30 C
Phnom Penh

កម្មករ​​​​​​​​ស៊ីនទ្រី ​​​​​​​​​រាំ​​​សប្បាយ​​​មិនចូល​​​ធ្វើការ​​​ដើម្បីទាម​​​ទារ​​​ដំឡើង​​​ប្រាក់ខែ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​​​ម្សិលមិញ​​​ គំនរ​​​សំរាម​​​នៅ​​​លើ​​​​​​ផ្លូវ​​​នានា​​​ក្នុង​​​រាជធានីភ្នំពេញ​​​ បាន​​​​​​ជះ​​​​​​ក្លិន​​​​​​ស្អុយ​​​អាក្រក់​​​ ខណៈ​​​ពេល​​​ដែល​​​​​​កម្មករ​​​​​​​​​រាប់​​​រយ​​​នាក់​​​របស់​​​ក្រុមហ៊ុន​​​ប្រមូល​​​សំរាម​​​​​​ស៊ីនទ្រី​​​ ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​​​​ បាន​​​បន្ត​​​ធ្វើ​​​កូដកម្ម​​​ទាមទារ​​​ដំឡើង​​​ប្រាក់ខែ​​​ និង​​​លក្ខ​​​ខណ្ឌ​​​ការងារ​​​ល្អ​​​ប្រសើរ។

គំ​នរ​សំរាម​​​គរ​​​យ៉ាង​​​ច្រើន​​​ជះ​​​ក្លិន​​​ស្អុយ​​​អាក្រក់​​​នៅ​​​ខាង​​​មុខ​​​ផ្សារ​​​កាប់​​​គោ​​​ ក្នុង​​​រាជធានីភ្នំពេញ​​​កាលពី​​​ម្សិលមិញ​​​ នៅពេល​​​កម្មករ​​​​​​ក្រុមហ៊ុន​​​​​​ស៊ីនទ្រី​​​​​​ បន្ត​​​ធ្វើ​​​កូដកម្ម​​​ទាមទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ និង​​​លក្ខខណ្ឌ​​​ការងារ​​​ល្អ​​​ប្រសើ។​ ស៊ីវ ចាន់ណា​​​
គំ​នរ​សំរាម​​​គរ​​​យ៉ាង​​​ច្រើន​​​ជះ​​​ក្លិន​​​ស្អុយ​​​អាក្រក់​​​នៅ​​​ខាង​​​មុខ​​​ផ្សារ​​​កាប់​​​គោ​​​ ក្នុង​​​រាជធានីភ្នំពេញ​​​កាលពី​​​ម្សិលមិញ​​​ នៅពេល​​​កម្មករ​​​​​​ក្រុមហ៊ុន​​​​​​ស៊ីនទ្រី​​​​​​ បន្ត​​​ធ្វើ​​​កូដកម្ម​​​ទាមទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ និង​​​លក្ខខណ្ឌ​​​ការងារ​​​ល្អ​​​ប្រសើ។​ ស៊ីវ ចាន់ណា​​​

នៅ​​​ឯចំណត​​​​​​រថយន្ត​​​​​​ប្រមូល​​​សំរាម​​​របស់​​​​​​ក្រុមហ៊ុន​​​ស៊ីនទ្រី​​​ ក្នុង​​​ខណ្ឌ​​​ដង្កោ​​​ កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ​​​ មាន​​​កម្មករ​​​​​​ធ្វើកូដកម្ម​​​​​​ជាង​​​១០០​​​នាក់​​​បាន​​​ប្រមូល​​​ផ្ដុំ​​​គ្នា​​​​​​​​​នៅ​​​ខាង​​​មុខ​​​​​​​​​ធុង​​​បាស​​​ចាក់​​​​​​ចម្រៀង​​​​​​​​​ដោយ​​​ប្ដេជ្ញា​​​រាំ​​​លេង​​​​​​សប្បាយ​​​​​​​​​រហូត​​​ទាល់តែ​​​​​​ក្រុមហ៊ុន​​​​​​ធ្វើ​​​តាម​​​​​​ការទាមទារ​​​​​​របស់​​​ពួក​​​គេ​​​ ដែល​​​រួម​​​មាន​​​ការ​​​ដំឡើង​​​​​​ប្រាក់​​​ខែ​​​ ប្រាក់​​​​​​ឧបត្ថម្ភ​​​សម្រាប់​​​សុខភាព ប្រាក់​​​ថែម​​​ម៉ោង​​​ សម្រាប់​​​​​​ការ​​​ធ្វើ​​​ការ​​​ថ្ងៃអាទិត្យ​​​ និង​​​​​​ពេល​​​​​​ឈប់​​​ស​ម្រាក​​​នៅ​​​ថ្ងៃ​​​បុណ្យ​​​ជាតិ​​​។

អ្នកបើក​​​រថយន្ត​​​ប្រមូល​​​សំរាម​​​ម្នាក់​​​​​​ឈ្មោះ​​​ លៀង​​​ ពិសី អាយុ​​​៤១​​​ឆ្នាំ​​​ ដែល​​​បាន​​​ធ្វើ​​​ការ​​​ឲ្យ​​​ក្រុមហ៊ុន​​​ស៊ីនទ្រី អស់​​​រយៈ​​​ពេល​​​​​​ប្រាំពី​​​រ​​​​​​ឆ្នាំ​​​ និង​​​​​​កំពុង​​​​​​ធ្វើ​​​កូដកម្ម​​​នៅ​​​ចំ​ណត​​​រថយន្ត​​​ប្រមូល​​​សំរាម​​​នេះ​​​ ចាប់​​​តាំង​​​ពី​​​កូដកម្ម​​​​​​បាន​​​​​​ចាប់​​​ផ្ដើម​​​កាលពី​​​ថ្ងៃ​​​អាទិត្យ​​​​​​មកនោះ​​​ បាន​​​លើក​​​ឡើង​​​ថា “យើង​​​នឹ​​​ង​​​បន្ត​​​​​​កា​​​រ​​​តវ៉ា​​​​​​រហូត​​​ទាល់​​​តែ​​​ពួ​​​ក​​​យើង​​​ទទួល​​​បាន​​​ដំណោះ​​​ស្រាយ​​​”។

កម្មករ​​​​​​នៅកន្លែង​​​​​​តវ៉ា​​​​​​ដែល​​​សុទ្ធ​​​តែ​​​ស្លៀក​​​ពាក់​​​​​​ឯកសណ្ឋាន​​​​​​ក្រុមហ៊ុន​​​ និងដែល​​​​​​​​​អ្នកខ្លះ​​​កំពុង​​​​​​ផឹក​​​ស្រា​​​បៀ​​រ​​​ក្លាសេ​​​ត្រជាក់​​​ បាន​​​និយាយ​​​ថា ពួក​​​គាត់​​​មិនចង់​​​ឲ្យ​​​កូដកម្ម​​​​​​របស់ខ្លួន​​​​​​ក្លាយ​​​ជា​​​ហិង្សា​​​ឡើយ​​​។

លោក​​​ លៀង​​​ ពិសី​​​ និយាយ​​​ថា “យើង​​​មិន​​​ចង់ប្រើហិង្សា​​​​​​ទេ​​​ យើង​​​គ្រាន់តែ​​​ចង់​​​បាន​​​ដំឡើង​​​ប្រាក់​​​ខែ​​​ប៉ុណ្ណោះ​​​” ខណៈ​​​ពេល​​​ដែល​​​​​​កម្មករ​​​​​​ក្រុ​មហ៊ុន​​​ស៊ីន​​​ទ្រី​​​ រាប់​​​សិប​​​នាក់ទៀត​​​​​​បាន​​​ស្រែក​​​ឡើង​​​ព្រមៗ​​​គ្នា​​​​​​តាម​​​ឧគ្ឃោ​​​សន​​​សព្ទ​​​”។​​​ កម្មករ​​​ទាំ​​​ង​​​នេះ​​​​​​បាននិយាយ​​​ថា ​​​សំរាម​​​​​​នឹង​​​នៅ​​​តែ​​​មាន​​​​​​​​​ពាស​​​វាល​​​​​​ពាស​​​កាល​​​​​​​​​តាម​​​ផ្លូវ​​​​​​ក្នុង​​​រាជធានីភ្នំពេញ​​​ រហូត​​​ទាល់​​​តែ​​​​​​ក្រុម​​​ហ៊ុន​​​ធ្វើ​​​តាម​​​ការ​​​ទាម​​​ទារ​​​របស់​​​​​​ខ្លួន​​​។

ថ្វីបើ​​​កូដកម្ម​​​កាលពី​​​ល្ងាច​​​ម្សិលមិញ​​​នេះ​​​​​​ ជា​​​កូដកម្ម​​​សន្ដិវិធី​​​ ក្រោយ​​​ពី​​​​​​ការ​​​ចរចា​​​មួយ​​​ជុំ​​​ទៀត​​​ទទួល​​​បរាជ័យ​​​ក្ដី​​​ ក៏​​​លោក​​​ សេង​​​ ចំរើន​​​ នាយ​ក​​​រង​​​​​​ក្រុមហ៊ុន​​​​​​ស៊ីន​​​ទ្រី  បាន​​​ព្រមាន​​​ថា ប្រសិន​​​បើ​​​កម្មក​រ​​​ប្រមូល​​​សំរាម​​​ទាំងនេះ​​​បន្ត​​​ធ្វើការ​​​តវ៉ា​​​ទៀត​​​ ពួក​​​គេ​​​នឹង​​​ប្រឈម​​​​​​ចំពោះ​​​មុខ​​​ច្បាប់​​​ក្នុង​​​ពេល​​​ឆាប់ៗ​​​នេះ​​​។​​​

លោក​​​ សេង​​​ ចំរើន​​​ បាន​​​ថ្លែង​​​ថា “ប្រសិន​​​បើ​​​ពួក​​​គេ​​​បន្ត​​​ធ្វើ​​​កូដកម្ម​​​ ពេល​​​នោះ​​​​​​អាជ្ញាធរ​​​អាច​​​នឹង​​​បង្ខំ​​​ចិត្ត​​​​​​​​​ចាត់​​​វិធាន​​​ការ​​​​​​តាម​​​ច្បាប់​​​” ប៉ុន្តែ​​​លោ​​ក​​​បដិសេធមិន​​​ប្រាប់​​​​​​ថា តើ​​​វិធាន​​​ការ​​​​​​នៅ​​​ក្នុង​​​ចិត្ត​​​លោក​​​ជា​​​វិធាន​​​​​​ការ​​​អ្វី​​​នោះ​​​ទេ​​​”។ លោក​​​បានមានប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “កម្មករ​​​​​​កំពុង​​​ទាម​​​ទារ​​​​​​សូម​​​​​​ដំឡើង​​​ប្រាក់ខែ​​​​​​ដល់​​​១៥០​​​ដុល្លារ​​​។ វា​​​លើស​​​ពី​​​សមត្ថភាព​​​របស់​​​ក្រុមហ៊ុន​​​។ យើង​​​បាន​​​ដំឡើង​​​ប្រាក់ខែ​​​របស់​​​ពួក​​​គាត់​​​រួច​​​ហើយ​​​​​​ គឺ​​​​​​ពី​​​២០​​​ដុល្លារ​​​ កាលពី​​​ឆ្នាំ​​​២០០២ ហើយ​​​បច្ចុប្បន្ន​​​កម្មករ​​​​​​ខ្លះ​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​ប្រហែល​​​១០០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​”។

លោក​​​បាន​​​លើក​​​ឡើង​​​ថា កម្មករ​​​ខ្លះ​​​ចង់​​​បន្ត​​​ធ្វើការ​​​ ប៉ុន្តែ​​​​​​ត្រូវ​​​បាន​​​កម្មករ​​​ធ្វើ​​​កូដកម្ម​​​ទាំង​​​នោះ​​​រារាំង​​​មិន​​​ឲ្យ​​​ចូ​​​ល​​​។​​​ លោក​​​ ប្រាក់​​​ សុខា តំ​ណា​ង​​​​​​កូដករ​​​​​​បាន​​​​​​ប៉ាន់​​​ប្រមាណ​​​ថា កម្មករ​​​ជាង​​​៤០០​​​នាក់​​​ក្នុង​​​ចំណោម​​​កម្មករ​​​ជិត​​​១.០០០​​​នាក់​​​របស់​​​ក្រុមហ៊ុន​​​នៅ​​​ក្នុងរាជ​​​ធានីភ្នំពេញ​​​​​​នេះ កំ​ពុ​ង​​​​​​ចូល​​​រួម​​​ធ្វើកូដកម្ម​​​។

កម្មករ​​​​​​បាន​​​ប្រមូល​​​ផ្ដុំ គ្នា​​​នៅ​​​ខាង​​​ក្រៅ​​​ចំណតរ​​​ថយន្ត​​​​​​ប្រមូល​​​សំរាម​​​ស៊ីនទ្រី កាលពី​​​ម្សិលមិញ​​​បាន​​​និយាយ​​​ថា  ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ កាលពី​​​ជាង​​​១០​​​ឆ្នាំ​​​មុន​​​ គឺ​​​មិន​​​គ្រប់​​​គ្រាន់​​​នឹង​​​អាច​​​រស់​​​បាន​​​ទេ​​​នៅ​​​ពេល​​​សព្វ​​​ថ្ងៃ​​​។

លោក​​​ លៀង​​​ ពិសី​​​ និយាយ​​​ថា “ខ្ញុំ​​​មាន​​​​​​ប្រពន្ធ​​​ និង​​​កូន​​​បី​​​នាក់​​​ដែល​​​ត្រូវ​​​ចិញ្ចឹម​​​​​​ ត្រូវ​​​ចេញ​​​​​​ថ្លៃ​​​ផ្ទះ និង​​​ថ្លៃ​​​ភ្លើង​​​។ ខ្ញុំ​​​ត្រូវ​​​ការ​​​ប្រាក់​​​បន្ថែម​​​ទៀត​​​សម្រាប់​​​ការ​​​ចំណាយ​​​ទាំង​​​អស់​​​នេះ​​​”។

ក្នុង​​​ចំណោម​​​ស្ត្រី​​​​​​ជា​​​កម្មករ​​​​​​​​​ជាង​​​១០​​​នាក់​​​​​​​​​ដែល​​​បាន​​​ចូល​​​រួម​​​ការ​​​តវ៉ា​​​កាលពី​​​ម្សិល​​​មិញ​​​ អ្នក​​​ស្រី​​​ សុខ សាមឿន​​​ អាយុ​​​៦៥​​​ឆ្នាំ​​​ជា​​​ស្ត្រី​​​មេម៉ាយ​​​មាន​​​កូន​​​បីនាក់ និង​​​​​​ដែល​​​ពេល​​​នេះ​​​ធ្វើ​​​ជា​​​អាណា​​​ព្យាបាល​​​មើល​​​ថែ​​​ចៅ​​​ៗ​​​របស់​​​គាត់​​​ បាន​​​ត្អូញត្អែរថា ប្រាក់ខែ​​​របស់​​​​​​អ្នក​​​ស្រី​​​​​​ចាយ​​​មិន​​​​​គ្រា​ន់​​​ទេ។ អ្នកស្រី​​​​​​និយាយ​​​ថា “ខ្ញុំ​បាន​​​ធ្វើកា​​​រ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ស៊ីនទ្រី រយៈពេល​​​១១​​​​​​ឆ្នាំ​​​ហើយ​​​។ ខ្ញុំ​​​នឹង​​​មិន​​​ត្រឡប់​​​ទៅ​​​វិញ​​​ទេ​​​ រហូត​​​ទាល់​​​តែ​​​ពួក​​​គេ​​​ដំឡើង​​​ប្រាក់​​​ខែ​​​​​​ឲ្យ​​​ខ្ញុំ​​​”។

លោក​​​ សេង​​​ ចំរើន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុមហ៊ុន​​​ស៊ីនទ្រី នឹង​​​ដំឡើង​​​ប្រាក់ខែ​​​របស់​​​កម្មករ​​​​​​ “ឲ្យ​​​បាន​​​ច្រើន​​​តាម​​​ដែល​​​អាច​​​ធ្វើ​​​​​ទៅ​​​បាន​​​” ដើម្បី​​​បញ្ចប់​​​ការ​​​ធ្វើកូដកម្ម​​​​​​នៅ​​​ក្រុម​​​ហ៊ុន​​​របស់​​​លោក ដែល​​​លោក​​​មាន​​​​​​ប្រសាសន៍​​​ថា “ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​សណ្ដាប់​​​ធ្នាប់​​​សាធា​​​រណៈ​​​នៅ​​​ក្នុង​​​រាជធានី”។

លោក មុំ​​​ សារ៉ន​​​ ប្រធាន​​​​​​សហព័ន្ធ​​​សហ​​​ជីព​​​លើក​​​តម្កើង​​​​​​ជីវភាព​​​កម្ម​​​ករ​​​​​​និយោជិត​​​ខ្មែរ​​​​​​បាន​​​មានប្រសាសន៍​​​ថា ទោះ​​​​​​ជា​​​យ៉ាង​​​ណា​​​ “កម្មករ​​​​​​នឹង​​​បន្ត​​​ធ្វើ​​​កូដកម្ម​​​រហូត​​​ទាល់តែ​​​ក្រុមហ៊ុន​​​ធ្វើ​​​តាម​​​ការ​​​ទាមទារ​​​របស់ពួក​​​​​​គាត់​​​”។

ដោយ​​​គំនរសំរាម​​​ស្អុយ​​​​​​រលួយ​​​​​​នៅ​​​តាម​​​ផ្លូវ​​​នានា​​​ក្នុងរាជធានីភ្នំពេញ​​​ លោក​​​ ច័ន្ទ សំអាន​​​ អភិបាល​​​រង​​​​​​រាជធានីភ្នំពេញ​​​បាន​​​​​​មាន​​​​​​ប្រសា​​​សន៍​​​ថា  សាលា​​​រាជធានី​​​នឹង​​​បន្ត​​​ចរចា​​​ជាមួយ​​​​​​​​​កម្មករ​​​​​​ធ្វើកូដកម្ម​​​ទាំង​​​នេះ​​​​​​រហូត​​​ទាល់តែ​​​ឈាន​​​​​​ដល់​​​ការ​​​ព្រម​​​ព្រៀង​​​គ្នា​​​​​​។​​​ លោក​​ថ្លែង​​​ថា ទោះ​​​ជា​​​យ៉ាង​​​ណា​​​ ប្រសិន​​​បើ​​​ការ​​​ចរចា​​​បរា​​​ជ័យ​​​ គឺ ស្រេច​​​តែ​​​ទៅ​​​លើ​​​​​​ខណ្ឌ​​​នីមួយ​​​ៗ​​​នៅ​​​ក្នុង​​​រាជធានីភ្នំពេញ​​​ដែល​​​ត្រូវ​​​ដោះ​​​ស្រាយ​​​បញ្ហា​​​សំរាម​​​រៀង​​​ៗ​​​ខ្លួន​​​។ លោក​​​បាន​​​ថ្លែង​​​​​​ទៀត​​​ថា “ប្រសិន​​​បើ​​​ពួក​​​គាត់​​​មិន​​​វិល​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការ​​​វិញ ​​​​​​យើង​​​មិន​​​ដឹង​​​ថា តើ​​​ត្រូវ​​​ធ្វើ​​​យ៉ាង​​​ណា​​​ទេ​​​។ មុខ​​​តែ​​​​​​ខណ្ឌ​​​នីមួយៗ​​​ត្រូវ​​​ដោះ​​​ស្រាយ​​​​​​រៀង​​​ៗ​​​ខ្លួន​​​​​​ហើយ​​​”។

កាលពី​​​ឆ្នាំ​​​២០០២ ក្រុមហ៊ុន​​​ស៊ីនទ្រី​​​ ដែល​​​ជា​​​ក្រុមហ៊ុន​​​បុត្រ​​​សម្ព័ន្ធ​​​នៃ​​​ក្រុមហ៊ុន​​​​​​ស៊ីនតិច​​ (Cintec) របស់​​​កាណាដា បាន​​​ចុះ​​​​​​កិច្ច​ព្រម​​​ព្រៀង​​​មួយ​​​ជាមួយ​​​សាលា​​​រាជធានី​​​ភ្នំពេញ​​​ប្រគល់​​​សិទ្ធិ​​​ផ្ដាច់​​​មុខ​​​​​​ឲ្យ​​​​​​ខ្លួន​​​ប្រមូល​​​​​​សំរាម​​​ និង​​​​​​កម្ចាត់​​​​​​ចោល​​​សំរាម​​​នៅ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ ប៉ុន្តែ​ក្នុ​ង​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ​​​ ក្រុមហ៊ុន​​​នេះ​​​និង​​​​​​កិច្ច​​​​​​សន្យា​​​របស់​​​ខ្លួន​​​បាន​​​រង​​​ការ​​​រិះគន់​​​​​​យ៉ាង​​​ខ្លាំង​​​ចំពោះ​​​​​​ការ​​​​​​បំពេញ​​​ការងារ​​​មិន​​​បាន​​​ល្អ​​​ជា​​​ញឹក​​​ញាប់​​​នៅ​​​ក្នុង​​​ការ​​​ប្រមូល​​​សំរាម​​​​​​ក្នុង​​​រាជធានីភ្នំពេញ​​​ដែល​​​មាន​​​ប្រជា​​​ពល​​​រដ្ឋ​​​រស់នៅ​​​ជា​​​ង​​​២​​​លាន​​​នាក់​​​។ ដោយ​​​សំរាម​​​គ​​​រចាប់​​​តាំង​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​មក​​​​​​ ប្រជាពល​​​រដ្ឋ​​​នៅ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ចាប់​​​ផ្ដើម​​​​​​រង​​​​​​ផល​​​ប៉ះពាល់​​​​​​ដោយ​​​សារ​​​កូដកម្ម​​​នេះ​​​​​​។​​​

លោក​​​ វ៉ាន​​​ សុខា​​​ អាយុ​​​៥៣​​​ឆ្នាំ​​​ជា​​​ម្ចាស់​​​​​​ហាង​​​​​​កាហ្វេ​​​​​​មួយ​​​កន្លែង​​​តាម​​​បណ្ដោយ​​​​​​ផ្លូវ​​​លេខ​​​១៤៧​​​ ដែល​​​បច្ចុប្បន្ន​​​មាន​​​គំនរ​​​សំរាម​​​ដ៏​​​ធំ​​​នៅ ជា​ប់​​​​ច្រក​​​ចូល​​​ហាង​​​កាហ្វេ​​​របស់​​​គាត់​​​​​​ និយាយ​​​ថា “នៅ​​​ពេល​​​ដែល​​​កម្មករ​​​​​​ធ្លាប់​​​ប្រមូ​​​ល​​​​​​សំរាម​​​ទាំង​​​អស់​​​នេះ​​​ ខ្ញុំ​​​មាន​​​អតិថិជន​​​ច្រើន​​​។ ពេល​​​​​​នេះ​​​​ខ្ញុំ​​​គ្មាន​​​ច្រើន​​​ទេ​​​ ដោយ​​​សារ​​​តែ​​​​​​ក្លិន​​​ស្អុយ​​​”។ ម្ចាស់​​​​​​ហាង​​​ម្នាក់​​​ឈ្មោះ​​​ ពូក​​ ផេង​​​ បាន​​​យល់​​​ស្រប​​​ថា “ខ្ញុំ​​​គិត​​​ថា ក្រុមហ៊ុន​​​គួរ​​​តែ​​​ដំឡើង​​​​ប្រាក់ខែ​​​ឲ្យ​​​ពួក​​​គេ​​​​​​​​​ ប្រសិន​​​បើមិន​​​​​​ដូច្នេះ​​​ទេ​​​ ក្នុង​​​ពេល​​​តែ​​​មួយ​​​ ឬពី​រ​​​​​សប្ដាហ៍​​​ទៀត​​​ រាជធានី​​​នឹង​​​ក្លាយ​​​ជា​​​​កន្លែង​​​ចាក់​​​​​​សំរាម​​​”៕​​​សុខុម​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស