37.6 C
Phnom Penh

ក្រុម​អ្នកភូមិ​​ខេត្ត​ព្រះ​វិហារ​មិនអើពើ​នឹង​ដីកា​កោះ​របស់​​សាលា​ដំបូង​ខេត្ត​​ពាក់ព័ន្ធនឹង​វិវាទដីធ្លី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​ភូមិ​​​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​វិវាទិ​ដីធ្លី​នៅក្នុង​ស្រុក​គូលែន​ ខេត្ត​ព្រះ​វិហារ ​ត្រូវ​​បាន​កោះ​ហៅ​ឲ្យ​មក​បង្ហាញ​ខ្លួននៅ​សា​លា​ដំបូង​ខេត្ត​ដើម្បី​សាក​សួរ​កាលពី​ម្សិល​មិញថ្ងៃនេះ​ និង​ថ្ងៃពុធ​ពាក់ព័ន្ធ​ពាក្យ​បណ្តឹង​ដែល​ក្រុម​ហ៊ុន​កសិពាណិជ្ជកម្ម​ម៉ាឡេ​ស៊ី ​ប្តឹង​ពី​​ការ​បំផ្លាញ​​​ទ្រព្យ​សម្ប​ត្តិ ប៉ុន្តែ​ពួកគា​ត់​បាន​ធ្វើ​ពហិការ​មិន​ចូលរួម​សវ​នាការ​នោះទេ​ដោយសារ​តែ​កំ​​​ហុស​នីតិ​វិធី។

លោក ស សាវុធ ចៅក្រម​ស៊ើប​សួរ​បាន​កោះ​ហៅ​អ្នកភូមិ​១២នាក់​មក​ពី​ឃុំ​ស្រយង់​ បន្ទាប់ពី​ពួកគាត់​បាន​ដុត​បំផ្លាញ​ខ្លោង​​ទ្វារ​ចូល​​ដែល​សាងសង់​ដោយ​ក្រុម​ហ៊ុន​ ​FP Co, Ltd កាលពី​ខែ​តុលា។ ដំបូង​ឡើយ​ វិវាទដីធ្លី​នេះ​បាន​កើត​​ឡើង​កាលពីឆ្នាំ​២០១១ បន្ទាប់ពី​ក្រុមហ៊ុន FP បាន​ចាប់ផ្តើម​រាន​ដី​ទំហំ​១.០០០​ហិក​តា​ដែល​អ្នក​ភូមិ​លើក​ឡើ​ងថា ពួក​គា​ត់​បាន​​កាន់​​កាប់​រយៈ​ពេល​មួយ​ទសវត្សរ៍មក​ហើយ​។

កាលពី​ខែ​តុលា​ អ្នកភូមិ​មាន​កំហឹង​ពីការ​ដែលក្រុម​ហ៊ុន​នេះ​បាន​សាងសង់​ខ្លោង​ទ្វារចូល​កាត់ផ្លូវ​ដែល​អ្នក​ភូមិ​ធ្លាប់​ដើរ​​ទៅ​កាន់​ដីរបស់​ពួក​គាត់ ដូច្នេះ​ អ្នក​ភូមិ​បាន​​​​​ដុត​​បំផ្លាញ​​ខ្លោង​ទ្វារ​ចូល​នោះ​តែម្តង។

លោក ហួន ចាន់ធឿន តំណាង​អ្នក​ភូមិ​ដែល​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ទៅ​បង្ហាញ​ខ្លួន​នៅ​តុលាការ​នៅ​ថ្ងៃនេះ​បាន​លើក​ឡើង​ថា លោក​ចៅក្រម សាវុធ មិន​បាន​ចេញ​ដីកា​កោះអញ្ជើញ​មេធាវី​ការ​ពារ​អ្នក​ភូមិ​ទៅ​តុលាការ​ឡើយ។ លោកបាន​និយាយថា “យើង​ធ្វើ​ពហិ​ការ​​​មិ​នព្រម​បង្ហាញខ្លួន​នៅ​តុលាការ​ ពីព្រោះ​ដីកា​​​កោះ​នេះ​មិន​យុត្តិ​ធម៌ឡើយ ជា​ពិសេស​ដោយ​​​​សារ​ចៅក្រម​រូបនេះ​មិន​បាន​អញ្ជើញ​មេធាវី​ការ​ពារ​របស់យើង​ទៅ​ជាមួយ​ពួកយើង​”។

លោក ឡោ ចាន់ អ្នក​សម្របសម្រួល​អង្គ​ការ​​​អាដហុក​ប្រចាំ​ខេត្ត​នេះ​បាន​មា​ន​ប្រសា​សន៍​ថា “អ្នក​ភូមិ​ត្រូវ​បាន​តំណាង​​ដោយ​មេធាវី​មក​ពី​អង្គការ​សិទ្ធិមនុស្ស​អាដ​ហុក​ដោយ​មិន​យក​កម្រៃ៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស