36 C
Phnom Penh

រាជ​​​ធា​​​នី​​​ភ្នំ​​​​​​ពេញ​​​​​​​​​​​​​​​ជាប់​​​លេខ​​​ពីរ ​​​​​​​​​​​​ជា​​​គោល​​​​​​ដៅ​​​​​​វិនិយោគ​​​​​​​​​នៅ​​​ក្នុង​​​​​​ប្រតិបត្តិការ​​​សណ្ឋា​​​គារ​​​​​​​​​អន្តរជាតិ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បើ​​ធៀប​នឹ​ង​​​ទីរួ​ម​​ខេត្ត​​​សៀ​ម​រាប​​​ដែល​សម្បូរ​​ដោ​យ​ភ្ញៀវ​ទេស​ចរ ​រាជ​​ធា​​នី​ភ្នំ​ពេញ​​​​​​​​​ជាប់​​​លេខ​​២ ជា​​គោល​​​ដៅ​​​វិនិ​​យោគ​​មួ​យ​​សម្រាប់​​ប្រតិ​បត្តិកា​រ​សណ្ឋាគារ​​​អន្តរ​ជាតិ។

​​ប៉ុន្តែ​​​ដោយ​សារ​​ហេដ្ឋា​រចនាសម្ព័ន្ធ​ត្រូវ​បាន​កែលម្អ​​សន្សឹម​​​ៗ​ ​ហើយ​​ចំ​នួន​​ភ្ញៀវទេ​ស​​ចរ​មក​កាន់​​​រាជ​ធា​​​នី​​នេះ​​​បន្ត​កើ​ន​ឡើង ​​ក្រុម​ហ៊ុន​អាជីវកម្ម​សណ្ឋាគារ​​​អន្តរ​​ជាតិ​​​កំ​​ពុ​ង​​​តែ​​សំឡឹងមើល​​​រាជ​ធា​​​នី​​ភ្នំ​​​ពេញជា​​ឱកា​ស​​​ទី​២​​​​សម្រាប់វិនិយោគ​ផង​ដែរ។ ​នៅ​ក្នុ​ង​បញ្ជី​ឈ្មោះ​សណ្ឋាគា​រ​​​ដែ​ល​មាន​សង្ឃឹម​ថា នឹង​ត្រូវបាន​ជ្រើស​រើស​នៅ​​ពេល​​​ខាង​មុខ​ ​​​​​​រម​ណី​ដ្ឋាន​ ​អា​មែន ​រី​សត (Aman Resorts) ​​ដែល​​​មើល​ទៅឃើញរាជ​​​ធា​នី​ភ្នំ​ពេញ​​ជា​គោលដៅ​សាងសង់​ទីពីរ បន្ទាប់ពី​​​​​​វត្ត​មាន​​​ដ៏​​​​​ជោគ​​ជ័យរបស់​​ខ្លួន​នៅ​ក្នុ​ង​ខេត្ត​សៀ​ម​រាប។

លោក ​អ៊ែនចាលី នី​ហាល់​ចេន (Anjali Nihalchend) នាយក​ផ្នែ​ក​​ទំ​នាក់​​​ទំនង​​​ព័ត៌​មា​ន​ ​​របស់​ក្រុ​ម​​​ហ៊ុ​ន​ ​អា​មែ​ន ​បា​ន​មា​ន​ប្រសាស​ន៍​ថា “គោល​​ដៅ​​បន្ទាប់​ ​គឺ​​រាជ​​​ធា​​នី​ភ្នំ​ពេញ​។ គ្មាន​​​ហេតុ​ផល​​​ដែល​​យើង​​​មិ​ន​​​នៅ​​ទី​នោះ​​​ទេ។ អ្វីដែល​សំខាន់គឺ​គ្រាន់តែ​ត្រូវ​រក​ទី​​តាំង​ឲ្យ​​ត្រឹម​​​ត្រូ​វ​​​ប៉ុណ្ណោះ​”។ លោកស្រី ជែន​​ខេ (Jane Cai) នាយក​​ផ្នែក​​​ទំ​​នាក់​​ទំនង​​​របស់​ក្រុ​ម​​ហ៊ុ​ន​ ​ម៉ារី​យោត ​អិន​​ធឺ​ណេ​សិន​​ណល (Marriot International) ​​​​​​​ប្រចាំ​តំបន់អា​ស៊ី​​​ប៉ាស៊ីហ្វិក​ ​​បា​ន​លើក​ឡើង​ថា ​​ក្រុ​ម​​ហ៊ុន​​របស់​​លោក​ស្រី “កំ​ពុ​ង​​ធ្វើកា​រងារ​​​យ៉ាង​សកម្ម​​​លើ​​គម្រោង​​ផ្សេង​​​គ្នា​​មួ​យចំ​នួន​​​នៅ​ក្នុង​ប្រទេ​ស​​កម្ពុជា​​​”។

ទោះ​​​ជា​យ៉ា​ង​ណា លោកស្រី ខេ មិ​ន​បា​ន​​​បញ្ជាក់​​ថា​​តើ​ ក្រុម​​​ហ៊ុន​ ម៉ា​រី​​យោត ​​កំ​ពុ​ងតែ​​​សំ​ឡឹង​មើល​​​ជា​​​ពិ​សេស​មក​កាន់​រាជ​​​​ធា​នី​​ភ្នំ​ពេញ​សម្រាប់​គម្រោ​ង​​មួ​យ​​ក្នុង​​​ចំ​ណោ​ម​គម្រោ​ង​​​ទាំ​ង​នោះ​​​ទេ​។ សណ្ឋា​គារ​ រ៉ូស​​វូដ ​​ដែល​​មា​ន​​ប្រតិបត្តិកា​រ​​​នៅ​​ក្នុង​តំបន់អា​មេរិក​​​ខាង​ជើង​ ​​​​​ការ៉ា​​​អ៊ីព និ​ង​ ​តំបន់​មជ្ឈិម​​​បូ​​ព៌ា ​ក៏​គ្រោ​ង​​នឹ​ង​​បើក​សាខា​មួ​យ​​​ក្នុង​​រាជ​ធា​នី​​​ភ្នំ​ពេញ​​​នៅ​​ឆ្នាំ​ក្រោយផង​ដែរ​។

លោក លូ ម៉េង ​ប្រធាន​សមា​គ​ម​សណ្ឋា​គារ​​​កម្ពុជា​​​ បា​ន​លើក​ឡើ​ង​ថា “​រាល់​​​ខែ ​យើង​​មា​ន​​​​​​​​​​​ក្រុម​ហ៊ុន​សណ្ឋា​​គារចាប់​​អា​​​រម្មណ៍​ក្នុ​ង​​ការ​​​បើក​​សណ្ឋា​​គារ ក្នុ​ង​រាជ​ធា​​​នី​ភ្នំ​​ពេញ​​​”។ ​ខណៈ​​​ដែល​​ខេត្ត​សៀម​​រាប​​ជា​​គោល​​​ដៅ​ទេ​ស​ចរណ៍​ដ៏​សំ​​ខាន់​​​នៅ​ក្នុ​ង​ប្រទេស​​កម្ពុជា​​​ ​ ចំ​នួ​ន​​​ភ្ញៀវ​ទេ​ស​ចរ​​​បរទេ​ស​​មក​កាន់​​​រាជ​ធា​នី​ភ្នំ​ពេញ​ និ​ង​ទីក្រុ​ង​ផ្សេង​ទៀត​​​​ក្នុ​ង​ប្រទេ​ស​​​ នេះ​បា​ន​​កើ​ន​ឡើ​ង​​​ជិត​មួ​យ​​​ភាគ​​បី​​ក្នុង​ចន្លោះ​ពី​ឆ្នាំ​​២០១២ ដល់​​ឆ្នាំ​​២០១៣ ខណៈដែល​​​អ្នក​​ដែល​ទៅ​​​ទ​ស្សនា​​​​​ខេត្ត​​​សៀម​​​រាប​​​កើន​ឡើង​​​​​ប្រមាណ​៨,១​​ភា​គរយ​។

លោក ​ហូរ ​​វណ្ឌី សហប្រធា​ន​ក្រុម​​​ការ​ងា​រ​​​ផ្នែ​ក​​រដ្ឋ​-​​ឯក​​ជន​​​ ​លើកឡើង​ថា ឧស្សា​ហ​កម្ម​​​​សណ្ឋាគារ ​​កាន់​​​​តែ​​​ធ្វើ​ឲ្យរាជ​ធាន​​​ី​​​ភ្នំ​ពេញ​​ទទួល​​បា​ន​ប្រជា​​​ប្រិយ​​​ភាព​ ​​​​ចំ​ណោម​​​ភ្ញៀវ​​​ទេ​​ស​ចរ។ ទាក់ទង​នឹង​តួ​​​លេខ​​​ពី​​ក្រសួ​ង​ទេស​ចរណ៍​​​ដែលបង្ហាញ​​​​ថា ​ចំ​នួ​ន​ភ្ញៀវទេស​ចរមក​កាន់​ប្រទេ​ស​កម្ពុជា​​ បានកើន​ឡើ​ង​​តែ​​៧០០.​០០០​​នាក់​​​ក្នុ​ង​ឆ្នាំ​​២០០៣ ​​ដល់​​​ជាង​៣,៥លាន​​នាក់​​ក្នុង​ឆ្នាំ​២០១២ លោក​​​ វណ្ឌឌី ​​បា​ន​ថ្លែង​​​ថា “​​​គេ​​ឃើញ​​​តួ​លេខ​ធៀប​នឹង​​​១០​ឆ្នាំ​មុន”។ លោក​បា​ន​បន្ថែម​ថា “​​ពួ​ក​គេ​ដឹង​​ថា​ មាន​ការ​ផ្លាស់​​ប្តូរ​​ច្រើន​​​ក្នុ​ង​​​ប្រទេ​ស​នេះ​”៕ ​ប៊ុននី​

Emily Wilkins

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស