32 C
Phnom Penh

មជ្ឈដ្ឋាន​​​ខ្លះ​​​នៅ​​​​​​តែសង្ស័យ​​​ចំពោះ​​​ព្រះ​​​សារីរិកធាតុ​​​​​​ដែល​​​ទើប​​​​​​រក​​​ឃើញ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ថ្ងៃសុក្រ​​​ នគរបាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា ខ្លួន​​​​​​បាន​​​ចាប់​​​​​​ខ្លួន​​​​​​កសិករ​​​​​​អាយុ​​​២៤​​​ឆ្នាំ​​​ម្នាក់​​​​​​ពី​​​បទ​​​​​​ជាប់​​​ទាក់ទិន​​​នឹង​​​ការ​​​លួចព្រះ​​​សារីរិកធាតុ​​​ និង​​​កោដ្ឋ​​​​​​មាស​​​ដែល​​​ត្រូវ​​​បានតម្កល់​​​​​​​​​នៅ​​​​​​​​​ព្រះ​​​សក្យ​​​​​​មុនី​​​ចេតិយ​​​ លើ​​​ភ្នំឧដុង្គ​​​ កាល​​​ពី​​​ខែ​​​ធ្នូ​​​។

ព្រះ​​​សារីរិកធាតុ​​​ និង​​​កោដ្ឋ​​​មាស​​​ត្រូវ​​​​​​បាន​​​គេ​​​រក​​​ឃើញ​​​ដោយ​​​មិន​​​មាន​​​ការ​​​ខូច​​​ខាត​​​នៅ​​​​​​ផ្ទះ​​​បាយក្នុង​​​ផ្ទះ​​​​​​របស់​​​​​​ជន​​​សង្ស័យ​​​​​​នៅ​​​ក្នុង​​​ខេត្ត​​​តាកែវ​​​ កាលពី​​​រសៀ​​​ល​​​ថ្ងៃ​​​ព្រហស្បតិ៍​​​។ ទោះ​​​បី​​​ជា​​​ការ​​​លួច​​​ព្រះ​​​សារីរិកធាតុ​​​នេះ​​​​​​ធ្វើ​​​ ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​​​​ទូទាំង​​​ប្រទេស​​​ផ្ទុះ​​​កំហឹង​​​​​​ហើយ ​​​​​​ក្រសួង​​​មហាផ្ទៃ​​​​​​បាន​​​បង្កើត​​​គណៈ​​​កម្ម​​​ការ​​​​​​​​​ស៊ើប​​​អង្កេត​​​​​​ពិសេស​​​មួយ​​​ ដើម្បី​​​តាម​​​ស្វែង​​​រកព្រះ​​​​​​សារីរិក​​​ធាតុ​​​ក៏​​​ដោយ​​​ ប៉ុន្តែ​​​​​​នគរបាល​​​​​​​​​ឃុំ​​​ ក្នុង​​​​​​​​​​​​ស្រុក​​​​ទ្រាំង​​​ ខេត្ត​​​តាកែវទៅវិញ​​​​​​ទេ​​​ដែល​​​ជា​​​អ្នក​​​ដោះ​​​ស្រាយ​​​​​​បទ​​​ឧក្រិដ្ឋ​​​នេះ​​​​​​​ ​​​យោង​​​តាមការ​​​ឲ្យដឹង​​​​​​​​​ពី​​​លោ​​​ក​​​ អ៊ុម​​​ ថុន​​​ នាយ​​​ប៉ុស្ដិ៍​​​ឃុំ​​​ខ្វាវ​​​។

យោង​​​តាម​​​លោក​​​ អ៊ុម​​​ ថុន​ បានឲ្យ​​​ដឹង​​​ថា នគរបាល​​​បាន​​​ចាប់​​​ផ្ដើម​​​មាន​​​ការ​​​សង្ស័យ​​​ នៅ​​​ពេល​​​ជន​​​សង្ស័យ​​​​​​​​​ឈ្មោះ​​​ កែវ​​​ រស្មី​​​ អាយុ​​​២៤​​​ឆ្នាំ​​​​​​​​​​​​ ដែល​​​គេ​​​ដឹង​​​ថា ធ្លាប់​​​​​​​​​ជាប់​​​ពន្ធ​​​នា​​​គារ​​​ពី​​​បទប្រព្រឹត្តបទ​​​​​​ល្មើស​​​តូច​​​តាច​​​និង​​​​​​​​​​ជា​​​ចោរ​​​លួច​​​គោ​​​ក្របី​​​​​​អ្នក​​​ភូមិនេះ​​​មាន​​​ប្រាក់​​​យ៉ាង​​​ច្រើន​​​​​​ខុស​​​ធម្មតា​​​​​​ទិញ​​​រថយន្ត​​​ស៊េរី​​​ថ្មី​​​ និង​​​សង់​​​ផ្ទះ​​​ថ្មី​​​។​​​

លោក​ អ៊ុម ថុន​​​ បាន​​​ឲ្យ​​​ដឹង​​​​​​បន្ត​​​ថា ​​​នគរ​​​បាល​​​​​​សន្និដ្ឋាន​​​ថា ជន​​​សង្ស័យ​​​ រស្មី​​​ ដែល​​​​​​ធ្លាប់​​​​​​ជាប់​​​ពន្ធនាគារ​​​ពី​​​​​​បទ​​​លួច​​​គោ​​​របស់​​​អ្នក​​​ភូមិ​​​​​​ពិត​​​ជា​​​មាន​​​ជាប់​​​ពាក់ព័ន្ធ​​​​​​នឹង​​​ការ​​​លួច​​​ព្រះ​​​សារីរិកធាតុ​​​នេះ។ បន្ទាប់ពី​​​​​​ការ​​​ឆ្មក់​​​​​​ចូល​​​ផ្ទះរបស់​​​ជន​​​សង្ស័យ​​​​​​កាលពី​​​ថ្ងៃ​​​ព្រហស្បតិ៍ នគរបាល​​​បាន​​​រក​​​ឃើញ​​​​​​កោដ្ឋ​​​មាស​​​នៅ​​​លើ​​​​​​ធ្នើ​​​​​​មួយ​​​​​​ក្នុង​​​ផ្ទះ​​​បាយ​​​របស់​​​ជន​​​សង្ស័យ។​​​ លោក​​​ អ៊ុម ថុន ​​​មាន​​​ប្រសា​​​សន៍​​​ថា “ឈ្មោះ​​​ រស្មី នេះ​​​បាន​​​លក់​​​​​​ពុទ្ធ​​​ប្បដិមា ​[ដែល  ​​​ក៏​​​ត្រូវ​​​បាន​​​លួច​​​​​​ពី​​​​​​ភ្នំ​​​ឧដុង្គ​​​ដែរ​​​​​​នោះ​​​]  មួយ​​​ចំនួន​​​រួច​​​ហើយ​​​​​ ហើយ​​​បាន​​​ប្រើប្រាស់​​​ប្រាក់​​​នេះ​​​ទៅ​​​​​​សង់ផ្ទះ​​​​​​​​និង​​​ទិញ​​​​​​រថយន្ត​​​​​​ស៊េរី​​​ថ្មី​​​​​​មួយ​​​គ្រឿង​​​ បន្ទាប់ពី​​​​​​ព្រះ​​​សារីរិកធាតុ​​​បាន​​​បាត់​​​”។

អំឡុង​​​​​​ពេល​​​​​ឆ្មក់​​​ចូល​​​នេះ​​​ នាយ​​​ប៉ុស្ដិ៍​​​ឃុំ​​​ក៏​​​បាន​​​ចាប់​​​ខ្លួន​​​​​​អាជីវករ​​​លក់​​​មាស​​​​​ម្នាក់​​​ឈ្មោះ​​​ សេក​​​ សារ៉េត​​​ នៅ​​​ផ្សារ​​​ព្រៃ​​​សណ្ដែក​​​ក្នុង​​​ភូមិ​​​​​​កកោះ​​​ ក្នុង​​​ឃុំ​​​ខ្វាវផងដែរ​​​  ព្រោះ​​​​​​​​នគរបាល​​​សង្ស័យ​​​ថា អជីវករ​​​លក់​​​មាស​​​រូប​​​នេះ​​​បានទិញ​​​ពុទ្ធ​​​ប្ប​​​ដិ​​​មា​​​មួយ​​​ព្រះ​​​អង្គ​​​ពី​​​​​​ជន​​​សង្ស័យ​​​ រស្មី។

លោក​​​ អ៊ុម ថុន បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា “យើង​​​បាន​​​ចាប់​​​ខ្លួនទាំង​​​​​​​​​ជន​​​សង្ស័យ​​​និង​​​​​​​​​ឈ្មោះ​​​ សេក សារ៉េត​​​ នៅពេល​​​ពួក​​​គេ​​​បាន​​​ពិភាក្សា​​​ [អំពី​​​របស់​​​របរ​​​ដែល​​​បាន​​​លួច​​​] នៅ​​​ផ្ទះ​​​របស់​​​ជន​​​សង្ស័យ​​​”។​​​ លោក​​​​​​បន្ថែម​​​ថា ជនសង្ស័យ​​​រស្មី​​​​​​ ក៏​​​បាន​​​ប៉ុនប៉ង​​​គេច​​​ខ្លួន​​​​​​ដោយ​​​ប្រើ​​​ប្រាស់​​​រថយន្ត​​​ថ្មី​​​របស់​​​ខ្លួន​​​ផង​​​ដែរ​​​។

លោក​​​ អ៊ុម​​​ ថុន បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “បន្ទាប់ពី​​​យើង​​​បាន​​​ចាប់​​​ខ្លួន​​​ជន​​​សង្ស័យ​​​ យើង​​​បាន​​​រក​​​ឃើញ​​​កោដ្ឋ​​​ និង​​​​​​ព្រះ​​​សារី​​​រិក​​​ធាតុ ​​​នៅ​​​ក្នុង​​​ផ្ទះរបស់​​​ជន​​​សង្ស័យ​​​។ លោក​​​​​​ក៏​​​បាន​​​បន្ថែម​​​ទៀត​​​ដែរ​​ថា ជន​​​សង្ស័យ​​​ រស្មី​​​ ទើប​​​តែ​​​លក់​​​ពុទ្ធ​​​ប្ប​​​ដិមា​​​បាន​​​មួយព្រះ​​​​​​អង្គ​​​ឬក៏​​​ពី​​​រ​​​ព្រះ​​​អង្គ​​​ប៉ុណ្ណោះ​​​ ដើម្បី​​​ទិញ​​​រថយន្ត​​​តម្លៃ​​ ៣០.០០០​​​ ដុល្លារ​​​ និង​​​សង់​​​ផ្ទះ​​​ថ្ម​​​​​​។

លោ​​​ក សួន ផុន​​​ ស្នង​​​ការ​​​រងខេត្ត​​​តាកែវ​​​បាន​​​ឲ្យ​​​ដឹង​​​​​​កាល​​​ពីថ្ងៃ​​​សុក្រ​​​ថា ជន​​​សង្ស័យ​​​​​​​​​បាន​​​ធ្វើ​​​សកម្មភាព​​​តែម្នាក់​​​ឯង​​​​​​ប៉ុណ្ណោះ​​​នៅ​​​ក្នុង​​​ការ​​​លួច​​​ព្រះ​​​សារីរិកធាតុ​​​និង​​​​​​កោដ្ឋ​​​ដែល​​​ត្រូវ​​​បាន​​​រក្សា​​​ទុក​​​នៅ​​​ក្នុង​​​ព្រះ​​​សក្យមុនីចេតិយ​​​ដែល​​​មាន​​​កម្ពស់​​​​​​១៩​​​ម៉ែត្រ​​​​​​ពី​​​ផ្នែក​​​ខាង​​​ក្រោម​​​​​​ដោយ​​​មាន​​​​​​ការ​​​ចាក់សោរ​​​យ៉ាង​​​ត្រឹម​​​ត្រូវ​​​​​​និង​​​មាន​​​ការ​​​យាម​​​កាម​​​ពី​​​សន្ដិសុខ​​​មួយ​​​ចំនួន​​​​​​នៅ​​​លើ​​​កំពូល​​​ភ្នំ​​​ឧដុង្គ​​​ផង​​​ដែរ​​​។

លោក​​​ សួន ផុន បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​​​​សួរ​​ចម្លើយ​​​ជន​​​សង្ស័យ​​​​​​ ហើយ​​​​​​  ជន​​​សង្ស័យ​​​រូប​​​នេះ​​​បាន​​​សារភាព​​​ថា ខ្លួន​​​បាន​​​លួច​​​ព្រះ​​​សារីរិកធាតុ​​​នេះ​​​ដោយ​​​គ្មាន​​​ការ​​​​​​សម​​​គំនិត​​​ពី​​​នរណា​​​ម្នាក់​​​ឡើយ​​​”។

សន្ដិសុខ​​​ចំនួន​​​ប្រាំនាក់​​​យាម​​​កាម​​​នៅ​​​​​​ភ្នំ​​​ឧដុង្គ​​​ដែល​​​​​​ដំបូង​​​ឡើយ​​​​​​​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​​​​ដោយ​​​សង្ស័យ​​​ថា មាន​​​ជាប់​​​ពាក់ព័ន្ធ​​​នឹង​​​ការ​​​លួច​​​ព្រះ​​​សារីរិកធាតុ​​​នេះ​​​ បច្ចុប្បន្ន​​​កំពុង​​​ជាប់ ឃុំ​​​នៅ​​​ក្នុង​​​ពន្ធនាគារ​​​ខេត្ត​​​កណ្ដាល​​​ដើម្បី​​​រង់​​​ចាំ​​​ការ​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​ក្ដី​​​។

តែ​​​ទោះ​​​ជាយ៉ាង​​​ណា​​​ មនុស្ស​​​មួយ​​​ចំនួន​​​មាន​​​ការ​​​សង្ស័យ​​​​​​ចំពោះ​​​ព័ត៌មាន​​​របស់​​​នគរ​​​បាល​​​ដែល​​​ថា កោដ្ឋ​​​និង​​​សារីរិកធាតុ​​​​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​​​​វិញ ដោយ​​​គ្មាន​​​ការ​​​ខូច​​​ខាត​​​​​​នៅ​​​ក្នុង​​​ផ្ទះ​​​បាយ​​​របស់​​​ជន​​​សង្ស័យ​​​នៅ​​​ខេត្ត​​​តាកែវ​​​។

ព្រះ​​​តេជគុណ​​​ ប៊ុត ប៊ុន​​​ទិញ​​​ សកម្មជន​​​​​​ជា​​​ព្រះសង្ឃ​​​ដែល​​​រិះគន់​​​​​​រដ្ឋាភិបាល​​​​​​ឥត​​​សំចៃ​​​មាត់​​​​​​បាន​​​​​​មាន​​​សង្ឃ​​​ដីកា​​​ថា “អាត្មា​​​​​​​​​មិន​​​ជឿជាក់​​​១០០​​​ភាគរយ​​​នោះ​​​​​​ទេ​​​។​​​ ទំហំ​​​នៃ​​ “កោដ្ឋ​​​” នេះ​​​ ​​​មាន​​​ទំហំ​​​តូច​​​ជាង​​​​​​កោដ្ឋ​​​ដែល​​​​​​បាត់​​​ ហើយ​​​ពណ៌​​​វិញ​​​ក៏​​​ខុស​​​គ្នា​​​ដែរ​​​”។ ព្រះ​​​តេជគុណ​​​ ប៊ុត​​​ ប៊ុនទិញ​​​ បាន​​​មាន​​​សង្ឃ​​​ដីកា​​​បន្ត​​​ថា “ហើយ​​​គម្រប​​​​​​កោដ្ឋ​​​មើល​​​ទៅ​​​​​​ក៏​​​ខុស​​​គ្នា​​​ដែរ​​​។​​​ យើង​​​បាន​​​ឃើញ​​​​​​កោដ្ឋ​​​ដែល ​​​បាត់​​​​​​នៅ​​​ពេល​​​យើង​​​បាន​​​​​​ដង្ហែកោដ្ឋ​​​​​​នេះ​​​​​​ពី​​​​​​រាជ​​​ធានីភ្នំពេញ​​​ទៅ​​​កាន់​​​​​​ភ្នំ​​​ឧដុង្គ​​​ជា​​​មួយ​​​ព្រះ​​​មហាក្សត្រ​​​”។ ព្រះ​​​តេជគុណ​​​មាន​​​សង្ឃ​​​ដីកា​​​​​​បន្ថែម​​​ទៀត​​​ថា ជន​​​សង្ស័យ​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ ប្រហែល​​​ជា​​​ត្រូវ​​​បាន​​​គេ​​​ទម្លាក់​​​កំហុស​​​​​​​​​លើ​​​។

ព្រះ​​​តេជគុណ​​​ ប៊ុត ប៊ុន​​​ទិញ​​​ បាន​​​​​​មាន​​​សង្ឃ​​​ដីកា​​​ដោយ​​​សំដៅ​​​ទៅ​​​លើ​​​​​​បុរស​​​ចំនួន​​​ពីរ​​​នាក់​​​​​​ដែល​​​​​​ត្រូវ​​​នគរបាល​​​ទម្លាក់​​​កំហុស​​​​​​លើ​​​កាលពី​​​ឆ្នាំ​​​២០០៤ ពី​​​បទ​​​សម្លាប់​​​​​​លោក​​​ ជា វិជ្ជា​​​ មេ​​​ដឹក​​​នាំ​​​សហជីព​​​​​​ដ៏​​​ល្បីឈ្មោះ​​​ថា “រដ្ឋាភិបាល​​​​​​កំពុង​​​តែ​​​ដើរ​​​ផ្លូវ​​​ដដែល​​​​​​ដូច​​​​​​ខ្លួន​​​បាន​​​ធ្វើ​​​ដាក់​​​​​​ ប៊ន សំណាង និង​​​ សុខ សំអឿន​​​ ដែរ​​​”។

ព្រះតេជគុណ​​​​​​បាន​​​មាន​​​សង្ឃ​​​ដីកា​​​​​​ទៀត​​​ថា “តើ​​​ជន​​​សង្ស័យ​​​​​​ធ្វើ​​​រឿង​​​នេះ​​​តែ​​​ម្នាក់​​​ឯង​​​បាន​​​ដោយ​​​របៀប​​​ណា​​​ បើ​​​ការ​​​លួច​​​នេះ​​​ត្រូវ​​​ឡើង​​​​​​​​​ទៅ​​​លើ​​​ភ្នំ​​​ និង​​​ឡើង​​​ទៅ​​​លើ​​​កំពូល​​​ព្រះ​​​សក្យមុនី​​​ចេតិយ​​​​​​នោះ​​​?”។ ព្រះតេជគុណ​​​​​​បាន​​​​​​មាន​​​សង្ឃ​​​ដីកា​​​​​​បន្ថែម​​​ទៀត​​​ថា មន្ត្រី​​​រដ្ឋាភិ​​​បាល​​​ ព្រះ​​​សង្ឃ​​​ និង​​​​​​ព្រះ​​​បរម​​​រាជវាំង​​​​​​ចាំ​​​បាច់​​​ត្រូវ​​​តែ​​​​​​ស៊ើប​​​អង្កេត​​​និង​​​បញ្ជាក់​​​ឲ្យ​​​បាន​​​ច្បាស់​​​ទាក់​​​ទង​​​នឹង​​​​​​ការ​​​អះអាង​​​របស់​​​នគរបាល​​​។

ដើម្បី​​​ការពារ​​​ការ​​​រកឃើញ​​​​​​​​​របស់​​​អាជ្ញាធរ​​​ លោក​​​ ឃឹម​​​ សា​​​រិទ្ធ​​​ រដ្ឋលេខាធិការ​​​ក្រសួង​​​វប្បធម៌​​​បាន​​​ឲ្យ​​​ដឹង​​​ថា កោដ្ឋ​​​និងព្រះ​​​​​​សារី​​​រិក​​​ធាតុ​​​គឺនៅ​​​រក្សា​​​ភា​​​ព​​​ដើម​​​ដូច​​​​​​កោដ្ឋ​​​និង​​​ព្រះ​​​សារីរិកធាតុ​​​ដែល​​​ត្រូវ​​​បាន​យក​​​ទៅ​​​​​តម្កល់   ​​​ក្នុង​​​ព្រះ​​​សក្យ​​​មុនី​​​ចេ​​​តិយ​​​​​​លើ​​​ភ្នំ​​​ឧដុង្គ ដោយ​​​សម្ដេច​​​ឪ​​​ នរោ​​​ត្តម​​​ សីហនុ​​​ កាលពី​​​ឆ្នាំ​​​២០០២​​​ ហេតុ​​​ដូច្នេះ​​​ហើយ​​​​​នេះ​​​​​​ពិត​​​ជា​​​​​​កោដ្ឋ​​​និង ​​​ព្រះ​​​សេរីរិកធាតុ​​​​​​ដែល​​​ត្រូវ​​​បាន​​​លួច​​​​​​​​​ ពិត​​​ប្រាកដ​​​មែន។​​​

លោក​​​ ឃឹម​​​ សារិទ្ធ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​អាច​​​និយាយ​​​បាន​​​ថា នេះ​​​ពិត​​​ជា​​​កោដ្ឋ​​​និងព្រះ​​​​​​​​​សេរីរិកធាតុ​​​​​​ដែល​​​បាត់នោះ​​​មែន​​​ ព្រោះ​​​​​​យើង​​​បាន​​​ប្រៀប​​​ធៀប​​​កោដ្ឋ​​​​​​និង​​​ព្រះ​​​សារីរិកធាតុ​​​ដែល​​​រក​​​ឃើញ​​​នេះ​​​​​​​​​ទៅ​​​នឹង​​​រូប​​​ភាព​​​ចាស់​​​ៗ​​​មួយ​​​ចំនួន​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ព្រះសង្ឃ​​​ដែល​​​បាន​​​ជួយ​​​ដង្ហែ​​​ព្រះ​​​សារីរិក​​​ធាតុ​​​ដើម្បី​​​យក​​​ទៅ​​​តម្កល់​​​​​​នៅព្រះ​​​​​​សក្យមុនី​​​ចេតិយ​​​លើ​​​ភ្នំ​​​ឧដុង្គ​​​កាល​​​ពី​​​១២​​​ឆ្នាំមុន​​​ ក៏​​​បាន​​​បញ្ជាក់ដែរថា កោដ្ឋ​​​និងព្រះ​​​សារី​​​រីរិក​​​ធាតុ​​​នេះ​​​ពិត​​​ជា​​​​​​របស់​​​ដែល​​​ត្រូវ​​​បាន​​​លួច​​​នោះ​​​មែន។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លោក​​​  គង់​​​ វីរៈ​​​ ប្រធាន​​​​​​​​​​​​សារមន្ទីរ​​​ជាតិ​​​នៅ​​​រាជធានីភ្នំពេញ​​​បាន​​​លើក​​​ឡើ​​​ងថា  វា​​​ចំាបាច់​​​ត្រូវ​​​ការ​​​អ្នក​​​ជំនាញ​​​​​​មក​​​បញ្ជាក់​​​តាម​​​លក្ខណៈ​​​វិទ្យាសាស្ត្រ​​​ចំពោះ​​​ភាព​​​ដើម​​​​​​នៃ​​​ព្រះ​​​សារីរិកធាតុ​​​ដ៏​​​មាន​​​តម្លៃ​​​នេះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​អាច​​​ប្រៀប​​​ធៀបព្រះ​​​​​​​​​សារីរិកធាតុ​​​និង​​​​​​កោដ្ឋ​​​ទៅ​​​​​​នឹង​​​រូប​​​ភាព​​​ចាស់​​​ៗ​​​បាន​​​ទេ​​​”៕ ស៊ុយឈាង​​​

(រាយការណ៍​​​បន្ថែម​​​ដោយ​​​  Denise Hruby)

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស