38 C
Phnom Penh

សហ​​ជីពបង្ហាញ​គំនិត​​មិន​​ស្រ​ប​​គ្នា​​​​ជុំ​​​វិញ​​​កម្មវិធី​កែ​​ទម្រង់​​​គ​ណៈ​​​កម្មា​​ធិការ​​ប្រាក់​​ឈ្នួល​អប្បបរមា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅពេល​ជួប​ជុំគ្នា​ក្នុង​សិក្ខាសាលា​​ស្តី​​ពី​​ប្រាក់​ឈ្នួល​​​អប្ប​បរ​មា​​​កា​ល​ពី​ម្សិល​មិញ​ ​​សហជី​ព​​ឯ​ក​​​រា​ជ្យ ​និ​​ងសហជីព​​​មា​ន​​សម្ព័ន្ធ​​​ភាព​​​​ជា​​​មួ​យ​​​រដ្ឋា​​ភិ​បាល​ ​បា​ន​ជជែ​ក​គ្នា​​​​ជុំ​​វិញ​​​កា​រ​​​កែ​ទ​ម្រង់គ​ណៈកម្មា​​ធិ​កា​រ​​ប្រឹក្សា​ការងា​រ​ (LAC) ​​ជា​​​ស្ថាប័​ន​​​ទទួល​​បន្ទុ​ក​​កិច្ច​ការ​​​​​ដំ​ឡើ​ង​ប្រាក់​​ឈ្នួល​​​អប្បបរមា ​ក្នុ​ង​វិ​​ស័យ​កាត់​​ដេរ​ដែល​​​មា​ន​​​កម្ម​ករ​​ប្រមាណជា​​​៦០០.០០០នាក់​។

គណៈកម្មាធិការ​ LAC ដែល​​​មា​ន​​​​តំ​ណា​ង​​​រដ្ឋា​​ភិ​បាល​ ម្ចាស់រោង​ចក្រ និង​​សហ​​​​ជី​ព​ ​​បា​ន​ទទួល​​កា​រ​​រិះ​​​គន់​​​ខ្លាំង​ៗពី​​​សហ​​​ជី​​ព​​ឯក​រាជ្យ​​​កាល​ពី​ខែ​​​ធ្នូ​ នៅ​ពេល​​​​​​ខ្លួ​ន​​​ប្រ​​​ញាប់​​ប្រ​ញាល់​​ដំឡើង​​ប្រាក់​​ឈ្នួល​​ថ្មី​៩៥​ដុល្លារ ​ពោល​គឺ​ដំឡើង​​១៥​​ដុល្លារជា​ចំនួនដំឡើង​ដែល​នៅ​ខ្វះច្រើនទៀត​ទើប​គ្រប់​ចំនួន​ទាម​ទារ១៦០​ដុល្លារ​​​ក្នុ​ង​មួ​យ​​​ខែ របស់​សហជីព​ ជាហេតុ​បណ្តាល​​ឲ្យ​​​​កូ​​ដកម្ម​​កើតឡើង​ទូ​ទាំង​​ប្រទេ​ស​ ​ដែល​បង្ក​ផល​​​​ប៉ះ​​​ពាល់​ដល់​​វិស័យ​កាត់​​ដេរ​និ​ង​​​​​​អំ​​​ពើ​​ហិង្សា។

លោកស្រី​ ម៉ម ញឹម ប្រធា​ន​​​សហ​​ព័​ន្ធ សហ​​ជីព​​​វាយ​​​ន​ភណ្ឌ​ឯក​រាជ្យ​​​​ជាតិ​នៃ​កម្ពុជា ​​បាន​រិះគន់​​​អំ​​​ពី​​​​អប្រសិទ្ធភាព​របស់គណៈ​កម្មា​ធិការ​ LAC ដោយសារតែ​​​តំ​ណា​ង​សហ​ជី​ព​មួយចំនួន​​ធ្វើ​ការ​ឲ្យ​រដ្ឋា​​ភិ​បាល។ លោកស្រី ម៉ម ញឹម ​បា​ន​​​មា​ន​ប្រ​សាសន៍​ថា “​យើង​បា​ន​​មើល​​​ឃើញ​​ថា ​LAC មិន​​​យុត្តិ​​ធម៌​​ទេ ​​នៅ​ពេល​ដំ​ឡើង​ប្រាក់​ឈ្នួ​ល​អប្ប​បរ​មា​​សម្រាប់​​​កម្មករ​ ​ពី​ព្រោះ​​​លោក​ ជុំ ​មុំថុល ​គឺ​​ជា​​ទី​ប្រឹក្សា​​​របស់​​​ក្រសួ​ង​​ការ​​​ងារ​ ហើយ​លោក​ ​សោម ​អូ​ន ​ជា​មន្ត្រី​ម្នាក់​​នៅ​​​ទី​ស្តី​ការ​​​គណៈរដ្ឋ​មន្ត្រី​ ដូច្នេះ​​​តួ​នា​ទី​​​របស់​​​​ពួ​ក​​គាត់​ប៉ះ​​ពាល់​​​ដល់​​កា​រ​​ធ្វើ​​សេចក្តី​សម្រេច​​​”។

លោក ​មុំថុល ​គឺជា​​ប្រធា​ន​​សហ​​​ព័ន្ធ​សហ​ជីព​កម្ពុជា​ ​​រីឯ​​លោក ​សោម ​​អូ​ន ​​ជា​​​ប្រធា​ន​សហ​​ព័ន្ធ​សហ​​​ជី​ព​ការងារ​​​កម្ពុជា៕ នៅពេល​សួ​រ​អំ​ពី​​កា​រ​រិះ​​​​គន់​​​​ពី​សំណាក់​​លោកស្រី ​​ម៉ម ញឹម ​​នៅ​ក្រៅ​កម្មវិធី​សិក្ខា​សាលា​​នេះ លោក មុំថុល​​​ ​បា​ន​លើក​ឡើង​ថា លោក ​​រ៉ុ​ង ​​ឈុ​ន មេដឹក​នាំ​​សហជីព​មិន​​​មា​ន​សម្ព័​ន្ធ​ភា​​ព​​ជាមួ​យ​​​រដ្ឋា​​ភិ​បាល​ ​​គួរតែ​ត្រូវ​បាន​ពិ​និត្យ​​​ពិ​ច័យ​អំពីតួ​នា​ទី​​​របស់​​លោក​នៅ​ក្រសួ​ង​​​​អ​ប់រំ​ យុវ​​ជ​ន​ និង​កី​ឡា ​​ផង​ដែរ។

ទាក់ទង​នឹង​​​កិច្ច​ប្រជុំ​​​​លើក​​ដំ​បូ​ងរបស់​គណៈកម្មា​​ធិ​កា​រ​ពិ​សេស​​​របស់​​រដ្ឋា​​ភិ​បាល​​ ដែល​មាន​គោល​បំណង​ពិ​និត្យ​​ប្រាក់​ឈ្នួល​​​អ​ប្ប​បរមា និ​ង​ប្រាក់​​​ខែ​​មន្ត្រី​​​រាជ​​កា​រ​ ដែល​គ្រោង​នឹង​ប្រារព្ធ​ក្នុង​សប្តាហ៍​​នេះ លោក ឈុន ​​បា​ន​លើកឡើង​​ថា ​ប្រសិ​ន​​ក្រុ​ម​​ការងារ​នេះ​​​មិ​ន​ពិភាក្សា​​​អំ​ពី​ការ​​ឡើ​ង​ប្រាក់​​ឈ្នួល​​​អប្បបរមា​​​ទេ ​សហ​ជី​ព​​​ដែលមិន​​មា​ន​សម្ព័ន្ធ​​ភាព​​​ជា​​​មួ​យ​​​រដ្ឋា​​​ភិ​បាល​​​ចំ​នួន​​​ប្រាំ​​​ពីរ នឹ​ង​រៀ​ប​ចំ​​​​ធ្វើ​កូដកម្ម។ លោក​​បា​ន​មា​ន​ប្រ​សាស​​ន៍​ថា “​​ពេល​នេះ​​យើង​​​កំ​ពុ​ង​រង់​​ចាំ​លទ្ធ​ផល… ហើយ​ប្រសិ​ន​បើ​គ្មាន​​លទ្ធផល​សម​​ស្រ​ប​​​សម្រាប់​ពួកយើង​ទេ យើង​នឹ​ង​​ដាក់​លិ​ខិ​ត​​មួយ​ច្បាប់​​​ទៅ​សាលា​រាជ​​​ធា​នី​ ដើម្បី​​​ធ្វើ​មហា​​បាតុ​កម្មលើក​ទី​​​ពីរ ក្នុង​គោល​បំណងជំ​រុញ​ឲ្យ​​មា​ន​កា​រ​​ដំឡើង​ប្រាក់​​ឈ្នួ​ល​​​អប្បបរមា​ដល់១៦០​ដុល្លារ​”។

លោក អ៊ុំ ​មា​ន​ ​រដ្ឋ​លេខាធិ​កា​រ​​ក្រសួ​ងកា​រ​​​ងារ​​​ បា​ន​លើក​ឡើង​ថា លោកឧ​ប​នា​យក​រដ្ឋ​ម​ន្ត្រី គាត ​​ឈន់ នឹង​កោះ​​ប្រជុំ​​​តែ​ភាគី​​រដ្ឋា​​ភិបាល​​​ប៉ុណ្ណោះ​​​ ដើម្បី​ពិភាក្សា​គ្នា​ស្តី​​​ពី​​​ប្រាក់​ឈ្នួល​​​អ​ប្បបរមា​​​​ នៅ​ថ្ងៃ​​ព្រ​ហស្បតិ៍​នេះ​៕​ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស