30.1 C
Phnom Penh

ទំនប់វារីអគ្គិសនី​ធំបំផុត​ក្នុង​ប្រទេស​កម្ពុជា​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​សាក​ល្បង​ក្នុង​ខេត្ត​កោះកុង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​មន្ទីរថាមពល​ក្នុង​​​ស្រុក​ម្នាក់​​និយាយ​​​​​​កាលពីម្សិលមិញថា ទំនប់វារីអគ្គិសនី​ស្ទឹង​​​​​ឫស្សី​​​​ជ្រុំក្រោម កម្លាំង​៣៣៨​មេហ្គាវ៉ាត់​ក្នុង​ខេត្ត​កោះកុង បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ហើយ​។

លោក ពេជ្រ ស៊ីយុន ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​កោះកុង បាន​មាន​ប្រសាសន៍​ថា ទំនប់វារីអគ្គិសនី​នៅ​ក្នុង​ស្រុក​មណ្ឌល​សីមា​នេះ បាន​ដំណើរ​ការ​សាក​ល្បង​រយៈ​ពេល​ប្រហែល​១​ខែ​មក​ហើយ ប៉ុន្តែ​ថា ចំនួន​​​​​​ថាមពល​ដែល​ផលិ​ត​បាន​​មិនទាន​់​ត្រូវ​បាន​​​បញ្ជាក់​​​​ដោយ​ក្រុម​ហ៊ុន​ចិនឈ្មោះ China Huadian ​ដែល​ទទួលខុស​ត្រូវ​សាង​សង់​ និង​ដំណើរ​ការ​ទំនប់​នេះ​នៅ​ឡើយ​ទេ។

លោក ស៊ីយុន​ មាន​ប្រសាសន៍ថា “ ទំនប់​នេះ​បាន​ដំណើរ​ការ​សាក​ល្បង​រយៈពេលជិត​១​ខែ​មក​ហើយ​ ប៉ុន្តែ​ខ្ញុំ​មិនដឹង​ថា តើ​​ផលិត​ថាមពល​បានប៉ុន្មាន​នៅ​ឡើយ​ទេ។ ទោះយ៉ាង​ណា ទីភ្នាក់​ងារ​ព័ត៌មាន​ស៊ីន​ហួ​​របស់​រដ្ឋាភិបាល​ចិន​បាន​រាយការណ៍​កាលពី​ម្សិលមិញ​ថា ទំនប់​ដែល​ចំណាយ​ទឹ​ក​ប្រាក់​អស់​៥០០​លាន​ដុល្លារ​នេះ​​​​នឹង​​​ផ្គត់​ផ្គង់​អគ្គិ សនី​ចំនួន​១៩០​លាន​គីឡូវ៉ាត់ម៉ោង​​​​​ទៅ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​​​អគ្គិសនី​កម្ពុជា​របស់​រដ្ឋ​។

យោ​ង​តាម​ទីភ្នាក់​ងារ​ព័ត៌មាន​ស៊ីនហួ បាន​ឲ្យ​ដឹង​ថា មន្ត្រី​ក្រុម​ហ៊ុន​ម្នាក់​បា​ន​លើក​ឡើង​ថា ទំ​​​នប់​​​វារីអគ្គិសនី​ដែល​មាន​អាង​ស្តុកទឹក​ពីរ​ និង​ម៉ាស៊ីន​ភ្លើង​បួន​គ្រឿងនោះ​បាន​បញ្ចប់​រយៈ​ពេល​ប្រាំបួន​ខែ​មុន​ពេល​កំណត់​ ហើយ អាច​ផ្គត់ផ្គង់​ថាម​ពល​អគ្គិសនី​បាន​​១ពាន់់​លាន​គីឡូវ៉ាត់​ម៉ោង​ក្នុងមួយ​ឆ្នាំ​។

កាលពីខែ​កុម្ភៈឆ្នាំមុន លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ការ​ផ្ដោត​ទៅលើការ​សាង​សង់​ទំនប់វារីអគ្គិសនី​នឹង​ជួយ​កាត់​បន្ថយ​ការ​ពឹង​ផ្អែកលើ​ការ​ប្រើ​ប្រាស់ប្រេង​ និង​ធានា​ឲ្យមាន​អគ្គិសនី​ប្រើ​​​ប្រាស់នៅទូទាំង​ប្រទេសកម្ពុជា​ក្នុង​តម្លៃ​ថេរ​​។ នៅពេលនោះ​លោក​បាន​មានប្រសាស​ន៍​​ថា ប្រទេស​កម្ពុជា​ទទួល​បានអគ្គិសនី​ប្រហែល​​២០០​មេហ្គាវ៉ាត់​​ពី​ទំនប់​វារីអគ្គិសនី​របស់​ខ្លួន​ចំនួនបី​។​​​នៅពេល​ទំបន់​វារីអគ្គិសនី​ស្ទឹង​ឫស្សី​ជ្រុំ​ក្រោម​​​ដំណើរ​ការ​ពេញលេញ​ វា​នឹង​​​ធ្វើ​​​ឲ្យ​​​​ថាមពលអគ្គិសនី​​​​ពី​​​ទំនប់​​​វារីអគ្គិសនី​​​កើន​​​ឡើង​​​ជាង​​​ពីរ​​​ដង​៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស