ្ជា​​ពី​​​ថ្នាក់​​​ដឹក​នាំ​ខេត្ត​ ឲ្យ​បញ្ឈ​ប់​​យើង​​​”។

​យោ​ង​តា​ម​​​លោក សុខ រដ្ឋា ​អ្នក​សម្របសម្រួ​ល​​​​​​​អ​ង្គកា​រ​សិទ្ធិ​មនុស្ស​​​​អាដ​​​ហុក ​ប្រចាំ​​ខេត្ត​នេះ​​បា​ន​ឲ្យ​ដឹង​ថា ​​ព្រៃ​​​នៅ​​​​ខេត្ត​​​មណ្ឌល​​​គិ​រី ​​​ដែល​​​ភាគ​​ច្រើន​​កា​រពា​រ​​ដោ​យ​​​ប័ណ្ណ​កម្មសិទ្ធិ​​ដី​​សហ​គម​ន៍​ ​កំ​ពុ​ង​​​ស្ថិត​ក្រោមការ​​គំ​រាម​​កំហែង​​​កាន់​តែ​​​កើន​ឡើង​​​ពី​អ្នក​​កាប់​ឈើ។លោក​រដ្ឋា​​​បា​ន​ឲ្យ​ដឹង​ថា “​តំ​បន់​​ព្រៃ​​ឈើ​ដែល​​ត្រូ​វ​​​បា​ន​ចុះ​ឈ្មោះ​​សម្រាប់​​​ប័​ណ្ណ​​​សហ​កម្មសិទ្ធិ​​ កំ​​ពុ​ង​ត្រូ​វ​​​គេ​​កាប់​…”។អ្នកសម្រប​សម្រួល​​អង្គការ​អាដហុករូប​នេះ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដូច្នេះ​ទៀត​ថា “ នៅ​​​ប៉ុ​ន្មាន​ឆ្នាំ​ខាង​មុខ ​​ព្រៃ​​​ទាំ​ង​​អស់​​​នឹ​ង​​​ត្រូ​វ​សា​ប​សូ​ន្យ​ ប្រសិ​ន​បើ​គ្មាន​​​យន្ត​ការ​បញ្ឈប់​​​​ពេល​​នេះ​ទេ”៕​ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស