26 C
Phnom Penh

បុរសម្នាក់ស្លាប់​បន្ទាប់ពី​​ត្រូវ​មិត្តភក្តិ​​ចាក់សាំង​ដុត​​ប្លន់​​​យក​​​ទ្រព្យ​​​សម្បត្តិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នគរ​បាល​ម្នាក់​បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា បុរស​អាយុ​៤៩​ឆ្នាំ​ម្នាក់​បាន​ស្លាប់​​កាលពីថ្ងៃ​អាទិត្យ​ បន្ទាប់ពី​​ត្រូវ​មិត្ត​ភក្ដិ​របស់​ខ្លួន​ចាក់​សាំងដុត​នៅ​ក្នុងក្រុង​កំពង់​​​ចាម ដែល​​តាម​ចោទ​ថា ដើម្បី​​​​ព្យា​យាម​​​​​​ប្លន់​យក​ខ្សែក​មាស​​​ដ៏​មាន​តម្លៃ​របស់​គាត់​​​។

លោក សំ ផាត អធិការ​នគរ​បាល​ក្រុង​កំពង់​ចាម មាន​ប្រសាសន៍​ថា លោក ធួច សាថាត ដែល​​បម្រើ​ការ​នៅ​សាខា​​ធនា​គា​រ​ជាតិ​នៃ​កម្ពុជា​ក្នុង​មូ​ល​ដ្ឋាន​បាន​រង​របួស​​ធ្ងន់​នៅក្នុង​មន្ទីរពេទ្យ​មួយក្នុង​រាជ​ធានី​ភ្នំពេញ​រយៈពេល​ជាច្រើន​ម៉ោង​បន្ទាប់​ពី​ការ​ប្លន់​។

លោក សំ ផាត ​មាន​ប្រសាសន៍​ថា “មុន​ពេល​​​​ដុត​​ ជន​សង្ស័យ​​និង​ជន​​​រ​ង​គ្រោះ​បាន​ផឹក​​​​ស៊ី​ជាមួយ​គ្នា​នៅ​ផ្ទះ​ជួល​ក្នុង​សង្កាត់​វាល​វង់”។ លោក​បាន​មាន​ប្រសា​សន៍បន្ថែម​ទៀត​​ថា​​​​សាក្សី​បាន​ឃើញ​​អ្នក​ទាំង​ពីរ​នៅ​ជាមួយ​​គ្នា​។ លោក​បាន​មាន​ប្រសាសន៍​ថា “បន្ទាប់​ពី​ផឹក​ស៊ីរួច​ ពួកគេ​បាន​ចូល​ដេក ​ហើយ​បន្ទាប់​​ពី​ជន​រង​គ្រោះ​ដេកលង់​លក់​ ជន​សង្ស័យ​បាន​យក​សាំង​ចាក់​​ដុត​​​គាត់​​​​​តែម្ដង​”។

លោក​បាន​មាន​ប្រសាសន៍​ថា ជន​សង្ស័យ​ដែល​កំពុង​រត់​គេច​ខ្លួន​ ហើយ​នគរ​បាល​មិន​ទាន់​ស្គាល់​ឈ្មោះ​នៅឡើយនោះ មាន​​បំណង​​​ប្លន់​យក​ខ្សែ​ក​ជន​រង​គ្រោះ​ដែល​មាន​ទម្ងន់​២​តម្លឹង​ មានតម្លៃ​ប្រហែល​៣.០០០​ដុល្លារ​​។ ខ្សែ​ក​បាន​បាត់​ពី​ក​ជន​រង​គ្រោះ​នៅ​ពេល​ដែល​​គាត់​ត្រូវ​បាន​​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ។

លោក សំ ផាត ​មាន​ប្រសាសន៍​ថា “លោក ធួច សាថាត ត្រូវ​បាន​ជន​ដៃ​ដល់​​ដុត​ ​​​​​​ឲ្យ​​​​​​រង​​​​​​​របួស​ធ្ងន់​ និង​បាន​ស្លាប់​​នៅ​ក្នុង​មន្ទីរ​ពេទ្យ​” ។ លោក​បាន​បន្ថែម​ថា “នគរ​បាល​កំពុង​ធ្វើ​​ការ​ស៊ើប​អង្កេត ហើយ​​ព្យាយាម​ស្វែង​រក​​​ចាប់​​​ខ្លួន​ជន​សង្ស័យ​បញ្ជូន​ទៅ​តុលាការ​”។

លោក ធួច សាថាត បម្រើការ​ជា​បេឡា​​ធិ​ការ​​​​​​​​​​នៅ​ក្នុង​ក្រុង​នេះ​។ សាក​សព​របស់​​គាត់ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​​នៅ​ក្នុង​ស្រុក​ព្រៃ​ឈ​រ ខេត្ត​កំពង់​ចាម​។លោក អូ ភិន អ្នក​សម្រប​សម្រួល​អង្គ​ការ​សិទ្ធិ​មនុស្ស​អាដ​ហុក​ប្រចាំ​ខេត្ត​នេះ បាន​​មាន​ប្រសាសន៍​ថា កែត គឹមស៊្រី ជា​ម្ចាស់​ផ្ទះ​ជួល​បាន​ប្រាប់​នគរ​បាល​ថា ជន​សង្ស័យ​​បាន​រត់​គេច​ខ្លួន​នៅ​ម៉ោង​ប្រហែល​១១​និង​៣០​នាទី​ថ្ងៃ​ត្រង់​ថ្ងៃ​អាទិត្យ។

លោកមាន​​ប្រសាសន៍​ថា “កែត គឹមស៊្រីបាន​ព្យាយាម​ជួយ​ជន​រង​គ្រោះ​” ដោយ​​​​​លោក​បន្ថែម​ថា ជន​រង​គ្រោះ​បាន​មក​​​ជួល​ផ្ទះ​ស្នាក់​នៅ​ទើប​តែ​បាន​​មួយ​សប្ដាហ៍​ប៉ុណ្ណោះមុន​ពេល​គាត់​ស្លាប់​៕សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស