29 C
Phnom Penh

ប្រជា​​​​ពល​រដ្ឋ​​​នឹ​ង​ដាក់ពាក្យបណ្តឹងទៅ​​សា​​ជី​វ​កម្ម​​​ហិរញ្ញ​​វត្ថុ​​​អន្តរ​​​ជាតិ​​​ជុំ​​វិញបញ្ហា​​​ដាំ​​​ដំ​ណាំ​​កៅ​ស៊ូ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រ​ជា​​​​ពល​រដ្ឋ​​​រា​ប់​​​រយ​គ្រួសារ​​ដែល​​បា​ត់​​បង់​​ដី​ និ​​​ង​ព្រៃ​ស​​ហ​គ​ម​ន៍​​​​​ដោយ​​សារ​​ចម្ការកៅស៊ូ​​​របស់​​វៀត​ណាម​​​នៅ​ភាគ​​ឦ​​សាន​​​​​ក្នុ​ង​ប្រទេ​ស​​​​​កម្ពុជា ​​នៅ​សប្តាហ៍​នេះ​​នឹ​​ង​​​ធ្វើ​​​ពាក្យ​បណ្តឹង​​ទៅ​​សា​​ជីវ​កម្ម​​​ហិញ្ញ​​វត្ថុ​អ​ន្តរ​​ជាតិហៅ​កាត់​​ថា IFC ​ជុំ​​​វិ​ញគម្រោង​វិ​និ​យោគ​របស់ខ្លួន​​នៅ​ក្នុ​ង​​ក្រុ​​ម​​ហ៊ុ​ន​​​​​​ដំ​ណាំ​​​កៅ​ស៊ូ​។

​​លោក ​អៀ​ង វុទ្ធី ​​​​​​នា​យក​ប្រតិ​បត្តិ​​​​​​អង្គ​កា​រ​​សម​​​ធ​ម៌​​​កម្ពុជា ​​​​ជា​អង្គការ​ក្រៅ​​រដ្ឋា​​ភិ​បាល​មួ​យ​​ក្នុ​ង​​ចំ​ណោ​ម​​អង្គកា​រ​​ក្រៅ​​​រដ្ឋា​​ភិ​បាល​​​​មួ​យ​​ចំ​នួន ​ដែល​​ធ្វើ​កា​រ​​​ជា​មួ​យ​​គ្រួសារ​​ប្រជា​ពល​​រដ្ឋ​​ដែល​​​រង​ផល​ប៉ះ​​ពាល់​ទាំង​បា​ន​​​ឲ្យដឹងថា ​​ពាក្យ​​​​បណ្តឹងនឹងត្រូវ​បាន​ដាក់​ជូន​មន្ត្រី​ទី​​ប្រឹក្សា​​​​ផ្នែក​អនុវត្ត​តាមគោល​ការណ៍របស់​​​សារជីវកម្ម ​​IFC ​​​នៅ​ថ្ងៃ​​នេះ ​ឬ​ក៏ថ្ងៃ​​ស្អែក​។

​ផល​​​ប្រ​យោជន៍​​​​របស់សាជីវកម្ម​ IFC ​​នៅ​ក្នុ​ង​​ក្រុ​ម​​​ហ៊ុន​ Hoing Anh Gia Lai (HAGL) ​ត្រូ​វ​​​បា​ន​លាតត្រដាង​លើកដំ​បូ​ង​​​ដោ​យ​​​អង្គកា​​រ​ឃ្លាំ​​មើល​​​បរិស្ថាន​របស់​ចក្រភ​ព​អង់​​គ្លេស​គឺអង្គការ​ ​ក្លូ​បល វីត​​ណេស (Global Witness) ​​កា​ល​ពី​​​ខែ​ឧស​​ភា​ ​​នៅ​​​​ចុ​ង​បញ្ចប់​​ប្រតិបត្តិ​កា​រ​ស៊ើប​អង្កេត​​រយៈ​ពេល​មួ​យ​​​​ខែ​ ​​​ដែល​នាំ​ឲ្យ​មា​នការ​​​សន្និដ្ឋាន​​​ថា ​សកម្មភាព​​​​វិ​និ​​យោគ​​របស់សាជីវកម្ម​ IFC ​និ​ងធនាគារ​​ Deutsche  Bank ​​កំ​ពុង​​​​ជួ​យ​ផ្តល់​​ហិរញ្ញ​​វត្ថុ​​​ដល់​​សកម្ម​ភាព​កាប់​ឈើ​​ខុស​​​ច្បាប់ ​និ​ង​​​សកម្មភាព​​​​ទន្ទ្រាន​យក​ដី​​​ ដែលធ្វើ​ឡើង​នៅ​​​ចម្ការ​កៅ​ស៊ូ​ជា​ច្រើន​​របស់​ក្រុម​​ហ៊ុន​​នេះ​​​នៅ​​​ទី​​នេះ។ ​

យោង​តា​ម​អង្គការ​​ ក្លូ​បល​​វី​​ណេស ​​ដដែល បា​ន​ឲ្យ​ដឹង​​​ថា សាជីវកម្ម ​IFC ​​នៅ​​ពេល​​នេះ​មា​ន​​ប្រាក់​​ចំ​នួ​ន​​១៥​លា​ន​ដុល្លារវិ​និយោគ​ក្នុ​ង​មូ​ល​​​និ​ធិ​​​វៀត​ណាម​​​ដែល​មា​នចំ​​​ណែក​​​ជិត​៥​ភាគ​រយ​​​នៅ​ក្នុ​ង​​​​ក្រុម​​ហ៊ុន HAGL។ គិត​​​ត្រឹម​​​​ខែ​​វិច្ឆិកា ​​ធនា​​​គារ Deutsche Bankបានបោះ​​បង់​​ភាគ​​ហ៊ុន​ភាគ​​​ច្រើន​​​របស់​​ខ្លួន​នៅ​ក្នុ​ង​​ក្រុ​ម​ហ៊ុន HAGL។ ​ក៏ប៉ុន្តែ​សាជីវកម្ម​ IFCមិ​ន​បា​ន​​បោះ​បង់​​ឡើយ។

លោក វុទ្ធី ​បា​ន​ឲ្យ​ដឹ​ង​ថា ​​​ពាក្យ​​​ប​ណ្តឹង​​នេះ​​​មាន​សេចក្តីចោទ​ប្រកាន់​សាជីវកម្ម IFC ​ដែល​ជា​​សេនាធិការ​វិ​ស័យ​ឯក​​​ជ​ន​​របស់​​​​ធនា​គារ​​​ពិ​ភព​​លោក​(World Bank) ​ថា បាន​រំលោភ​​គោលការណ៍​របស់​ខ្លួន​ដែល​ធានា​​​ថា ​សកម្ម​ភាព​​វិ​និយោគ​​​​របស់​​​ខ្លួន​​ត្រូវ​បា​នអនុវត្ត​ប្រកប​​​​ដោ​យ​ក្រម​សី​ល​ធម៌។ លោក​​បា​ន​មា​ន​​ប្រ​សាស​ន៍​ថា “ផ្អែក​​តា​ម​គោល​​​​ការណ៍របស់សា​ជីវកម្ម IFC ​​ពួ​ក​​គេ​​ត្រូ​វ​ពិ​​និត្យ​​​​គោល​​​នយោ​បា​យ​​​​របស់​​ពួ​ក​គេ ហើយ​ក្រុ​ម​​​ហ៊ុន [ HAGL] ត្រូ​វតែ​​​អ​នុវត្ត​​​​តាម​​​គោល​​​នយោបា​យ​​​​​ទាំ​​​ង​នេះ”។

ប៉ុន្តែ​​​​ក្រៅ​ពី​ចង់​ឃើញសា​ជីវកម្ម IFC ​ដក​ខ្លួនចេញពី​ដូ​ច​​ធនាគារ​​ Deutsche Bank គ្រួ​សារ​ប្រជា​​​​​ពល​រដ្ឋ​​ចង់​ឲ្យ​សាជីវកម្មនេះ​ប្រើ​​​​ចំណែក​​​ហិ​រញ្ញ​វត្ថុ​​​របស់​​​ខ្លួន​​​នៅ​ក្នុ​ង​ក្រុ​ម​​ហ៊ុន HAGL ​ដើម្បី​​​ដាក់​សម្ពាធ​​លើ​ក្រុ​ម​​​ហ៊ុន​​ចម្ការកៅ​ស៊ូ​​ឲ្យ​​ប្រគល់​ចម្ការដល់​ពួកគាត់​វិញ និ​ង​​​ឈប់​​​​រាន​ព្រៃ​ ​និ​ងទន្ទ្រាន​យក​ដី​ទៀត។

លោក វុទ្ធី ​​បាន​មា​ន​​ប្រ​សាសន៍​ថា “យើង​ចង់​ឲ្យ​ពួ​ក​គេ​​ជួ​យ​​បញ្ឈប់​​សកម្មភាព​​​រាន​ព្រៃ​និ​ង​​ព្យា​​យាម​សម្រ​ប​សម្រួល​កិច្ចចរចារ​វាង​​សហ​គម​ន៍ ក្រុម​​ហ៊ុននិង​សា​ជីវកម្ម IFC។ ​សហ​​គមន៍​​ខ្លះ​នៅ​ចំ​កណ្តាល​​ចម្ការកៅ​ស៊ូ​ ដូច្នេះ​ស្ថាន​​ភាព​ពិត​ជាមិន​ល្អ​​ទេ”។

ភ្លាម​​​ៗ​បន្ទាប់​​ពី​​របាយ​​ការណ៍​​​ចេញ​ពី​​អង្គការ​​ក្លូបលវី​ណេស សា​ជីវកម្ម  IFC​​​បា​ន​លើក​​ឡើងក្នុងន័យការពារខ្លួន​​ថា ​​ខ្លួ​ន​ពេញ​ចិត្ត​បោះទុន​​​វិ​និ​យោគ​នៅ​ក្នុង​មូ​ល​និធិ​​នេះ​ ដូច​​ទុន​វិនិ​យោគ​នៅ​ក្នុង​ក្រុ​ម​​ហ៊ុន HAGL ជា​ជា​ង​​​​ក្រុម​​ហ៊ុន​ឯក​ជន​ មួយ​ផ្នែក​ដោយសារ​តែ​ហា​​​និ​ភ័យនៅក្នុង​​​មូ​ល​និធិ​ មា​ន​ភាព​ងាយ​ស្រួល​​​ក្នុ​ង​​ការ​​​គ្រប់គ្រង​។

សាជីវកម្ម IFC ​ក៏​បាន​​​លើក​ឡើង​ផង​ដែរ​ថា ខ្លួ​ន​នឹង​សិក្សា​​រ​បាយ​​​ការ​ណ៍​​នេះ ដើម្បី​ពិ​​និត្យ​​តា​ម​​ដាន​បន្ត​​​​មូ​ល​និធិ​នេះ​។ ក្រុមហ៊ុន HAGL ​​បា​ន​​បដិ​សេធ​​​ថា​ ​ខ្លួ​ន​មិន​បា​ន​​​ធ្វើ​​​អ្វី​ខុសនៅ​ក្នុង​ចំ​​ណែក​​នៃ​​ចម្ការ​កៅ​ស៊ូ​​​របស់​​​ខ្លួ​ននៅ​កម្ពុជា​​ទេ​​៕ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស