40.6 C
Phnom Penh

គំរា​មដាក់​​​​ទា​​ហា​ន​​ឆត្រយោង​ក្នុ​ង​​ជម្លោះ​​​​ដី​ធ្លី​រវាង​ប្រជាជន​ និង​ក្រុម​ហ៊ុន​នៅ​ខេត្ត​កោះកុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​ភូមិ​ប្រ​ហែ​ល​​​២០០​នាក់​​​ដែ​ល​​ជាប់​​​ពាក់​​ព័​ន្ធ​ក្នុង​​វិ​​​វាទ​​ដី​ធ្លី​មួយ​​​​ជាមួ​យ​​ក្រុ​ម​ហ៊ុន​អ​ភិវឌ្ឍ​​ន៍​​​សហ​​​ជីព​​របស់​​​ចិ​ន​​​ហៅ​កាត់​​ថា UDG នៅ​​​​​ក្នុ​ង​ខេត្ត​​កោះ​​កុង​ ​បា​ន​ឲ្យ​​ដឹងថា ​​ពួក​គេ​ត្រូ​វ​​​បា​នគេ​ព្រមា​ន​​​កា​ល​ពី​​ថ្ងៃ​​​សុ​ក្រ​ថា ‘កង​​ទាហាន​​ឆត្រ​យោ​ង’ នឹង​​ត្រូ​​វ​បាន​ដាក់​បញ្ចូល​ក្នុង​វិវាទនេះ​​ ប្រសិន​​​បើ​ពួ​ក​​​គេ​​នៅ​តែ​បន្តបិទ​​ផ្លូ​វ​​មួ​យ​​​ទៅ​ទីស្នាក់​កា​រ​​​ក្រុ​ម​​ហ៊ុន​​​នេះ​ដែល​ស្ថិត​នៅ​​ក្នុង​ឧ​ទ្យា​ន​​​ជាតិ​​​បទុម​​សាគរ​​ទៀ​ត​។

ជ​ម្លោះដីធ្លី​​រវា​ង​​​អ្នក​​ភូមិ​​​ និ​ង​ក្រុម​​ហ៊ុន​ចិន​ ​ដែល​​កំ​ពុ​ង​​សាង​​សង់​​រម​ណី​​​យ​​ដ្ឋាន​​​ដ៏​ធំមួ​យ​​​​​នៅ​លើ​​ដី​​​ទំ​​ហំ​​៤៥​.០០០​ហិក​តា ​​បា​ន​ផ្ទុះ​​​ឡើ​ង​​​ចា​ប់តាំ​​ង​​ពី​ឆ្នាំ​​២០០៨មក​។​​ ប៉ុន្តែជម្លោះ​នេះ​​បា​ន​​​ឈានដល់​​កម្រិ​ត​​​តា​ន​តឹង​​​ថ្មី​មួយកា​ល​ពីថ្ងៃ​​​ទី​​២១ ខែ​​​មករា ​​នៅ​​ពេល​ដែលលំ​នៅ​ដ្ឋាន​​ប្រហែល​​៤៥​ខ្នង​​​​របស់​​​អ្នក​​ភូមិ​ ត្រូ​វ​​​​បា​ន​​វា​យ​កម្ទេច​​ចោល​ដោ​យ​កង​ក​ម្លាំង​​​សន្តិ​​​សុខ​ ដែល​ធ្វើ​កា​រ​​ឲ្យ​ក្រុម​​​ហ៊ុន UDG ។

​កា​ល​​ពី​ថ្ងៃ​​​ពុ​ធ ​​អ្នក​ភូមិ​​ប្រ​មា​ណ​​១៤០​​នាក់​​​​បា​ន​ចាប់​​ផ្តើម​​​បិទ​ផ្លូវ​​​មួ​យ​​ខ្សែ​​ទៅ​កា​ន់​ការិយា​ល័​យ​​ក្រុ​ម​​​ហ៊ុន UDG ​​ជាហេតុ​នាំ​​​ឲ្យ​មា​ន​កា​រ​​ប៉ះទ​ង្គិច​​គ្នា​មួ​យ​ប្រ៉ា​វ​​រវា​​ង​​ក្រុ​ម​​អ្នក​ត​វ៉ា​​និង​​សន្តិ​សុ​ខ​​​​ចំនួ​ន​៤០​នាក់​របស់​ក្រុ​ម​ហ៊ុន​ UDG  និ​ង​ទា​​ហា​ន​​ចំនួ​ន​ប្រាំ​មួ​យ​នាក់​ប្រដាប់​​​​ដោ​យ​កាំ​ភ្លើង​​អា​​កា​-៤៧។ ​កាល​ពី​​​ថ្ងៃ​សុក្រ ​​អ្នក​ភូមិ​​ប្រ​មា​ណ​​២០០​នាក់​ធ្វើសកម្មភាព​ដើម្បី​បង្ហាញ​​​​វត្ត​មា​ន​​​កាន់តែ​ច្រើន​របស់​ខ្លួន​នៅ​​​តាម​ផ្លូ​វ​​ដែល​​​ត្រូ​វ​បា​ន​​​បិទ​ ​​ដោ​យ​បោះ​តង់ និ​ង​​ដាក់ដុំ​​ថ្ម​​​នៅ​​តា​ម​​បណ្តោយ​ផ្លូ​វ​​ភ្ជាប់​​​ការិ​យា​ល័​យ​​​UDG​​ទៅ​​​កាន់​​ទី​​រួ​ម​​ខេត្ត​កោះកុង​។

អ្នក​ស្រី ស៊ុន ​គឹម សឿន អា​យុ​​៥៨​ឆ្នាំ​​​​ ​បា​ន​មា​ន​​​ប្រ​សាស​​ន៍​​ថា “យើង​​​បា​ន​សម្រេច​សង់​​តង់​​​ដើម្បី​​​​រាំង​​​ផ្លូ​វ​ ​​ដើម្បីរារាំ​ង​​រ​ថ​យន្ត​​​ទាំ​ង​​​អស់​​​​របស់​​ក្រុម​ហ៊ុន​ ​និ​ង​អ្នក​បើក​បរ​​ផ្សេង​ទៀត​​​មិន​​ឲ្យ​​ឆ្លង​កាត់​ផ្លូ​វ​​នេះ​”។ គួរបញ្ជាក់ថា អ្ន​ក​តវ៉ា​រូបនេះ​បាន​អះ​​អា​ង​​ថា​ នគរ​បាល​​​បា​ន​​ដាក់​​ខ្នោះ​ខ្លួន​អស់​​រយៈ​​​ពេល​​​បី​​ម៉ោ​ង​កា​ល​ពី​​ខែ​ មុន​ ខណៈដែល​ផួ​បណ្តោះ​អា​សន្ន​ប្រវែង​​​ទទឹង​ប្រាំម៉ែត្រ​​ប​ណ្តោ​យ​​ប្រាំ​មួយ​ម៉ែត្រ​​​របស់​ ​អ្នក​​ស្រី​ ត្រូ​វ​បា​​នដុត​បំផ្លាញ។

អ្នក​​​ស្រី គឹម សឿន បាន​មាន​ប្រសាសន៍​ក្នុង​កិច្ច​សម្ភាស​តាម​ទូរស័ព្ទ​ពី​ទីកន្លែង​តវ៉ា​ថា “បុរស​ជន​ជាតិ​ចិន​ពីរនាក់​មក​ពី​ក្រុម​ហ៊ុន UDG ​ជាមួយអ្នក​បក​ប្រែ​ជន​ជាតិ​ខ្មែរ​ម្នាក់​បាន​មក​ព្រមាន​ពួក​យើង​ថា ពួកគេ​នឹង​ប្រើ​ទាហាន​ឆត្រយោង​ដើម្បី​បំបែក​ការ​រារាំង​ផ្លូវ​នេះ”។ អ្នក​ស្រី គឹម សឿន បាន​ឲ្យ​ដឹង​ទៀត​ថា “ខ្ញុំ​​មិន​​ខ្លាច​ការ​គំរាម​កំហែង​របស់​ពួកគេ​ថា នឹង​ប្រើ​ទាហាន​ឆត្រ​យោង​ដើម្បី​ធ្វើ​បាប​​ខ្ញុំ​ និង​​អ្នក​តវ៉ា​ផ្សេង​ទៀតឲ្យ​​ចេញ​ពី​ផ្លូវ​នេះទេ​។ ប្រសិន​បើ​យើង​មិន​តវ៉ា​ទេ​ យើង​នឹង​នៅ​តែ​ស្លាប់​ដដែល​ហ្នឹង​។ ដូច្នេះ ខ្ញុំ​ចាំ​បាច់​ត្រូវ​តែ​រឹង​​មាំ​ ហើយ​ទាម​ទារ​ដី​ និង​សំណង​សម្រាប់​ការ​បាត់​បង់​សម្បត្តិ​ទាំង​អស់​របស់​ខ្ញុំ​នៅ​ក្នុង​ភ្លើង​”។

លោក ឃឹម ច័ន្ទឌី អភិបាល​ស្រុក​គិរី​សាគរ​បានឲ្យដឹង​កាលពី​ថ្ងៃ​សុក្រ​ថា អាជ្ញារធ​នៅ​ក្នុង​ស្រុក​របស់​លោក​ និង​ស្រុក​បទុម​សាគរ​បាន​បញ្ជា​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​១០០គ្រួសារ​ចេញ​​ពី​ដី​របស់​ខ្លួន​យ៉ាង​យូរ​ត្រឹម​ខែ​ធ្នូ ដើម្បី​បើកផ្លូវ​ឲ្យ​ក្រុម​ហ៊ុន​ UDG អនុវត្ត​គម្រោង​​សាង​សង់​រមណីយដ្ឋាន​សណ្ឋាគារ ទីលាន​លេង​ហ្គុ​ល​ហ្វ៍ និង​អាកាស​យាន​ដ្ឋាន​ឯក​ជន​មួយ​កន្លែង​ ដែល​ត្រូវ​ចំណាយ​ប្រាក់​៣,៨ពាន់​លាន​ដុល្លារ​។

លោក​​​បានមាន​ប្រសាសន៍​ថា “ប្រជាជន​ជា​ច្រើន​បដិសេធ​​មិន​ព្រម​ចាក​ចេញ​ បើ​ទោះ​​ជាពួកគេ​ត្រូវ​បាន​ផ្តល់​ផ្ទះ​ថ្មី​នៅ​ទី​កន្លែង​សង់លំនៅ​ដ្ឋាន​ថ្មី​ក៏​ដោយ​”។ លោក​បាន​បន្ថែម​ថា “ដោយ​សារ​តែ​ការ​កកស្ទះ​ចរាចរ​ខ្លាំង​ យើង​មិន​អាច​អនុញ្ញាត​ឲ្យ​ពួក​គាត់បន្ត​បិទ​ផ្លូវ​បាន​ទេ​​”។ លោក​ឲ្យដឹង​ទៀត​​ថា ការ​ធ្វើ​ដំណើរ​ទៅ​ដល់​ឃុំ​កោះ​ស្តេច​​ បានជួប​​ឧបសគ្គ​ដោយ​សារ​តែ​សកម្មភាព​បិទ​ផ្លូវ​នេះ​។

លោក ច័ន្ទឌី​ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ​ដែលថា តំណាង​របស់​ក្រុម​ហ៊ុន UDG បាន​គំរាម​ប្រើ​ទាហាន​ឆត្រ​យោង​ប្រឆាំ​ង​នឹង​ក្រុម​អ្នក​តវ៉ា​ ដោយ​បញ្ជាក់​ថា ការ​តវ៉ា​នេះ​នឹ​ង​មិន​បណ្តាល​ឲ្យ​មាន​អំពើ​ហិង្សា​ទេ​។ លោក​បានមានប្រសាសន៍ថា “វា​មិន​មែន​ ជា​រឿង​​ពិ​ត​ទេ។ មនុស្ស​របស់​ខ្ញុំ​នៅ​ទី​កន្លែង​តវ៉ា​នោះ​បាន​បញ្ជាក់​ថា ​តំណាង​របស់​ក្រុម​ហ៊ុន​ចិន​គ្រាន់​តែ​ចុះ​ទៅ​ថត​រូប​សកម្មភាព​តវ៉ា​ និង​សកម្មភាព​បិទ​ផ្លូវ​ប៉ុណ្ណោះ​”។

ទោះ​ជាយ៉ាង​ណា​ លោក នាង​ បូរ៉ា​ទីណូ អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិមនុស្ស​អាដ​ហុក​ នៅ​ក្នុង​ខេត្ត​កោះ​កុង​ បាន​បញ្ជាក់​ថា ការ​ ​​គំរាម​ដាក់​អង្គភាព​យោធា​ ពិត​ជា​បាន​កើត​ឡើង​។ លោក​បាន​មាន​ប្រសាសន៍​ថា “ដំបូង​ មាន​តំណាង​ម្នាក់​របស់​ក្រុម​ហ៊ុន​ចិន​នេះទៅ​ថត​រូប​សកម្មភាពតវ៉ា​ ហើយ​ក្រោយ​មក​ក្រុម​ទី២​មាន​បុរស​ជន​ជាតិ​ចិន​ពីរនាក់​ស្លៀក​ពាក់​ស៊ីវិល​អម​ដោយ​អ្នក​បក​ប្រែ​ម្នាក់​ដែល​បា​ន​គំរាម​ប្រើ​ទាហាន​ឆត្រ​យោង​ សម្រាប់​​បំបែក​សកម្មភាព​តវ៉ា​នេះ”។ លោក បូរ៉ាទីណូ បាន​មាន​ប្រសាសន៍​បន្ត​ថា “ បន្ទាប់​ពី​បានឮការ​បំភិត​បំភ័យបែ​ប​នេះ ​ប្រជាជន​យើង​មាន​ការ​ព្រួយ​បារម្ភ​អំពី​សន្តិ​សុខ​​របស់​អ្នក​តវ៉ា​ ដូច្នេះ យើង​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​ប្រើ​វិធី​អហិង្សា​ជាជាង​ប្រើ​កម្លាំង​យោធា​ទៅ​បង្ក្រាប​”។

កាលពី​ថ្ងៃ​ទី២ ខែមករា ទាហាន​ឆត្រ​យោង​មក​ពី​កង​ពល​តូច​លេខ​៩១១​បាន​វាយ​យ៉ាង​ព្រៃ​ផ្សៃ​ និង​ឃាត់​ខ្លួន​មេដឹក​នាំ​សហជីព​ព្រះ​សង្ឃ និង​អ្នក​តវ៉ា​រោង​ចក្រ​កាត់​ដេរ​ចំនួន​១៥រូប​ ក្នុង​ពេល​ទាហាន​ទាំងនោះ​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ការ​ពាររោង​ចក្រ​កាត់​ដេរ​កូរ៉េ​ខាង​ត្បូង​មួយ​ នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ។ រដ្ឋាភិបាល​មិន​អាច​ពន្យល់​អំពី​មូល​ហេតុ​ដែល​ទាហាន​ក្នុង​កង​កម្លាំង​ពិសេស​ទាំងនេះត្រូវ​បាន​ដាក់​ពង្រាយ ​ដើម្បី​​ការពារ​ក្រុម​ហ៊ុន​បរទេស​ទេ​។

លោក ច័ន្ទឌី បាន​មាន​ប្រសាសន៍​ថា លោក​បាន​អំពាវ​នាវ​ឲ្យអាជ្ញាធ​ររៀបចំ​កិច្ច​ប្រជុំ​មួយ ​រវាង​អភិ​បាល​ខេត្ត​ និង​ក្រុម​ហ៊ុន​ចិន​នេះ ដើម្បី​ពិភាក្សា​គ្នា​រក​ដំណោះ​ស្រាយ​​​ទោះ​ជា​ការ​ផ្តល់​សំណង​​​មិន​មែន​ជា​សមត្ថកិច្ច​​របស់​លោក​ក៏​ដោយ​។ លោក​បាន​បន្ត​ថា “ចាប់​ពី​ពេល​នេះ​ទៅ​ យើង​សន្យា​ចំពោះ​អ្នក​ភូមិ​ថា​គ្មាន​​ការ​បណ្តេញ​ចេញ​កើត​ឡើង​ទៀត​ឡើយ​”។ លោក​បាន​មានប្រសាសន៍បន្ថែមទៀត​ថា “ប្រសិន​បើ​មាន​កម្លាំង​សន្តិសុខ​ណា​ ចុះ​ទៅ​រុះ​រើ​លំនៅ​ដ្ឋាន​របស់​អ្នក​ភូមិ​ ខ្ញុំ​នឹង​បញ្ជូន​នគរបាល​ទៅ​ជួយ​អ្នក​ភូមិ​”៕ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស