32.9 C
Phnom Penh

ប្រេសិត​ពិសេស​អង្គកា​រសហ​ប្រជាជាតិ​សម្តែង​ក្តីព្រួយ​បារម្ភ​អំពី​បម្រាម​ហាម​មិនមាន​ការ​ជួប​ជុំ​គ្នា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក មៃ៉ណា គីអៃ​ (Maina Kiai) ប្រេ​សិត​ពិសេស​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​សេរី​ភាព​ៃន​ការ​ប្រមូល​ផ្តុំ​ និង​ជួប​ជុំ​​​បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ក្រសួង​ការ​បរ​ទេស​កាល​ពី​ម្សិលមិញ​ ហើយ​បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​ចំពោះ​​បម្រាម​របស់​រដ្ឋាភិបាល​ដែល​ហាម​​​មិន​ឲ្យ​មាន​ការ​ជួប​ជុំ​គ្នា​នៅក្នុង​រាជ​ធានី​ភ្នំពេញ​។

នៅ​ពេល​ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​​ បន្ទាប់ពី​ការ​ជួប​ពិភាក្សា​ជាមួយ​លោក​ អ៊ូច បូរិទ្ធ​ រដ្ឋលេខាធិ ការ​ក្រសួង​ការ​បរទេស​ លោក​​ គីអៃ​ ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​ក្រៅ​ផ្លូវ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុ ជា​បាន​លើក​ឡើង​ថា​ លោក​ក៏បាន​សួរ​ លោក​ បូ​រិទ្ធ​ ​ដែរ​ថា​ តើរ​ដ្ឋាភិបាល​នឹង​អញ្ជើញ​ឲ្យ​លោក​​​មក​បំពេញ​​​ទស្សនកិច្ច​ជា​ផ្លូវ​ការ​នៅ​ក្នុងប្រ​ទេស​​​កម្ពុជា​នៅ​ពេល​ក្រោយ​ឬយ៉ាងណា​​។

លោក​មាន​ប្រសាសន៍ថា “ ខ្ញុំ​បាន​សម្តែង​​​ក្តី​ព្រួយ​បារម្ភ​ចំពោះ​បម្រាម​ហាម​មិន​ឲ្យ​មាន​ការ​ជួប​ជុំ​ ដែល​ត្រូវ​បាន​បន្ត​អនុវត្ត​កាល​ពី​ខែ​មករា​ ហើយ​ខ្ញុំ​ក៏​បាន​បញ្ចេញ​ទស្សន​ដែរ​​​ថា ច្បាប​​់នេះ​មិន​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ទេ​បើ​យោង​​តាម​ច្បាប់​អន្តរជាតិ​”។

លោក​ មៃ៉ណា គីអៃ​​ បាន​មាន​ប្រសាសន៍​ថា​ “ ខ្ញុំ​សប្បាយ​រីក​រាយ​ណាស់​ដែល​ [លោក បូរិទ្ធ​] បាន​ធានា​ចំពោះខ្ញុំ​ថា​ បម្រាម​​នេះ​គ្រាន់​តែ​ជា​បម្រាម​បណ្តោះ​អាសន្ន​ ហើយ​នឹង​ត្រូវ​លុប​ចោល​​វិញ​នៅ​ពេល​ណា​មួយ​នោះ​ វា​គឺ​ជា​កេរ​​្តិ៍​​​ឈ្មោះ​របស់​ប្រទេស​កម្ពុជា​ និងប្រជា​ជន​កម្ពុជា​”។

លោក​បាន​លើក​ឡើង​ជា​ចុង​កក្រោយ​ថា ការ​មក​បំពេញ​ទស្សនកិច្ច​របស់​លោកត្រូវ​​​បញ្ចប់​នៅ​ថ្ងៃ​នេះ​ រីឯ​របាយការណ៍​ ដែល​លោក​​​​​​​​​​នឹងចេញ​ទៅឲ្យ​ក្រុម​ប្រឹក្សា​សិទ្ធ​ិុ​មនុស្ស​នៅ​ក្នុង​ទី​ក្រុង​ហ្សឺណែវ​ នៅ​ខែ​មិថុនា ប្រហែល​​​​​​​​​ជា​អាច​បញ្ចូលស្ថានភាព​ដែល​​​លោក​បាន​សិក្សា​នៅ​ប្រទេស​កម្ពុជា​ផង៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស