26 C
Phnom Penh

រដ្ឋាភិបាល​ទទួល​ស្គាល់​​យោបល់​ក្នុង​លទ្ធផល​ចុះ​ស្ទង់​មតិ​ជាសាធារណៈធ្វើ​ឡើង​ដោយ​អង្គការ​ IRI

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ​ (Interna​-​tional Republican Institute) ហៅកាត់​ថា អង្គការ​ IRI បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា រដ្ឋាភិ​បាល​​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ព្រម​​ទទួល​យក​លទ្ធផល​នៃ​សកម្មភាព​ចុះ​ស្ទង់​មតិ​របស់​សាធារណជន​ដែលអង្គការ​នេះ​បាន​អនុវត្ត​កាលពី​ពេល​ថ្មី​ៗនេះ។ គួរបញ្ជាក់​ថា លទ្ធផល​នៃការ​ចុះ​ស្ទង់​មតិ​នេះ​បាន​រក​ឃើញ​ថា ប្រជាជន​តិច​តួច​គាំទ្រ​ទិស​ដៅ​ក្រោម​ការ​ដឹក​នាំ​ប្រទេស​នាពេល​បច្ចុប្បន្ន។

លទ្ធផល​នៃការ​ចុះ​ស្ទង់​មតិ​ប្រចាំ​ឆ្នាំ​នេះ​បាន​បង្ហាញ​ថា ចំនួន​ប្រជាជន​ដែល​គាំទ្រ​ទិស​ដៅ​នៃការ​ដឹក​នាំ​ប្រទេស​ បាន​ធ្លាក់​ចុះ​​ពី​៧៩​ភាគរយ​មក៥៥ភាគរយ​ ក្នុង​ចន្លោះ​នៃរយៈ​ពេល​ពី​ខែ​មករា ដល់​ខែ​វិច្ឆិកា​ឆ្នាំមុន ហើយ​ប្រជាជន​៤៣ភាគ​រយ​​​​​ដែល​ត្រូវ​បាន​សម្ភាស​ បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា​ត្រូវ​បាន​ដឹក​​នាំ​ក្នុង​ទិស​ដៅ​ខុស​។

អ្នកស្រី ជេស៊ីកា គីហ្គាន (Jessica Keegan) នាយិកា​ប្រចាំ​ប្រទេស​អង្គការ​ IRI បាន​ឲ្យ​ដឹង​ថា ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ផ្តល់​សេចក្តី​សង្ខេប​ផ្លូវការ​អំពី​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​នេះកាលពី​ថ្ងៃ​ពុធ​​។

គួរបញ្ជាក់​ផង​ដែរ​ថា លទ្ធ​ផល​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​កាលពី​ខែ​មុន​។ អ្នកស្រី​ គីហ្គាន បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា “ រដ្ឋាភិបាល​កម្ពុជា​បាន​ព្រម​ទទួលភាព​ត្រឹម​ត្រូវ​នៃ​ការចុះ​​ស្ទង់​មតិ​របស់​អង្គការ ​IRI ហើយ​ទិន្នន័យ​ទទួល​បាន​បង្ហាញ​ថា ប្រជាជន​កម្ពុជា​ត្រូវ​ការ​សកម្មភាព​កែ​ទម្រង់​​ពិត​ប្រាកដ”។

អ្នកស្រីមាន​​ប្រសាសន៍​បន្ថែម​​ទៀត​ថា  “ខណៈដែល​ប្រជាជន​កម្ពុជា​ចាំ​មើល​រដ្ឋាភិ​បាល​អនុវត្ត​កម្មវិធី​កំណែ​ទម្រង់​ដែល​អាច​កែ​លម្អ​គុណ​ភាព​ជីវិត​របស់​ពួកគាត់​បាន​នោះ ពិភពលោក​ និង​តាម​ឃ្លាំ​មើល​ ហើយ​រង់ចាំ​ជា​មួយ​ពួកគាត់​ដែរ ដើម្បី​ឲ្យ​ដឹង​ថា រដ្ឋាភិ​បាលទទួល​ខុស​ត្រូវ​ចំពោះ​ការ​សន្យា​របស់​ខ្លួន​ ដែរ​ ឬយ៉ាង​ណា​”។​

លោក ផៃ ស៊ី​ផាន ​​អ្នក​នាំ​​​ពាក្យ​​​ទី​ស្តី​កា​រ​​គណៈរដ្ឋ​ម​ន្ត្រី​​​​បា​ន​មា​ន​​ប្រ​សាស​ន៍​ថា ​លោក​ស្រី ​​ឃី​​​ហ្គាន បាន​សង្ខេប​របាយការណ៍​ចុះ​ស្ទង់​មតិ​របស់​អង្គការ IRI សម្រាប់​លោក។ លោក ស៊ី​ផា​ន​​​​ បា​នមានប្រសាស ន៍​ថា “ខ្ញុំ​​បា​ន​ប្រាប់លោក​ស្រី​​ថា​ ​​វា​​​ជា​​ព័ត៌មា​ន​​​ប​ន្ថែម​​សម្រាប់​រដ្ឋា​​ភិ​បាល​ ហើយ​ថា ​តើ​​​លទ្ធ​ផល​នេះ​​​​ប្រៀ​ប​​​ធៀ​បជាមួយ​​​​លទ្ធផល​បោះ​ឆ្នោត​​​របៀ​ប​ណា”។

លោក​​បា​ន​​​ឲ្យ​ដឹង​ថា “យើង​​គោ​រពលទ្ធ ផល​នេះ​ ​​ក៏ប៉ុន្តែមិ​ន​មែន​គ្រប់ចំណុច​ទេ​។ យើង​​​ប្រើ​​​វា​​​ជា​ឧប​​​ករណ៍​ទិ​ន្ន​ន័​យ​​មួ​យ​​ដើម្បី​កែលម្អ​គោល​ន​យោ​បា​យរបស់​​​យើង​ផ្ទាល់”។

ហេតុផ​ល​មួ​យ​​​​ចំ​ណោ​ម​​​ហេតុ​ផល​​ចំ​បងដែល​ផ្តល់​ដោ​យ​​​អ្នក​​​ដែ​ល​​និ​យា​យ​​​​ថា ​ពួ​ក​​គេបា​ត់​​​បង់​​ជំ​​នឿ​លើ​ការ​​​ដឹកនាំ​​​​ប្រទេស​ ​​​បក្ខ​​ពួ​ក​​​និ​យម​ ​និងបញ្ហា​ខូច​ខាត​ដល់បរិ​ស្ថាន ​​​គឺ​​​​​​អំពើ​​​​​ ពុ​ក​រលួយ។

លោក ផៃ ស៊ីផាន ​​​បា​ន​​​ទទួល​​ស្គាល់​​ថា ​​  អំពើ​ពុ​ក​រលួ​យ​ត្រូវ​បាន​ចាត់​ទុក​ជា​​​​បញ្ហា​​​មួ​យ ​​អស់​​រយៈពេល​​​ជា​ង​មួយទស​វត្ស​​រ៍​​​​មក​ហើយ​។ លោក ផៃ ស៊ីផា​ន ​​បា​ន​ថ្លែង​ថា “យើង​​មិន​ដែល​​និ​យា​យ​​ថា ​​យើង​មិ​ន​​ខ្វល់​​ទេ ​និ​ង​មិន​​បារម្ភ​អំ​​ពី​​​បញ្ហា​​​នេះ​ទេ។ ចំ​ពោះ​​​អំ​ពើ​​​ពុក​​រលួ​យ​យើង​​​​​​​បា​ន​​បង្កើត​​យ​ន្ត​ការ​ច្បាប់ និ​ង​  កា​រ​​អប់​រំ​​ ដើម្បី​ជំរុញ​​​ឲ្យគ្រប់​ៗ​គ្នា ​​​​ប្រឆាំ​​ង​​អំ​ពើ​​​ពុក​រលួ​យ”។

អ្នកស្រីគីហ្កាន់​​បា​ន​លើក​ឡើ់​​ង​ថា ​​គ​ណៈ​កម្មាធិកា​រ​​​រៀ​ប​ចំ​កា​រ​​បោះ​ឆ្នោត​​​ក៏​​ទទួល​បា​ន​ការ​ធ្វើ​សេចក្តី​សង្ខេប​​​អំ​ពី​លទ្ធផល​​​នៃ​ការ​ស្ទង់​​មតិ​ផង​ដែរ។ គួរ​បញ្ជាក់​បន្ថែម​ទៀត​ថាការ​ស្ទង់​មតិ​នេះ​​​បាន​​រក​ឃើញ​​​ថា អ្នក​ឆ្លើយ​តប​​៤៦​​ភាគ​​រយ​​​បា​ន​លើក​ឡើង​ថា “​​​ប្រទេ​ស​​នេះ​​ត្រូវ​ការ​​​កា​រ​ផ្លាស់​​ប្តូរ” ​​ដែល​ជា​ចម្លើយ​ទៅ​នឹង​សំណួរ​លើក​ឡើង​ថា ​​រវាង​គណ​​បក្ស​ប្រជា​​​ជ​ន​កម្ពុជា​​ របស់​លោក​នាយ​ក​​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​​និង​គណ​បក្ស​​សង្គ្រោះ​​​ជាតិ​ តើ​ពួ​ក​​​គេ​​​ចង់​​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​មួយណា  នៅ​ក្នុង​ព្រឹត្តិ​ការណ៍​​​បោះ​ឆ្នោត​​ជ្រើស​​តាំ​ង​​តំ​ណាង​រាស្ត្រ​​​ដ៏​ចម្រូង​ចម្រាស​​កា​ល​​ពី​​ឆ្នាំ​មុ​ន​។

លោក ​ទេព ​នី​​ថា ​​អគ្គ​​លេខាធិ​កា​រ​គ​ណៈកម្មាធិការ​ជា​តិ​​រៀប​​ចំ​ការបោះ​ឆ្នោត​បាន​មា​ន​ប្រ​សាស​ន៍​ថា “យើង​​​មិន​​បា​ន​​សំឡឹង​មើល​​​របាយ​​ការ​​ណ៍​​ទាំ ង​​មូ​ល​ទេ គ្រាន់​តែ​​មើល​តិច​តួច​​​ប៉ុណ្ណោះ”។ លោក​​​ថ្លែង​​ថា “ប៉ុន្តែ​​​បើ​​ទោះ​​​​ជា ​​របាយ​ការណ៍​នេះ​លើក​ឡើ​ង​ថា ​​កា​រ​​​គាំ​​ទ្រ​​​បា​ន​​ធ្លាក់​ចុះ​…​រដ្ឋា​ភិ​បាល​​​នៅ​តែ​​​អនុ​វត្ត​​អ្វីៗ​បា​ន​ត្រឹម​ត្រូ​វ​។ ប្រសិ​ន​បើ​​​យើង​​​​កំ​ពុងតែ​​​ជ​ជែ​ក​​​អំ​ពី​​កា​រ​​​បោះ​ឆ្នោត​ ​រ​បា​យ​កា​រ​​​ណ៍​​ IRI ​​ មា​នភាព​​វិជ្ជមា​ន​​​ជាង​​​អង្គការ​ក្រៅ​រដ្ឋា​​ភិ​បាល​​ផ្សេង​ទៀត។ ​វា​មា​ន​ចំ​ណុច​​​វិជ្ជមា​ន​ជា​ច្រើន​​ទៀត”។ ប៊ុននី

(រាយ​កា​រ​​​​ណ៍​បន្ថែម​​​ដោ​យ ឃួន ​ណា​​រីម)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស