38.8 C
Phnom Penh

អង្គការ​សិទ្ធិមនុស្ស​ចង់​ចូល​ទៅសួរ​សុខទុក្ខ​មនុស្ស​ទាំង​២៣​នាក់​ដែលត្រូវ​ឃុំខ្លួន តែ​ត្រូវ​បាន​រារាំង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីថ្ងៃសុក្រ អង្គការ​សិទ្ធិ​មនុស្ស​ចំនួន​ពីរ​បាន​អំពាវនាវ​ឲ្យ​លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ជួយ​អន្តរាគមន៍​ បន្ទាប់​ពី​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​ដែល​ជាផ្នែក​មួយ​នៃ​ក្រសួង​មហាផ្ទៃ​បាន​​បដិសេធ​មិន​​ព្រម​អនុ​ញ្ញាត​ឲ្យ​តំណាង​មក​ពី​អង្គការ​របស់​ពួកគេ​ជួប​​ជាមួយ​សកម្មជន​សហជីព​ និង​អ្នក​តវ៉ា​ដែល​ត្រូវ​បាន​ចាប់ខន​កាល​ពីដើមខែ​មករា​ទាំង​២៣​នាក់​។

នៅក្នុង​​លិខិត​បើក​ចំហមួយ​មជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​អង្គកា​រការ​ងារ​កម្ពុជា​ បាន​សួរ​ថា​ តើ​ហេតុ​អ្វី​បាន​ជា​ការ​ចង់​​ជួប​របស់​ពួកគេ​ជាមួយលោក វ៉ន ពៅ ប្រធាន​សហ​គម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃសេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​ និង​អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ផ្សេង​ៗ​ទៀត​ ត្រូវបាន​បដិសេធ​។

លិខិត​នេះ​មាន​ខ្លឹម​សារ​ថា “ចៅក្រម​ស៊ើប​សួរ​មិន​បាន​កំណត់​ថា អង្គការ​ ឬក៏សមា​ជិក​ណាម្នាក់​របស់​យើង​គួរ​តែ​ត្រូវ​បាន​រារាំង​មិន​ឲ្យចូល​ទៅសួរសុខ​ទុក្ខ​ទេ​ ហេតុ​ដូច្នេះ​អគ្គ នាយកដ្ឋាន​ពន្ធនាគារ​គួរ​តែ​ផ្តល់​ការ​អនុញ្ញាត​ឲ្យយើង​បាន​ចូល​ទៅ​សួរ​សុខ​ទុក្ខ​មិត្ត​ភក្តិ​ និង​អ្នក​រួម​ការ​ងារ​របស់​យើង​”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស