31 C
Phnom Penh

តុលាការ​ផ្តន្ទាទោស​ស្ត្រី​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ប្រាំ​ឆ្នាំ​ពី​បទ​ជួញ​ដូរ​មនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្តន្ទាទោស​ស្ត្រី​អាយុ​៣៦ឆ្នាំ​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ប្រាំ​ឆ្នាំ​ពី​បទ​ជួញ​ដូរ​ស្ត្រី​ខ្មែរ​បី​នាក់​ឲ្យ​ទៅ​ផ្ទះ​បន​នៅ​ប្រទេស​ម៉ាឡេស៊ី​។

លោក កែវ មុនី ប្រធាន​អង្គជំនុំ​ជម្រះ​បាន​មាន​ប្រសាសន៍​ថា “តុលាការ​ផ្តន្ទា​ទោស​​ជន​ជាប់​ចោទ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ប្រាំ​ឆ្នាំពី​បទ​ជួញ​ដូរមនុស្ស​”។

ជនជាប់​ចោទ​ឈ្មោះ​ សុខ បញ្ញា ត្រូវ​បាន​ចាប់​ខ្លួនកាលពី​ខែ​សីហា ឆ្នាំ​២០១៣ បន្ទាប់​ពី​នគរបាល​ទទួល​បាន​ពាក្យ​បណ្តឹង​ពី​គ្រួសារ​របស់​ស្ត្រី​វ័យ​ក្មេង​ម្នាក់។
គួរបញ្ជាក់ថា ​ជន​ជាប់​ចោទ​ឈ្មោះ បញ្ញា បាន​សន្យា​ថា នឹង​រក​ការងារ​ឲ្យស្ត្រី​វ័យ​ក្មេង​រូប​នោះ​​ធ្វើ​នៅក្នុងរោង​ចក្រ​កាត់​ដេរ​មួយ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ក៏ប៉ុន្តែ បែរ​ជា​យក​ស្ត្រី​រូប​នេះ​ទៅ​លក់​នៅ​ផ្ទះ​បន​ទៅ​វិញ​។

នៅ​ក្នុង​​សវនាការ​កាលពី​ខែ​មុន ជន​ជាប់​ចោទ​ឈ្មោះ បញ្ញា បាន​និយាយថា ខ្លួន​យល់​ព្រម​ធ្វើជា​ឈ្មួញ​កណ្តាល​ឲ្យ​បុរស​ម្នាក់​ដែល​ខ្លួន​គ្រាន់​តែ​អាច​ស្គាល់​ឈ្មោះ​ថា ម៉ៃ ក៏​ប៉ុន្តែ បាន​អះ​អាង​ថា ខ្លួន​មិន​ដឹង​ថា បុរស​រូប​នោះ​ចង់​លក់​ស្ត្រី​វ័យ​ក្មេង​ទាំង​បី​រូប​នោះ​ឲ្យ​ទៅ​ផ្ទះ​បន​នៅក្នុង​ទីក្រុង​គូឡាឡាំ​ពួទេ។ ជន​រង​គ្រោះ​ម្នាក់​នៅ​ក្នុង​ចំណោមជនរង​គ្រោះ​​ទាំង​បី​នាក់​បាន​ធ្វើ​សក្ខីកម្ម​ថា ខ្លួន​ត្រូវ​បាន​បង្ខំឲ្យ​រួម​ភេទ​ជាមួយ​អតិថិជន​អស់​រយៈ​ពេល​ប្រាំ​ថ្ងៃ​ មុន​ពេល​ខ្លួន​ព្យាយាម​រំដោះ​ខ្លួន​ចេញ​ពី​ផ្ទះ​បន​នោះ ជាមួយ​ស្ត្រី​ខ្មែរ​ពីរនាក់​ផ្សេង​ទៀត​៕ សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស