33 C
Phnom Penh

ចោរ​បីនាក់​បាញ់​ប្លន់​អ្នក​រត់​តាក់​ស៊ីម្នាក់​​នៅ​ក្នុង​ខេត្ត​តាកែវ បន្ទាប់​ពី​បន្លំ​ធ្វើ​ជា​អ្នក​ជួល​​តាក់​ស៊ីជិះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​និយាយថា អ្នក​រត់​​​តាក់​ស៊ី​អាយុ​៤៨​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចោរ​បាញ់​​ប្លន់​ចំ​ផ្ទៃ​មុខ​កាលពីថ្ងៃ​អង្គារ នៅ​ក្នុង​ខេត្ត​តាកែវ​។

យោង​តាម​លោក ស៊ាង ម៉ាលី អធិការ​នគរ​​​បា​ល​ស្រុក​ទ្រាំងបាន​ឲ្យ​ដឹង​ថា អ្នក​រត់​​​តាក់​ស៊ីឈ្មោះ​ ទេព ផល្លា ត្រូវបានគេ​ជួល​ឲ្យ​ដឹក​មនុស្ស​បីនាក់​ចន្លោះ​ពី​ខេត្តកំពត​មក​ភ្នំពេញ ក្នុង​តម្លៃ​៥០​ដុល្លារ​។ នៅ​ម៉ោង​ប្រហែល​៦​ល្ងាច ​នៅ​ពេល​ដែល​តាក់​ស៊ីនោះ​បើកបរ​ជិត​ដល់​ភ្នំដិន​ក្នុង​ខេត្ត​តាកែវ ​បុរស​ទាំង​បី​នាក់​ប៉ុន​ប៉ង​ប្លន់​លោក ផល្លា ហើយបុរស​ម្នាក់​បាន​បាញ់​គាត់​ចំផ្ទៃ​មុខ។

លោក​ ម៉ាលី ​មាន​ប្រសាសន៍​ថា “បុរស​ម្នាក់​បាន​ប្រើ​កាំភ្លើង​ខ្លី​បាញ់​ជន​រង​គ្រោះ​ពី​ក្រោយ​​ធ្លាយ​ទៅ​ថ្គាម​ស្ដាំ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ជន​រងគ្រោះ​បាន​រង​របួស​ធ្ងន់​”។លោក​បាន​បន្ថែម​ថា ជន​រង​គ្រោះ​បាន​រត់​ចេញពី​រថយន្ត​នោះ​ ហើយ​ត្រូវ​បាន​បាញ់​ចំនួន​ពីរ​គ្រាប់ទៀត​ មុន​ពេល​គេច​ខ្លួន​​ដោយ​​​សុវត្ថិភាព​។

លោក​បាន​បន្ថែម​ថា ក្រុម​ចោរ​ប្លន់​បាន​ប្លន់​យក​រថយន្ត​តាក់​ស៊ី​ម៉ាក​តូយ៉ូតាកាមរី​ឆ្នាំ​២០០៣មួយ​គ្រឿង​។ លោក​ ម៉ាលី​ បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា ជន​សង្ស័យ​មិន​មែន​ជា​មនុស្ស​ដែល​​រស់​នៅ​ក្នុង​ខេត្ត​តាកែវ​ទេ ហើយយើង​នឹង​ចាប់​ខ្លួន​ពួក​គេ​​​បាន​​​​​នៅ​​េពល​ឆាប់ៗ​នេះ”៕ គឹមហឿន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស