34 C
Phnom Penh

សាលាដំបូង​ខេត្ត​កំពង់​ស្ពឺ​​ចោទប្រកាន់​បុរស​ម្នាក់ពី​បទ​ចាប់​រំលោភ​ប្អូន​ថ្លៃ​ស្រី​អាយុ​១០ឆ្នាំរបស់ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​បាល​បាន​និយាយកាល​ពី​ម្សិល​មិញថា សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ​បាន​ចោទ​ប្រកាន់​កសិករ​ម្នាក់ពី​បទ​ចាប់​រំលោភ​ប្អូន​ថ្លៃ​​​អាយុ១០​ឆ្នាំ​របស់​ខ្លួន​​នៅក្នុង​ស្រុក​សំរោង​ទង​។

លោក ឃុត​​ សុផល អធិការ​នគរបាល​ស្រុក​សំរោង​ទង​បាន​មាន​ប្រសាសន៍ថា ជន​សង្ស័យ​ឈ្មោះ​ អ៊ុន ណាវុធ អាយុ​២៥ឆ្នាំត្រូវ​បាន​ចាប់ខ្លួន​កាលពីថ្ងៃអង្គារ​ពីបទ​ចាប់​រំលោភ​ប្អូន​ថ្លៃរបស់ខ្លួន​នៅក្នុង​ឃុំ​សែន​ដី​កាលពី​រសៀល​ថ្ងៃច័ន្ទ។លោក​បាន​មាន​ប្រសាសន៍ថា “ លោក​មេ​ភូមិ​បាន​រាយការ​ណ៍អំពី​ករណី​នេះ​ប្រាប់​ពួក យើង​បន្ទាប់ពី​ក្រុម​គ្រួសារ​ក្មេង​ស្រី​រងគ្រោះ​បាន​ដាក់ពាក្យ​បណ្តឹង​មក​រូប​លោក”។

លោក សុផល បាន​មាន​ប្រសាសន៍ថា អ៊ុន  ណាវុធ បាន​ចាប់​រំលោភ​ក្មេងស្រី​រង​គ្រោះ​ នៅពេល​ពួកគេ​នៅ​ផ្ទះ​តែ​ពីរនាក់​ពេល​បរិភោគ​អាហារ​ថ្ងៃត្រង់​កាលពី​ថ្ងៃ​ច័ន្ទ។យោង​​តាម​លោក សុផល  បាន​ឲ្យ​ដឹង​ថា បន្ទាប់មក​​ អ៊ុន ណាវុធ បានគំរាម​ធ្វើបាប​ក្រុម​គ្រួសារ​របស់ក្មេងស្រី​រូបនេះ​ ប្រសិន​បើ​នាង​បាន​និយាយ​ពី​រឿង​នោះ។

លោក សំ​ សាក់ នាយ​នគរ​បាល​ព្រហ្ម ទណ្ឌ​ខេត្ត​បាន​មាន​ប្រសាសន៍ថា  អ៊ុន ណាវុធ ត្រូវបាន​ចោទ​ប្រកាន់​ពីបទ​ចាប់​រំលោភ​អនីត​​ិ​​​ជន ហើយ​កំពុង​​ត្រូវ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន។លោក​បាន​មាន​ប្រសាសន៍ថា “​​​​​​ បន្ទាប់ពី​ការ​​សាកសួរ​នៅ​ស្នងការ​ដា្ឋាន​នគរ​បាល​ខេត្ត​​ ជន​សង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិត​​ជា​បាន​ចាប់​រំលោភ​​ប្អូន​ថ្លៃរបស់ខ្លួន​មែន”។

យោង​តាម​អង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​អាដ​ហុក​បាន​ឲ្យ​ដឹង​ថា មាន​ករណី​រំលោភ​​​កុមារ​ចំនួន​១៧៧ករណី​នៅក្នុង​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​មុន៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស