41.3 C
Phnom Penh

ថៅកែ​រោង​ចក្រ​​កាត់​ដេរ​ក្នុង​ខេត្ត​កណ្តាល​បដិសេធ​មិន​ព្រម​​ចូល​ចរចា​ ពេល​​កម្មករ​បន្ត​​ធ្វើ​​កូដកម្ម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​ Golden Plus Textile នៅក្នុង​ខេត្ត​កណ្តាល​បាន​ធ្វើ​កូដ​កម្ម​ឈានចូលដល់​ថ្ងៃទី​៤​ហើយ​ដោយ​សារ​​មិន​ទទួលបាន​ប្រាក់​ធ្វើការ​ថែមម៉ោង​កាល​ពី​ម្សិលមិញ ខណៈថៅកែរោង​ចក្រ​ជា​ជន​ជាតិ​តៃវ៉ាន់​បាន​បដិសេធ​ការ​អញ្ជើញ​​​របស់​មន្ទីរ​ដោះ​ស្រាយ​វិវាទ​ការ​ងារ​​​ខេត្ត​ឲ្យ​ចូល​ទៅ​​ពិភាក្សា​ដោះ​ស្រាយ​​វិវាទ​នេះ។

កម្មក​រឈ្មោះ ដួង​ សុភា អាយុ​២៧ឆ្នាំ ដែល​ បាន​ចូល​រួម​ជាមួយ​កម្មករ​ប្រហែល​៣០០​នាក់កាលពី​ម្សិលមិញធ្វើការ​តវ៉ា​នៅ​ខាង​ក្រៅ​ខ្លោង​ទ្វារ​រោង​ចក្រ​ បាន​និយា​យ​ថា “រោង​ចក្រ​បាន​រំលោភ​ច្បាប់​ការ​ងារ​ដោយ​​សារមិន​​បើក​ប្រាក់​ថែម​ម៉ោង​ឲ្យ​កម្មករ​”។

យោង​តាម​​​លោក គិន ស៊ីថន ជាកម្ម​ករ​ម្នាក់​​ទៀត​ដែលបាន​ចូលរួម​ការ​តវ៉ាដែរ​នោះ​បាន​ឲ្យ​ដឹង​ថា មាន​កម្ម​ករ​ប្រហែល​៦០០​នាក់​​ធ្វើ​​ការ​នៅ​រោង​ចក្រ​ Golden Plus Textile ​ដែល​​បាន​​បើ​ក​ដំណើ​រការ​​កាល​ពី​ខែ​សីហា និង​ផលិត​​សម្លៀក​បំពាក់​ខូវ​ប៊យ​សម្រាប់​នាំ​ចេញ​។ កម្ម​ករ​ឈ្មោះ ស៊ីថន បាន​និយាយ​ថា កម្ម​​​ករ​ក៏បាន​ទាម​ទារ​ឲ្យ​បញ្ចប់ការ​ប្រើ​កិច្ច​សន្យា​រយៈ​ពេល​ខ្លី​ និង​ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​ថែម​ម៉ោង​តទៅទៀត។ ស៊ីថន បាន​និយាយ​ទៀត​ថា​ “ យើង​នឹ​ង​ធ្វើការ​តវ៉ារហូត​ទាល់តែ​យើង​​ទទួល​បាន​​ដំណោះ​ស្រាយ​  ព្រោះ​រោង​ចក្រ​បាន​រំលោភ ​​ច្បាប់​ការ​ងារ”។

លោក លឹម សារុំ មន្ត្រី​មន្ទីរ​ដោះ​ស្រាយ​វិវាទការ​ងារ​ខេត្ត​​បាន​មាន​ប្រសា​សន៍​ថា លោក​បាន​អញ្ជើញ​ថៅកែ​រោង​​ចក្រ​ Golden Plus ​Textile នេះ​ពីរ​លើក​រួច​មក​ហើយ​ឲ្យ​មក​ចរចា​ជាមួយ​កម្មករ​ ប៉ុន្តែ​មិន​មាន​ប្រយោជន៍ទេ។ លោក​បាន​មាន​ប្រសាសន៍ថា “ថៅកែ​រោង​​ចក្រ​នេះ​​​មិន​ចង់​បញ្ចប់​បញ្ហា​​ឡើយ​​”។ គេ​មិន​អាច​ទាក់​ទង​​អ្នក​គ្រប់គ្រង​រោង​ចក្រ​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បានទេ​៕​សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស