27 C
Phnom Penh

មួយ​ឆ្នាំ​កន្លង​ផុតទៅ​​ ទឹក​អាស៊ីត​នៅ​តែ​មាន​លក់​តាម​ដង​ផ្លូវ​នានា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកស្រី​ លឹម វណ្ណៈ អាយុ​៣៣ឆ្នាំបាន​លើក​ឡើង​​ថា “ច្បាប់​ស្អីគេ​? មាន​នរណា​ម្នាក់​មក​និយាយ​ជា មួ យ​ខ្ញុំ​​ទាក់​ទង​នឹង​​រឿង​នេះ​ទេ។ គួរ​បញ្ជាក់​​ថា អ្នកស្រី​និយាយ​​បែប​នេះ ខណៈ​ពេល​​​កំពុង​ពិនិត្យ​ធុង​ជ័រ​ធំៗ​សម្រាប់​ដាក់​មេ​អាស៊ីត ដែល​អ្នកស្រី​បាន​រៀប​ចំ​ដាក់​លើ​ផ្លូវ​​លេខ​១៤៤ រាជធានី​ភ្នំពេញ នាពេល​ព្រឹក​។

អាស៊ីត​​​ប្រើ​ប្រាស់​ខុស​គោល​ដៅ​​​ជា​អាវុធ​ ដែល​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុ ជា​ ដែល​មាន​ការ​វាយ​ប្រហារ​ដោយ​សារធាតុ​គីមី​ដ៏​សាហាវ​នេះ​ គឺ​ជា​វិធី​ដ៏​ពេញ​និយម​សម្រាប់​ការ​សង​សឹក​ និង​ការ​ចង​ពៀរជា​ប្រពៃណី​ធ្វើឡើងដោយ​ភាគី​ដែល​ត្រូវ​បាន​ភាគី​ម្ខាង​ទៀត​ក្បត់​ចិត្ត​ទៅ​មាន​សា​ហាយ​ស្មន់ ច្បាប់​នានា​ត្រូវ​បាន​អនុម័ត​ដើម្បី​គ្រប់​គ្រង​អាជីវកម្ម​អាស៊ីត​។

ក៏​ប៉ុន្តែ រយៈពេល​ជាង​មួយ​ឆ្នាំ​ បន្ទាប់​ពី​អនុ​ក្រឹត្យ​មួយ​ត្រូវ​បាន​អនុម័ត​ ដើ​ម្បី​គ្រប់​គ្រង​ប្រតិបត្តិការ​ការ​លក់​ ចែក​ចាយ​ និង​ការ​កាន់​កាប់​មេអាស៊ីត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ អ្នកស្រី​ វណ្ណៈ​ និង​អាជីវករ​ដទៃ​ទៀត​ទូទាំង​រាជធានី​ភ្នំពេញ​នៅ​តែលក់​សារធាតុគ្រោះ​ថ្នាក់​ដល់ ជីវិតនេះ​ ដោយ​មិនដឹង​អំពី​ច្បាប់​”។

អ្នក​ស្រី​ វណ្ណៈ ដែល​បាន​យក​អាស៊ីត​មក​ពី​ប្រទេស​វៀតណាម​ បាន​និយាយ​ថា “ខ្ញុំ​ដឹង​ថា ខ្លួន​ឯង​មិន​ត្រូវ​លក់​វា [ឲ្យ​នរណា​ម្នាក់​ទេ]”។

លោក ខេង សាន ​អាជីវករ​លក់​ទឹក​អាស៊ីត​​ម្នាក់​ផ្សេង​ទៀត​នៅ​ម្ខាង​ផ្លូវ​លេខ​១១០​បាន​និយាយ​ថា “ គ្មាន​នរណា​ប្រាប់​ខ្ញុំ​អំពី​ច្បាប់​នេះ​ទេ”។ គួរបញ្ជាក់​ផង​ដែរ​ថា លោក ខេង​ សាន មាន​គម្រោង​លក់​ទឹក​អាស៊ីត​របស់លោក​ក្នុង​តម្លៃ​៧.០០០រៀល [ប្រហែល​១,៧៥ដុល្លារ] ក្នុង​មួយ​លីត្រ ដែល​ភាគ​ច្រើន​ទំនង​ជា​ត្រូវ​បាន​គេ​យក​ប្រើប្រាស់​នៅ​ក្នុង​មុខរបរ​ធ្វើ​គ្រឿង​​អលង្កា​រ។

អនុក្រឹត្យ​ស្តីពី​បែបបទ​ និង​លក្ខខណ្ឌ​សម្រា​ប់​ការ​គ្រប់គ្រង​អាស៊ីតប្រតិកម្មខ្លាំង​ ដែលត្រូវ​បាន​ចុះហ ត្ថលេខា​ដោយ​ក្រសួង​ប្រាំមួយ​ ​និ​ង​អនុម័ត​កាលពីថ្ងៃទី​៣១ ខែ​មករាឆ្នាំ​២០១៣​ ហើយ​បាន​ចូល​ជា​ធរមាន​រយៈពេល​ប្រាំ​មួយ​ខែ​ក្រោយ​មក​ ដើម្បី​គ្រប់​គ្រង​ប្រតិបត្តិការ​លក់ ទិញ ទុក ដឹក​ជញ្ជូន​ វិច​ខ្ចប់​ និង​ប្រើប្រាស់​ អាស៊ីត​ប្រតិកម្ម​ខ្លាំង​គ្រប់​ប្រភេទ​។

យោង​តាម​អនុក្រឹត្យ​នេះ​ មាន​តែ​ប្រជា​ជន​​ដែល​មាន​អាយុ​ចាប់​ពី​១៨ឆ្នាំឡើង​ប៉ុណ្ណោះ​ទើប​អាច​ទិញ​អាស៊ីត​ប្រតិកម្ម​ខ្លាំង​នេះ​បាន​ ហើយ​អ្នក​ដែល​ទិញ​ទឹក​អាស៊ីត​ត្រូវ​បង្ហាញ​អត្ត​សញ្ញាណ​មួួយ​ចំនួន​ហើយ​ពន្យល់​អំពី​មូល​ហេតុ​នៃ​តម្រូវ​ការ​សារធាតុ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ជាង​ម៉ាស៊ីន​ ជាងធ្វើ​គ្រឿង​អលង្ការ​ និង​អ្នក​ធ្វើការនៅ​ចម្ការ​កៅស៊ូ​។

លោក សាន ក៏​បាន​សារភាព​រួច​ហើយ​ដែរ​ថា លោក​មិន​បាន​រវល់​ទៅ​ពិនិត្យ​ឯកសារ​អត្ត​សញ្ញាណ​របស់​អតិថិជន​ទេ​ នៅ​ពេល​ពួកគេ​មក​ទិញ​ទឹក​អាស៊ីត ដោយ​សារ​តែ​លោក​មាន​វិធី​សាស្ត្រ​ល្អ​ជាង​នេះ​សម្រាប់​កត់​សម្គាល់​អត្ត​សញ្ញាណ​របស់​អ្នក​វាយ​ប្រហារ​ដោយ​សារ​ធាត​ុ​គីមី​។

លោក សាន បាន​និយាយ​ប្រកប​ដោយ​ភាព​​ហ្មត់​ចត់​ថា “ខ្ញុំ​សួរ​អ្នក​ដែល​មក​ទិញ​ថា តើ​ពួក​គេ​ចង់​យក​ទឹក​អាស៊ីត​ទៅ​ធ្វើ​អ្វី​​។ ប្រសិន​បើ​ស្តាប់​ទៅ​ដឹង​ថា ពួកគេ​មិន​ដឹង​ថា យកទៅ​ធ្វើ​អ្វី​​នោះខ្ញុំ​នឹង​មិន​លក់​ឲ្យ​ពួកគេ​ទេ”។

នៅ​ពេល​កំពុង​បើក​បង្ហាញ​ដប​ទឹកអាស៊ីត​ដែល​មាន​កំណត់​សម្គាល់​ថា “មេ” ចេញ​ពី​កន្សែង​ពោះ​គោ​ជា​ច្រើន​ លោក សាន បាន​និយាយ​ថា លោក​មិន​ជឿ​ថា ទឹក​អាស៊ីត​ដែល​ត្រូវ​បាន​ដាក់​លក់​នៅ​ក្នុង​ហាង​របស់​លោក​មាន​គ្រោះ​ថ្នាក់​ទេ​។

​ប៉ុន្តែ លោក សាន ជឿ​ថា​ ប្រជាជន​ជាច្រើន​​ទាំង​ក្មេង​ទាំង​ចាស់​បាន​រង​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​កាលពី​ទសវត្សរ៍​មុន​ រួម​ទាំង​ប្រជាជន​ដែល​រលាក​ខ្លាំង​រហូត​ដល់​បាត់​បង់​ជីវិត​ដោយ​សារ​មាន​របួស​កើត​ឡើង​ពី​ការ​ប្រើ​ទឹក​អាស៊ីត​។

ជាង​នេះ​ទៅ​ទៀត​ តាំង​ពី​អនុក្រឹត្យ​ត្រូវ​បាន​ដាក់​ចេញ​ឲ្យ​ប្រើ​ប្រាស់​កាលពី​ខែ​កក្កដា​ឆ្នាំមុន​មាន​ករណី​វា​យ​ប្រហារ​ដោយ​ទឹក​អាស៊ីត​បី​ករណ​ី​ ពីរករណី​ជា​ការ​សម្លាប់​ដោយ​ប្រើ​ទឹក​អាស៊ីត​​ និង​ប្រាំ​ករណីគឺ​​ជា​ការ​រងគ្រោះ​ថ្នាក់​ដោយ​សារ​ធាតុ​នេះ​។ សរុប​ទៅ​ មនុស្ស​បី​នាក់​បាន​ស្លាប់​ដោយ​សារ​ឧបទ្ទវហេតុ​ពាក់​ព័ន្ធ​នឹង​ទឹក​អាស៊ីត​អំឡុង​រយៈពេល​ដ៏​ខ្លី​។

ខណៈដែល​មាន​ការ​វាយ​ប្រហារ​​ដោយ​សារ​ទឹក​អាស៊ីត​កើន​ឡើង​តាំង​ពី​ឆ្នាំ​២០១២​មក​ក្នុង​រយៈពេល​កន្លង​មក​នេះ​មាន​ការ​កើន​ឡើង​បន្តិចបន្តួច​ នេះ​បើ​យោង​តាម​អង្គការ​ជួយ​ជន​រង​គ្រោះ​ដោយ​សារ​អាស៊ីត​។

អ្្នក​ស្រី អីុរិន ប៊ូហ្គូស (Erin Bourgois) អ្នក​គ្រប់​គ្រង​គម្រោង​នៅ​អង្គការ​ជួយ​ជនរង​គ្រោះ​ដោយ​សារ​អាស៊ីត​បាន​មាន​ប្រសាសន៍​ថា “ស្រប​ពេល​​ដែល​ការ​វាយ​ប្រហា​រ​ដោយ​ទឹក​អាស៊ីត​ហាក់​ដូចជា​ ធ្លាក់​ចុះ​ ដោយ​មិន​មាន​ការ​អនុវត្ត​អនុក្រឹត្យ​តឹង​រឹងនោះ​គ្រោះ​ថ្នាក់​ និង​ការ​​សម្លាប់​ខ្លួន​អាច​នឹង​បន្ត​កើន​ឡើង​”។

អ្នកស្រី​បាន​លើក​ឡើង​បន្ត​ទៀត​ថា រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ​នៅ​តែ​មិន​ទាន់​ច្បាស់​ថា​ តើ​ក្រសួង​ណាមួយ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​អនុវត្ត​ច្បាប់​អាស៊ីត​នេះ​ដដែល​។ អ្នកស្រី​ឲ្យ​ដឹង​​ថា “ យើង​នៅ​តែ​មិន​ទាន់​ច្បាស់​ថា តើ​អ្នក​ណា​ជា​អ្នក​ទទួល​បន្ទុក​”។ អ្នកស្រី​បា​ន​បន្ថែមទៀត​​​​ថា​ “​​យើង​រី​ក​រា​យ​​ដែល​​​រដ្ឋា​​ភិ​បាល​​​អនុ​ម័ត​​​អ​នុ​ក្រឹត្យ​  ក៏ប៉ុន្តែ​ប្រសិ​ន​​​បើ​​​គ្មាន​កា​រផ្សព្វ​ផ្សាយ​​ទេ​ ប្រជា​​ពល​រដ្ឋ​​​​អាច​​​មិន​ដឹង​​​អ​ំ​ពី​ច្បាប់​នេះបាន​​ទេ”។

ហត្ថលេខី​មួយ​​​​ក្នុ​ង​ចំណោម​​​ហត្ថ​លេខី​​​លើ​​ច្បា​ប់​នេះ ​គឺ​​គ​ណ​​​ៈរដ្ឋ​ម​ន្ត្រី​​ ដែល​​បា​ន​​បដិ​សេធ​​​​ការ​ទទួល​​​ខុស​​ត្រូ​វ​​​​ចំ​ពោះ​កា​រ​​​អនុ​​វត្ត​​​  អ​នុក្រឹត្យ​នេះ​ ​​ដោ​​យបាន​លើក​​ឡើង​ថា​ ​​​វា​​ជាកិច្ចការ​របស់​​​ក្រសួ​ង​មហា​ផ្ទៃ។
លោក ​​ផៃ ស៊ី​ផា​ន ​​អ​្នក​នា​ំ​​​ពាក្យ​​​​​ទីស្តី​​​កា​រ គ​ណ​ៈ​​រដ្ឋ​មន្ត្រី​​​បា​ន​លើក​ឡើង​ថា “​ច្បាប់​​​នេះ​​​ត្រូ​វ​​បា​ន​​​ពិ​ភាក្សា​ និ​ង​ចុះ​​ហត្ថ​លេខា​ហើយ​។ យើង ​[​​​គ​ណៈ​រដ្ឋ​ម​ន្ត្រី​] ​​គ្រាន់​​តែ​​​ជា​​ហត្ថលេខី​​​ប៉ុណ្ណោះ​…​ច្បាប់​​នេះ​​ត្រូ​វ​បាន​​​អនុវត្ត​​ដោ​យ​ក្រសួ​ង​មហា​ផ្ទៃ​​​​”។

ទោះ​​បីជា​​យ៉ាង​ណា លោក ព្រំ សុខា ​រដ្ឋ​លេខា​​ធិ​កា​រ​ ក្រសួ​ង​​​មហា​ផ្ទៃ ​​បា​ន​លើក​ឡើង​ថា លោក​​មិ​ន​ដឹង​​​អ​ំ​ពី​អ​នុ​ក្រឹត្យ​នេះ​ទេ។ ក្នុង​អត្ថ​បទ​សិក្សា​ស្រាវជ្រាវ​ធិការ​​​​ថ្មី​មួ​យ​ដែលត្រូវ​បាន​​ចេញផ្សាយ​​​​កាល​​​​ពី​ថ្ងៃ​​​អា​ទិត្យ​​​នៅ​ទស្សនា​វដ្តី​ច្បាប់​​​កម្ពុជា​ ​និ​ង​​​នយោបាយ បាន​បង្ហាញ​ថា  ដើម្បីឲ្យ​ច្បាប់​​ដំណើរការ​ ​រដ្ឋា​ភិ​បាល​​ត្រូ​​វ​តែ​​​ចាប់​ផ្តើម​​​អ​នុ​វត្ត​​ក្រឹត្យនេ​ះ​។

នៅ​ក្នុង​អត្ថ​បទ​ដែលមាន​ចំណង​ជើង​ថា “​ការទទួល​​បាន​​យុត្តិ​ធម៌​សម្រាប់​​អ្នក​​រួច​ពីអ​ំ​​​ពើ​​ហិង្សា​ដោ​យសារ​​ទឹក​អា​ស៊ីត​​នៅ​ក្នុ​ង​ប្រទេស​កម្ពុជា” អ្នក​ស្រី សារ៉ុន បេជ័រ (Sharon Beijer) ​​អ្នក​និពន្ធ​អត្ថបទ​នេះ​ បាន​លើក​ឡើ​ង​ថា​ បន្ទាប់​​​ពី​មាន​ការដាក់ចេញនូវ​ក្រប​ខណ្ឌ​​ច្បា​ប់ “ អ្វី ដែល​ត្រូវ​ធ្វើនៅពេលនេះគឺ​​​ការ​​​អនុវត្ត​ច្បាប់​ និ​ង​បញ្ញត្តិ​​​ ឲ្យមាន​ប្រសិទ្ធភាព​ ដែល​​ជា​​កិច្ចកា​រ​​មួ​យ​​សម្រាប់​​ប្រព័ន្ធ​​តុ​លា​កា​រ​​កម្ពុជា ក្នុង​កិច្ច​សហការ​​​ជាមួ​យ​​រដ្ឋាភិ​បាល​កម្ពុជា”។

លោក​ស្រី បូសូស (Bourjois)​ អ្នក​គ្រប់​គ្រង​អង្គការជួយ​ជនរងគ្រោះ​ដោយ​សារ​អាស៊ីត​​ យល់​ស្រប​​​ថា “យើង​​គ្រាន់​អាច​ធ្វើ​​​បាន​ច្រើន​​​ប៉ុណ្ណោះ យើង​​ត្រូ​វ​ការ​​រដ្ឋាភិបាល​​​បញ្ជាក់​ច្បាស់​ថា ​ក្រសួ​ង​​​មួ​យ​ណា​​ទទួល​បន្ទុក​​​ ​និង​​​អនុវត្ត​អនុក្រិត្យនេះ​”៕ សុធា​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស