29 C
Phnom Penh

បន្ទាប់ពី​​​​​​មាន​​​ការ​​​យល់​​​ច្រឡំ​​​ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បញ្ជាក់​​​ពី​​​គោលជំហរលើសកម្មជន​​​របស់​​​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ​​​ លោក​​​ យឹម សុវណ្ណ​​​ អ្នក​​​នាំពាក្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​​​​​​​បញ្ជាក់​​​​​​ពី​​​ភាព​​​​​​ពិត​​​​​​​​​នៃ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​ចេញ​​​​​​ដោយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ ពាក់ព័ន្ធ​​​នឹង​​​ការ​​​លើក​​​ឡើ​​​ង​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ថា កញ្ញា ធី សុវណ្ណថា អាយុ​​​១៩​​​ឆ្នាំ​​​ ដែល​​​ជា​​​សកម្មជនហ៊ានរិះគន់​​​មិន​​​សំចៃ​​​មាត់​​​របស់​​​​​​គណបក្ស​​​ប្រឆាំងថា​​​​​​​​​ “មិន​​​ពាក់ព័ន្ធ​​​​​​”   នឹ​​​ងគណបក្ស​​​សង្គ្រោះ​​​ជាតិនោះទេ​​​។

លោក​​​ យឹម សុវណ្ណ បាន​​​លើក​​​ឡើង​​​​​​នៅ​​​ក្នុង​​​​​​​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​មួយ​​ថា​​​ “គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​សូម​​​បញ្ជាក់​​​​​​ថា ​​​លិខិត​​​​​​​​​បដិសេធ​​​ទាំង​​​ពីរ​​​​​​ដូច​​​​​​បាន​​​លើក​​​ឡើង​​​ខាង​​​លើ​​​ គឺ​​​ជា​​​លិខិត​​​​​​ផ្លូវ​​​ការ​​​របស់​​​គណបក្ស​​​”។

កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ លោក​​​ យឹម សុវណ្ណ បាន​​ថ្លែង​​​​​​ថា សេចក្ដី​​​ថ្លែង​​​ការណ៍​​​ដែល​​​បង្ហោះ​​​​​​​​​ក្នុង​​​ទំព័រ​​​​​​ហ្វេសប៊ុក​​​របស់​​ ​​​​កញ្ញា​​​ កឹម​​​ មនោ​​​​​​​​​វិទ្យា អនុប្រធាន​​​កិច្ច​​​ការ​​​សា​ធារណៈ​​​​​​នៃ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ គឺ​​​ក្លែង​​​ក្លាយ​​​​​​ ទោះ​​​បី​​​ជា​​​កញ្ញា កឹម មនោវិទ្យា អះអាង​​​ថា វា​​​ជា​​​ការ​​​​​​ពិត​​​​​​​​​ក៏​​​ដោយ​​​។ នៅ​​​ក្នុង​​​លិខិត​​​នោះ​​​មាន​​​​​​ខ្លឹម​​​សារ​​​​​​ដូច្នេះ​​​​​​ថា “ទស្សនផ្សេង​​​គ្នា​​​ដែល​​​ត្រូវ​​​​​​បាន​​​លើក​​​ឡើ​​​ង​​​នៅ​​​ក្នុង​​​រឿង​​​នេះ​​​ គឺ​​​ជា​​​ការយល់​​​​​​​​​​​​ច្រឡំ​​​​​​ផ្នែក​​​ទំនាក់ទំនង​​​”។ កាលពី​​​ម្សិលមិញ​​​ លោក​​​ យឹម សុវណ្ណ បានមាន​​​ប្រសាសន៍​​​​​​​​​បដិសេធ​​​មិន​​​ឆ្លើយ​​​បំភ្លឺ​​​​​​ថា តើ​​​ទំនាក់​​ទំនង​​​​​​​​​ច្រឡំ​​​នោះ​​​​​​កើ​​​ត​​​ឡើង​​​​​​ដោយ​​​របៀប​​​ណា​​​ទេ​​​។

នៅ​​​ក្នុង​​​អ៊ី​ម៉េល​​​​​​មួយ​​​ផ្ញើ​​​កាលពី​​​យប់​​​​​​ថ្ងៃ​​​អាទិត្យ​​​​​​ កញ្ញា កឹម មនោវិទ្យា បាន​​​ប្រាប់​​​​​​អ្នក​​​យក​​​​​​ព័ត៌មាន​​​​​ម្នាក់​​​ថា “ប្រសិន​​​បើ​​​អ្នក​​​​​​ចង់​​​ដឹង​​​​​​សាច់​​​រឿង​​​​​​ទាំង​​​មូល​​​​​ពាក់ព័ន្ធ​​​​​​ ធី សុវណ្ណថា ថា​​​តើ​​​នាង​​​ជា​​​នរណា​​​ឲ្យ​​​ប្រាកដ​​​​​​នោះ​​​ សូម​​​ទំនាក់​​​ទំនង​​​​​​ទៅម្ចាស់​​​​​​​​​ទំព័រ​​​ I Love Cambodia Hot News” អម​​​ជាមួយ​​​​​​នឹង​​​​​​​​​ព័ត៌មាន​​​​​​ទំនាក់​​​ទំនង​​​​​​ទៅ​​​លោក​​​ អេង​​​ ពន្លក។

លោក​​​ អេង​​​ ពន្លក ដែល​​​ជា​​​អ្នក​​​​​​បង្កើត​​​​​​​​ទំព័រ​​​ហ្វេសប៊ុក​​​ I Love Cambodia Hot News ​ដែល​​​ពេល​​​​​​នេះ​​​មាន​​​អ្នកគាំទ្រ​​​ជាង​​​​​​២៨៣.០០០​​​នាក់​​​ បាន​​​លើក​​​ឡើ​​​ង​​​ថា កញ្ញា ធី សុវណ្ណថា ដែល​​​​​​ពី​​​មុន​​​​​ធ្លាប់​​​​ជួយ​​​គ្រប់គ្រង​​​​​​ទំព័រ​​​​​​ហ្វេស​​​ប៊ុក​​​​​​ដ៏​​​ពេញ​​​​​​និយម​​​មួយ​​​នេះ​​​ លែង​​​​​​ជា​​​បុគ្គល​​​គួរ​​​ឲ្យ​​​ជឿ​​​ទុក​​​ចិត្ត​​​​​​បាន​​​ទៀត​​​​​​ហើយ​​​។

លោក​​​  អេង ​​​ ពន្លក  បាន​​​លើក​​​ឡើង​​​​​​​​​បន្ត​​​ទៀត​​​​​​ថា “សុវណ្ណថា នៅ​​​ក្មេង​​​​​​នៅ​​​ឡើយ… [នាង​​​] មិន​​​ទាន់​​​រៀន​​​ចប់​​​​​​ថ្នាក់​​​វិទ្យាល័យ​​​​​​ផង​​​ទេ​​​ ដូច្នេះ​​​ខ្ញុំ​​​មាន​​​​​​ការ​​​ព្រួយ​​​បារម្ភ​​​។ ខ្ញុំ​​​សង្ស័យ​​​​​​ថា នាង​​​​​​ជា​​​​​​ចារកម្ម​​​របស់​​​គណបក្សប្រជាជន​​​កម្ពុជា”។

ពេល​​​​​​សាកសួរ​​​ថា តើ​​​លោក​​​​​​មាន​​​​​​ភ័ស្ដុតាង​​​អ្វី​​​ដែល​​​អាច​​​បញ្ជាក់​​​​​​បាន​​​ថា កញ្ញា​​​ ធី សុវណ្ណថា លួច​​​ធ្វើ​​​ការ​​​​​​ជា​​​សម្ងាត់​​​ជាមួយ​​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​នោះ​​​ លោក​​​ អេង​​​ ពន្លក​​​ បាន​​​​​​គូស​​​បញ្ជាក់​​​​​​​​​ពី​​​ប្រជាប្រិយ​​​ភាព​​​យ៉ាង​​​ខ្លាំង​​​នៃ​​​​​​​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​ផ្ទាល់ខ្លួន​​​របស់​​​នាង​​​ ដែល​​​ត្រូវ​​​បាន​​​​​​បង្កើត​​​ឡើ​​​ងបន្ទាប់ពី​​​នាងបាន​​​​​​ចាក​​​ចេញ​​​ពី​​​ទំព័រ​​​​​​​​​ ហ្វេស​​​ប៊ុក​​​ I Love Cambodia Hot News ​កាលពី​​​ខែ​​​តុលា។​​​

លោក​​​ថ្លែង​​​ថា​​​ “ត្រឹម​​​តែ​​​រយៈ​​​ពេល​​​ពីរ​​​ខែ​​​នាង​​​ទទួល​​​បាន​​​​​​ Like (ចូលចិត្ត​​​) ចំនួ​​​ន​​​២០០.០០០​​​ ប្រសិន​​​បើ​​​​​​អ្នក​​​​​​ទើប​​​តែ​​​បង្កើត​​​ទំព័រ​​​ហ្វេសប៊ុក​​​ អ្នក​​​មិន​​​អាច​​​​​​ឈាន​​​ដល់​​​​​​កម្រិត​​​នោះ​​​ទេ​​​”​។ លោក​​​បានលើក​​​ឡើ​​​ង​​​បន្ត​​​ទៀត​​​ថា លោក​​​​​​​​​ជឿ​​​ថា នា​​​ង​​​​​​ធ្វើ​​​​​​ការ​​​រួម​​​គ្នា​​​ជាមួយ​​​ ផែ សុវណ្ណ​​​រិទ្ធ អតីត​​​​​​យុវជន​​​គណបក្សប្រជាជន​​​កម្ពុជា​​​ ដែល​​​មាន​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​​​​ដ៏​​​ធំ​​​មួយ​​​ក្រោយ​​​ពី​​​​​​យុវជន​​​រូប​​​នេះ​​​​​​បាន​​​ប្រកាស​​​ចុះ​​​ចូល​​​ជាមួយ​​​គណ​​​បក្ស​​​​​​សង្គ្រោះ​​​ជាតិ​​​ជា​​​សាធារណៈ​​​​​​ប៉ុន្មាន​​​ខែ​​​ក្រោយ​​​​​​ការ​​​បោះឆ្នោត​​​ជាតិ​​​កាលពី​​​ខែ​​​កក្កដា។

លោក​​​ អេង​​​ ពន្លក និយាយថា “ខ្ញុំ​​​មិន​​​ដឹង​​​ថា នៅ​​​ពេល​​​អនាគត​​​ [គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​] នឹង​​​ធ្វើ​​​អ្វី​​​​​​នោះ​​​ទេ​​​​​​ពាក់ព័ន្ធ​​​នឹង​​​ប្រជា​​​ប្រិយ​​​ភាព​​​របស់​​​​​ សុវណ្ណថា  ប៉ុន្តែ​​​សមាជិក​​​​​​គណ​​​បក្ស​​​សង្គ្រោះ​​​​​​​​​ជាតិ​​​មួយ​​​ចំនួន​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​យ៉ាង​​​ខ្លាំង​​​”។

លោក​​​បាន​​​បន្ត​​​ថា  កញ្ញា​​​ កឹម មនោ​​​វិទ្យា ស្ថិត​​​​​​ក្នុង​​​​​​ចំណោម​​​​​​​​​មេដឹកនាំ​​​​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​មួយ​​​ក្រុម​​​ដែល​​​ជឿ​​​ការ​​​លើក​​​ឡើ​​​ងរបស់​​​លោក​​​ ចំណែក​​​ឯ​​​លោក​​​​​​ យឹម សុវណ្ណ អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​​​​និង​​​​​​លោក​​​ស្រី មូរ សុខហួរ  ប្រធាន​​​កិច្ច​​​ការ​​​​​​សាធារណៈ​​​​​​នៃ​​​គណបក្ស​​​នេះ ​​​​​​ “មិន​​​ជឿ​​​ពួក​​​យើង​​​ទេ​​​”។

លោក​​​ស្រី​​​ មូរ សុខហួរ​​​ បាន​​​មានប្រសា​​​សន៍​​​កាលពី​​​ម្សិលមិញ​​​ថា សេចក្ដី​​​ថ្លែង​​​ការណ៍​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដែល​​​បញ្ចេញ​​​ឈ្មោះ​​​​​​កញ្ញា ធី សុវណ្ណថា គ្រាន់​​​តែ​​​​​​ធ្វើ​​​ឡើង​​​ក្នុង​​​គោល​​​បំណង​​​​​​ចង់​​​​​​កែ​​​តម្រូវ​​​​​​ព័ត៌មាន​​​​​​​​​យល់​​​ច្រឡំ​​​​​​បង្ហោះ​​​នៅ​​​ក្នុង​​​​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​ ដែល​​​មាន​​​មនុស្ស​​​អាន​​​យ៉ាង​​​ច្រើន​​​របស់​​​សកម្មជន​​​​​​វ័យ​​​ក្មេង​​​​​​រូប​​​នេះ ស្ដី​​​ពី​​​ផែនការ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដាក់​​​ពាក្យ​​​បណ្ដឹង​​​ទៅ​​​​​​តុលាការ​​​​​​ឧក្រិដ្ឋ​​​កម្ម​​​អន្តរជាតិ​​​ (ICC) ប៉ុណ្ណោះ​​​។

លោក​​​ស្រី​​​បាន​​​មានប្រសាសន៍​​​ទៀត​​​ថា “ប្រសិនបើ​​​យើង​​​មាន​​​របៀប​​​វារៈ​​​ផ្សេង ​​​​​​ម៉្លេះយើង​​​​​​ធ្វើ​​​វា​​​យូរ​​​ហើយ​​​។ យើង​​​មិន​​​ដែល​​​​​​ និង​​​គ្មាន​​​​​​បំណង​​​ប្រាប់​​​ [កញ្ញា សុវណ្ណ​​​ថា] ឲ្យ​​​ធ្វើ​​​​​​អ្វី​​​នោះ​​​ទេ​​​ ប៉ុន្តែ​​​នៅ​​​ពេលដែល​​​​​​នាង​​​​​​ប្រើប្រាស់​​​ឈ្មោះ​​​គណបក្សសង្គ្រោះ​​​ជាតិ​​​ ជា​​​ពិសេស​​​​​​ប្រធាន​​​របស់​​​យើង​​​ យើង​​​ចំាបាច់​​​ត្រូវ​​​តែ​​​បង្ហាញ​​​ការពិត​​​ប្រាប់​​​​​​ដល់​​​សាធារណជន​”។

កញ្ញា ធី សុវណ្ណថា មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​ កាលពីម្សិលមិញ ប៉ុន្តែ​​​​​​​​នាង​​​បាន​​​​​​សរសេរ​​​បង្ហោះ​​​នៅ​​​លើ​​​ទំព័រ​​​ហ្វេសប៊ុក​​​របស់​​​​​​នាង​​​ថា នាង​​​នឹង​​​បន្ត​​​ប្រ​យុទ្ធ​​​ដើម្បី​​​​​​គណ​​​​​​បក្ស​​​ប្រឆាំង​​​ ទោះ​​​បី​​​ជា​​​នាង​​​​​​ទទួល​​​​​​រង​​​​​ “ការ​​​ទះ​​​កំផ្លៀង​​​” ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ក៏​​​ដោយ​​​។ នាង​​​បាន​​​សរសេរ​​​​​​បង្ហោះ​​​​​​ក្នុង​​​ទំព័រ​​​​​​ហ្វេស​​​ប៊ុក​​​ថា “នៅ​​​ពេល​​​​​​ពួក​​​គាត់​​​​​​​​​ទះ​​​កំផ្លៀង​​​ខ្ញុំ​​ ​ខ្ញុំ​​​ឈឺ​​​ណាស់​​​ ប៉ុន្តែ​​​ខ្ញុំ​​​អាច​​​ទ្រាំ​​​បាន​​​។ ចង់​​​សង្គ្រោះ​​​ជាតិ​​​ [យើង​​​] ត្រូវ​​​តែ​​​ហ៊ាន​​​លះបង់​​​​​​ជាមួយ​​​នឹង​​​​​​ភាព​​​អំណត់​​​នឹង​​​សេចក្ដី​​​ក្លាហាន​​​”៕ សុខុម​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស