31 C
Phnom Penh

ឧបនា​យករដ្ឋមន្ត្រី​វៀត​ណាម​មក​បំពេញ​ទស្សន​កិច្ចនៅកម្ពុជា​​ដើម្បី​​ចូលរួម​កិច្ច​ប្រជុំ​លើក​ទី​​១៣​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ លោក ហោ ណាំ​ហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​បាន​ជួប​ប្រជុំ​ជាមួយ​លោក ផាម ប៊ិញមិញ ឧបនា​យ​ក​រដ្ឋ​​​មន្ត្រី​វៀត​ណាមអំឡុង​កិច្ច​ប្រជុំ​លើកទី​១៣​​​នៃ​គណៈកម្មការរួម​កម្ពុជា-វៀត​ណាម​ដើម្បី​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​កិច្ច​សហ ប្រតិបត្តិការ​បច្ចេកវិទ្យា​នៅក្នុង​រាជ​​ធានី​ភ្នំពេញ​។

យោង​តាម​លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​បាន​ឲ្យ​ដឹង​ថា លោក​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​បញ្ហាមួយ​ចំនួន​រួមមាន​ការ​លើកកម្ពស់​ពាណិជ្ជកម្ម​ទ្វេ​ភាគី ការ​ផលិត​អគ្គិសនី និង​កា​របោះ​បង្គោល​ព្រំដែន​រួម។ លោក​ កុយ គួង បាន​មាន​ប្រសា​សន៍ថា “ភាគី​ទាំងពីរ​នឹ​ងប្រឹងប្រែង​​បង្កើន​ពាណិ​ជ្ជ​​​កម្ម​ទ្វេភាគី​ឲ្យ​ដល់​៥ពាន់លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៥ដែល​មិន​​គួរ​ជួប​ការ​លំបាក​ ​ព្រោះ​វា​​កើន​ដល់​ប្រហែល​​៣​​ពាន់​លាន​ដុល្លារ​រួច​ហើយ​​ក្នុង​​​ឆ្នាំ​២០១៣​”។

លោក​បាន​មាន​ប្រសាសន៍​ថា ប្រទេស​​វៀត​ណាមក៏​បាន​យល់​ព្រមលក់​ថាម​ពល​អគ្គិសនី​កម្លាំង​២០០​មេហ្គាវ៉ាត់​ដល់​ប្រទេស​កម្ពុជា​ផង​ដែរ​។ លោក​ ហោ ណាំហុង ក៏បាន​ថ្លែង​អំណរ​គុណ​​លោក ផាម ប៊ិញមិញ​​ ដែល​បាន​ផ្ដល់​អាហារូបករ​ណ៍​រាប់​រយ​កន្លែង​ដល់​និស្សិត​ខ្មែរ​ដើម្បី​ទៅសិក្សា​នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា​មួយចំនួនក្នុងវៀត​ណាមផងដែរ។

លោក កុយ គួង ​បាន​បន្ថែម​ថា ប្រទេស​ទាំង​ ពីរ​កំពុង​ប្រឹង​ប្រែង​ពន្លឿន​ការ​បោះ​បង្គោល ​ព្រំដែន ដែល​បាន​បោះ​រួច​​​ប្រហែល​​​២១៧​បង្គោល​ហើយ។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​បោះ​បង្គោល​ព្រំដែន​បាន​ប្រហែល​​៧៦​ភា​គ​រយ​ហើយ។ ប្រទេស​ទាំង​ពីរ​នឹង​ប្រឹង​ប្រែង​បញ្ចប់​ដំណើរ​ការ​នេះឲ្យ​បាន​​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅបាន​”៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស