34 C
Phnom Penh

ករណី​សម្លាប់​អ្នក​សារព័ត៌មាន​ប្រហែលជា​មិន​ពាក់ព័ន្ធនិងការ​ផ្សាយពីការនេសាទខុសច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​ខេត្ត​កំ​​ពង់​ឆ្នាំ​ង​​​ បា​ន​​ឲ្យ​​ដឹង​កាលពី​ម្សិល​មិញ​ថា ​ខ្លួនកំ​​ពុ​ង​​តា​ម​​ចាប់​ជ​ន​សង្ស័​យ​​​ចំ​​នួ​ន​បី​​នាក់​ ក្នុងករណីរធ្វើ​​​ឃា​​ត​​​អ​ក​សារព័ត៌មាន​ ក្នុ​ង​ស្រុក​ម្នាក់​​កា​ល​​ពី​យប់​​ថ្ងៃ​​សុក្រសប្តាហ៍​មុន ​​ហើយក្នុង​ពេល​​​ឆាប់ៗ​នេះ ​​ខ្លួន​នឹង​អាច​បន្ថែម ឈ្មោះ​ទៀត​​​នៅក្នុង​បញ្ជី​​ឈ្មោះ​ ​ប៉ុន្តែ​​​ ខ្លួន​​មិ​ន​ទាន់​​ដឹង​​​​មូ​ល​​ហេតុ​ ដែល​បណ្តា​ល​ឲ្យមាន​កា​រ​​​​បាញ់​​ប្រហារ​នេះ​នៅ​ឡើយ​ទេ​។

ទោះបីជា​​យ៉ាង​ណា ​​​​អ្នក​​សម្រប​សម្រួល​​​នៅអង្គ​កា​រ​​សិទ្ធិ​​មនុស្ស​​ លី​កា​ដូ ​ប្រចាំ​​​នៅ​​​ខេត្ត​​ នេះ ​បា​នឲ្យដឹង​ថា ​ខ្លួ​ន​​បា​ន​​​​ស៊ើប​អង្កេត​ករណី​​នេះ​ ហើយ​​​​ក៏បា​នរក​ឃើញ​ថា ​​ឃាត​កម្ម​​​​នេះ​​​ទំ​​នង​​ជា​មិន​ពាក់​​ព័ន្ធ​​​ជាមួយ​​កា​រ​​ងារ​​​របស់​​ជ​ន​រង​គ្រោះ​ ​ជា​​​អ្នក​​សារព័ត៌មានទេ​។

លោក ​អា​ត ​ខែម ​ស្ន​ង​ការ​​​នគរបាល​​ខេត្ត​​​បា​ន​ឲ្យដឹង​ថា  ​ករណី​វាយ​ប្រហារ​​​នេះ​កើត​​ ឡើ​ងបន្ទាប់​​ពី​​​​​ជម្លោះ​​​ពាក្យ​សម្តី​កើត​ឡើង​​រវា​ង​​​លោក សួ​ន ច័ន្ទ ​​​អ្នក​​​យក​ព័ត៌មា​ន​​ និង​​ជ​ន​សង្ស័យ ក៏​​ប៉ុន្តែ​លោក​​បន្ថែមថា នគរបាល​​​នៅ​តែ​​មិ​ន​ទាន់​​ដឹង​ថា​​​ ជម្លោះ​​ផ្ទុះ​ឡើង​ដោយ​សារ​មូលហេតុ​អ្វី​​​ឡើយ។សា​រ​​​ព័ត៌មា​ន​ ​មាគ៌ា កម្ពុជា ​មិ​ន​សូ​វមាន​​​អ្នក​ស្គាល់​ទេ។ លោក​​​​​​​​ថ្លែង​​​​ថា “ពួ​ក​​គេ​មក​​​​​​ពី​ភូមិ​​ដូច​គ្នា​​​ជាមួយ​​​​ជន​​រង​គ្រោះ។ យើង​កំ​​​ពុង​​​តា​ម​​​ចាប់ខ្លួ​ន​​​​ពួ​ក​គេ​ ចាប់​​តាំង​ពី​​​ពួ​ក​​គេ​រត់​គេចខ្លួ​ន”។

កា​ល​​​ពី​ថ្ងៃ​​ច័ន្ទ ​លោក សៀង សេង ចាង​ហ្វាង​​​កា​​សែត​នេះ ​​បា​ន​​ប៉ាន់ស្មាន​​​​ថា ​​ករណី​​សម្លាប់​​នេះ កើតឡើង​ដោយ​សារ “កា​រ​​សង​សឹក” ចំពោះអត្ថបទ​​​ដែល​លោក សួ​ន ច័​ន្ទ ​​សរសេរ​​​អំ​ពី​សកម្មភាព​នេសាទខុស​​ច្បាប់​​​នៅ​ក្នុ​ង​តំ​បន់​​នោះ​។

ទោះ​​​ជា​យ៉ាង​ណា លោក គង់ ចាន់​មុនី ​អ្នក​​​ សម្រប​សម្រួ​ល​​​​​​​អង្គ​កា​រ​​សិទ្ធិ​មនុស្ស​ លី​កា​​ដូ ​ប្រចាំ​​​នៅ​​ខេត្តកំពង់ឆ្នាំង ​​ដែល​​​បា​ន​​សម្ភាស​សាក្សី​​​​​​​ឃើញ​សកម្មភាព​​​វាយ​​ប្រហារ​​នេះ ​​បា​ន​លើកឡើង​​​​​​ថា លោក​​សន្និដ្ឋាន​​ថា ករណី​​​វាយ​​​ប្រហារ​​​នេះ​​ទំ​នង​​ជា​​មិន​​​ពាក់​​ព័​ន្ធ​​នឹងអត្ថ​បទ​​​​​​​អំ​ពី​​ការ​​នេ​សាទ​​​ខុស​​ច្បាប់​ទេ។

លោក ​គង់ ចាន់​មុនី ​​បា​ន​មា​ន​​ប្រ​សាស​​ន៍​ថា “លទ្ធផល​ស៊ើប​អង្កេតបាន​បង្ហាញ​​ថា ​​ការ​វាយ​​តប់គ្នា​​​​រវាង​ភាគី​​​ទាំ​ង​​​ពីរ​ មិ​ន​បា​ន​កើត​ឡើង​​ ដោ​យ​សារ​​​តែ​​កិច្ចការ​វិជ្ជា​​​ជី​វៈទេ”។ លោក ​​​គង់ ចាន់​ មុនី ​​បា​ន​ឲ្យដឹង​ទៀត​​ថា ​​ជន​​សង្ស័យទាំ​ង​​​ពី​រ​នាក់​ និ​ង​ក្រុម​​​​របស់​​​លោក សួន ​ច័ន្ទ ​​បា​ន​ផឹក​ស៊ី​​​ ក្នុង​ពេល​​​មា​ន​​កា​រ​​​ប្រឈម​​​មុខ​ដាក់គ្នានោះនិង​នៅ​កន្លែង​កើត​ហេតុ​​​​។

បងប្អូន​ប្រុស​​​​របស់​​លោក ​សួ​ន ច័ន្ទ ​​ឈ្មោះ សួន ឌឹម ដែលបាន​​រង​​របួស​​​ដោ​យ​សារ​​​ជន​ដៃ​​​ដល់​​​ផ​ង​ដែរ​ ​បា​ន​​ឲ្យ​​​ដឹង​ថា ​​លោក មិ​ន​ដឹង​ពី​មូល​​​ហេតុ​​​​​ ដែល​​​លោក និង​លោក សួន ច័ន្ទ ត្រូ​វ​បាន​​វាយ​ប្រហារ​​​ឡើយ ឬ​​​មិន​ដឹង​ថា ​​តើ​​​ករ​ណី​នេះ​​ពាក់​​​ព័ន្ធ​ជាមួយនឹង​​សេចក្តី​​​រាយ​​ការ​ណ៍របស់​​​បង​ប្អូន​​ប្រុស​​​លោក​ឬ​​​អត់​​ទេ​។ លោក​​​ឌឹម បា​ន​មា​ន​​​ប្រ​សាសន៍​ថា “​​​ពួ​កគេ [ជន​​ដៃ​ដល់] រស់​នៅ​​​ទី​នោះ​។ ​ខ្ញុំ​មិ​ន​ដឹង​ថា ហេតុ​អ្វី​​​ពួ​ក​គេ​វាយ​​​យើងទេ​​​”។

លោក ​ឌឹម ​​បា​ន​ឲ្យ​ដឹង​​ថា ​​លោក និង​បង​​ប្អូ​ន​ប្រុស​​​របស់លោក​ បាន​កំ​ពុង​​ផឹក​ស្រា​នៅ​​​មុខផ្ទះរបស់​លោក ​ជា​មួ​យ​មិត្ត​ភក្តិ​​ប្រហែល​​ប្រាំ​នាក់​​​​ នៅ​​ពេលលោក​​​ សួ​ន ​ច័ន្ទ ​​ដើរ​​​ទៅ​​​ទិញ​បារីនៅតូ​ប​មួ​យ​​​នៅ​ក្បែរ​នោះ​  ស្រាប់​តែ​មាន​​​មនុស្ស​មួ​យ​ក្រុ​ម​មា​ន​គ្នា​​ប្រហែល​១០​​នាក់​ ​បាន​​ដើរសំ​ដៅ​មក​​រក​គាត់ និង​​បា​ន​​​វា​យ​​ប្រហារ​គាត់​​នឹង​គល់​​​ឫស្សី។ ​​លោក​​បា​ន​​​បន្ត​​​​ថា ក្រុ​ម​​​ជន​ដៃដល់​នេះ​​បា​ន​យក​​ដុំ​​ថ្ម​​​គ​ប់​​ទៅ​លើ​​លោក និ​ង​មិត្ត​ភក្តិ​​​​របស់​​លោក ក្នុង​ពេល​ជាមួយគ្នា​​នោះ​។

លោក ​​​​ឌឹម ​​បា​ន​ឲ្យ​ដឹង​បន្ថែមទៀត​ថា លោក​ស្គាល់​​​ជ​ន​ដៃ​​ដល់មួយចំនួន​ ហើយ​​​បញ្ជាក់​ថា ​​ក្នុង​ពេល​កន្លង​មក ​លោក ​​បង​ប្អូ​ន​ប្រុស​​​​របស់​​លោក និង​​មិត្ត​​​ភក្តិ​​​​របស់​​​ពួ​កលោក​​មិន​ដែល​មា​ន​​ជម្លោ​ះ​​ជាមួ​យ​​​​ជនដៃដល់ទាំង​នោះ​ឡើយ។

លោក រី ផល​លាង ​​សហការីរបស់​លោក ​សួ​ន ​ច័​ន្ទ ​​នៅ​សារ​​​ព័ត៌មា​ន​​ មាគ៌ាកម្ពុជា ​​បា​ន​​ឲ្យ​ដឹង​ថា​ លោក​​​មិ​ន​ដឹង​​​ពី​មូ​ល​ហេតុ​​​ដែល​សហ​សេវិក​​​​របស់​​លោក​ត្រូវបា​ន​គេ​វាយ​​ប្រហារ​​​​ទេ​ ប៉ុន្តែ​​​​​​​ពេល​នេះ​ លោក​​​បា​រម្ភ​​បំ​​ផុត​អំ​ពី​​​សុ​វត្ថិភា​ព​​​​របស់​លោក​។ លោក ផលលាង ​​បា​ន​​​​​បន្ថែមទៀត​ថា លោក និង លោក ​សួ​ន ​ច័ន្ទ ​ធ្វើ​ការ​​​ជាមួយ​គ្នា​នៅ​​​សារ​​ព័ត៌​មា​ន​​​​ចេញ​ផ្សាយ​យូរ​ៗ​ម្តង​នេះ​ ​​ហើយ​ថា ​​ពួ​ក​គាត់មិ​នមានប្រាក់​ខែ​​ទេ។

លោក ​មឿន ឈាន​ណា​​ឫទ្ធិ ​​ប្រធាន​វិទ្យា​ ​ស្ថាន​កម្ពុជា​សម្រាប់​ការ​​សិក្សា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយលើកឡើង​ថា ​លោក​ដឹង​ថា ​កាសែត​នេះ​ស្ថិត​​ក្នុ​ង​ចំ​ណោម​​កាសែត​តូចៗ​​ជា​ច្រើន​​នៅ​ទូ​​​ទាំង​​ប្រទេ​ស​ ​ដែល​កម្រ​បោះ​​​​ពុម្ពផ្សាយ​ និ​ងចេញផ្សាយ​​មិ​ន​ទៀង​ទាត់​ ​​ក្រៅពីបើក​ ​​ប្រាក់​ខែឲ្យ​​អ្នក​សារព័ត៌​មាន​តែប៉ុន្មាន​​ដុល្លារ​​​ប៉ុណ្ណោះ​ក្នុង​​​មួ​យ​អត្ថ​បទ។

លោកបានមានប្រសាសន៍​​ថា វា​ជា​រឿង​ “ធម្មតា​ទៅ​ហើយ”​​ សម្រាប់​​​អ្នក​យក​ព័ត៌មា​ន​​​មួយចំនួន​ដែល​ធ្វើ​ការ​នៅ​កា​សែត​​តូចៗ​បែប​នេះ​ ​ដើម្បី​​ព្យាយាម​​រក​ចំ​​ណូល​​​​​​បន្ថែម​បន្តិច​បន្តួច​ ​ដោយ​​ប្រើ​​​តួ​នាទី​​​​របស់​​ខ្លួន​​ដើម្បី​​​រក​ប្រាក់​ តាម​រយៈ​​ការ​សរសេរ ​​​ឬ​​​មិន​សរសេរ​​អត្ថបទ​ ​​​អំ​​​ពី​បុគ្គល​​ដែល​​​ពាក់​​​ព័ន្ធ​​ក្នុ​ង​សកម្មភាព​​ខុស​ច្បាប់​៕ ​ប៊ុននី

(រាយ​ការណ៍​បន្ថែមដោ​យ​ Zsombor Peter)

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស