35 C
Phnom Penh

​​​​ក្រុម​ហ៊ុន​ជប៉ុនចង់​បើក​​​​​​ផ្លូ​​​វ​​​ហោះ​​​ហើរ​​​​​​ផ្ទាល់​​​រវាង​​កម្ពុជា-​​​ជប៉ុន ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​អ្នក​​​នាំពាក្យ​​​មួយ​​​រូប​​​បាន​​​ឲ្យ​​​ដឹង​​​ថា កាលពី​​​ថ្ងៃ​​​សុក្រ​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​ បាន​​​ជួប​​​ពិភាក្សា​​​ជាមួយ​​​​​​​​​ប្រធាន​​​ក្រុម​​ហ៊ុន​​​ទេសចរណ៍​​​​​​ដ៏​​​ធំបំផុត​​​មួយ​​​​​​ក្នុង​​​ចំណោម​​​ក្រុមហ៊ុន​​​ទេសចរណ៍​​​ធំៗ​​​បំផុត​​​​​​នៅ​​​ប្រទេស​​​ជប៉ុន​​​ ដែល​​​បាន​​​សន្យា​​​ថា នឹង​​​បើ​​​ក​​​​​​ផ្លូវ​​​ហោះ​​​ហើរ​​​ផ្ទាល់​​​​​​លើក​​​​​​ដំបូ​​​ង​​​​​​រវាង​​​​​​ប្រទេស​​​​​​ទាំង​​​ពីរ​​​​​​។

លោក​​​ អៀង​​​ សុផល្លែត ជំនួយ​​​​​​ការ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន​​​ សែន​​​ បាន​​​ប្រាប់ក្រុម​​​​​​អ្នក​​​សារព័ត៌មាន​​​នៅ​​​វិមាន​​​សន្ដិភាព​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ថា លោក​​​ ហ៊ីដេអូ សាវាដា (Hideo Sawada) ប្រធាន​​​ក្រុមហ៊ុន ​​​​​អេច​​​អា​​​យអេស គ្រុប​​​ (H.I.S Group) ចង់​​​ឲ្យ​​​ក្រុមហ៊ុន​​​របស់​​​លោក​​​​​​ក្លាយ​​​ជា​​​​​​ក្រុមហ៊ុន​​​ទី១ ដែល​​​ធ្វើ​​​ប្រតិ​​​បត្តិ​​​ការ​​​ហោះ​​​ហើរ​​​​​​បែប​​​នេះ​​​​​​។

លោក​​​ អៀង សុផល្លែត បាន​​​មាន​​​ប្រសា​​​សន៍​​​ថា “លោក​​​បាន​​​ជម្រាប​​​សម្ដេច​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​​​​ ថា ក្រុមហ៊ុន​​​របស់​​​លោក​​​ គឺ​​​ជា​​​ក្រុមហ៊ុន​​​ដ៏​​​ធំ​​​មួយ​​​នៅ​​​ប្រទេ​​​ស​​​ជប៉ុន​​​ ដែល​​​មាន​​​ជំនាញ​​​​​​ផ្នែក​​​ទេសចរណ៍​​​ និង​​​​​​អាកាស​​​ចរណ៍ ហើយ​​​​​​លោក​​​នឹង​​​​​​ខិត​​​ខំ​​​​​​ដោយ​​​ប្រើ​​​គ្រប់​​​វិធី​​​​​​ ដើម្បី​​​តភ្ជាប់​​​​​​ផ្លូវ​​​ហោះហើរ​​​រវាង​​​​​​ប្រទេស​​​កម្ពុជា​​​​​​និង​​​ប្រ​ទេ​ស​​​ជប៉ុន​​​”។ លោក​​​បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា លោក​​​ ហ៊ុន​​​ សែន​​​ មាន​​​សុទិដ្ឋិនិយម​​​​​​​​​យ៉ាង​​​ខ្លាំង​​​​​​ចំពោះ​​​សំណើ​​​នេះ​​​។

យោង​​​តាម​​​​​​ប្រសាសន៍​​​របស់​​​​​​ជំនួយ​​​ការ​​​​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​រូប​​​នេះ​​​​​​បាន​​​ឲ្យ​​​ដឹ​​​ង​​​ថា លោក​​​​​​ ហ៊ុន​​​ សែន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​នឹង​​​ក្លាយ​​​ជា​​​​​​ឆ្មប​​​របស់​​​​​​ទារក​​​នេះ​​​”។ ជើង​​​​​​ហោះ​​​ហើរ​​​​​​ត្រង់​​​​​​ផ្នែក​​​ពាណិជ្ជកម្ម​​​​​​រវាង​​​​​​កម្ពុជា​​​និង​​​​​​ជប៉ុន​​​ត្រូវ​​​បាន​​​​​​ដាក់​​​លើ​​​តុ​​​​​​របស់​​​រដ្ឋាភិបាល​​​សម្រាប់​​​ការ​​​ពិភាក្សា​​​អស់​​​រយៈ​​​ពេល​​​ជា​​​យូរ​​​មក​​​ហើយ​​​​​​ ក៏​​​ប៉ុន្តែ​​​រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​​​​នៅ​​​តែ​​​មិន​​​អាច​​​ក្លាយ​​​ជា​​​ការ​​​ពិត​​​។

លោក​​​ សាវាដា  មាន​​​ជំនឿ​​​ថា  ផ្លូវ​​​ហោះ​​​ហើរ​​​ត្រង់​​​នឹ​ងអាច​​​​បង្កើន​​​ចំនួន​​​វិនិយោគិន និង​​​ភ្ញៀវទេសចរ​​​ជប៉ុន​​​​​​មក​​​កាន់​​​ប្រទេស​​​កម្ពុជា​​​​​​ឲ្យ​​​កើន​​​ឡើង​​​​​​​​​ទ្វេដង​​​ នេះ​​​​​​បើ​​​​​​យោង​​​តាម​​​ប្រសា​​​សន៍​​​របស់​​​លោក​​​ សុផល្លែត។ ជំនួប​​​នេះ​​​​​​បាន​​​កើតឡើង​​​​​​ បន្ទាប់ពី​​​ក្រសួង​​​ទេសចរណ៍​​​បាន​​​ចេញ​​​ផ្សាយ​​​​​​តួលេខ​​​​​​ប្រចាំ​​​ឆ្នាំ​​​​​​បឋម​​​របស់​​​ខ្លួន​​​ ដែល​​​បង្ហាញ​​​ថា ចំនួន​​​ភ្ញៀវ​​​ទេស​​​ចរ​​​កើន​​​ឡើង​​​​​​១៤,១​​​ភាគ​​​រយ​​​​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​ ពោល​​​គឺ​​​​​​​​​៤,២​​​លាន​​​​​​នាក់​​​​​​បាន​​​​​​ធ្វើ​​​ដំណើរ​​​មក​​​​​​ប្រទេស​​​កម្ពុជា​​​ បើ​​​ធៀប​​​នឹង​​​ឆ្នាំ​​​២០១២ ដែល​​​មាន​​​​​​ភ្ញៀវ​​​ទេស​​​ចរ​​​៣,៦៨​​​លាន​​​នាក់​​​ ហើយ​​​ភ្ញៀវ​​​​​​ទេសចរ​​​ជនជាតិ​​​វៀត​​​ណាម​​​ ជប៉ុន និង​​​កូរ៉េ​​ កើន​​​ឡើង​​​​​​ខ្លាំង​​​ជាង​​​គេ​​​៕ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស