31.8 C
Phnom Penh

ភ្ញៀវ​ទេស​ចរចិន​ជួយ​ជំរុញ​ឲ្យ​វិស័យ​អាកាស​ចរណ៍​របស់​ប្រទេស​កម្ពុជា​មាន​សន្ទុះ​កើន​ឡើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​របាយការ​ណ៍​ដែល​មជ្ឈមណ្ឌល​​​​ជា​អាកាសចរណ៍អាស៊ី​ប៉ាស៊ីហ្វិក​ (Centre for Asia​ Pacific Aviation) ហៅ​កាត់​ CAPA បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ បាន​បង្ហាញ​ថា ទីផ្សារ​អាកាសចរណ៍​របស់ប្រទេស​កម្ពុជា​មាន​សន្ទុះ​កើន​ឡើង​យ៉ាង​លឿន​សម្រាប់​រយៈពេល​ពីរ​ឆ្នាំជាប់​គ្នា​កន្លង​មក​នេះ​ ដោយ​សារ​​​ក្រុម​ហ៊ុន​អាកាសចរណ៍​ជាតិ​ និង​អន្តរជាតិ​បាន​បង្កើន​ផ្លូវ​ហោះ​ហើរ​របស់​ខ្លួន​ទៅកាន់​ប្រទេស​ចិន​ ស្រប​ពេល​ដែល​មាន​ប្រជាជន​ចិន​កាន់​តែ​ច្រើន​មក​ទស្សនា​ប្រទេស​កម្ពុជា​។

ក្នុង​ឆ្នាំ​២០១៣ ប្រទេស​កម្ពុជា​សម្រេច​បាន​កំណើន​នៃ​ចំនួន​អ្នក​ដំណើរ​១៨ភាគ​រយ​ ដោយ​សារតែ​អាកាសយានដ្ឋាន​ពាណិ​ជ្ជ​កម្មបី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទទួល​បាន​អ្នក​ដំណើរ​៥,១លាន​នាក់​ ពី​កំណើន​ចំនួន​៤,៣​លាន​នាក់​ កាលពី​ឆ្នាំ​២០១២ នេះ​បើ​យោង​តាម​ទិន្នន័យ​ទទួល​បាន​ពី​ក្រុម​ហ៊ុន​អាកាស​យានដ្ឋាន​កម្ពុជា​ ដែល​ធ្វើ​ប្រតិបត្តិការអាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ សៀមរាប និង​ខេត្ត​​ព្រះ​សីហនុ។

របាយការណ៍​របស់​មជ្ឈមណ្ឌល​ CAPA បាន​បង្ហាញ​ថា ទោះ​បី​ជា​ភ្ញៀវ​ទេសចរ​​វៀត​ណាម​ ដែល​ភាគ​ច្រើន​មក​ទស្សនា​ប្រទេស​កម្ពុជា​តាម​ផ្លូវ​គោក​នោះ​ នៅ​តែ​មាន​ចំនួន​ភាគ​ច្រើន​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ប្រទេស​នេះ​ក៏​ដោយ​ ភ្ញៀវ​ទេសចរ​ចិន​បាន​ “កើន​ឡើង​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ទី​ផ្សារ​អាកាស​ចរ​ណ៍​របស់​ប្រទេស​កម្ពុជា”។

យោង​តាម​តួលេខ​ទទួល​បាន​ពី​ក្រសួង​ទេសចរ​ណ៍​បាន​បង្ហាញ​ថា ចំនួន​ភ្ញៀវ​ទេស​ចរ​ចិន​មក​ទស្សនា​ប្រទេស​កម្ពុជា​ ក្នុង​រយៈ​ពេល​១១ខែដើម​ឆ្នាំ​មុន​ មាន​៤១៧.២៦១​នាក់​ ពោល​គឺ​បាន​កើន​ឡើង​៤០,១ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១២ និង​ចូល​រួម​ចំណែក​បាន​១១ភាគ​រយ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប​។

ចំនួន​កៅអី​ដែល​ត្រូវ​បានកក់​ទុក​សរុប​នៅ​ក្រុម​ហ៊ុន​អាកាស​ចរ​ ដែល​ដឹក​អ្នក​ដំណើរ​ ទៅ​មក​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ចិន​ បាន​កើនឡើង​ជាង​៥០ភាគ​រយក្នុង​ឆ្នាំ​២០១៣​​ បើ​ធៀប​នឹង​ឆ្នាំ​២០១២ ដែល​នេះគឺជាការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញពី​កំណើន​នៃ​វិស័យ​អាកាសចរ​ណ៍​។

ក្រុម​ហ៊ុន​អាកាសចរ​ណ៍ក្នុង​ស្រុក​កម្ពុជា​អង្គរអ៊ែ​​ មាន​ចំណាប់​អារម្មណ៍​បណ្តាក់​ទុន​បន្ថែម​​ក្នុង​ស្ថានភាព​ដែល​មាន​ភ្ញៀវ​ទេសចរ​ចិន​ ដោយ​បាន​ប្រតិបត្តិការ​លើ​ផ្លូវ​ហោះ​ហើរ​ទៅកាន់​ប្រទេស​ចិន​ចំនួន​ប្រាំក្នុង​រយៈ​ពេល​ប៉ុន្មានខែ​កន្លង​មក​នេះ​ និង​មាន​ផែនការ​បើក​ផ្លូវ​ហោះ​ហើរ​ទី​៦ទៅកាន់​ស្រុក ហ្វូហ៊ូ ខេត្ត​ហ្វូចៀន នៅ​ថ្ងៃ​ស្អែក​។

គេហទំព័រ​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុ​កមួយ​នេះបាន​បង្ហាញ​ថា កំណើន​ដ៏​លឿន​នេះ​ “ ផ្អែក​លើ​ការ​ព្យាករ​ណ៍​អំពី​កំណើន​​ភ្ញៀវ​ទេសចរ​ចិន​ដ៏​ច្រើន​ ក៏​ដូច​ជា​អ្នក​ជំនួញ​ដែល​មក​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​”។

របាយការណ៍​របស់​មជ្ឈមណ្ឌល​ CAPA បាន​បង្ហាញ​ថា “ ក្រុម​ហ៊ុន​កម្ពុជា​អង្គរអ៊ែ និង​សម្រេច​​បាន​ចំណែក​ទីផ្សារ​អាកាសចរ​ណ៍តាម​ពេល​វេលា​​គ្រោង​ទុក​បាន​ប្រហែល​១៩ភាគ​រយ​ក្នុង​ខែ​មេសា ក្នុង​ឆ្នាំ​២០១៤ ពោលគឺ​កើន​ឡើង​ពី​ប្រហែល​១៤ភាគ​រយ​ និង​សូន្យ​ភាគ​រយ​កាលពី​ប៉ុន្មាន​ខែ​មុន​”។

ក្នុង​ខែ​កុម្ភៈឆ្នាំមុន ក្រុម​ហ៊ុន​អាកាស​ចរ​ណ៍​ប្រ៊ីនអ៊ែឡាញ បាន​ចាប់​ផ្តើម​សេវាកម្ម​ដឹក​អ្នក​ដំណើរ​ទៅកាន់​ទីក្រុង​សៀងហៃ ហើយ​កាល​​ពី​ខែ​តុលា ក្រុម​ហ៊ុន​ ត្រាហ្គុនអ៊ែ បាន​ចាប់​ផ្តើម​ហោះ​ហើរ​ពី​ទីក្រុង​ហុងកុង​ទៅកាន់​ប្រទេស​កម្ពុជា​ ហើយ​កាលពី​ខែ​ធ្នូ ក្រុម​ហ៊ុន​អាកាសចរ​ណ៍ អ៊ែឆាយណា បាន​ចាប់​ផ្តើម​ហោះ​ហើរ​ពី​ទីក្រុង​ប៉េកាំង​។

លោក គង់ សុភា ប្រធាន​នាយកដ្ឋាន​ផែន​ការ​ និង​ស្ថិតិ​នៃ​ក្រសួង​ទេសចរណ៍ រំហូរ​ចូល​នៃ​ភ្ញៀវ​ទេសចរ​កើន​ឡើង​ដោយ​សារ​តែ​មាន​ឱកាស​វិនិយោគ​ និង​សកម្មភាព​ភ្ញៀវ​ទេសចរ​។ លោក​បាន​មាន​ប្រសាសន៍​ថា ក្រសួង​ទេស​ចរណ៍សង្ឃឹម​ថា នឹង​ទាក់​ទាញ​បាន​ភ្ញៀវ​ទេសចរ​ចិន​កាន់​តែ​ច្រើន​ ដោយ​សារ​តែ​ពួកគេ​នាំ​យក​នៅប្រាក់​ចំណូល​យ៉ាង​ច្រើន​មក​”។ យោង​តាម​សេចក្តី​ព្រាង​ផែនការ​ចេញ​ផ្សាយ​កាលពី​ខែ​មិថុនាឆ្នាំ​មុន បាន​ឲ្យ​ដឹង​ថា ក្រសួង​ទេសចរ​ណ៍មាន​បំណង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ចិន​ឲ្យ​បាន​១,៣លាន​នាក់​ យ៉ាង​យូរ​ក្នុង​ឆ្នាំ​២០១៨។ ផែនការ​ដែល​មាន​៣៥ទំព័រ​នេះ​មាន​សំណើ​ឲ្យ​បង្កើន​យុទ្ធនាការ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​ចិន​ និង​បង្កើន​ជើង​ហោះ​ហើរ​បន្ថែម​​ ព្រម​ទាំង​បង្កើត​ “ ឆាណាថោន” ថ្មី​នៅ​ក្នុង​រាជធានី​ភ្នំពេញ​៕ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស