28 C
Phnom Penh

ក្រុមហ៊ុន​ដំ​ឡូង​បា​​​រាំ​ង​​​​របស់​​​អា​មេរិក​ចង់​ឲ្យ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​​​នាំចូ​ល​​​ដំ​ឡូង​​​​បា​​រាំ​ង​អា​​មេរិក​ដោយ​​សារ​តម្រូ​វ​ការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ហ៊ុន ផូថេថូ ​បូត ​អា​មេរិក (U.S.Potato Board) (USPB) នឹង​ចាប់​ផ្តើម​​​​បញ្ចុះ​បញ្ចូលក្រុ​ម​​​ហ៊ុន​​ក្នុង​ស្រុក​​ ដើម្បី​នាំ​​​ចូលផលិត​ផលដំ​ឡូង​​​បារាំ​ងអា​មេរិក​ និង​ផលិត​ផល​​ដំ​ឡូ​ង​បារាំ​ង​​ មក​​ប្រទេ​ស​កម្ពុជា។

​​បណ្តាញ​​​ព័ត៌មា​ន​ ណ័រ​វិស​ ​អាក (Northwest Ag Information Network)​​កា​ល​​​ពី​ថ្ងៃ​​​ពុ​ធ​​បា​ន​លើក​ឡើ​ង​ថា “សេចក្តី​សម្រេច​​នេះ​​ត្រូ​វ​បា​ន​ធ្វើ​​​ឡើ​ង” ​ដើម្បី​បន្ថែម​ឲ្យ​កម្ពុជា​​​​នូវ​កម្មវិធី​​​ទី​ផ្សារ​USPB នៅ​ឆ្នាំ​​សា​រពើពន្ធ​​​​​បន្ទាប់​ ​ហើយ​ថា​ មន្ត្រី​USPB ម្នាក់កា​ល​​ពី​ចុង​ឆ្នាំ​​២០១៣ ​​បា​ន​​បំ​ពេញ​​ទស្សនកិច្ច​​ក្នុង​ប្រទេ​ស​កម្ពុជា ​និង​បា​ន​​​ជួប​ជាមួ​យ​​​ក្រុម​​​ហ៊ុន​​នាំ​​ចូល​ រួមមា​ន​​ភោ​ជ​នីយ​ដ្ឋាន​​ផង​ដែរ​។

លោកស្រី ស៊ូហ្សាន់ វែលល័រ (Susan Weller)ប្រធា​ន​​ផ្នែក​​ទី​ផ្សារ​អន្តរជាតិ​សម្រាប់​​កម្មវិធី​​ដំ​ឡូ​ង​បារាំង​ក្លាសេ ​បា​ន​​ប្រាប់​​​បណ្តាញនេះ​​​ក្នុង​​កិច្ច​សម្ភាសថា “ជា​​ពិ​សេស​ រៀង​រាល់​​ថ្ងៃ​ ដែលខ្ញុំ​​នៅ​ទី​នោះ ខ្ញុំ​​បាន​ប្រាប់​ក្រុម​​ហ៊ុ​ន​ពា​​ណិជ្ជ​កម្ម​​ថាតើក្រុ​ម​​ហ៊ុន​នេះ​​ ​ជា​​អ្នក​នាំ​ចូល​ ឬ​​ជា​​អ្នក​​​ចែ​ក​ចាយ​ អ្នក​ផ្តល់​សេវា​កម្ម​​​ចំ​ណី​អា​ហារ អ្នកលក់​រាយ​…​ដើម្បី​​ព្យា​យាម​​ដណ្តើម​យកទី​ផ្សារ និង​តើ​​ប្រជា​​ពល​រដ្ឋ​​​​​ពិត​ជា​​រំ​ភើ​ប​​​អំពី​ដំឡូ​ង​បារាំ​ង​​​អា​មេរិក​នាំ​​ចូ​ល​​ទី​ផ្សារ​ឬ​យ៉ាងណា”។

លោកស្រី​​​បា​ន​​បន្ថែម​​ទៀត​ថា “បញ្ហា​សំខាន់​សម្រាប់​​​អ្នក​​ដាំ​​ដំឡូង​បា​​រាំ​ង​​ដឹង​​​នោះ គឺ​ថា ​​មា​ន​សក្តា​​នុ​ពល​សម្រាប់​ការ​​ពង្រីក​ និង​ការ​លក់ដំ​ឡូង​បារាំ​ង​អាមេរិក​​ថែម​ទៀត​​ទៅ​ក្នុ​ង​ទី​ផ្សារ ​ដូច​​ជា​[ភូមា] ឬកម្ពុជា”។

USPB ជាក្រុម​ហ៊ុន​នាំ​​ចូល​ដំ​ឡូង​នៅ​លើ​ទីផ្សារ​ និង​​​​ជា​​ស្ថាប័​ន​ស្រាវ​ជ្រាវ​តំ​​​ណា​ង​ឲ្យ​​អ្នក​​ដាំនិង​​​អ្នក​​​ទិញ​លក់​ដំ​​ឡូ​ង​​​បា​រាំ​ង​ប្រមាណ​២.៥០០។ USPB ​​បា​ន​​កំ​​ពុ​ង​តែ​​​ធ្វើ​​កា​រ​សិក្សា​​​មួ​យ​​នៅក្នុ​ង​ប្រទេស​​ភូ​មា ​​និ​ង​កម្ពុជា ​ដើម្បី​វាយ​​តម្លៃសក្តា​​នុ​ពល​សម្រាប់​ផលិត​ផល​​ដំ​ឡូ​​ង​បារាំង​ស្ងួ​ត​​និ​ង​ក្លា​សេ នេះ​​​បើ​​យោង​តា​ម​​សេចក្តី​​​​ថ្លែ​ង​កា​រ​​​ណ៍​​​មួ​យ​​​នៅ​លើ​វិប​សាយ​​​របស់​​​ខ្លួន​ ​ដែល​លើក​ឡើ​ង​ថា ​ការសិក្សា​គ្រោង​នឹ​ង​បញ្ចប់​​​កា​ល​​​ពី​ខែ​មុ​ន​។

​ក្រុម​​អ្នក​វិ​ភាគការ​​វិ​​និ​​យោគ​​លើក​ឡើង​ថា ​ការ​​​បន្ថែម​​​​ទៅ​នឹង​​​បណ្តាញ​​ភោជ​​នី​យ​ដ្ឋាន​នៅ​​​ប្រទេស​កម្ពុជា ដូច​ជា​ ហាត រ៉ក់​កាហ្វេ​(Hard Rock Cafe)  បឺហ្គ័រ ​ឃីង (Burger King) ផ្តល់​​​នូ​វ​សក្តា​​នុ​ពល​​​ថែម​ទៀត​សម្រាប់​​ការនាំ​ចេញ​​ផលិត​ផល​​​អា​មេរិក ដូច​ជា ដំ​ឡូ​ង​បារាំ​ង​។

លោក ​​ឌូក្លាស ក្លេតុន (Douglas Clayton)​​ ប្រធា​ន​​នា​យក​​ប្រតិបត្តិ​ របស់​ឡេអូប៉ាត កាពី​ថល (Leopard Capital ) ​​ដែល​ជា​​ក្រុម​​ហ៊ុ​ន​ឯក​​ជន​មួ​យ​​នៅ​ក្នុង​​​ទី​ផ្សារ​​អា​ស៊ី​ ​បា​ន​លើក​ឡើង​​កា​ល​​​ពី​ម្សិល​មិញថា “បណ្តាញ​​​ក្រុ​ម​ហ៊ុន​​​អា​​​ហារ​​ទាន់​​ចិត្ត​អា​មេរិក ដូច​ជា​ បឺហ័្គរ ឃីង ​កំ​​ពុ​ងចូ​ល​​​ មក​​ប្រទេ​ស​កម្ពុជា និ​ង​ត​ម្រូវឲ្យ​​​មា​ន​កា​រ​​ផ្គត់​​ផ្គង់​​ដំ​ឡូង​បា​រាំ​ង​លំ​ដាប់​​​ពិភពលោក​។ អា​​​ហារ ​បារាំ​ង​​ គឺ​​ជា​​​អា​ហារ​​ទទួល​​ប្រាក់​​ចំ​​ណូ​ល​ច្រើន​​មួ​យ​​សម្រាប់​​ភោជ​នីយ​ដ្ឋាន​​​ទាំង​នេះ​”។

លោក ​ហ៊ាន វណ្ណ​ថន ​​អ​គ្គនា​​​យក​រង​​​នៃ​​​អគ្គ​នា​​យក​ដ្ឋាន​​ ​ក្រសួ​ង​​កសិ​កម្ម​ ​បា​ន​​​មា​ន​ប្រ​សាស​ន៍​កាល​​​ពី​ម្សិល​មិញ​ថា លោក​​មិ​ន​​​ដឹង​​​អំ​ពី​ ​USPB នៅឡើយ​ទេ ក៏​ប៉ុន្តែ​​​លោក​បា​ន​ស្វាគមន៍​​​លទ្ធភាព​​នាំ​​ចូ​ល​​ដំ​​ឡូ​ង​បារាំ​ង​​អាមេ​រិក​​​​។ លោក​បា​ន​​ថ្លែង​​ថា “ដំ​ឡូង​បា​​រាំ​ង​ គឺ​ចាំ​​បាច់​​សម្រាប់​​ប្រជាជន​កម្ពុជា ​និ​ង​​​ជន​បរ​ទេស​”។

លោក ​វ៉ាន​់​ថន ​​បា​ន​លើក​ឡើង​បន្ថែម​ថា ​កម្ពុជា​មិ​ន​បា​ន​ដាំ​​ដំ​ឡូង​​​បារាំ​ង​​​​ទេ​ ​ហើយ​​បច្ចុ​​​ប្បន្ន​នេះ​​នា​ំ​ចូ​ល​​​ភាគ​ច្រើន​បំ​ផុត​ពី​​​ប្រទេស​វៀត​ណាម​។ USPB មិន​បា​ន​​ឆ្លើយ​តប​​នឹង​សំ​ណើ​មួយ​​ដើម្បី​​សុំ​ការ​​​អធិប្បាយ​​​ទេ​៕ ប៊ុននី​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស