29.3 C
Phnom Penh

ស្ត្រី​​​ម្នាក់​​​សារ​​​ភាព​​​​​​​​​ថា​​​​​​ខ្លួ​​​ន​​​ពិត​​​ជា​​​បា​​​ន​​​​​​សម្លាប់​​​កូ​​​ន​​​​​​ប្រុស​​​ចុង​​​​​​​​​អា​​​យុ​​​​​​១១ឆ្នាំ​​​​​មែន​​​ដោ​​​យ​​​សារ​តែ​ចង់​សងសឹកប្តី​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​​​​​​​​នៅ​​​ខេត្ត​​​​​​ព្រះ​​​វិហា​​​រ​​​​​​​​​បា​​​ន​​​ឲ្យដឹង​ ​​​​កា​​​ល​​​​​​​​​ពី​​​ម្សិលមិញ​​​​​​​​​ថា ​​​ស្ត្រី​​​​​​អា​​​យុ​​​​​​៣៣ឆ្នាំ​​​ម្នាក់​​​កា​​​ល​​​​​​ពី​​​ម្សិល​​​មិញ​​​​​​​​​បា​​​ន​​​សារ​​​​​​​​​​​ភា​​​ព​​​​​​​​​ថា ​​​​​​ខ្លួន​​​​​​ពិ​​​ត​​​​​​ជា​​​បា​​​ន​​​​​​សម្លាប់​​​​​​កូ​​​​​​ន​​​​​​ប្រុ​​​ស​​​​​​​​​ចុ​​​ង​​​​​​​​​អា​​​យុ​​​​​​១១ឆ្នាំ​​​របស់​​​​​​ខ្លួន​​​ប្រាកដ​​​មែ​​​ន​​​ ដើម្បីជា​​​​កា​​​រ​​​​​​​​​សង​​​សឹក​​​​​​ប្តីដែល​ធ្វើ​​​​​​បា​​​ប​​​លើ​​​រាង​​​កាយ​​​​​​​​​របស់​​​​​​ខ្លួ​​​ន​​​។

លោក កែ​​​វ ​​​ចំ​​​រើន ​​​ស្នង​​​កា​​​រ​​​​​​នគរបាល​​​​​​ខេត្តព្រះ​​​វិ​​​ហារ​​​​​​ បា​​​នឲ្យដឹងថា ឈ្មោះ​​​ រ៉ន សាមី​​​នបា​​​ន​​​​​​សារ​​​ភាព​​​​​​​​​ថា​​​​​​ ខ្លួ​​​ន​​​​​​ពិត​​​ជា​​​​​​​​​បា​​​ន​​​សម្លាប់កុមារ ​​​​​​ឈាន ​​​ ​​​​​​ង៉ា ​​​ដោ​​​យ​​​​​​យក​​​​​​ដំ​​​​​​បង​​​​​​ធំ​​​មួ​​​យ​​វា​​​យក្បាល កុមារ​នោះ​​​ ​​​ហើយ​​​ទម្លាក់​​​​​​​​​កូ​​​ន​​​ប្រុស​​​​​​រូ​​​បនេះ​​​​​​ចូ​​​ល​​​ ក្នុ​​​ង​​​ស្រះ​​​មួ​​​យ ​​ដើម្បីឲ្យ​​​លង់​​​ទឹក​​​ស្លាប់​​​។លោក​​​ស្នង​​​កា​​​ររូប​នេះថ្លែងថា “​​​​​​ បន្ទាប់​​​​​​ពី​​​ត្រូវ​បានចាប់​​​​​​​​​ខ្លួ​​​ន​​​​​​ ​​​​​​ជ​​​ន​​​សង្ស័​​​យ​​​​​​បាន​​​​​​​​​សារភាព​​​នូ​​​វ​​​អ្វី​​​​​​​​​ដែល​​​​​​​​​បា​​​ន​​​កើត​​​ឡើង​​​​​​​​​នៅ​​​ថ្ងៃ​​​​​​នោះ​​​​​​”។ យោង​​​តា​​​ម​​​លោក​​​ ចំ​​​រើន ​​​បា​​​ន​​​ឲ្យដឹង​​​ថា ​​​​​​ជ​​​ន​​​សង្ស័​​​យ​​​​​​បា​​​ន​​​និ​​​យា​​​យ​​​ថា ​​​ខ្លួ​​​ន​​​​​​​​​មា​​​ន​​​ផែន​​​កា​​​រ​​​​​​ធ្វើឃាត​​​ ​​​និង​​​បា​​​ន​​​សុំ​​​ឲ្យ​​​​​​កូ​​​ន​​​​​​ប្រុស​​​​​​ចុ​​​ង​​​​​​​​​​​​របស់​​​​​​ខ្លួន​​​ទៅ​​​រក​​​ត្រី​​​​​​​​​ក្នុ​​​ង​​​​​ស្រះ​​​មួ​​​យ​​​​​​​​​នៅ​​​​​​​​​រសៀលថ្ងៃ​​​​​​​​​​​​​​​អ​​​ង្គារ ​​​នៅ​​​ក្នុ​​​ង​​ភូ​​​មិ​​​ស្រយ៉ូង​​​ជើង ​​​ឃុំ​​​ស្រយ៉ូង​​​។

ឪពុក​​​​​​​​​​​​របស់​​​​​​​​​ក្មេង​ប្រុស​​​​​​រូ​​​ប​​​នេះ​​​​​​បា​​​ន​​​​​​ដាក់​​​ពាក្យ​​​​​​​​​បណ្តឹង​​​​​​ដែល​​​​​​នាំឲ្យឈាន​​​​​​​​​ទៅ​​​រក​​​កា​​​រ​​​​​​ចាប់​​​ខ្លួន​​​។​​​ គិតមកទល់​​​​​​ត្រឹម​​​​​​ល្ងាចម្សិល​​​មិញ​​​​​​នេះជនសង្ស័យឈ្មោះ ​​​សាមីន ​​​​​​កំ​​​ពុ​​​ងត្រូ​​​​​​វបាន​​​​​​​​​ឃុំ​​​ខ្លួ​​​ន​​​​​​​​​ជា​​​បណ្តោះ​​​អា​​​សន្ន​​​​​​នៅ​​​​​​​​​ស្នង​​​កា​​​រ​​​​​​ដ្ឋាន​​​នគរ​​​បា​​​ល​​​ខេត្ត​​​ ដើម្បី​​រង់​​​​​​​​​ចាំ​​​​​​បញ្ជូ​​​ន​​​​​​ទៅផ្តន្ទា ទោសនៅសា​​​លា​ដំបូង​​​​​​​ខេត្ត។

លោក ឡោ ចាន់ ​​​​​​អ្នក​​​សម្រប​​​សម្រួល​​​របស់​​​​​​អ​​​ង្គកា​​​រ​​​សិទ្ធិ​​​​​​មនុស្ស​​​​​​​​​អា​​​ដ​​​​​​​​​ហុក​​​​​​​​ ប្រចាំ​នៅខេត្ត​​​​​​ព្រះ​​​​​​វិ​​​ហារ​​​​​​​​​បា​​​នឲ្យដឹង​​​ថា ​​​​​​អង្គការ​​​​​​​​​របស់​​​លោក ​​​​​​នឹ​​​ង​​​ស៊ើប​​​​​​អង្កេត​​​ករណី​​​​​​​​​នេះ​​​​​​៕​​​​​​ប៊ុននី​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស