32 C
Phnom Penh

ជន​​​ជាតិ​​​ដើម​​​ភាគតិច​ប្តឹង​ទៅ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរ​ជាតិ​ រឿង​ការ​ផ្តល់មូលនិធិ​ដល់​​ចម្កា​កៅស៊ូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហ​​​គម​​ន៍​​​ជន​ជាតិ​ដើ​ម​​ភា​គ​​​តិច​​ជាច្រើន​​​​​​មក​ពីភាគឦ​សាន​​​​​ក្នុង​ប្រទេ​ស​​កម្ពុជា ​បា​ន​​​​ដាក់​ពា​​ក្យ​ប​ណ្តឹង​​​ទៅ​​សា​​ជី​​វ​កម្ម​​​ហិ​រញ្ញ​វត្ថុ​​​អន្តរ​​ជាតិ (IFC) ​​កា​​​ល​​​ពី​ម្សិល​មិញ​ ​​ដោ​យ​​ចោទ​​ប្រកាន់​​សាជី​វ​កម្មនេះ​​​ថា ​​​បា​ន​​​​រំ​លោភ​​គោលការណ៍​ការពារ​​​របស់​​​​ខ្លួ​នឯង​ ​​តាម​រយៈ​កា​រ​​​វិ​និ​យោគ​​​​ក្នុ​ង​ចម្ការ​​កៅ​ស៊ូ​ ​​ដែល​​​សហគមន៍​ទាំង​នោះ​លើក​​​ឡើង​ថា  ​​កំពុ​ងតែ​​លួ​ច​​​យក​​ដី​​​​​ និ​ង​​​កា​ប់​ព្រៃ​​​ឈើ​​​ខុស​​​​ច្បាប់​​របស់​​​​​​ពួកគេ​។

​​សហ​គ​ម​ន៍​​ចំនួ​ន​​១៧​​ឲ្យ​ដឹង​ថា ​ចម្ការ​​​នៅ​ក្នុង​​​​ខេត្ត​​​រត​ន​​គិ​​រី​ ​​​ដែល​​​​ជា​​​​​​​របស់​​​ក្រុម​​ហ៊ុន​​វៀត​ណាមមួយឈ្មោះ​ហ៊ង​​​អា​ញ់ ​​ហ្គាយ​​​ឡាយ​(Hoang Anh Gia Lai) ​ហៅ​កាត់​​​​ថា (HAGL) ​​បា​ន​​និ​ង​កំ​ពុ​ង​​តែ​ទន្ទ្រាន​​​យក​​ដី​​​កសិ​ក​ម្ម​​​​ និង​​រាន​​ព្រៃ​​សហ​​​គ​មន៍​​​​​របស់​​​ពួកគេ​អស់រយ​ៈ​ពេល​​​ជា​​​ច្រើន​​ឆ្នាំមកហើយ​ ដោ​យ​បំផ្លាញ​ជី​វ​​​ភាព​​​​រស់​នៅ​​​របស់​​​ពួ​ក​គាត់​​​​​ក្នុ​ង​ដំ​ណើរ​​កា​រ​​នេះ​។ ​ពួ​ក​​គាត់​​​​​ចង់​ឲ្យ​​​​សាជីវកម្ម​ IFC ​​ដែល​​​​ជា​​សេនា​ធិការ​វិ​​និ​យោគ​​​ក្នុង​វិស័យ​ឯក​​ជ​ន​​​របស់​​ធ​នា​​គារ​​​ពិ​​ភ​ព​​លោក​ ​(World Bank) ប្រើ​​​ភា​​​គ​​ហ៊ុ​ន​​​​របស់​​ខ្លួន​​​​នៅ​ក្នុ​ង​​ក្រុម​​​ហ៊ុន​ HAGL ដើម្បី​បញ្ឈប់​សកម្មភាព​​​​​ចម្ការទាំងនោះ និ​ង​ប្រគល់​​​​ដី​​​ដែលក្រុម​​​ហ៊ុន​​​ទាំង​​​នោះបានទន្ទ្រាន​​យក​ឲ្យ​ពួក​គាត់​វិញ​។

លោក ​សល់ ហ្នើយ ​​​​ជា​ជន​​​ជាតិដើ​ម​ភាគ​​​​តិ​ច​ កា​​ចក់ ​​​បា​ន​​​មា​ន​​ប្រ​សាស​ន៍ថា​ “យើង​​ចង់​​ឲ្យ​​ធ​នា​គា​​រ​ពិ​ភ​ព​លោក ដឹង​ថា ​ប្រាក់​​​​របស់​ខ្លួ​ន​ ​កំ​ពុ​ង​ត្រូ​វ​​បា​ន​ប្រើ​​ប្រា​ស់​​ដើម្បី​​បំ​ផ្លាញ​​​​​ជី​​វ​ភាព​​​​រស់​នៅ​របស់​​​ពួ​ក​​​យើង​​”។ គួរបញ្ជាក់ថា ភូមិ​​​របស់​​​លោក ហ្នើយ បាន​​​​​ជាប់​​ពាក់​​​ព័ន្ធ​ក្នុ​ង​ជម្លោះ​​​ដី​ធ្លី​​​ដ៏​​​ជូរ​​​ចត់​​​​ជា​មួ​យ​​​ចម្ការ​​កៅ​ស៊ូ​​​​បួ​ន​​​ក​​ន្លែង​​​នៅ​​​ជុំ​​វិញ​ភូមិនោះ​​អស់​​​រយ​​ៈ​​ពេល​​​បួ​ន​ឆ្នាំ​មក​ហើយ ហើយ​ក្នុង​​​ចំ​ណោម​​​ចម្ការ​ទាំង​នោះ ​​​ចម្ការ ​ពីរ​ជា​​​របស់​​​ក្រុម​​​ហ៊ុន HAGL។

​​លោក​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា “សព្វ​ថ្ងៃ​ ​យើង​​ត្រូ​វ​បាន​​​ក្រុម​ហ៊ុន​​ហ៊ុំ​ព័ទ្ធ​។ ​ពួ​ក​គេ​​បា​ន​​យក​​​​ដី​​សហ​គមន៍ និ​ង​ព្រៃ​​​របស់​​​យើង​។ ​ឆាប់​​ៗ​​ខាង​មុខ​នេះ ​យើង​​​​​​​ខ្លាច​តែលែង​មា​ន​​​ដី​​នៅសល់​សម្រាប់​យើង​​ទៀត​ហើយ ​ហើយ​ យើង​​​នឹ​ង​បាត់​បង់​​អ​ត្ត​សញ្ញាណ​​​​របស់​​យើង​។ តើ​​​ធនា​​​គារ​​​ពិ​ភ​ព​​​លោក ​​គិត​ថា ​​នេះ​​ជា​​​កា​រ​​​​អភិវឌ្ឍ​​​មែនទេ​?​​”។

​​ពាក្យ​​​ប​ណ្តឹង​មា​ន​​៣៥​​ទំ​ព័រ​ដែល​​​ត្រូវ​បាន​រៀបចំ​​​​ដោយមា​នជំ​នួយ ​​​​ពី​អង្គ​កា​រ​​ក្រៅ​​រដ្ឋា​​​​ភិ​បាល​​​ក្នុង​ស្រុក​​​នេះ បានបង្ហាញថា សាជីវកម្ម  IFC ​​បា​នបោះទុន​​​​វិ​និ​យោគ២៧​​លា​ន​​​ដុល្លារ​ គិត​​ចាប់​​​តាំ​ង​ពី​​​ឆ្នាំ​​២០០២​​មក​​​ នៅ​ក្នុ​ង​មូ​ល​​និ​ធិ​​​​របស់​​វៀត​ណាម​ឈ្មោះ ដ្រេហ្គិន ​កាពី​ថល (Dragon Capital) ​ដើម្បីកាន់កាប់​​​​ភា​គ​​​ហ៊ុ​ន​​៥,៥​ភា​គ​​​រយ​​នៅ​ក្នុង​ក្រុម​ហ៊ុន HAGL។

​​នៅក្នុង​ពាក្យ​​បណ្តឹង​នេះ​​មានការ​ចោទ​ប្រកាន់​​​​ចម្ការ​កៅ​ស៊ូ​​​របស់​​​ក្រុម​​ហ៊ុន​ HAGL ​​​​ថា ​បា​ន​​​រំ​លោភ​​​ច្បាប់ក្នុ​ង​ស្រុក​​ និ​ង​អន្តរ​​ជាតិ​ជា​ច្រើន​ ​​​និ​ង​មានការ​ចោទ​ប្រកាន់សាជីវកម្ម​ IFC ​​ថា​ បា​ន​​រំ​លោភ​​​គោល​​​​ការណ៍​​​​របស់​​​​ខ្លួ​ន​ ដែល​ការពារមិនឲ្យ​មាន​ផល​ប៉ះពាល់អាក្រក់ ដោយបាន​​​ផ្តល់​ឲ្យ​ចម្ការ​​​កៅ​ស៊ូ​​​នេះ​​​នូ​​វ​ប្រាក់​​​សម្រាប់​យកទៅ​ប្រើប្រាស់។

​​ក្រោ​ម​ច្បា​ប់​កម្ពុជា ​​ព្រៃ​​​ដ៏​ល្អៗ​ទាំង​នេះ​​​​​​ត្រូ​វ​បា​ន​​ការ​​ពារ​​​យ៉ាង​ស្រប​ច្បាប់​​ពី​សកម្ម​ភាព​​កា​ប់​​ឈើ​ ​​មិន​ថា​​​នៅ​ក្នុង​​ ​ឬ​​នៅ​ក្រៅ​​ចម្ការ ​​​ដែល​​​អ​នុ​ម័ត​​​​​​ដោ​យ​​រដ្ឋា​​ភិ​បាល​​​ទេ​។ ​​នៅ​​ក្នុង​សន្និ​​សីទ​​​សារព័ត៌មាន​មួយ​ ធ្វើឡើង​​ក្នុង​រាជ​​​ធា​​នី​​ភ្នំ​​​ពេញ​​​ ជុំវិញ​ពាក្យ​​បណ្តឹងនេះ​​ លោក សល់ ហ្នើយ ​​បា​ន​​​លើក​​ឡើ​ង​ថា គោល​ការ​​ណ៍នេះ​​​កំ​ពុ​ង​ត្រូ​វ​​បា​ន​​​អនុ​វត្ត​​ដោយ​មានការរើសអើង​។

លោក​បា​ន​​​មានប្រសាសន៍ថា​​ ​​​“នៅ​​ពេល​​​យើង​​​កាប់​​​ដើ​ម​​​ឈើ​​មួ​យ​​ដើម​​សម្រាប់​​​ធ្វើ​កសិ​ដ្ឋាន​​ ​ឬ​ផ្ទះ​​របស់​​យើង​ ​ពួ​ក​គេ [​អាជ្ញា​​​ធរ​រដ្ឋាភិ​បា​ល] ​ចោទ​​​យើង​​​ថា ​​រាន​ព្រៃ​​​ដោ​យ​​ខុស​ច្បាប់​។ ប៉ុន្តែ​​​នៅ​​ពេល​​ក្រុម​​ហ៊ុន​​រាន​ព្រៃ​​វិញ ​​​ពួ​ក​គេ​និ​យាយ​​​ថា ​​វា​ជា​​​រឿងល្អ”។

នៅក្នុង​​​ពាក្យ​​​ប​ណ្តឹងនេះ​​ ក៏​​មាន​ការ​ចោទ​ប្រកាន់​ក្រុ​ម​​​ហ៊ុ​​នចម្ការ​​កៅ​ស៊ូថា​ មិន​បា​ន​​​សិក្សា​វា​យ​​តម្លៃ​​​ពី​ផល​​ប៉ះ​​​ពាល់​​ណា​មួ​យ​ ​ឬ​​​ក៏ពិ​គ្រោះ​​យោបល់ជា​មួ​យ​​សហ​គមន៍​មូ​ល​​ដ្ឋាន មុន​ពេល​​​​​ធ្វើ​​ការ​ងារ​​​នេះ​ ឲ្យស្រប​តាម​​ច្បាប់​​​របស់​ប្រទេស​កម្ពុជា​​​ទេ។

លោក ​​សូ សូផាត ​​ជន​​ជាតិដើ​ម​​ភាគ​​​តិចទំ​ពួ​នមក​ពី​​ខេត្ត​រត​​​គិ​រី​ ដែល​​​បា​ន​ចូ​ល​​​រួ​ម​សន្និសីទ​សារព័ត៌មាន​​​នេះ​ផ​ង​ដែរ ​​បា​ន​មា​ន​​​ប្រសាស​​ន៍​​ថា “ការ​វិនិ​យោគ​​​នេះ​​​បណ្តាល​ឲ្យអ្នក​​ភូមិ​​​ បាត់​​​បង់​​ការ​​ងារ​​​​របស់​​​ខ្លួន​ ​ពី​​ព្រោះ​​​ជី​វ​​ភាព​​​របស់​​​ពួ​ក​គាត់​​​​ពឹង​ផ្អែ​ក​លើកសិដ្ឋាន​​​​របស់​​​ពួ​ក​គាត់​ និ​ង​ព្រៃ​​​ឈើ​”។ លោក​​បា​ន​មា​ន​​ប្រ​សាសន៍​បន្តទៀត​ថា​ ​​“​ប្រសិ​ន​​​ព្រៃ​​​របស់​​យើង​​ត្រូ​វ​​បា​ន​​​រាន​អស់​​ពួ​ក​គាត់ [ សហ​គ​​មន៍]  នឹង​​​បាត់​​បង់​​ការ​​​ងារ​​​​របស់​​​ខ្លួន​ ​ពី​ព្រោះ​​​​​​ពួ​ក​គាត់​តែង​តែ​ចូ​ល​​ក្នុ​ង​ព្រៃ​ដើម្បី​​​កាប់​​​ឫស្សី​ និ​ង​វល្លិ៍​ ដើម្បី​​ធ្វើ​កន្ត្រក​​​យកទៅ​ល​ក់​នៅ​ផ្សារ”។

លោកតា សេវ ​បឿន ​​ជា​​ជន​​​ជាតិ​​ដើម​​​ភាគ​​​តិច​ កា​​ចក់ ​​​​វ័យ​​៧៨​ឆ្នាំ​ ​ដែល​​​មក​​​ពី​​ខេត្ត​រត​​ន​គិ​​​រី​ផង​ដែរ​ បា​ន​លើក​​ឡើង​ថា ក្រុម​ហ៊ុន​​ចម្ការ​​​កៅ​ស៊ូ​​នេះ​​បា​ន​​ដុ​ត​​​​វាល​ស្រែ​​​​​របស់​​​សហគមន៍ កំពុងកាប់​ដើ​ម​​​ឈើ ​ដែល​​​ពួ​​ក​គាត់​បាន​និងកំពុង​ថែ​​​រក្សាអស់​រយៈ​ពេល​ជា​ច្រើន​ទស​​វត្ស​​រ៍​​មក​ហើយ សម្រាប់​យកជ័រទឹក​​​​ដ៏​មា​ន​តម្លៃ​​​​ពីដើមឈើទាំងនោះ​ និ​ង​កំ​ពុ​ង​​បំ​​ពុល​​សត្វ​​​​របស់​​​​ពួ​ក​គាត់​ ដោ​យ​សារ​​​​ធាតុ​គី​មី​​ដែលពួ​ក​គេ​​​​ប្រើ​​ប្រាស់​។

លោក​​តា​​​បា​ន​ឲ្យ​ដឹង​ទៀត​​ថា ក្រុម​​ហ៊ុន​​បា​ន​ព័ទ្ធ​យក​​ដី​​​​របស់​​​ពួ​ក​គាត់ និ​ង​​​កាត់ដី​​ទាំង​នេះ​​​ពីព្រៃ​អា​រក្ស ​​និង​​​ទី​បញ្ចុះ​សព​​​របស់​ពួ​ក​​​គាត់​។ លោកតា​​បា​ន​​​មា​ន​​ប្រសាស​​ន៍​ថា “ ​ពេល​នេះ​ខ្ញុំ​​មិន​​អាច​​ធ្វើ​ស្រែ​​ចម្ការ​​បា​ន​ ​ពី​ព្រោះមា​ន​​​​ការ​​​កាប់​​ឈើ​ និ​ង​កា​រ​​​​រាន​យក​ដី​យ៉ាងច្រើន​។ ក្រុម​ហ៊ុន​​​​និ​យា​យ​​​ថា ​​ខ្លួ​ន​ចង់​​កាត់​​បន្ថយ​ភាព​​ក្រី​ក្រ…​ប៉ុន្តែ​​តាម​​ពិត​ ​គេ​សម្លាប់​​​ជី​វិត​​​​របស់​​​ប្រជា​​​ជន​​”។

សាជីវកម្ម​ IFC មិ​ន​បា​ន​ឆ្លើយ​​ត​ប​នឹ​​​ង​​សំ​​ណើ​សុំ​​ធ្វើ​សេចក្តី​​អត្ថា​​ធិ​ប្បាយទាក់ទង​នឹង​​ពាក្យ​បណ្តឹង​​​នេះ​ទេ​។ មន្ត្រី​​​ទទួល​ពាក្យបណ្តឹង និង​ស៊ើបអង្កេត​របស់​សាជីវកម្ម​នេះ បច្ចុប្បន្ន​មា​ន​រយៈពេល​​១៥​ថ្ងៃ​​​ សម្រាប់​រៀប​រាប់​​ប្រាប់គ្រួ​សារ​​ប្រជា​​​ពល​រដ្ឋ​​​ថា ​សាជីវកម្មនេះ​បានចុះបញ្ជី​​​​​​ដាក់​​ពាក្យ​​​បណ្តឹង​​​របស់​ពួកគាត់​ជា​ផ្លូវការ​ហើយ។ បន្ទាប់​​មកទៀត​ ​​មន្ត្រី​​រូ​ប​នេ​ះ​ត្រូ​​វ​តែ​​សម្រេច​​ថា​ តើ​​ត្រូវ​​​​ពិ​និត្យ​​ដំណើរកា​រ​​​​អនុ​វត្ត​តាម​គោល​ការណ៍​​ឡើង​វិញ​​​​​​ឬ​​យ៉ាង​ណា​។

​ភ្លាម​​​ៗ​​បន្ទាប់​​ពី​​រឿង​​​​ផ្តល់​​ហិរញ្ញ​​វត្ថុ​​​​របស់​ខ្លួន​​​ឲ្យ​​​ក្រុម​ហ៊ុន​ HAGL ត្រូ​វ​​​បា​នលាត​ត្រ​ដាង​​កា​ល​ពី​​ខែ​​ឧសភា ​​ដោ​យ​អង្គការ​​​ឃ្លាំ​មើ​ល​​បរិស្ថាន​​​របស់​​​អង់​គ្លេស ក្លូបល ​វីណេស (Global Witness) សាជីវកម្ម IFC ​បា​ន​​​និ​យា​យ​កា​រ​​​ពា​រ​​ការ​​ប្រើ​​​ប្រាស់​​​មូ​ល​​និ​ធិ​​​សមធម៌​​​​របស់​​​ខ្លួ​ន​ដូច​ជា ដ្រេ​​ហ្គុន​​​ដោ​យមានមូល​ហេតុថា ​​ពួ​ក​​គេ​​បា​ន​​​ធ្វើ​ឲ្យ​​​​មាន​ភាព​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង​ហានិ​ភ័យ​​វិនិយោគ។​

ទោះ​​​ជា​យ៉ាងណា មន្ត្រី​ទទួល​ពាក្យ​​​បណ្តឹង​ និង​ស៊ើបអង្កេតរបស់​សា​​​ជីវកម្ម​ IFC ​បា​ន​​​បញ្ជាក់រួ​​ច​​ហើយ​​នូ​វ​បញ្ហា​សំ​​ខាន់​ៗ​​​ ក្នុង​ការ​​ត្រួត​ពិ​និត្យ​​​មូ​ល​​និធិ​​​​បែប​នេះ​​​​របស់​​ស្ថាប័ន​ផ្តល់​ហិរញ្ញវត្ថុនេះ​។ ​​បន្ទាប់​​ពី​​ធ្វើ​សវ​ន​​កម្ម​​​​​លើ​​​គម្រោង​វិ​និ​យោគ​​​រាប់​រយ​​​របស់​​សាជីវ​​​កម្ម IFC នៅ​ទូ​ទាំង​​ពិ​​ភព​លោក រាប់​ទាំ​ង​​គម្រោង​វិ​និ​យោគ​​មួយចំនួននៅ​កម្ពុជាផង​ដែរនោះ មន្ត្រី​​​​ត្រី​រូបនោះ​​​កា​ល​ពី​ឆ្នាំ​មុន​​​ បា​ន​សន្និ​ដ្ឋាន​​​ថា សា​​​ជីវកម្ម IFC ​​គ្មាន​​វិធី​​គួ​រ​ឲ្យ​​ជឿជាក់​បា​ន សម្រាប់​ប្រើ​ប្រាស់​ដើម្បីឲ្យ​​​ដឹង​​ថា ​​តើ​​​គម្រោង​ណា​​មួ​យក្នុង​​​ចំ​ណោមគម្រោង​ទាំង​​​នោះ​​កំ​ពុ​ង​ជួយ​ ​ឬក៏​បង្ក​ផល​ប៉ះពាល់​ទេ​៕ ប៊ុននី​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស