34 C
Phnom Penh

គណបក្ស​ប្រជាជន ចោទ​​​​​​បក្ស​​​ប្រឆាំង​ថាកំពុ​​​ងព្យាយា​​​ម​​​ធ្វើ​​​រដ្ឋប្រហារ​​​រដ្ឋធម្មនុញ្ញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ និង​​​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី​ បាន​​​ក្លាយ​​​ជា​​​​សមា​ជិក​ជាន់​ខ្ពស់​ថ្មី​បំផុតក្នុង​​​ជួរ​​​​​​រដ្ឋាភិបាលរបស់​​​​​​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដែល​បាន​ចោទ​ប្រកាន់​គណបក្ស​សង្គ្រោះ​​​ជាតិ​ថា​ បាន​ប៉ុន​ប៉ង​ “ផ្តួល​រំលំ” រដ្ឋាភិបាល​ ប៉ុន្តែ​​​អ្វី​​​ដែល​​​លោក​​​បាន​​​អះ​​​អាង​​​នោះ​​​​​គឺ “រដ្ឋ​​​ប្រហារ​​​រដ្ឋ​ធម្មនុញ្ញ​​”។

នៅ​​​ក្នុង​​​ការ​​​បង្ហោះ​​​មួយ​​​លើ​​​គេ​​​ហទំព័រ​​​ក្រសួង​​​មហា​​​ផ្ទៃ​​​ កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ បន្ទាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​ជា​​​មួយ​​​លោក​​​ យូ​​​​​ជី​​​ គូម៉ា​​​ម៉ារុ​​​ (Yuji Kumamaru) ឯកអគ្គរាជ​​​ទូត​​​ជប៉ុន​​​ប្រចាំ​​​ប្រទេ​​ស​​​កម្ពុជា​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ លោក​​​ ស​​​ ខេង​​​ បាន​​​លើក​​​ឡើង​​​ថា លោក​​​បាន​​​ប្រាប់​​​ឯកអគ្គរាជ​​​ទូត​​​ថា គណបក្ស​​​ប្រឆាំង​​​កំពុង​​​តែ​​​ព្យាយាម​​​ផ្តួល​​​រំលំ​​​រដ្ឋាភិបាល​​​ ដោយ​​​បដិសេធ​​​មិន​​​ព្រម​​​ទទួល​​​យក​​​លទ្ធផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​ កាល​​​ពី​​​ខែ​​​កក្កដា​​​ឆ្នាំ​​​២០១៣​​​ និង​​​ដោយ​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​សា​​​ជា​​​ថ្មី​​​ឡើង​​​វិញ​​​។​​​

ដោយ​​យោង​​​តាម​​​គេហទំព័​​រ​​​របស់​​​ក្រសួង​​​មហា​​​ផ្ទៃ​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក​​​ ស​​​ ខេង​​​ បាន​​​ប្រាប់​​លោកឯកអគ្គរាជ​​​ទូត​​​ គូម៉ាម៉ា​​​រុ​​​ ថា  “សកម្ម​​​​​ភាព​​​របស់​​​មេ​​​ដឹក​​​នាំ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ គឺ​​​ជា​​​ទង្វើ​​​ចង់​​​បំផ្លាញ​​​លទ្ធ​​​ផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​ចេតនា​​​ ដើម្បី​ផ្តួល​​​រំលំ​​​រដ្ឋាភិបាល​​​តាម​​​រយៈ​​​រដ្ឋ​​​ប្រហារ​​​រដ្ឋ​​​ធម្មនុញ្ញ​​”។

លោក​​​ ស​​​ ខេង​​​ បាន​​​បន្ត​​​ថា “យើង​​​មើល​​​ឃើញ​​​ថា មេ​​​ដឹក​​​នាំ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​គ្មាន​​​ឆន្ទៈ​​​ពិត​​​ប្រាកដ​​​ ដើម្បី​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នយោ​​​បាយ​​​នៅ​​​​​​កម្ពុជា​​​ឡើយ​​​។​​​ រីឯ​​​គណបក្ស​​​ប្រជា​​​ជន​​​​​​វិញ​​​គឺត្រៀម​​​ខ្លួ​​​ន​​​ចរចា​​​ នៅ​​​គ្រប់​​​ថ្នាក់​​​ទាំង​​​អស់​​​ និង​​​នៅ​​​ពេល​​​ណា​​​មួយ​​​ក៏​​​បាន​​”។ ប៉ុន្តែ​​​លោក ស​​​ ខេង​​​ បាន​​​បន្ថែម​​​ថា  “ការ​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​ជាថ្មី​​​ឡើង​​​វិញ​​​ គឺ​​​ជា​​​កា​​រទាម​​​ទារ​​​មួយ​​​ដែល​​​យើង​​​មិន​​​អា​​​ច​​​ទទួល​​​យក​​​បាន​​​ឡើយ​​” ។

ដើម្បី​​​ការ​​ពារ​​​លទ្ធ​​​ផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​ ដែល​​​អ្នក​​​ឃ្លាំ​​​មើល​​​ការ​​​បោះ​​​ឆ្នោត​​​ទាំង​​​ជាតិ​​​ និង​​​អន្តរជាតិ​​​មួយ​​​ចំនួន​​​ បាន​​​លើក​​​ឡើង​​​ថា មាន​​​ភាព​​​មិន​​​ប្រក្រតី​នោះ​​​លោក​​​​​​​​​ ស​​​ ខេង​​​ បាន​​​លើក​​​ឡើង​​​ថា លទ្ធ​​​ផលនៃ​​​ការ​​​បោះ​​​ឆ្នោត​​​ គឺ​​​ស្រប​​​ច្បាប់​​​ ព្រោះ​ស្ថានភាព​​​​​​​​នៅ​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​ “មាន​​​ភាព​​​ប្រសើរ​ជាង​​ការ​​​បោះ​​​ឆ្នោត​​​លើក​​​មុនៗ​​​ ដោយ​​​សារ​​​តែ​​​វា​​​ គ្មាន​​​អំពើ​​​ហិង្សា​​​កើត​​​ឡើង​​​ និង​​​ដោយ​​​សារ​​​តែ​​​វា​​​សេរី​​”។

លោក​​​ យឹម​​​ សុវណ្ណ​​​​​​ អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​ឆ្លើយ​​​តប​​​នឹ​ង​​​ក្រសួង​​​មហា​​​ផ្ទៃ​​​ កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ដោយ​​​លើក​​​ឡើង​​​ថា វា​​​គឺ​​​ជា​​​គណបក្ស​​​ប្រជា​​​ជនទេ​​​ ដែល​​​មិន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ចំពោះរដ្ឋ​​​ធម្មនុញ្ញ  ព្រោះ​​​គណ​​​បក្ស​​​នេះ​​​ បាន​​​​បើក​​​សម័យ​​​ប្រជុំ​​​សភា​​​ដំបូង​​​ ដោយ​​​ឯក​បក្ស​​​។ សមាជិក​​​សភា​​​ជាប់​​​ឆ្នោត​​​ទាំង​​​៥៥​​​រូប​​​របស់​​​គណ​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​រដ្ឋសភា​​​ឡើយ​​​ ដើម្បី​​​ប្រឆាំង​​​ការ​​​បោះ​​​ឆ្នោត​​​ ដែល​​​ខ្លួន​​​គិត​​​ថា មិន​​​ប្រក្រតី​​​នោះ​​។

លោក​​​ យឹម​​​ សុវណ្ណ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា​ “រដ្ឋសភា​​​ត្រូវ​​​ការ​​​គណ​​​បក្ស​​​ពីរ​​​ចូល​​​រួម​​​ ប៉ុន្តែ​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ បាន​​​ប្រើ​​​គណបក្ស​​​តែ​​​មួយ​​​ដើម្បី​​​បង្កើត​​​រដ្ឋសភា​​”។ លោក​​​សួរ​​​ថា  “តើ​​​នរណា​​​កំពុង​​​តែ​​​ធ្វើ​​​រដ្ឋ​​​ប្រហារ​​​?។ លោក​​​បាន​​​បន្ត​​​ដោយ​​​សំដៅ​​​ទៅ​​​លើ​​​ក​​ង​​​រាជ​​​អាវុធ​​​ហត្ថ​​​ដែល​​​បាន​​​បាញ់​​​សម្លាប់​​​អ្នក​​​តវ៉ា​​​ចំនួ​​​ន​​​ប្រាំនាក់​​​ និង​​​ធ្វើ​​​ឲ្យ​​​រង​​​របួស​​​​​​ជាង​​​៤០​​​នាក់​​​ អំឡុង​​​ការ​​​ធ្វើ​​​កូដកម្ម​​​ទ្រង់​​​ទ្រាយ​​​ធំ របស់​​​​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​កាល​​​ពី​​​ដើម​​​ខែ​​​មុន​​​ថា “តើនរណា​​​ជា​​​អ្នក​​​បញ្ជូន​​​កង​​​កម្លាំង​​​ទៅ​​​សម្លាប់​​​ប្រជា​​​ពលរដ្ឋ​​​នៅ​​​ផ្លូវ​​​វេង​​​ស្រេង​​?”។

រដ្ឋាភិបាល​​​ដែល​​​ដឹកនាំ​​​ដោយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុ​​​ជា​​​ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​ បាន​​​ព្យួរ​​​សិទ្ធិ​​​រដ្ឋធម្មនុញ្ញស្តី​​​ពី​​​សិទ្ធិ​​​សេរី​​​ភាព​​​នៃ​​​ការ​​​ជួប​​​ជុំ​​​ដែល​​​អ្នក​​​ជំនាញ​​​ផ្នែក​​​ច្បាប់​​​បាន​​​លើក​​​ឡើង​​​ថា គឺ​​​ជា​​​ទង្វើ​​​ខុស​​​ច្បាប់​​​នោះ​​​។ នៅ​​​ពេល​​​ត្រូវ​​​បាន​​​ស្នើ​​​ឲ្យ​​​ពន្យល់​​​អំពី​​​ការ​​​ប៉ុនប៉ង​​​​របស់​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ ​ ធ្វើ​​​រដ្ឋ​​​ប្រហារ​​​រដ្ឋ​​​ធម្ម​នុញ្ញ​ឧត្តម​​​សេនីយ៍​​​ឯក​​​ ខៀវ​​​ សុភ័គ​​​ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​មហា​​​ផ្ទៃ​​​បាន​​​បង្វែរ​​​សំណួរ​​​នេះ​​​ទៅ​​​​​​ ឧត្តម​​​សេនីយ៍​​​ទោ ពោ​​​ ភ័ក្រ​​​ ប្រធាន​​​នាយកដ្ឋាន​​​ផ្នែក​​​ទំនាក់​​​ទំនង​​​ នៅ​​​ក្រសួង​​​មហា​​​ផ្ទៃ​​​ ប៉ុន្តែ​​​ឧត្តម​​​សេនីយ៍​​​ទោ​​​រូប​​​នេះ​​​បាន​​​បង្វែ​​​រសំណួរ​​​ត្រឡប់​​​ទៅ​​​ឧត្តម​​​សេនីយ៍​​​ឯក ខៀវ​​​ សុភ័គ​​​ វិញ​​​។

លោក​​​ ជាម​​​ យៀប​​​ សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា លោក​​​យល់​​​ស្រប​​​តាម​​​ការ​​​វាយ​​​តម្លៃ​​​ពី​​​ស្ថានភាព​​​របស់​​​លោក​​​ ស ខេង​​​ ។ យោង​​​តាម​​​លោក​​​ ជា​​ម​​​ យៀប​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​ធ្វើ​​​រដ្ឋ​​​ប្រហារ​​​មិន​​​តម្រូវ​​​ឲ្យ​​​មាន​​​កង​​​ទ័ព​​​នោះ​​​ទេ​​​ ហើយ​​​លោក សម​​​ រង្ស៊ី​​​ ​​​កំពុង​​​តែ​​​ប៉ុន​ប៉ង​​​ទម្លាក់​​​រដ្ឋា​​​ភិបាល​​​ដែល​​​ដឹក​​​នាំ​​​ដោយ​​​គណ​បក្ស​​​ប្រជា​​​ជ​​​ន​​​កម្ពុជា​​​ តាម​​​រយៈ​​​សកម្ម​​​ភាព​​​របស់​​​លោក​​​នៅ​​​អឺរ៉ុប​​​ និង​​​សហរដ្ឋ​​​អាមេរិក​​​ ។ លោក ជាម​​​ យៀប​​​ បាន​ថ្លែង​ថា “លោក សម​​​ រង្ស៊ី​​​ កំពុង​​​តែ​​​ព្យា​​​យាម​​​ខ្ទប់​​​ច្រមុះ​​​ មាត់​​​ និង​​​បំពង់​​​ក​​​ របស់ប្រទេស​​​កម្ពុជា ហេតុ​​​ដូច្នេះ​​​ហើយ​​​ទំនិញ​​​ផ្សេង​​​ៗ​​​ មិន​​​អាច​​​នាំ​​​ចេញ​​​ពី​កម្ពុជា​​​បាន​​​ឡើយ​​​។ ប្រធាន​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​កំពុង​​​​​​​ ធ្វើ​​​រដ្ឋ​​​ប្រហារ​​​រដ្ឋ​​​ធម្មនុញ្ញ​​​ ហើយ​​​ពួក​​​គេ​​​កំពុង​​​ប្រឆាំង​​​រដ្ឋ​​​ធម្មនុញ្ញ​​​ដែរ​​”។

តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ ​​​គឺ​​​​​​លោក​​​ សម​​​ រង្ស៊ី​​​ ទេ​ដែល​​​បាន​​​ប្រើ​​​ពាក្យ​​​ថា​​​ “ រដ្ឋ​​​ប្រហារ​​​រដ្ឋ​​​ធម្មនុញ្ញនេះ​​​”​​  មុន​​ នៅ​​​ពេល​​​លោក បា​​ន​​​ចោទ​​​ប្រកាន់​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​ កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​ថា​​​ មិន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ចំពោះ​​​​​​​​​រដ្ឋធម្មនុញ្ញ​​​ ដោយបើក​​​​​​សម័យ​​​ប្រជុំ​​​សភា​​​ដំបូង​​​ដោយ​​​ឯក​​​បក្ស​​​  ដែល​​​មាន​​​តែ​​​សមាជិ​​​ក​​​សភា​​​ចំនួន​​​៦៨​​​រូប​​​មក​​​ពី​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ចូល​​​រួម​​​ប៉ុណ្ណោះ​​​៕ ស៊ុយឈាង​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស